Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

ចាយ​ពេលវេលា​លើ​ ​Face​book​ និង​ការ​វិនិយោគ​

២ ឆ្នាំមុន
1 នាទីក្នុងការអាន
169
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ចាយ​ពេលវេលា​លើ​ ​Face​book​ និង​ការ​វិនិយោគ​
FacebookTwitterLinkedinTelegramQR Code

​ងើប​ពី​ដំណេក​មិនទាន់​ទេ​ ​ដៃ​ឆ្លេឆ្លា​ស្រវា​ទូរសព្ទ​បើក​ ​Face​book​ ​អូស​មើល​ ​news​ ​feed​ ​ភ្លាម​តែម្ដង​!
​យោងទៅតាម​គេហទំព័រ​ S​t​at​i​s​t​a​ ​ក្នុង​ឆ្នាំ​ 2020 ​មនុស្សម្នាក់​ចំណាយ​ពេល​ជាមធ្យម​ 2 ​ម៉ោង​ 24 ​នាទី​ក្នុងមួយថ្ងៃ​នៅ​លើ​បណ្ដាញ​សង្គម​។​ ចឹ​ង​ ​ឧប​ម​ថា​ ​បើ​ក្នុងមួយថ្ងៃ​ ​អ្នក​ចំណាយ​ពេល​ទៅលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​រយៈពេល​ 2 ​ម៉ោង​ 24 ​នាទី​ ​នោះ​វា​ស្មើ​ប្រហាក់ប្រហែល​នឹង​ 36 ​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ​ ​ឬ​ 1​ខែ​ 6-7 ​ថ្ងៃ​។​

​ជាមួយ​ពេលវេលា​ប្រមាណ​នេះ​ ​បើ​យើង​ចាយ​វា​ទៅលើ​ការប្រើប្រាស់​ ​Face​book​ ​និង​ការ​វិនិយោគ​ ​តើ​គួរ​ចាយ​វា​បែប​ណា​ឱ្យ​ឆ្លាតវៃ​??

ចាយ​ពេលវេលា​លើ​ ​Face​book​ និង​ការ​វិនិយោគ​

«​ ​ចាយ​ពេល​លើ​ការ​វិនិយោគ​ ​»​

«​ ​ចាយ​ពេល​លើ​ការ​វិនិយោគ​ ​»​

​ក​. ​ភាគ​ហ៊ុន​ ​និង​ប​ណ្ណ​បំណុល​៖​ ​

ជា​ធម្មតា​ ​ការ​វិនិយោគ​លើ​ភាគ​ហ៊ុន​គឺជា​ការ​វិនិយោគ​រយៈពេល​វែង​ (​លុះ​ត្រា​ការ​ជួញ​ដូរ​)​។​ ​ដើម្បី​អាច​វិនិយោគ​ដោយ​រក្សា​ក​ម្រិ​ត​ហា​និ​ភ័យ​សមរម្យ​អាច​ទទួលយក​បាន​ ​យើង​ត្រូវ​ស្វែងយល់​ពី​ការ​វិនិយោគ​លើ​ភាគ​ហ៊ុន​ឱ្យ​បាន​ច្រើន​ជាមុន​សិន​។​ ​ដូចនេះ​ ​សម្រាប់​រយៈពេល​១​ខែ​ជាង​ ​យើង​អាច​ឈ្វេងយល់​ពី​វិ​ស័​យ​វិនិយោគ​នេះ​បាន​គួរសម​ ​ដោយ​តាមដាន​និង​រៀនសូត្រ​ពី​វិធី​ទិញ​លក់​ ​ឬ​សាកល្បង​អនុវត្ត​ដោយខ្លួនឯង​ផ្ទាល់​ ​ដើម្បី​អាចយ​ល់​កាន់តែ​ច្បាស់​ពី​វា​។​

​ខ​. ​ការសិក្សា​ពី​ការ​សន្សំប្រាក់​នៅ​ធនាគារ​៖​

​ការ​សន្សំប្រាក់​នៅ​ធនាគារ​ ​ក៏​ទាមទារ​ការ​ស្វែងយល់​ពី​ប្រភេទ​គណនី​ ​អត្រា​ការប្រាក់​ ​និង​លក្ខខណ្ឌ​ពាក់ព័ន្ធ​ ​រួម​ទាំង​ប្រៀបធៀប​ទៅ​នឹង​វិធីសាស្ត្រ​សន្សំប្រាក់​ដទៃទៀត​ក្រៅពី​ធនាគារ​ផង​ដែរ​ ​ដើម្បី​អាច​ជ្រើសរើស​វិធី​សន្សំ​លុយ​មួយ​ឱ្យ​បានផល​ចំណេញ​ខ្ពស់​ជាងគេ​។​

​គ​. ​អចល​ន​ទ្រព្យ​៖

​ ​មិនមែន​បានន័យ​ថា​ ​ចំណាយ​ពេល​ត្រឹម​ 2 ​ម៉ោង​ក្នុងមួយថ្ងៃ​ ​ឬ​ 1 ​ខែ​ជាង​ ​អ្នក​នឹង​ទទួល​បានផល​ចំណេញ​ពី​ការ​វិនិយោគ​លើ​អចល​ន​ទ្រព្យ​នោះ​ទេ​។​ ​«​តក់ៗ​ពេញ​បំពង់​»​ ​ដូច​នឹង​ចំណេះវិជ្ជា​ដែរ​ ​វា​ទាមទារ​ឱ្យ​យើង​ចំណាយ​ពេល​ច្រើន​ ​ទាំង​ការសិក្សា​ពី​មូលដ្ឋាន​គ្រឹះ​ ​និង​ការ​អនុវត្ត​ជាក់ស្ដែង​។​ ​ការ​វិនិយោគ​លើ​វិ​ស​័​យ​នេះ​ ​តម្រូវ​ឱ្យ​អ្នក​សិក្សា​ ​ស្វែងយល់​ ​និង​តាមដាន​ជាប់​លាប់​ពី​ ​មូលដ្ឋាន​គ្រឹះ​និង​និន្នាការ​នៃ​វិ​ស​័​យ​អចល​ន​ទ្រព្យ​និង​ការ​វិនិយោគ​ ​ព្រោះ​ចំណេះ​ដឹង​ផ្នែក​អចល​ទ្រព្យ​គ្មាន​ទី​បញ្ចប់​ឡើយ​។​ ​ពួកយើង​ណែនាំ​ឱ្យ​អ្នកតា​ម​ដាន​ ​ព័ត៌មាន​ដែល​ទាក់ទង​នឹង​សេដ្ឋកិច្ច​ក្នុង​និង​ក្រៅ​ស្រុក​ ​ដើម្បី​ដឹង​ទាន់​ហេតុការណ៍​ពី​ស្ថានភាព​ជាក់ស្ដែង​ ​មុននឹង​វិនិយោគ​លើ​វិ​ស​័​យ​នេះ​។​

​ឃ​. ​វិនិយោគ​លើ​ខ្លួនឯង​៖​ ​

ការ​បណ្ដាក់ទុន​ពេលវេលា​លើ​ខ្លួនឯង​ដូចជា​ការ​អាន​សៀវភៅ​ ​ស្ដាប់​ ​P​o​d​cast​ ​រៀន​ពី​យូ​ធូប​ ​។​ល​។​ ​ក្នុង​ការ​បង្កើន​ចំណេះ​ដឹង​ថ្មីៗ​ ​និង​បំណិន​ផ្សេងៗ​ដើម្បី​អភិវឌ្ឍ​មូលធន​បញ្ញា​របស់យើង​។​ ​តើ​អ្នក​នឹង​ជ្រើសរើស​វិនិយោគ​លើ​ខ្លួនឯង​ដោយ​របៀបណា​?

​ង​. ​វិនិយោគ​លើ​ចំណេះ​ដឹង​ហិរញ្ញវត្ថុ​៖​ ​

ក្នុងមួយថ្ងៃ​ ​យើង​ចំណាយ​ពេល​ជាមធ្យម​ ​«​គេង​ – 7​ម៉ោង​»​ ​«​ធ្វើការ​ – 8​ម៉ោង​»​ ​និង​ ​«​លេង​ ​Face​book​ – 2​ម៉ោង​»​ ​ចុះ​នៅសល់​ 7​ម៉ោង​ទៀត​? ​តើ​អ្នក​នឹកឃើញ​ថា​ខ្លួន​កំពុង​ធ្វើអ្វី​ខ្លះ​? ​ចុះបើ​ចំណាយ​ពេល​ត្រឹម​ 1/7 ​ឬ​ត្រឹម​ 10% ​នៃ​ម៉ោង​នៅសល់​ក្នុង​ 1​ថ្ងៃនេះ​ ​មក​បង្កើន​ចំណេះ​ដឹង​ហិរញ្ញវត្ថុ​ ​ក៏ដូចជា​អនុវត្ត​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​វិញ​។​ ​តើ​អាច​ទៅរួច​ទេ​?


«​ ​ចាយ​ពេលវេលា​លើ​ ​Face​book​ ​»​ ​

«​ ​ចាយ​ពេលវេលា​លើ​ ​Face​book​ ​»​ ​

​បើ​គិត​ឱ្យ​អស់សាច់​ការ​ទៅ​ ​មិនមែន​បានន័យ​ថា​ការប្រើប្រាស់​បណ្ដាញ​សង្គម​ ​Face​book​ ​សុទ្ធតែ​មិនបានការ​នោះ​ទេ​! ​ជាក់ស្ដែង​ ​នៅ​លើ​បណ្ដាញ​សង្គម​ ​Face​book​ ​មាន​មាតិកា​ល្អ​ៗ​ជាច្រើន​ដែល​បង្កប់​ន័យ​អប់រំ​ ​និង​ចំណេះ​ដឹង​ថ្មីៗ​ជាច្រើន​វិ​ស័​យ​ ​ទាំង​ផ្នែក​ទូទៅ​ វិ​ស័​យ​ហិរញ្ញវត្ថុ​ ​រួម​ទាំង​ការ​វិនិយោគ​ដែរ​នោះ​ ​ហើយ​អាច​ឱ្យ​អ្នកប្រើប្រាស់​ក្រេប​យក​បាន​ដោយ​ឥត​គិតថ្លៃ​ទៀត​។​ ​ម្យ៉ាងទៀត​ ​នៅ​លើ​ ​Face​book​ ​ក៏មាន​វិធី​ដែល​អនុញ្ញាត​ឱ្យ​អ្នក​អាច​បង្កើត​ចំណូល​បាន​ដែរ​ ​តាមរយៈ​កា​របើក​អាជីវកម្ម​ឬ​លក់​ផលិតផល​អន​ឡា​ញ​ ​ឬ​ធ្វើជា​ ​Streamer​ ​ជាដើម​។​

**​សូម​បញ្ជាក់​ថា​: ​ក្រុម​ការងារ​កាក់​សេន​មិន​មានបំណង​ហាមឃាត់​ប្រិយ​មិត្ត​មិន​ឱ្យ​ឬ​កាត់ផ្ដាច់​ការប្រើប្រាស់​បណ្ដាញ​សង្គម​ ​Face​book​ ​ទាំងស្រុង​ទេ​។​ ​ដ្បិត​ថា​បណ្ដាញ​សង្គម​នីមួយៗ​សុទ្ធតែ​អាច​នាំមក​នូវ​ទាំង​ផល​វិជ្ជមាន​ ​និង​អវិជ្ជមាន​ដល់​អ្នកប្រើប្រាស់​ ​ដែល​វា​អាស្រ័យ​លើ​របៀបរបប​និង​គោលដៅ​នៃ​ការប្រើប្រាស់​របស់យើង​។​ ​តួយ៉ាង​នៅ​ក្នុង​បណ្ដាញ​សង្គម​ ​Face​book​ ​អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់​ទទួល​បាន​នូវ​ព្រឹត្តិការណ៍​ថ្មីៗ​ ​ព័ត៌មាន​សំខាន់​ៗ​ទាន់​ហេតុការណ៍​ ​និង​ការយល់​ដឹង​ជាច្រើន​តាមរយៈ​ព័ត៌មាន​ទាំងនោះ​ ​រួម​ទាំង​ការ​ចែករំលែក​ចំណេះ​ដឹង​នៃ​វិ​ស័​យ​ជាច្រើន​ទៀត​ ​ដែល​នាំមក​ឱ្យ​ដោយ​អ្នកប្រើប្រាស់​ក្នុង​បណ្ដាញ​សង្គម​នេះ​ ​ក្នុងនាម​ជា​បុគ្គល​ឯកជន​ក្ដី​ ​ឬ​ស្ថាប័ន​ណាមួយ​ជាដើម​។​

​ស្រប​ពេលនេះ​ ​ក្រុម​ការងារ​យើង​សូម​ដាស់តឿន​ដល់​ប្រិយ​មិត្ត​និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ទាំងអស់​ ឱ្យ​ព្យាយាម​ប្រើប្រាស់​និង​ចំណាយ​ពេលវេលា​ប្រចាំថ្ងៃ​របស់​អ្នក​ដោយ​ភាព​ឆ្លាតវៃ​៕​


© 2021 – 2022 K​A​K​CENT​
​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។​

ពាក្យទាក់ទង: Face​book​​​ការ​វិនិយោគ​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិនិយោគ
៦ ខែមុន

ធនាគារដែលផ្ដល់ ឥណទានសហគ្រាសខ្នាតតូច និងមធ្យម

វិនិយោគ សន្សំ
៦ ខែមុន

អាជីវកម្មគួរមានលុយសន្សំក្នុងគ​ណនីកាលកំណត់?

វិនិយោគ
៦ ខែមុន

វេ​ប​សាយសម្រាប់​ស្រាវជ្រាវ ពីទីផ្សារភាគ​ហ៊ុន​

៣យ៉ាង ដែលអ្នកត្រូវដឹងមុនពេលវិនិយោគ
វិនិយោគ
៦ ខែមុន

៣យ៉ាង ដែលអ្នកត្រូវដឹងមុនពេលវិនិយោគ

វិនិយោគ
៦ ខែមុន

គន្លឹះជួយឲ្យហាងកាហ្វេឈរជើងបានយូរ

ជីវិតជាមនុស្សធំ
វិនិយោគ
៦ ខែមុន

ជីវិតជាមនុស្សធំ

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៦ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៧ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

អត្ថបទបន្ទាប់
​ភាព​មិន​ស្មោះត្រង់​និង​ការ​រំលោភបំពានផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍

​ភាព​មិន​ស្មោះត្រង់​និង​ការ​រំលោភបំពានផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist