Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

ទម្លាប់​ចាយវាយ​របស់​ក្រុម​ ​Mill​e​nn​i​a​l​s

២ ឆ្នាំមុន
1 នាទីក្នុងការអាន
284
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ទម្លាប់​ចាយវាយ​របស់​ក្រុម​ ​Mill​e​nn​i​a​l​s
FacebookTwitterLinkedinTelegramQR Code

​អ្នក​កើត​ចន្លោះ​ឆ្នាំ​ 1980 ​ទៅ​ 1996 ​មាន​ដឹង​អត់​ថា​ខ្លួន​ស្ថិតនៅ​ក្នុង​ក្រុម​មនុស្ស​ ​mill​e​nn​i​a​l​s?

​Mill​e​nn​i​a​l​s ​ត្រូវ​បាន​គេ​បែងចែក​ជា​ពី​​​រ​ក្រុម​ទៀត​ ​ដែល​ក្រុម​ទីមួយ​មាន​អាយុ​ពី​ 24 ​ដល់​ 29 ​ឆ្នាំ​ (​G​e​n ​Y​.1) ​និង​មួយ​ក្រុម​ទៀត​អាយុ​ពី​ 29 ​ដល់​ 39 ​ឆ្នាំ​ (​G​e​n ​Y​.2) (​គិត​ត្រឹម​ឆ្នាំ​ 2021) ​។​

​ទម្លាប់​ចាយវាយ​របស់​ក្រុម​ ​Mill​e​nn​i​a​l​s ​អាច​រង​ឥទ្ធិពល​ដោយ​កត្តា​ច្រើនយ៉ាង​ ​៖​

​ទម្លាប់​ចាយវាយ​របស់​ក្រុម​ ​Mill​e​nn​i​a​l​s ​អាច​រង​ឥទ្ធិពល​ដោយ​កត្តា​ច្រើនយ៉ាង​ ​៖​

‣ ​បរិស្ថាន​រស់នៅ​៖​ ​

ការចាយវាយ​របស់​ពួកគេ​ងាយ​នឹង​រង​ឥទ្ធិពល​ពី​គ្រួសារ​ ​ឬ​មនុស្ស​ជុំវិញ​ខ្លួន​គេ​។​ ​បើ​អ្នក​នៅ​ជុំវិញ​គាត់​មាន​ទម្លាប់​ចាយវាយ​ដោយ​សន្សំសំចៃ​ ​មាន​ផែនការ​ច្បាស់លាស់​ ​នោះ​គាត់​ក៏មាន​ទំនោរ​ទៅ​រក​ទម្លាប់​បែប​នោះ​ដូចគ្នា​។​ ​ផ្ទុយទៅវិញ​ ​បើ​អ្នក​ជុំវិញ​ខ្លួន​មាន​ទម្លាប់​ចាយវាយ​មិនសូវ​ល្អ​វិញ​ ​គាត់​ក៏​អាច​បញ្ហា​ពិបាក​គ្រប់គ្រង​ការចាយវាយ​ដែរ​។​

‣ ​បណ្ដាញ​សង្គម​ (​Social​ ​Media​) ​៖​ ​

Mill​e​nn​i​a​l​s ​ធំ​ពេញវ័យ​ក្នុងពេលដែល​បច្ចេកវិទ្យា​កំពុង​រីក​ចម្រើន​។​ ​ក្នុង​នោះ​ការ​បង្ហោះ​បង្ហាញ​សារ​និង​រូបភាព​ពី​របស់របរ​ប្រើប្រាស់​ទំនើប​ៗ​ ​អាហារ​ឆ្ងាញ់​ៗ​ ​កន្លែង​ដើរលេង​ថ្មីៗ​ ​តាម​បណ្ដា​បណ្ដាញ​សង្គម​បាន​ទាក់ទាញ​ ​និង​ជំរុញ​ឱ្យ​ពួកគាត់​ចេះ​ចង់​ដឹង​ ​ចង់​សាកល្បង​របស់​ថ្មីៗ​ទាំងនោះ​ដែរ​ ​ហើយ​វា​គឺជា​ផ្នែក​ចម្បង​មួយ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ដល់​ទម្លាប់​ចាយវាយ​របស់​ពួកគាត់​។​

‣ ​ឥទ្ធិពល​សង្គម​៖​

​ក្នុង​សង្គម​មួយ​ដែល​មាន​ការប្រកួតប្រជែង​ទី​ផ្សារ​ពាណិជ្ជកម្ម​ខ្ពស់​ ​យើង​តែង​ឃើញ​មាន​យុទ្ធសាស្ត្រ​ទី​ផ្សារ​ជាច្រើន​ដូចជា​ ​វិធីសាស្ត្រ​លក់​ថែម​ ​ការ​បញ្ចុះតម្លៃ​ ​និង​ប្រូ​ម៉ូ​សិន​នានា​។​ ​ទាំងនេះ​ក៏​ជា​ចំណែក​មួយ​ដែរ​ដែល​ជ​ម្រុ​ញ​ដល់​ការ​សម្រេច​ចិត្ត​ចាយវាយ​របស់​ ​mill​e​nn​i​a​l​s ​មិនថា​កាលៈទេសៈ​ចាំបាច់​ ​ឬ​មិន​ចាំបាច់​។​


 ​ចំពោះ​ ​Mill​e​nn​i​a​l​s ​តើ​គួរ​ធ្វើ​ម៉េច​ដើម្បី​គ្រប់គ្រង​លុយកាក់​ខ្លួន​ឱ្យ​បាន​ល្អ​?

 ​ចំពោះ​ ​Mill​e​nn​i​a​l​s ​តើ​គួរ​ធ្វើ​ម៉េច​ដើម្បី​គ្រប់គ្រង​លុយកាក់​ខ្លួន​ឱ្យ​បាន​ល្អ​?

‣ ​ចាយវាយ​តាម​ផែនការ​៖​ ​

ការចាយវាយ​គួរ​ផ្ដោ​ត​សំខាន់​លើ​តម្រូវ​ការចាំបាច់​ជា​ចម្បង​ ​មិនគួរ​យក​គ​ម្រូ​តាម​ការ​ចំណាយ​របស់​អ្នកដទៃ​ឡើយ​ ​ព្រោះ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់យើង​និង​របស់​គេ​មិន​ដូចគ្នា​ទេ​។​

‣ ​បង្កើន​ចំណូល​៖​ ​

ព្យាយាម​ចំណាយ​ពេលវេលា​ ​និង​សមត្ថភាព​ដែល​មានស្រាប់​ទៅ​កែច្នៃ​ដើម្បី​រកចំណូល​បន្ថែម​ឲ្យបាន​ច្រើន​។​ ​ជា​ការណ៍​ល្អ​ ​នៅ​វ័យ​នេះ​ ​អ្នក​គួរ​ស្វែងរក​ចំណូល​ឲ្យបាន​លើស​ពី​មួយ​ប្រភព​ ​ដោយ​ធ្វើការងារ​ក្រៅ​ម៉ោង​បន្ថែម​ ​ឬ​ ​free​lance​។​ល​។​

‣ ​គ្រប់គ្រង​បំណុល​៖​ ​

គួរ​ព្យាយាម​គ្រប់គ្រង​និង​ដោះស្រាយ​បំណុល​ឲ្យបាន​ទាន់ពេល​វេលា​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ​ដោយ​អនុវត្ត​វិធីសាស្ត្រ​ណាមួយ​ដូចជា​ ​Snowball​ ​Method​, ​Avalanche​ ​Method​ ​ជាដើម​។​

‣ ​រៀបចំផែនការ​ហិរញ្ញវត្ថុ​រយៈពេល​វែង​៖​ ​

រៀន​ពី​ការ​សន្សំ​និង​វិនិយោគ​ ​ដើម្បី​បង្កើត​ប្រាក់ចំណូល​អកម្ម​បន្ថែម​ ​ស្វែងយល់​ពី​អត្ថប្រយោជន៍​នៃ​សេវា​ធានា​រ៉ាប់រង​ ​និង​ត្រៀម​ផែនការ​សម្រាប់​ពេល​ចូលនិវត្តន៍​ផង​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ​បើ​តាម​ទិន្នន័យ​របស់​ ​United​ ​Nation​ ​ចំនួន​ ​mill​e​nn​i​a​l​s ​ក្នុង​ប្រទេស​កម្ពុជា​ ​មាន​ប្រមាណ​ 4,478,000 ​នាក់​ ​ស្មើនឹង​1​ភាគ​4​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប​ (​គិត​ត្រឹម​ឆ្នាំ​ 2020)​។​

​ការរស់នៅ​ ​និង​របៀប​ចាយវាយ​របស់​ ​Mill​e​nn​i​a​l​s ​មាន​លក្ខណៈ​ខុសគ្នា​ពី​មនុស្សម្នាក់​ទៅ​ម្នាក់ទៀត​ ​ដោយ​វារ​ង​ឥទ្ធិពល​ពី​កត្តា​មួយ​ចំនួន​ខាងលើ​និង​កត្តា​ដទៃទៀត​ផង​ដែរ​។​ ​បើ​អ្នកជា​ ​mill​e​nn​i​a​l​ ​ម្នាក់​ អេ​ដ​មីន​សូម​ក្រើន​រំលឹក​ឱ្យ​ចាប់ផ្ដើម​រៀបចំ​ទម្លាប់​ចាយវាយ​របស់​ខ្លួន​ឲ្យបាន​ល្អ​ ​មាន​ផែនការ​ចំណូល​ចំណាយ​ច្បាស់លាស់​ ​ចៀសវាង​មិន​អាច​សម្រេច​បាន​សេរីភាព​ហិរញ្ញវត្ថុ​នា​ពេល​អនាគត​ដ៏​ឆាប់​ខាងមុខនេះ​៕​


​ប្រភព​ឯកសារ​ស្រាវជ្រាវ​៖​
​១​. ​Money​ ​Habit​s o​f​ ​t​h​e​ ​Mill​e​nn​i​a​l​s (​invest​o​p​e​d​i​a​.​co​m​)
​២​. ​Boom​e​rs, ​G​e​n X, ​G​e​n ​Y​, ​and​ ​G​e​n ​Z​ ​Explain​e​d​ (k​as​as​a​.​co​m​)
​៣​. ​Mill​e​nn​i​a​l​ ​Spending​ ​Habit​s ​and​ ​Why​ ​T​h​e​y​ ​Buy​ (​for​be​s.​co​m​)
​៤​. ​T​h​e​ ​reality​ o​f​ ​mill​e​nn​i​a​l​s’ ​spending​ ​habit​s (cnbc.​co​m​)
​៥​. ​World​ ​Population​ ​Prospects​ – ​Population​ ​Division​ – ​United Nations

ពាក្យទាក់ទង: ​ ​Mill​e​nn​i​a​l​sទម្លាប់​ចាយវាយ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការតាំងពិព័រណ៍ ស្តីពីវេទិកាជំរុញការលក់ និងការធ្វើទីផ្សារ
ចំណូលចំណាយ
២ សប្តាហ៍មុន

ការតាំងពិព័រណ៍ ស្តីពីវេទិកាជំរុញការលក់ និងការធ្វើទីផ្សារ

ចំណូលចំណាយ
៣ សប្តាហ៍មុន

<<វេទិកា និងពិព័រណ៍ប្រចាំឆ្នាំ ស្តីពីការជំរុញដល់ការលក់ និងការធ្វើទីផ្សាររបស់ SME ដែលនឹងរៀបចំឡើង២ថ្ងៃពេញ ក្នុងដើមខែមិថុនានេះ>>

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
៣ ខែមុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ចំណូលចំណាយ
៦ ខែមុន

រៀនជំនាញដែលមានតម្រូវការច្រើន ឬជំនាញដែលខ្លួនស្រលាញ់ ?

ចំណូលចំណាយ
៦ ខែមុន

ហេតុអ្វី អ្នកមានភាគច្រើនប្រើប្រាស់កាតក្រេឌីត?

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ
ចំណូលចំណាយ ហិរញ្ញវត្ថុ
៦ ខែមុន

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ

ចាយតាម ​កាត​ឥណពន្ធ​ ឬ​ ​កាត​ឥណទាន​?
ចំណូលចំណាយ
៦ ខែមុន

ចាយតាម ​កាត​ឥណពន្ធ​ ឬ​ ​កាត​ឥណទាន​?

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?
ចំណូលចំណាយ
៦ ខែមុន

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?

អត្ថបទបន្ទាប់
ចំណេះ​ដឹង​ហិរញ្ញវត្ថុ​ក្នុង​បរិបទជំងឺ​កូ​វី​ដ​ ​១​៩​

ចំណេះ​ដឹង​ហិរញ្ញវត្ថុ​ក្នុង​បរិបទជំងឺ​កូ​វី​ដ​ ​១​៩​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist