Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

​ក​ម្រិ​ត​ជីវភាព​ (​standard of living​)

២ ឆ្នាំមុន
2 នាទីក្នុងការអាន
149
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​ក​ម្រិ​ត​ជីវភាព​ (​standard of living​)
FacebookTwitterLinkedinTelegramQR Code

​កាលពី​អត្ថបទ​មុន​ ​យើង​បាន​សិក្សា​អំពី​ ​«​Cost of living​ ​ឬ​ ​តម្លៃ​នៃ​ការរស់នៅ​»​ ​តែ​ក្នុង​អត្ថបទ​នេះ​ ​យើង​នឹង​សិក្សា​អំពី​ ​standard of living​ ​វិញ​ម្ដង​ ​ឬ​អាច​ហៅ​បាន​ថា​ “​ក​ម្រិ​ត​ជីវភាព​”​។​

ក​ម្រិ​ត​ជីវភាព​ (​standard of living​) ​សំដៅ​ដល់​បរិមាណ​ ​និង​គុណភាព​នៃ​ផលិតផល​ ​និង​សេវាកម្ម​ ​ដែល​ប្រជាជន​ក្នុង​ប្រទេស​មួយ​អាច​ទទួល​បាន​។​ ​គេ​អាច​វាស់វែង​ក​ម្រិ​ត​ជីវភាព​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ ​និង​ ​ប្រទេស​មួយ​ត្រឡប់ទៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ក៏បាន​។​ ​ប៉ុន្តែ​ ​តើ​គេ​វាស់វែង​ក​ម្រិ​ត​ ​standard of living​ ​ដោយ​របៀបណា​?

​ក​ម្រិ​ត​ជីវភាព​ (​standard of living​)

​ជាទូទៅ​ ​ដើម្បី​ទទួល​បាន​ក​ម្រិ​ត​ជីវភាព​នេះ​ ​គេ​ផ្ដោ​ត​ចម្បង​លើ​ ​ចំណូល​របស់​ប្រជាជន​ក្នុង​ម្នាក់​ (​G​D​P​ ​Per Capita​) ​ហើយ​ដើម្បី​ទទួល​បាន​តួលេខ​នេះ​ ​គេ​យក​ផលិតផល​ក្នុងស្រុក​សរុប​ (​G​D​P​) ​ចែក​ជាមួយនឹង​ចំនួន​ប្រជាជន​សរុប​ក្នុង​ប្រទេស​នោះ​។​ ​ផលិតផល​ក្នុងស្រុក​សរុប​សំដៅ​ទៅលើ​តម្លៃ​សរុប​នៃ​ទំនិញ​ ​ឬ​សេវាកម្ម​ ​ដែល​ប្រទេស​មួយ​អាច​ផលិត​បាន​ក្នុង​មួយ​ឆ្នាំ​។​

​ជាក់ស្ដែង​ ​នៅ​ឆ្នាំ​ ​២​០​១​៥​ ​បើ​យោងទៅតាម​ទិន្នន័យ​ ​World Bank​ ​បាន​បង្ហាញ​ថា​ ​ប្រទេស​កម្ពុជា​បាន​លោត​ចូល​ ​ចំណូល​មធ្យម​ក​ម្រិ​ត​ទាប​ ​ឬ​ ​lower​ ​middle​-​income​ (​ចំណូល​ជាមធ្យម​ $1,026) ​។​ ​មកដល់​ឆ្នាំ​ ​២​០​១​៩​ ​ចំណូល​ជាមធ្យម​ក្នុង​មនុស្សម្នាក់​កើន​ដល់​ “1,643.12​US​D​” ​ដែល​ចំពោះ​តួលេខ​ក៏​ស​បញ្ជាក់​បាន​ដែរ​ថា​ ​G​D​P​ ​ក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​ជា​រៀងរាល់​ឆ្នាំ​។​

​ឧទាហរណ៍​៖​ ​បើ​ប្រៀបធៀប​ ​G​D​P​ ​per capita​ ​ក្នុង​ឆ្នាំ​ 2019 ​របស់​កម្ពុជា​ “1,643.12​US​D​” ​ជាមួយ​ប្រទេស​ ហ្វ៊ី​លី​ពី​ន​ ​ក្នុង​ឆ្នាំ​ដដែល​ “3,485.12​US​D​” ​យើង​ឃើញ​ថា​ ​standard of living​ ​នៅ​ហ្វ៊ី​លី​ពី​ន​ល្អ​ប្រសើរ​ជាង​នៅ​កម្ពុជា​ (​ប្រភព​ទិន្នន័យ​ពី​ ​World Bank​)​។​ ​ប៉ុន្តែ​សូម​ចងចាំ​ថា​ ​G​D​P​ ​per capita​ ​ជា​ទិន្នន័យ​មធ្យម​ភាគ​ ​មិនបាន​បញ្ជាក់​ពី​គ​ម្លា​ត​នៃ​ប្រាក់ចំណូល​របស់​ប្រជាជន​នោះ​ទេ​។​

ដោយឡែក​ ​កត្តា​មួយ​ចំនួន​ខាងក្រោម​ ​ក៏​ជា​កត្តា​ដែល​ចូលរួម​កំណត់​ ​standard of living​ ​ដូចគ្នា​

​១​. ​G​D​P​ ​per capita​

​ស​ម្ដៅ​លើ​ផលិតផល​ ​និង​សេវាកម្ម​ដែល​ប្រទេស​មួយ​ផលិត​បាន​ជាមធ្យម​ប្រចាំ​ឆ្នាំ​ (​ជា​រួម​គឺ​ទ្រព្យ​ ​សម្បត្តិ​របស់​ប្រទេស​មួយ​) ​ធៀប​នឹង​ចំនួន​ប្រជាជន​។​ ​យោង​តាម​ទិន្នន័យ​របស់​ធនាគារ​ពិភពលោក​ ​តួលេខ​ ​G​D​P​ ​per capita​ ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​2019 ​គឺ​ 1,643.12 ​US​D​។​ ​មានន័យ​ថា​ ​បើ​គេ​យក​ចំណូល​សរុប​របស់​កម្ពុជា​ ​ក្នុង​ឆ្នាំ​2019 ​ដែល​ទទួល​បាន​ពី​កា​រលក់​ផលិតផល​ ​និង​សេវាកម្ម​មក​ចែក​ឱ្យ​ប្រជាជន​ម្នាក់ៗ​ ​ប្រជាជន​ម្នាក់ៗ​នៅ​កម្ពុជា​ទទួល​បាន​ 1,643.12 ​US​D​។​ ​ជាក់ស្ដែង​ ​ចំណូល​របស់​ប្រជាជន​មាន​គ​ម្លា​ត​គ្នា​ ​មិនមែន​សុទ្ធតែ​ទទួល​បាន​ស្មើ​ៗ​គ្នា​នោះ​ទេ​។​


​២​. ​អត្រា​អ​ក្ខ​រ​ភាព​ (​Liter​a​c​y​ ​rate​)

អត្រា​អ​ក្ខ​រ​ភាព​ (​Liter​a​c​y​ ​rate​)

​ស​ម្ដៅ​លើ​អត្រា​ប្រជាជន​ដែល​មាន​អាយុ​ចាប់ពី​ 15​ឆ្នាំ​ឡើង​ទៅ​ដែល​អាច​អាន​ ​និង​សរសេរ​បាន​។​ ​អត្រា​ប្រជាជន​ដែល​អាច​អាន​ ​និង​សរសេរ​បាន​មាន​កាន់តែ​ច្រើន​បញ្ជាក់​ថា​ ​ឱកាស​ដែល​ប្រជាជន​អាច​មានការងារ​ធ្វើ​ ​និង​ទទួល​បាន​ក​ម្រៃ​សមរម្យ​ក៏មាន​ខ្ពស់​ទៅតាម​នោះ​ដែរ​។​ ​តាម​ទិន្នន័យ​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ ​ក្នុង​ឯកសារ​ ​ជំរឿន​ទូទៅ​ ​ក្នុង​ឆ្នាំ​2019 ​liter​a​c​y​ ​rate​ ​នៅ​កម្ពុជា​មាន​តួលេខ​សរុប​ 83.3%​។​


​៣​. ​អាយុកាល​សង្ឃឹម​រស់​ (​Life expectancy​ ​at​ ​birth​)

អាយុកាល​សង្ឃឹម​រស់​ (​Life expectancy​ ​at​ ​birth​)

​ស​ម្ដៅ​លើ​អត្រា​អាយុកាល​ជាមធ្យម​ដែល​ប្រជាជន​អាច​រស់​បាន​នៅ​ក្នុង​ប្រទេស​មួយ​។​ ​បើ​យោងទៅតាម​ទិន្នន័យ​ស្ថិតិ​ឆ្នាំ​ ​២​០​១​៩​ ​របស់​វិទ្យាស្ថាន​ស្ថិតិ​ដដែល​ ​បាន​បង្ហាញ​ថា​ ​អាយុកាល​សង្ឃឹម​រស់​របស់​ប្រជាជន​កម្ពុជា​អាច​មាន​ 75.5 ​ជា​ធ​ម្យ​ម​។​ ​បើ​អាយុកាល​ជាមធ្យម​ក្នុង​ប្រទេស​ ​មួយ​កាន់តែ​ច្រើន​ឆ្នាំ​ ​អាច​បញ្ជាក់​ថា​ក​ម្រិ​ត​ជីវភាព​របស់​ប្រជាជន​នៅ​ប្រទេស​នោះ​ល្អ​ប្រសើរ​។​


​៤​. ​អត្រា​មរណភាព​ទារក​ក្នុង​1,000​កំណើត​រស់​ (​Infant​ ​mortality rate​)

អត្រា​មរណភាព​ទារក​ក្នុង​1,000​កំណើត​រស់​ (​Infant​ ​mortality rate​)

​អត្រា​មរណភាព​ទារក​ស​ម្ដៅ​លើ​ចំនួន​ទារក​ដែល​បាត់បង់ជីវិត​មុន​គ្រប់​អាយុ​១​ឆ្នាំ​ ​ក្នុងចំណោម​ទារក​សរុប​ 1,000​នាក់​ដែល​កើត​ក្នុង​ពេល​ដំណាលគ្នា​។​ ​ងាក​មក​ប្រទេស​កម្ពុជា​ ​តាម​ស្ថិតិ​ខាងលើ​បាន​បង្ហាញ​ថា​ ​អត្រា​មរណភាព​ទារក​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ 2019 ​មាន​ 17.6% ​ក្នុងចំណោម​ទារក​ 1,000​នាក់​ដែល​កើត​ក្នុង​ពេល​ដំណាលគ្នា​។​

​តួលេខ​នេះ​ ​ជា​សូចនា​ករ​ ​មួយ​ដ៏​សំខាន់​ដែល​បញ្ជាក់​ពី​ ​ក​ម្រិ​ត​ជីវភាពរស់នៅ​ ​និង​ ​ការ​ទទួល​បាន​សេវា​សុខភាព​របស់​ប្រជាជន​នៅ​ក្នុង​សហគមន៍​មួយ​នោះ​។​ ​ការ​ស្លាប់​របស់​ទារក​អាច​បណ្ដាលមកពី​ ​កត្តា​ជាច្រើន​ដូចជា​អនាម័យ​ ​គុណភាព​ទឹក​ ​អាហារូបត្ថម្ភ​របស់​ម្ដាយ​ ​និង​ ​ទារក​ ​និង​សេវា​សុខភាព​ផ្ទៃពោះ​ជាដើម​។​ ​ហេតុនេះ​ ​បើ​អត្រា​ស្លាប់​របស់​កុមារ​មាន​ទាប​ ​បញ្ជាក់​ថា​ប្រជាជន​នៅ​ក្នុង​ ​ប្រទេស​នេះ​មាន​ស្ថានភាព​រស់នៅ​ ​ឬ​ក​ម្រិ​ត​ជីវភាព​ល្អ​ប្រសើរ​។​

​ជា​រួម​ ​standard of living​ ​បញ្ជាក់​ពី​លទ្ធភាព​របស់​ប្រជាជន​ក្នុង​ប្រទេស​មួយ​ (​គិត​ជាមធ្យម​) ​ក្នុង​ការប្រើប្រាស់​ ​ផលិតផល​ ​និង​សេវាកម្ម​ដោយ​មិន​ចាំបាច់​ព្រួយបារម្ភ​ ​ឬ​ខ្វល់ខ្វាយ​ពី​ការបែងចែក​ចំណាយ​លើ​តម្រូវ​ការ​ ​ឬ​ចំណង់​ ​នោះ​ទេ​។​ ​Standard of living​ ​ជា​សូចនា​ករ​បញ្ជាក់​ពី​សុខភាព​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​ផង​ដែរ​៕​


​ឯកសារ​ស្រាវជ្រាវ​ ​និង​ដកស្រង់​ចេញពី​៖​

​១​. ​Standard of Living​ ​Definition​ (​invest​o​p​e​d​i​a​.​co​m​)
​២​. ​Standard of Living​: ​Definition​, ​Measure​, ​by​ ​Country​, ​Example​s, ​Factor​s ​Affecting​ ​It​, ​Index​ (​t​h​e​balance​.​co​m​)
​៣​. ​G​D​P​ ​per capita​ (​current​ ​US​$) – ​Cam​bo​d​i​a​ | ​Data​ (​world​bank​.or​g​)
​៤​. ​ជំរឿន​ទូទៅ​នៅ​ព្រះរាជា​ណា​កម្ពុជា​ប្រជាជន​កម្ពុជា​ឆ្នាំ​ ​២​០​១​៩​ ​របាយការណ៍​ជាតិ​ស្ដីពី​លទ្ធផល​ចុងក្រោយ​ | ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​
​៥​. ​Cam​bo​d​i​a​ ​Over​view​ (​world​bank​.or​g​)
​៦​. ​Gross Domestic Product​ (​G​D​P​) ​Definition​ (​invest​o​p​e​d​i​a​.​co​m​)


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: standard of living​ក​ម្រិ​ត​ជីវភាព​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
២ សប្តាហ៍មុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?
ចំណូលចំណាយ
៤ ខែមុន

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២
ចំណូលចំណាយ
៥ ខែមុន

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២

ពេល​បច្ចុប្បន្នគួរ​ពង្រីកចំណូលឲ្យបានច្រើនទេ?
ចំណូលចំណាយ
៥ ខែមុន

ពេល​បច្ចុប្បន្នគួរ​ពង្រីកចំណូលឲ្យបានច្រើនទេ?

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

ចំណូលចំណាយ
៦ ខែមុន

អាជីវកម្មអនឡាញ និងអាជីរកម្មហាងផ្ទាល់

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook
ចំណូលចំណាយ
៦ ខែមុន

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៧ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

អត្ថបទបន្ទាប់
របៀប​មើល​ សែក​ ​ឬ​ មូលប្បទានបត្រ​(​Cheque​)

របៀប​មើល​ សែក​ ​ឬ​ មូលប្បទានបត្រ​(​Cheque​)

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist