Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

មាន​បំណុលច្រើន​​ គួរដោះស្រាយ​ពីណា​ ​ទៅណា​?

Vongraksa Ny ដោយ Vongraksa Ny
1 year មុន
ប្រភេទ ហិរញ្ញវត្ថុ
មាន​បំណុលច្រើន​​ គួរដោះស្រាយ​ពីណា​ ​ទៅណា​?
414
ទស្សនា

​ដល់​ដំណាក់កាល​មួយ​ ​«​បំណុល​»​ ​ចៀស​មិន​ផុត​ពី​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​អ្នក​ ​មិនថា​តិច​ក្ដី​ ​ច្រើន​ក្ដី​។​ ​បំណុល​មិន​ល្អ​ច្រើន​ ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ហិរញ្ញវត្ថុ​ ​ក៏ដូចជា​សុខភាព​ផ្លូវចិត្ត​របស់​អ្នក​។​ ​ដើម្បី​ចៀសវាង​ ​ក៏ដូចជា​ដោះស្រាយបញ្ហា​ទាំងនេះ​ ​វា​គួរតែ​ដល់ពេល​ដែល​អ្នក​រៀបចំ​គម្រោង​ដោះ​បំណុល​ហើយ​។​

​ដោះស្រាយ​យ៉ាងម៉េច​? ​ដោះ​ពីណា​ ​ទៅណា​? តោះ! ​មក​ដោះស្រាយ​បំណុល​តាម​អេ​ដ​មីន​ម្ដង​។​

ដោះស្រាយបំណុល

ដោះស្រាយបំណុល

​ជំហាន​ទី​១​៖

​ទាញ​ប៊ិច​ ​ទាញ​សៀវភៅ​ ​ឬ​កុំព្យូទ័រ​មក​កត់ត្រា​នូវ​រាល់​បំណុល​ទាំងអស់​ដែល​មាន​ក្នុង​តារាង​មួយ​។​ ​ចំណុច​ដែល​ត្រូវ​កត់ត្រា​មាន​ ​ទំហំ​ទឹកប្រាក់​នៃ​បំណុល​នីមួយៗ​ ​សំណង​ដែល​ត្រូវ​បង់​ជាប្រចាំ​ ​និង​ការប្រាក់​ត្រូវ​បង់​សង​ប្រចាំខែ​នៃ​បំណុល​នីមួយៗ​។​

​ជំហាន​ទី​២​៖​

​ផ្តោត​ការ​សងបំណុល​តាម​លំដាប់លំដោយ​ខាងក្រោម​

• ​វិធី​ទី​ 1. ​ដោះ​បំណុល​ដែល​មាន​ “​ទំហំ​ទឹកប្រាក់​តិច​” ​ជាងគេ​មុន​ ​«​Snowball​ ​Method​»​
• ​វិធី​ទី​ 2. ​ដោះ​បំណុល​ដែល​មាន​ “​អត្រា​ការប្រាក់​ខ្ពស់​” ​ជាងគេ​មុន​ ​«​Avalanche​ ​Method​»​
​វិធី​ដោះ​បំណុល​តាម​បែប​ ​Avalanche​ ​Method​ ​គឺ​សម្រាប់​អ្នក​ដែល​ចង់​ដោះ​បំណុល​ដែល​មាន​អត្រា​ការប្រាក់​ខ្ពស់​ជាងគេ​មុន​ ​រីឯ​ ​Snowball​ ​Method​ ​វិញ​ ​សម្រាប់​អ្នក​ចង់​ដោះ​បំណុល​តិចៗ​ឱ្យ​អស់​មុន​ ​ដ្បិត​ថា​វា​ជួយ​ឱ្យ​អ្នក​មានកម្លាំង​ទឹកចិត្ត​នៅ​ពេល​អ្នកមើល​ឃើញ​ចំនួន​បំណុល​នៅ​តិច​។​

​ជំហាន​ទី​៣​៖​

​ជា​រៀងរាល់​ខែ​បន្ទាប់ពី​ផាត់​ថ្លៃ​ចំណាយ​ចាំបាច់​រួចហើយ​ ​អ្នក​នឹង​ដឹង​ថា​ ​អ្នក​មានលទ្ធភាព​សងបំណុល​ណាមួយ​មុន​ហើយ​។​ ​ការ​បូកសរុប​ចំណូល​ ​និង​ចំណាយ​ប្រចាំខែ​ ​ក៏​ជួយ​ឱ្យ​អ្នកដឹង​ពី​លទ្ធភាព​ថា​ ​អ្នក​នៅ​អាច​ខ្ចី​បំណុល​បន្ថែម​បាន​ក្នុង​ករណី​ចាំបាច់​ណាមួយ​ ​ឬ​ដាច់ខាត​មិន​អាច​ថែម​បំណុល​បាន​ទៀត​នោះ​ទេ​ ​ព្រោះ​វា​លើស​ពី​លទ្ធភាព​សងបំណុល​របស់​អ្នក​។​
​ឧទាហរណ៍​ថា​ ​បើ​អ្នក​សល់​លុយ​ $100 ​បន្ទាប់ពី​ទូទាត់​ថ្លៃ​ចំណាយ​ចាំបាច់​រួចហើយ​ ​តើ​អ្នក​ចង់​យក​លុយ​ដែល​នៅសល់​ប្រចាំខែ​នេះ​ ​ទៅ​ទូទាត់​លើ​បំណុល​ណា​មុន​?

​ដើម្បី​គ្រប់គ្រង​បំណុល​ឱ្យ​បាន​ល្អ​ ​អ្នក​គួរតែ​មាន​តារាង​ដោះ​បំណុល​ ​ឬ​សៀវភៅ​ដោះ​បំណុល​ដែល​អាច​តាមដាន​ប្រចាំខែ​ ​និង​គណនា​ថា​ ​ជាមួយ​ទឹកប្រាក់​ដែល​នឹង​ដោះ​បំណុល​នេះ​ ​តើ​អ្នក​ត្រូវការ​រយៈពេល​ប៉ុន្មាន​ខែ​/​ឆ្នាំ​ ​ដើម្បី​ដោះស្រាយ​រួច​អស់​។​ ​ជាង​នេះ​ទៀត​ ​ទោះបីជា​អ្នក​បាន​រៀបចំ​គម្រោង​ដោះ​បំណុល​ហើយ​មែន​ ​អ្នក​គួរគប្បី​ត្រូវ​ឧ​ស្សាហ៍​ពិនិត្យមើល​ចំណូល​ចំណាយ​ខ្លួន​ជាប្រចាំ​ ​ដើម្បី​អាច​កែតម្រូវ​គម្រោង​នោះ​ឱ្យ​ត្រូវ​ទៅ​នឹង​ការផ្លាស់ប្ដូរ​នៃ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក​ផ្ទាល់​។​


**​Bonus​ ​Part​:

​១​. ​សម្រាប់​តារាង​គ្រប់គ្រង​ចំណាយ​ប្រចាំថ្ងៃ​ (​h​t​t​p​s://​w​w​w​.​face​book​.​co​m​/k​a​k​cent​k​h​/​post​s/346294290342235)
​២​. ​វិធី​សា​ស្រ្ត​ដោះ​បំណុល​តាម​ ​Snowball​ ​Method​ (​h​t​t​p​s://​w​w​w​.​face​book​.​co​m​/k​a​k​cent​k​h​/​post​s/179062800398719)
​បើ​មាន​ច​ម្ងល់​អី​ ​ទាក់ទង​នឹង​វិធី​សា​ស្រ្ត​ខាងលើ​ ​អាច​សួរ​បន្ថែម​ណា៎​!!!​

ពាក្យទាក់ទង: ដោះស្រាយបំណុល

អត្ថបទទាក់ទង

អតិផរណា​កំពុងតែ​កើន​ឡើងតើ​យើង​គួរ​កែ​ទម្លាប់​ចាយវាយ​?
ហិរញ្ញវត្ថុ

អតិផរណា​កំពុងតែ​កើន​ឡើង តើ​យើង​គួរ​កែ​ទម្លាប់​ចាយវាយ​?

August 15, 2022
​សញ្ញា​បង្ហាញ​ថា​ជីវិត​ដៃគូ​របស់​អ្នក​គ្មាន​បញ្ហា​រឿង​លុយកាក់
ហិរញ្ញវត្ថុ

​សញ្ញា​បង្ហាញ​ថា​ជីវិត​ដៃគូ​របស់​អ្នក​គ្មាន​បញ្ហា​រឿង​លុយកាក់

August 12, 2022
​កំហុស​ហិរញ្ញវត្ថុ​ទៅតាមវ័យ
ហិរញ្ញវត្ថុ

​កំហុស​ហិរញ្ញវត្ថុ​ទៅតាមវ័យ

July 22, 2022
អត្ថបទបន្ទាប់
មុនចេញរកសុី​ ត្រូវត្រៀមអ្វីខ្លះ?

មុនចេញរកសុី​ ត្រូវត្រៀមអ្វីខ្លះ?

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Kimlong Ro
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ Sovannary Hong
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
July 22, 2022

ពន្ធ និងអាករ

ពន្ធ និង អាករ

ដោយ Sopheavy Ngoun
July 23, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។