Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

ចូលរួម​វគ្គ​ជោគជ័យអ្នក​នឹង​ក្លាយ​ជា​បុគ្គល​ជោគជ័យ​​ដែរ​ឬទេ​?

១ year
1 នាទីក្នុងការអាន
106
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ចូលរួម​វគ្គ​ជោគជ័យអ្នក​នឹង​ក្លាយ​ជា​បុគ្គល​ជោគជ័យ​​ដែរ​ឬទេ
FacebookTwitterLinkedinTelegramQR Code

​មួយ​រយៈ​ក្រោយនេះ​ឃើញ​មាន​សិក្ខាសាលា​វគ្គ​ជោគជ័យ​ក្លាយ​ជា​អ្នកមាន​ដោយ​មិនបាច់​ចូល​សាលា​ជាច្រើន​រីក​ឲ្យ​ដូច​ផ្សិត​។​ ​ហើយ​អ្នក​ទាំងអស់គ្នា​ប្រហែលជា​បានឃើញ​ហើយ​ ​ថា​មានការ​ជជែកវែក​ញែក​បកស្រាយ​ក្នុង​បណ្តាញ​សង្គម​ជាច្រើន​ ​ដោយមាន​សំណួរ​ចោទឡើង​ថា​តើ​ការដែល​ចូលរួម​វគ្គ​ជោគជ័យ​ទាំងអស់​នោះ​ ​អាច​ធានា​បាន​ថា​ ​អ្នក​នឹង​ក្លាយ​ជា​បុគ្គល​ជោគជ័យ​ដូច​អ្វី​ដែលគេ​បាន​ផ្សព្វផ្សាយ​នោះ​ដែរ​ឬទេ​?

​តាមពិត​ទៅ​បើ​គិត​ឲ្យ​ស្រួល​ទៅ​ឲ្យតែ​ពាក្យ​ថា​រៀន​គឺ​មិនមែន​ជា​រឿង​អាក្រក់​នោះ​ទេ​។​ ​អ្វី​ដែល​សំខាន់​នោះ​ថា​អ្វី​ដែលគេ​បង្រៀន​ ​នោះ​វា​អាចឲ្យ​ ​យើង​យកមក​អនុវត្ត​បាន​នៅ​ ​ក្នុង​ជីវិត​ពិត​ដែរ​ ​ឬទេ​? ​យើង​ត្រូវ​គិតថា​ទម្រាំ​បាន​ជោគជ័យ​ក្នុង​ជីវិត​ ​និង​មានទ្រព្យ​ជាប់​ខ្លួន​គឺ​ទាមទារ​ឲ្យ​យើង​ឆ្លងកាត់​នូវ​រឿង​ជាច្រើន​គួបផ្សំ​ជាមួយ​កត្តា​ផ្សំ​ជាច្រើន​ ​ផ្សេងទៀត​។​ ​ថ្ងៃនេះ​អេ​ដ​មីន​នឹង​ចែករំលែក​នូវ​កត្តា​ផ្សំ​មួយ​ចំនួន​នោះ​៖​

​ជំនាញ​រឹង​ ​ឬក៏​ជំនាញ​បច្ចេកទេស​( ​Hard​ ​skill​ )

​ជំនាញ​រឹង​ ​ឬក៏​ជំនាញ​បច្ចេកទេស​( ​Hard​ ​skill​ )

​ជំនាញ​បច្ចេកទេស​ ​នេះ​គឺជា​ជំនាញ​មួយ​ដែល​មាន​សារសំខាន់​ខ្លាំង​មុននឹង​អ្នក​សម្រេច​ចូល​ធ្វើការ​ ​ឬ​បើក​អាជីវកម្ម​ ​។​ ​ឧទាហរណ៍​ថា​អ្នក​ចង់​ធ្វើការ​ក្នុង​វិ​ស័​យ​ធនាគារ​ ​កន្លែង​ដែល​អ្នក​នឹង​ ​apply​ ​គេ​នឹង​សួរ​អ្នក​អំពី​ពី​ក​ម្រិ​ត​វប្បធម៌​ ​និង​ជំនាញ​បច្ចេកទេស​របស់​អ្នក​។​ ​ក្នុងករណីនេះ​ ​ប្រសិនបើ​អ្នក​ពុំ​មាន​ជំនាញ​បច្ចេកទេស​ដែល​ទាក់ទង​នឹង​តួនាទី​ដែល​អ្នក​បាន​ ​apply​ ​នោះ​ ​ភាគរយ​តិចណាស់​ដែល​អ្នក​នឹងជា​ប់ ​ព្រោះថា​ខាង​ធនធាន​មនុ​សុ្ស ​ឬក៏​H​R ​គេ​រើស​តែ​អ្នកណា​ដែល​មាន​ជំនាញ​ដែល​ទាក់ទង​ទៅ​ ​នឹង​តួនាទី​ ​ដែលគេ​បាន​ ​apply​ ​មក​នោះ​ទេ​។​ ​បើ​និយាយ​ពី​ជំនួញ​ ​អ្នក​ត្រូវ​មាន​ជំនាញ​បច្ចេកទេស​ឲ្យ​សមស្រប​ជាមួយនឹង​ជំនួញ​ជាមុន​សិន​ ​ដើម្បីឲ្យ​អ្វី​ដែល​អ្នក​បាន​ធ្វើ​វា​អាច​ប្រព្រឹត្តទៅ​ ​និង​ដំណើរការ​បាន​យ៉ាង​រលូន​។​

​ជំនាញ​ទន់​ (​Soft​ ​skill​)

​ជំនាញ​ទន់​ (​Soft​ ​skill​)

​ដូច​ទៅ​នឹង​ជំនាញ​បច្ចេកទេស​ ​ឬក៏​ជំនាញ​រឹង​ដែល​ ​ជំនាញ​ទន់​ក៏មាន​សារសំខាន់​ផង​ដែរ​។​ ​បុគ្គល​ម្នាក់ៗ​ត្រូវតែ​ជា​មនុស្ស​ដែល​មាន​ជំនាញ​ទន់​ច្បាស់លាស់​គួបផ្សំ​ជាមួយនឹង​ការ​ចេះ​ប្រាស្រ័យ​ទាក់ទង​បុគ្គល​ ​ដោយ​ជំនាញ​ទន់​នេះ​រួម​មាន​ដូចជា​ ​ភាពជា​អ្នកដឹកនាំ​ ​ការ​ធ្វើការងារ​ជា​ក្រុម​ ​ការ​ចេះ​បែកចែក​អារម្មណ៍​ផ្ទាល់ខ្លួន​ជាមួយនឹង​ការងារ​ ​ការ​ចេះ​រៀបចំ​ពេលវេលា​ជាដើម​។​ ​និយាយទៅ​ ​ចំណុច​នេះ​បញ្ជាក់ឲ្យឃើញថា​ ​បើ​ទោះបីជា​មនុស្ស​ពោរពេញ​ទៅ​ដោយ​បទពិសោធន៍​ ​និង​ជំនាញ​បច្ចេកទេស​យូរឆ្នាំ​យ៉ាងណាក៏ដោយ​ ​ប្រសិនបើ​អ្នក​ពុំ​មាន​ជំនាញ​ទន់​នេះ​ ​ការងារ​និង​ជំនួញ​របស់​ពួកគេ​ក៏​មិន​អាច​ប្រព្រឹត្ត​បាន​ដោយ​រលូន​នោះ​ដែរ​។​

​ពេលវេលា​

​ពេលវេលា​របស់​មនុស្សម្នាក់​ៗ​សុទ្ធតែ​មាន​ភាព​ខុសៗគ្នា​ទាំងអស់​ ​ដូចតែ​ជីវិត​ការងារ​ ​និង​ជំនួញ​ជាដើម​។​ ​ពេលខ្លះ​ ​មាន​មនុស្ស​មួយ​ចំនួន​មាន​អាយុ​ត្រឹមតែ​២​០​ឆ្នាំ​ ​ប៉ុន្តែ​ពួកគេ​មាន​ជំនួញ​ផ្ទាល់ខ្លួន​ដែល​មាន​ចំណូល​ច្រើន​សន្ធឹក​។​ ​រីឯ​អ្នកខ្លះ​ទៀត​ទាល់តែ​អាយុ​ខ្ទង់​៤​០​ ​ឬក៏​ក្បាល​៥​០​ទើប​មាន​ជំនួញ​មួយ​ដែល​ភាព​ជោគជ័យ​។​ ​ដោយសារតែ​មាន​ភាព​ខុសគ្នា​ទៅតាម​មនុស្សម្នាក់​ៗ​ ​អាយុ​ ​និង​ពេលវេលា​មិន​អាច​កំណត់​ភាព​ជោគជ័យ​របស់​មនុស្សម្នាក់​ៗ​បានទេ​។​ ​ដូច្នេះ​នៅពេលដែល​គ្រូ​ជោគជ័យ​ទាំងអស់​នោះ​ ​ចែករំលែក​មេរៀន​របស់​ពួកគេ​ដូចជា​ ​ឲ្យ​ចាប់ផ្តើម​រក​សុី​ពីក្មេង​ទៅ​ ​ដោយ​មិន​ចាំបាច់​ចូល​សាលា​ ​គឺ​ហាក់​មាន​ភាព​សុីមេ៉ទី្រ​គ្នា​ជាមួយនឹង​ជីវិត​ជាក់ស្តែង​។​

​និយាយរួម​អ្នក​ត្រូវ​គិតថា​ភាព​ជោគជ័យ​ដែល​ទាក់ទង​ទៅ​នឹង​ការងារ​ ​និង​ជំនួញ​ផ្ទាល់ខ្លួន​ ​គឺ​មិនមែន​កើតឡើង​ត្រឹមតែ​មួយ​ស​ប្តាហ៍ ​ឬក៏​មួយ​ប៉ព្រិ​ច​ភ្នែក​នោះ​ទេ​។​ ​ទម្រាំតែ​មាន​ធនធាន​ ​ឬក៏​ជំនួញ​មានដំណើរ​ការ​ទៅ​រលូន​ ​គឺ​ត្រូវ​ជួប​រឿង​ជាច្រើន​មាន​ទាំង​ល្អ​ ​និង​អាក្រក់​។​ ​ហើយក៏​គ្មាន​បុគ្គល​ណា​ដែល​មិន​ចូល​សាលា​ទាល់តែសោះ​ ​ហើយ​ក្លាយ​ទៅ​ ​ជា​បុគ្គល​ជោគជ័យ​នោះ​ដែរ​។​ អេ​ដ​មីន​មិនបាន​ហាមឃាត់​មិន​ឲ្យ​ចូលរួម​សិក្ខាសាលា​បែប​នេះ​ទេ​ ​ហើយក៏​មិនបាន​ថា​វគ្គ​ទាំងអស់​នេះ​សុទ្ធតែ​អាក្រក់​នោះ​ឡើយ​ ​គ្រាន់តែ​ថា​ចំណុច​ដែល​បាន​រៀបរាប់​ខាងលើ​គឺជា​កត្តា​ផ្សំ​ដែល​ធ្វើឲ្យ​យើង​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត​៕

ចុចទីនេះដើម្បីស្វែងយល់បន្ថែម: ការងារ​ចំនួន​ ​៤​ ​ដែល​ពេញ​និយម​ខ្លាំង​សម្រាប់​ឆ្នាំ២០២១

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិនិយោគ
៦ ខែមុន

ធនាគារដែលផ្ដល់ ឥណទានសហគ្រាសខ្នាតតូច និងមធ្យម

វិនិយោគ សន្សំ
៦ ខែមុន

អាជីវកម្មគួរមានលុយសន្សំក្នុងគ​ណនីកាលកំណត់?

វិនិយោគ
៦ ខែមុន

វេ​ប​សាយសម្រាប់​ស្រាវជ្រាវ ពីទីផ្សារភាគ​ហ៊ុន​

៣យ៉ាង ដែលអ្នកត្រូវដឹងមុនពេលវិនិយោគ
វិនិយោគ
៦ ខែមុន

៣យ៉ាង ដែលអ្នកត្រូវដឹងមុនពេលវិនិយោគ

វិនិយោគ
៦ ខែមុន

គន្លឹះជួយឲ្យហាងកាហ្វេឈរជើងបានយូរ

ជីវិតជាមនុស្សធំ
វិនិយោគ
៦ ខែមុន

ជីវិតជាមនុស្សធំ

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៦ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៧ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

អត្ថបទបន្ទាប់
កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យប្រាក់​ខែ​របស់​និ​យោ​ជិ​ក​មិន​កើន​ឡើង

កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យប្រាក់​ខែ​របស់​និ​យោ​ជិ​ក​មិន​កើន​ឡើង

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist