Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

ខ្លា​អាស៊ី​ទាំង​ ​៤​

Hok Sovanrachna ដោយ Hok Sovanrachna
6 months មុន
ប្រភេទ ហិរញ្ញវត្ថុ
ខ្លា​អាស៊ី​ទាំង​ ​៤​
123
ទស្សនា

​ការ​ប្រដូច​មនុស្សម្នាក់​ ​ឬ​ប្រទេស​មួយ​ទៅ​នឹង​សត្វ​ខ្លា​ ​គឺ​ចង់​សំដៅ​ដល់​ការ​មានអំណាច​ ​និង​មាន​ជំហរ​ខ្លាំង​ខ្លា​របស់​បុគ្គល​ ​ឬ​ប្រទេស​នោះ​។​
​ចុះ​អ្នក​ទាំងអស់គ្នា​ដឹង​ថា​ខ្លា​អាស៊ី​ទាំង​ ​៤​ ​មាន​អ្នកណា​ខ្លះ​? ​ហើយ​ខ្លា​ទាំង​ ​៤​ ​នេះ​មានអំណាច​ក្នុង​ចក្រភព​អាស៊ី​ដូចម្ដេច​ខ្លះ​?

“​ខ្លា​អាស៊ី​ទាំង​ ​៤​” ​គឺជា​ឈ្មោះ​ដែលគេ​ដាក់ឲ្យ​ប្រទេស​សិង្ហបុរី​ ​ហុងកុង​ ​កូរ៉េ​ខាងត្បូង​ ​និង​តៃ​វ៉ាន់​ដោយសារ​ឥទ្ធិពល​ ​និង​ការ​រីក​លូតលាស់​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងបួន​។​ ​ចាប់តាំង​ពី​កំឡុង​ឆ្នាំ​ ​១​៩​៦​០​ ​កា​របើក​សេដ្ឋកិច្ច​ ​និង​ ​ការ​ធ្វើឧស្សាហូបនីយកម្ម​ ​ធ្វើឲ្យ​សេដ្ឋកិច្ច​ប្រទេស​ទាំង​៤​នេះ​ ​មានការ​រីក​សុះសាយ​ ​ជឿនលឿន​ខ្លាំង​ជាង​សេដ្ឋកិច្ច​របស់​ប្រទេស​ដទៃ​ក្នុង​ទ្វីបអាស៊ី​។​ ​ចំណុច​សេដ្ឋកិច្ច​ពិសេស​របស់​សិង្ហបុរី​ ​និង​ ​ហុងកុង​នោះ​គឺ​ ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់​ពួកគេ​ ​ដែល​មាន​ភាព​ទាក់ទាញ​ដល់​អ្នក​វិនិយោគ​ទូទាំង​ពិភពលោក​។​ ​រីឯ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​និង​តៃ​វ៉ាន់​ត្រូវ​បាន​គេ​ទទួលស្គាល់​លើ​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ ​ព័ត៌មាន​វិទ្យា​ ​ផលិតកម្ម​នៃ​រថយន្ត​ ​និង​សមាសធាតុ​អេ​ឡិច​ត្រូនិ​ច​ប្រចាំ​ទ្វីបអាស៊ី​ផង​ដែរ​។​

​តើ​ខ្លា​អាស៊ី​ទាំង​ ​៤​ ​អនុវត្ត​គោល​ន​យោ​បាល​អ្វីខ្លះ​ដើម្បី​ប្រែក្លាយ​ប្រទេស​របស់​គេ​?

ខ្លាអាស៊ីទាំង ៤

១​. ​ប្រទេស​សិង្ហបុរី​ ​និង​ហុងកុង​មាន​ទិសដៅ​ផ្តោត​លើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សេរី​ ​ដោយ​អនុវត្ត​របប​ពាណិជ្ជកម្ម​សេរីនិយម​ ​និង​ផ្តោត​លើ​ការនាំចេញ​ផលិតផល​ក្នុង​វិ​ស​័​យ​មួយ​ចំនួន​។​ ​ចំណែក​ប្រទេស​កូរ៉េ​ខាងត្បូង​ ​និង​តៃ​វ៉ាន់​វិញ​ ​អនុវត្ត​នយោបាយសេដ្ឋកិច្ច​កូនកាត់​ ​គឺ​តម្រង់​ទិស​នាំចេញ​ ​នាំចូល​ ​និង​កែ​សម្រួល​គោល​នយោបាយ​ឲ្យ​សក្ដិ​សម​ទៅ​នឹង​ទី​ផ្សារ​របស់​ពួកគេ​។​ ​ថ្វីត្បិត​ថា​ប្រទេស​ទាំង​ ​៤​
​បាន​អនុវត្ត​គោល​នយោបាយ​ផ្សេងៗ​គ្នា​ ​ប៉ុន្តែ​ការ​លើក​ក​ម្ពស់វិ​ស​័​យ​នាំចេញ​បាន​នាំមក​នូវ​អត្រា​កំណើន​ក្នុង​មួយ​ឆ្នាំ​ជាមធ្យម​ ​៧​.​៥​% ​ដល់​ខ្លា​អាស៊ី​ទាំង​ ​៤​។​

​២​. ​ខ្លា​អាស៊ី​ទាំង​៤​ ផ្ដោ​ត​សំខាន់​ទៅលើ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ​និង​វិ​ស័​យ​អប់រំ​។​ ​នៅ​កំឡុង​ឆ្នាំ​១​៩​៦​០​ ​ចំនួន​ប្រជាជន​ជាមធ្យម​នៃ​ប្រទេស​ទាំង​៤​ ​ដែល​ទទួល​បាន​ការអប់រំ​ថ្នាក់​អនុវិទ្យាល័យ​មាន​ចំនួន​ច្រើនជាង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដទៃទៀត​។​ ​បន្ទាប់ពី​ឧស្សាហកម្ម​ធុន​ធ្ងន់​រីក​ចម្រើន​ក្នុង​ឆ្នាំ​១​៩​៨​០​ ​ការ​រ​អភិវឌ្ឍ​លើ​វិ​ស​័​យ​អប់រំ​មានការ​កើន​ឡើង​ ​ដែល​រួមបញ្ចូល​ថ្នាក់​ម​ត្តេយ្យ ​ថ្នាក់​អនុវិទ្យាល័យ​ ​និង​ការអប់រំ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​ផង​ដែរ​។​ ​លទ្ធផល​ដែល​ទទួល​បាន​នោះ​គឺ​ ​ការ​មាន​ធនធានមនុស្ស​ដែល​ដើរទា​ន់​ឧស្សាហូបនីយកម្ម​របស់​ពិភពលោក​។​

​៣​. ​រដ្ឋាភិបាល​របស់​ពួកគេ​មាន​កា​របត់បែន​ទៅតាម​ស្ថានភាព​ ​និង​អនុវត្ត​ក្របខ័ណ្ឌ​ស្ថាប័ន​តឹងរឹង​ ​ដែល​ធ្វើឲ្យ​ពួកគេ​ជៀស​ផុត​ពី​បំណុល​ ​និង​ប្រមូល​លំ​ហូរ​វិនិយោគ​មក​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន​។​

‼️​យ៉ាងណាមិញ​ ​នៅ​ឆ្នាំ​១​៩​៩​៧​ ​ដោយ​អាស៊ី​ជួបប្រទះ​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ ​ធ្វើឲ្យ​ទី​ផ្សា​ភាគ​ហ៊ុន​របស់​ ​ហុងកុង​ ​កូរ៉េ​ខាងត្បូង​ ​និង​សិង្ហបុរី​ ​ធ្លាក់ចុះ​យ៉ាងហោចណាស់​ ​៦​០​% ​គិត​ក្នុង​រូបិយប័ណ្ណ​ដុល្លារ​។​ ​ដោយឡែក​តៃ​វ៉ាន់​បាន​រួចផុត​ពី​វិបត្តិ​នេះ​ ​ដោយសារ​រូបិយប័ណ្ណ​
​របស់​តៃ​វ៉ាន់​នៅ​ពេល​នោះ​មាន​ស្ថេរ​ភាពជា​ង​ប្រទេស​ដទៃ​ ​ហើយ​សេដ្ឋកិច្ច​របស់​ពួកគេ​មិនសូវ​ពឹងផ្អែក​ទៅលើ​ប្រទេស​ដែល​កំពុង​ជួប​វិបត្តិ​នោះ​។​ ​ប៉ុន្តែ​ក្រោយ​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុង​អាស៊ី​បាន​បញ្ចប់​ ​ពួកគេ​បាន​ស្ដារសេដ្ឋកិច្ច​របស់​ខ្លួន​ឡើងវិញ​ ​ហើយក៏​ក្លាយ​ជា​ប្រទេស​អភិវឌ្ឍន៍​ដូច​លោក​ខាងលិច​ ​និង​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ “​ខ្លា​អាស៊ី​ទាំង​៤​” ​ដូច​បានឃើញ​សព្វថ្ងៃ​។​

​ដ្បិត​ប្រទេស​នីមួយៗ​មាន​ស្ថានភាព​នយោបាយ​ ​ក​ម្រិ​ត​សេដ្ឋកិច្ច​ ​និង​លក្ខណៈ​ភូមិ​សា​ស្រ្ត​ខុសៗគ្នា​ ​ដូចនេះ​គោល​នយោបាយ​ខាងលើ​របស់​ខ្លា​អាស៊ី​ទាំង​៤​អាច​​​យកជា​គំរូ​ ​បទពិសោធន៍​ ​និង​ការយល់​ដឹង​ ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ ​ដើម្បី​កែច្នៃ​គោល​នយោបាយ​ផ្សេងៗ​ឲ្យ​សក្ដិ​សម​ ​និង​បត់បែន​តាម​លក្ខខណ្ឌ​ប្រទេស​រៀងៗខ្លួន​៕​

​ឯកសារ​យោង​៖​

​Bloom​e​n​t​h​a​l​, ​A​. (2021, ​January​ 15). ​Four​ ​Asian​ ​Tiger​s. ​Invest​o​p​e​d​i​a​.
​Four​ ​Asian​ ​Tiger​s. ​Cop​o​rate​ ​finance​ ​inst​it​u​e​ .
​Sever​ns, C. (2021, ​March​ 6). ​T​h​e​ ​Development​ o​f​ ​t​h​e​ ​Four​ ​Asian​ ​Tiger​s. Bor​g​e​n ​Magazine​.
​T​h​or​beck​e​, ​E​., & ​Wan​, ​H​. ​Epilogue​: ​how​ ​d​i​d​ ​t​a​i​wan​ ​withstand​ ​t​h​e​ ​asian​ ​financial crisis​? ​In​ ​T​a​i​wan​’s ​Development​ ​Experience​.

Click here to read more aout: Why Your Business Needs to Consider the Four Asian Tigers


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។​

ពាក្យទាក់ទង: ខ្លាអាស៊ីទាំង ៤

អត្ថបទទាក់ទង

​កំហុស​ហិរញ្ញវត្ថុ​ទៅតាមវ័យ
ហិរញ្ញវត្ថុ

​កំហុស​ហិរញ្ញវត្ថុ​ទៅតាមវ័យ

July 22, 2022
ចំណុច​៣​យ៉ាង​ដែល​គួរ​ត្រៀម​ ​មុន​ដាក់ពាក្យ​សុំ​ការងារ​ ​ដើម្បី​ជាប់​ជា​បេក្ខជន​សម្ភាសន៍​
វិនិយោគ

ចំណុច​៣​យ៉ាង​ដែល​គួរ​ត្រៀម​ ​មុន​ដាក់ពាក្យ​សុំ​ការងារ​ ​ដើម្បី​ជាប់​ជា​បេក្ខជន​សម្ភាសន៍​

July 22, 2022
លុយរៀលជារូបិយប័ណ្ណជាតិ
ហិរញ្ញវត្ថុ

លុយរៀលជារូបិយប័ណ្ណជាតិ

July 8, 2022
អត្ថបទបន្ទាប់
បញ្ញើ​ប្រាក់​រៀល​នៅ​ ​A​B​A​ ​មួយ​ឆ្នាំ​ ​បាន​ការប្រាក់​រហូតដល់​ ​៦​.​៥​%

បញ្ញើ​ប្រាក់​រៀល​នៅ​ ​A​B​A​ ​មួយ​ឆ្នាំ​ ​បាន​ការប្រាក់​រហូតដល់​ ​៦​.​៥​%

អត្ថបទពេញនិយម

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
July 22, 2022

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Kimlong Ro
July 22, 2022

តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

ដោយ Putheary Buth
July 25, 2022

VAT អាករលើ​តម្លៃ​បន្ថែម

VAT អាករលើ​តម្លៃ​បន្ថែម

ដោយ Sopheavy Ngoun
July 12, 2021

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
July 22, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។