Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

TikTok នឹងក្លាយជាបណ្តាញសង្គមយក្សនាពេលអនាគត?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
244
ទស្សនា
FacebookTwitterLinkedinTelegramQR Code
TikTok នឹងក្លាយជាបណ្តាញសង្គមយក្សនាពេលអនាគត?
FacebookTwitterLinkedinTelegramQR Code

ក្រុមហ៊ុន​ ​តិកតុក​ (​T​i​k​To​k) ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​រួមបញ្ចូល​រវាង​កម្មវិធី​ពីរ​គឺ​ ​Musical​.​l​y​ ​ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ​២​០​១​៤​ ​និង​កម្មវិធី​ ​Do​u​y​in​ ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ​២​០​១​៦​ ​ដោយ​ក្រុមហ៊ុន​ ​By​t​e​dance​ ​។​ ​ក្នុង​ឆ្នាំ​ ​២​០​១​៨​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន​ ​By​t​e​dance​ ​បាន​ទិញ​យក​កម្មវិធី​ ​Musical​.​l​y​ ​ក្នុង​តម្លៃ​ប្រមាណ​ ​៨​០​០​លាន​ ​ទៅ​ ​១​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ​បន្ទាប់មក​រួមបញ្ចូល​កម្មវិធី​នេះ​ជាមួយ​ ​Do​u​y​in​ ​ហើយ​ដាក់ឈ្មោះ​កម្មវិធី​ថ្មី​នេះ​ថា​ “​T​i​k​To​k”​។​

TikTok នឹងក្លាយជាបណ្តាញសង្គមយក្សនាពេលអនាគត

​តើ​ ​T​i​k​To​k ​ជា​អ្វី​? ​ហើយ​វា​មាន​គុណសម្បត្តិ​អ្វីខ្លះ​ ​ទើប​គេ​ហ៊ាន​ប៉ាន់ស្មាន​ថា​វា​នឹង​ក្លាយ​ជាទី​ផ្សារ​ ​social​ ​media​ ​ធំ​នា​ថ្ងៃខាងមុខ​?

​T​i​k​To​k ​គឺជា​កម្មវិធី​ទូរសព្ទ​ដៃ​ដ៏​ពេញ​និយម​មួយ​ ​ដែល​អ្នកប្រើប្រាស់​អាច​ទាញ​យក​បាន​ដោយ​ឥត​គិតថ្លៃ​ ​ពី​ ​A​p​p​ ​Store​ ​ឬ​ ​Play​ ​Store​។​ ​វា​ប្រមូលផ្ដុំ​ទៅ​ដោយ​ឃ្លីប​វីដេអូ​ខ្លី​ៗ​ ​ក្រោម​រយៈពេល​យូរ​បំផុត​ត្រឹម​មួយ​នាទី​ ​ក្នុង​នោះ​លាយឡំ​ទៅ​ដោយ​ការ​កំប្លែង​ ​ការអប់រំ​ ​រាំ​ ​ច្រៀង​ ​កីឡា​ ​ទេសភាព​ធម្មជាតិ​ ​ជាដើម​។​

​បើ​យោងទៅតាម​ ​ការ​ចុះផ្សាយ​របស់​ BBC ​ក្រុមហ៊ុន​តិកតុក​គិត​ត្រឹម​ខែ​ ​កក្កដា​ ​មាន​អ្នក​ទាញ​យក​កម្មវិធី​តិកតុក​រហូតដល់​ ​២​ពាន់​លាន​ ​ខណៈ​ពេល​ដែល​អ្នកប្រើប្រាស់​ក្នុង​កម្មវិធី​ជាប្រចាំ​(​Active​ ​User​s) ​មាន​រហូតដល់​ ​៨​០​០​លាន​នាក់​។​

​ចំណែក​ឯ​ទស្សនាវដ្ដី​ ​For​be​s ​បាន​លាតត្រដាង​ពី​A​p​p​ដែល​មានការ​ដោ​ន​ឡូ​ត​ច្រើនជាង​គេ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ​ ​២​០​២​០​។​ ​ក្នុង​នោះ​ ​T​i​k​To​k ​ជាប់​ចំណាត់ថ្នាក់​លេខ​ ​១​ ​ដែល​មានការ​ទាញ​យក​(​down​load​s)​រហូតដល់​ ​៨​៥​០​លាន​ដង​ ​ខណៈ​ពេល​ដែល​បណ្ដាញ​សង្គម​យក្ស​ ​Face​book​ ​មាន​ ​៥​៤​០​លាន​ដង​ ​និង​ ​Inst​a​gram​ ​មាន​ ​៥​០​៣​លាន​ដង​ ​ឈរ​នៅ​ត្រឹម​លេខ​៣​ ​និង​៤​ ​រៀង​គ្នា​ ​រីឯ​លេខ​ ​២​ ​គឺ​កម្មវិធី​ ​What​sAp​p​ ​មាន​ ​៦​០​០​លាន​ដង​។​ ​For​be​s ​ក៏​បានឲ្យ​ដឹង​ទៀត​ដែរ​ថា​ ​T​i​k​To​k ​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​នេះ​រំពឹង​ថា​អាច​បង្កើន​ចំណូល​បាន​ ​៦​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ស្រប​ពេល​ដែល​តម្លៃ​ក្រុមហ៊ុន​របស់​តិកតុក​ពេល​បច្ចុប្បន្ន​មាន​តម្លៃ​រហូតដល់​ជាង​ ​៥​០​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​។​

​បច្ចុប្បន្ន​ ​កម្មវិធី​ ​T​i​k​To​k ​បាន​ដាក់ឲ្យ​ដំណើរ​ការប្រើប្រាស់​ក្នុង​ ​១​៥​៤​ប្រទេស​ ​និង​ប្រតិបត្តិការ​បាន​ដល់ទៅ​ ​៧​៥​ភាសា​។​ ​បើ​ទោះបីជា​មាន​ប្រទេស​មួយ​ចំនួន​បាន​សម្រេច​បិទ​នូវ​ការ​ចរាចរណ៍​បណ្ដាញ​សង្គម​ ​T​i​k​To​k ​ក្ដី​ ​ក៏​កម្មវិធី​មួយ​នេះ​នៅ​រក្សា​បាន​ភាព​ល្បីល្បាញ​ ​និង​សក្ដានុពល​របស់​ខ្លួន​ក្នុង​ទី​ផ្សារ​អនាគត​។​ ​

ក្រុមហ៊ុន​កំពុងតែ​ពិភាក្សា​ផង​ដែរ​អំពី​ការដំឡើង​រយៈពេល​វីដេអូ​ ​រហូតដល់​៣​នាទី​ ​ក្នុង​មួយ​ឃ្លីប​។​ ​ជាពិសេស​ ​ពួកគេ​ក៏មាន​គម្រោង​ផ្ដល់​ទឹកប្រាក់​ជូន​ដល់​អ្នកបង្កើត​វីដេអូ​តាមរយៈ​ចំនួន​ ​view​ ​ដូចជា​កម្មវិធី​ ​Y​ou​tube​ ​ដែរ​។​

​អញ្ចឹង​ ​យើង​ឃើញ​ថា​ ​ត្រឹមតែ​រយៈពេល​ ​២​ឆ្នាំ​ប៉ុណ្ណោះ​ ​សន្ទុះ​នៃ​កម្មវិធី​តិកតុក​ ​ហាក់​លោត​ឡើង​ខ្ពស់​ជាពិសេស​សូម្បីតែ​ស្ថាបនិក​ហ្វេសប៊ុក​ ​លោក​ ​Mark​ ​Z​uck​e​r​berg​ ​ក៏​ទទួលស្គាល់​ពី​ការ​រីក​ចម្រើន​នៃ​កម្មវិធី​ ​ដែល​ជា​ដៃគូ​ប្រកួតប្រជែង​ធំ​របស់​ ​Face​book​ ​និង​ ​Inst​a​gram​ ​ផង​ដែរ​។​

​យើង​ដឹង​ហើយ​ថា​ ​កម្មវិធី​ ​T​i​k​To​k ​ភ្ជាប់​ទំនាក់ទំនង​ក្នុង​សង្គម​យ៉ាង​ជិតស្និទ្ធ​ ​និង​ផ្ដល់​នូវ​មុខងារ​ក​ម្សាន្ត ​ក៏ដូចជា​អត្ថប្រយោជន៍​ជាច្រើន​ដល់​បណ្ដា​អ្នកប្រើប្រាស់​ក្នុង​គោលបំណង​ផ្សេងៗ​គ្នា​ ​ប៉ុន្តែ​ត្រូវ​ចងចាំ​ថា​ ​កុំ​បណ្ដាលឲ្យ​ខ្លួន​អ្នក​ក្លាយ​ជា​ទាសករ​នៃ​បច្ចេកវិទ្យា​ឲ្យសោះ​ ​ព្រោះ​វា​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​យើង​គ្រប់ពេល​វេលា​។​ ​

ជាពិសេស​អាណាព្យាបាល​គួរតែ​យកចិត្តទុកដាក់​ ​ឃ្លាំមើល​កូន​ៗ​ក្នុង​វ័យ​កុមារ​ ​ក្រៅពី​ប្រើ​ក្នុង​ន័យ​សិក្សា​អប់រំ​ ​គួរ​កាត់បន្ថយ​ការ​លេង​ ​T​i​k​To​k ​និង​បណ្ដាញ​សង្គម​ផ្សេងៗ​ទៀត​ ​ដ្បិត​ក្នុង​កម្មវិធី​ទាំងនោះ​អាច​ផ្ទុក​នូវ​រូបភាព​អាសអាភាស​ វីដេអូ​ភ័យរន្ធត់​ ​សកម្មភាព​គ្រោះថ្នាក់​ ​ពាក្យពេចន៍​ជេរប្រទេច​ ​និង​ការបៀតបៀន​ ​ចាប់​ជ​ម្រិ​ត​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​នានា​ ​ដែល​បង្ក​ហា​និ​ភ័យ​ដល់​ការលូតលាស់​បញ្ញា​ស្មារតី​ ​សតិសម្បជញ្ញៈ​ ​និង​ជា​មូលហេតុ​នៃ​ក​ម្សោ​យ​ផ្នែក​សុជីវធម៌​ ​និង​សីលធម៌​របស់​ពួកគេ​៕​


​ប្រភព​ស្រាវជ្រាវ​ ​និង​ទិន្នន័យ​ដកស្រង់​ចេញពី​៖​
​T​h​e​ 10 ​Most​ ​Down​load​e​d​ ​A​p​p​s O​f​ 2020 – ​For​be​s
​T​h​e​ ​story​ o​f​ ​a​ ​social​ ​media​ ​giant​ – BBC
​T​i​k​To​k ​i​s ​report​e​d​l​y​ ​testing​ ​long​e​r, ​three​-​minute​ ​video​s – ​T​h​e​ ​VERGE​
​I​s ​T​i​k​To​k ​Really​ ​T​h​e​ ​Next​ ​Big​ ​Social​ ​Media​ ​Platform​ ​For​ ​Travel​ – ​For​be​s
​Z​uck​e​r​berg​ ​misunderstand​s ​t​h​e​ ​huge​ ​threat​ o​f​ ​T​i​k​To​k – ​T​e​c​h​crunch​

ពាក្យទាក់ទង: TikTok នឹងក្លាយជាបណ្តាញសង្គមយក្សពេលអនាគត
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៦ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

ការពង្រីក​ការងារ​
វិនិយោគ
៦ ខែមុន

ការពង្រីក​ការងារ​

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?
វិនិយោគ
៦ ខែមុន

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?
វិនិយោគ
៧ ខែមុន

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?

២០ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?
វិនិយោគ
៧ ខែមុន

២៥ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា
វិនិយោគ
៧ ខែមុន

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា

វិនិយោគ
៧ ខែមុន

តួនាទីក្នុងនាមជាអ្នកគ្រប់គ្រង

អត្ថបទបន្ទាប់
៣ចំណុចធំៗដែលគួរដឹងពីការវិនិយោគរយៈពេលវែង

៣ចំណុចធំៗ​ដែល​គួរ​ដឹង​ពី​ការ​វិនិយោគ​រយៈ​ពេល​វែង

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist