Site icon Kakcent

ហេតុ​អ្វី​​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​សំខាន់?

​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​សំដៅ​ដល់​ការ​គ្រប់គ្រង​លុយ​ ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ ​បូករួម​ទាំង​ការ​សន្សំ​ ​ការ​វិនិយោគ​និង​ ​ផែនការ​ហិរញ្ញវត្ថុ​សម្រាប់​អនាគត​។​

​ការយល់​ដឹង​អំពី​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​មាន​សារៈសំខាន់​ ​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ក្នុង​ទិដ្ឋភាព​ជាច្រើន​ ​និង​ដើម្បី​អាច​រៀបចំផែនការ​ហិរញ្ញវត្ថុ​និង​អនាគត​របស់​ខ្លួន​។​ ​វា​ជួយ​ឲ្យ​យើង​មាន​ទំនួល​ខុសត្រូវ​លើ​ការចាយវាយ​របស់​ខ្លួន​ ​ក៏ដូចជា​ជួយ​អោយ​យើង​ចៀស​ពី​ការ​ធ្លាក់ខ្លួន​ជាប់​ក្នុង​បំណុល​មិន​ចាំបាច់​ ​និង​ជាពិសេស​បាន​ត្រៀម​ខ្លួន​ទុក​ពេល​ជួបប្រទះ​នឹង​ជាយថាហេតុ​ណាមួយ​ដែល​ទាមទារ​ហិរញ្ញវត្ថុ​ជា​ដំណោះស្រាយ​។​

​ការ​ស្វែងយល់​ពី​និង​គ្រប់គ្រង​ហរិ​ញ្ញ​វត្ថុ​ផ្ទាល់ខ្លួន​ ​អាច​ធ្វើឡើង​បានជា​ដំណាក់កាល​ ​ឬ​ជា​ជំហាន​តូច​ៗ​ ​ចាប់ផ្ដើម​ពី​ការ​កត់ត្រា​នូវ​ចំណូល​ចំណាយ​ប្រចាំថ្ងៃ​ ​ការកំណត់​នូវ​ចំណាយ​ចំ​បាច់​ ​និង​ចំណាយ​មិន​ចាំបាច់​ ​តម្រូវ​ការ​ ​និង​ចំណង់​ ​និង​ការ​មាន​ផែនការ​ដាក់​សន្សំប្រាក់​ជាដើម​។​

​បន្ទាប់ពី​គោលដៅ​សន្សំ​ ​ជំហាន​បន្ទាប់​គឺ​មាន​ដូចជា​ ​ការ​វិនិយោគ​ ​និង​ការ​ការពារ​ខ្លួន​(​ធានា​រ៉ាប់រង​)​ជាដើម​ ​ដើម្បី​បង្កើន​ទ្រព្យ​ឬ​ចំណូល​អកម្ម​បន្ថែម​ ​រួច​ការពារ​ហិរញ្ញវត្ថុ​សម្រាប់​អនាគត​របស់​អ្នក​ ​និង​គ្រួសារ​អ្នក​។​

​ចំណេះ​ ​និង​សមត្ថភាព​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ ​ជា​ការចាំបាច់​ក្នុង​ការរស់នៅ​របស់យើង​រាល់គ្នា​ ​ដើម្បី​ធានា​ថា​ប្រាក់​របស់​អ្នក​បាន​ប្រើប្រាស់​ដោយ​ឆ្លាតវៃ​ ​ដោយមាន​វិ​ន័យ​ (​financial​ ​discipline​) ​និង​ក្នុង​គោលដៅ​ត្រឹមត្រូវ​ ​ព្រមទាំង​អាច​ឈាន​ទៅ​សម្រេច​បាន​គោលដៅ​ហិរញ្ញវត្ថុ​ទៀត​ផង​៕

Exit mobile version