Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

ហេតុ​​​អ្វីរូបគំនូរសិល្បៈ​មួយ​ចំនួន​មាន​តម្លៃ​ថ្លៃ​កប់​ពពក?

២ ឆ្នាំមុន
2 នាទីក្នុងការអាន
18
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ហេតុ​​​អ្វីរូបគំនូរសិល្បៈ​មួយ​ចំនួន​មាន​តម្លៃ​ថ្លៃ​កប់​ពពក?
FacebookTwitterLinkedinTelegramQR Code

​ដែល​ឆ្ងល់​ទេ​ថា​ហេតុអ្វីបានជា​គំនូរ​សិល្បៈ​មួយ​ចំនួន​មាន​តម្លៃ​ថ្លៃ​ៗ​ខ្លាំង​ម្ល៉េះ​? ​តួយ៉ាងដូចជា​គំនូរ​ “​T​h​e​ ​Starry​ ​Night​” ​របស់​ ​V​in​cent​ ​van​ ​Go​g​h​ ​និង​គំនូរ​ ​portrait​ “​M​on​a​ ​L​i​s​a​” ​ជាដើម​ដែល​មាន​តម្លៃ​ហក់លោត​ទៅដល់​ខ្ទង់​លាន​ដុល្លារ​ឯណោះ​! ​នៅ​មាន​​​រូបគំនូរ​ជាច្រើន​ផ្សេងទៀត​ ​ដែល​មាន​អាយុកាល​រាប់​រយ​ឆ្នាំ​ ​ហើយ​ត្រូវ​បាន​យកមក​ដាក់ដេញថ្លៃ​ជា​មូ​យ​នឹង​តម្លៃ​កប់​ពពក​។​

​តើ​មូលហេតុ​​​អ្វី​ទើប​រូបគំនូរ​ទាំងអស់​នោះ​មាន​តម្លៃ​ខ្ពស់​ខ្លាំង​យ៉ាងនេះ​? ​យើង​នឹង​លើកយក​មូលហេតុ​ ​៤​ ​ដែល​ធ្វើឲ្យ​ស្នាដៃ​គំនូរ​សិល្បៈ​ទាំងនោះ​មាន​តម្លៃ​ហួស​ស្មាន​៖​

ហេតុ​​​អ្វីរូបគំនូរសិល្បៈ​មួយ​ចំនួន​មាន​តម្លៃ​ថ្លៃ​កប់​ពពក

អាយុកាល​នៃ​រូបគំនូរ​៖​

“​ខ្ញី​កាន់តែ​ចាស់​កាន់តែ​ហឹរ​” ​រីឯ​រូបគំនូរ​ក៏​ដូច្នេះ​ដែរ​។​ ​អាយុកាល​កាន់តែ​យូរ​ ​តម្លៃ​កាន់តែ​ថ្លៃ​ ​ដូច​វត្ថុបុរាណ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ទទួលស្គាល់​ទូលំទូលាយ​ ​និង​មាន​ភាព​ល្បីល្បាញ​ទើប​ក្លាយ​ជា​វត្ថុ​ក​ម្រ​។​ ​តួយ៉ាងដូចជា​គំនូរ​ព្រះ​យេស៊ូ​គ្រឹស្តិ “S​a​l​vat​or ​Mun​d​i​” ​បាន​ក្លាយ​ជា​គំនូរ​មាន​តម្លៃ​ថ្លៃ​ខ្លាំង​ជាងគេ​បំផុត​ក្នុង​ប្រវត្តិ​សា​ស្រ្ត​នៃ​ការ​ដាក់ដេញថ្លៃ​រូបគំនូរ​ ​ដែល​វា​មាន​តម្លៃ​ដល់ទៅ​៤​៥​០​លាន​ដុល្លារ​អា​មេ​រិ​ច​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​របស់​ ​T​h​e​ ​Guardian​។​ ​

រូបគំនូរ​មួយ​នេះ​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​ ​ត្រូវ​បាន​គូរ​នៅដើម​ស​.​វ​ទី​១​៥​ ​ដោយ​វិចិត្រករ​ដ៏​ល្បីល្បាញ​ម្នាក់​គឺ​ ​L​e​on​ar​do​ ​D​a​ ​V​inc​i​។​ ​បើ​គិតទៅ​ ​វា​មាន​អាយុកាល​ជាង​៥​០​០​ឆ្នាំទៅ​ហើយ​។​ ​ម្យ៉ាងទៀត​ ​រូបគំនូរ​នេះ​ក៏​ស្ថិតនៅ​ក្នុង​ទ្រង់ទ្រាយ​ល្អ​មួយ​ដែរ​ ​ដែល​ត្រូវ​បាន​គេ​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​ ​ទើប​ធ្វើឲ្យ​វា​មាន​តម្លៃ​ខ្លាំង​ដូចនេះ​។​

​កេរ្តិ៍ឈ្មោះ​វិចិត្រករ​៖

​កេរ្តិ៍ឈ្មោះ​វិចិត្រករ​៖

​ ​ប្រសិនបើ​វិចិត្រករ​ ​ឬ​អ្នក​គូរ​គំនូរ​មានឈ្មោះ​បោះ​សំ​លេង​ ​ឬ​មាន​ភាព​ល្បីល្បាញ​ខ្លាំង​ ​នោះ​ស្នាដៃ​របស់​គាត់​ក៏​នឹង​ទទួល​បាន​ចំណាប់អារម្មណ៍​ពី​មហាជន​ច្រើន​ដែរ​ ​ហើយ​ស្នាដៃ​នោះ​នឹង​មាន​តម្លៃ​កាន់តែ​ច្រើន​ជា​លទ្ធផល​។​ ​អ្នកដេញថ្លៃ​ទិញ​គំនូរ​មួយ​ចំនួន​សុខចិត្ត​ចំណាយ​លុយ​រាប់​លាន​ ​ដើម្បី​ប្រមូល​ទុកជា​ ​collection​ ​នូវ​ស្នាដៃ​រូបគំនូរ​របស់​វិចិត្រករ​ដែល​ខ្លួន​ចូលចិត្ត​ ​ឬ​គាំទ្រ​។​

​យើង​អា​ចក្រ​លេ​ក​មើល​វិចិត្រករ​ដ៏​ល្បីល្បាញ​ម្នាក់​គឺ​ ​P​a​b​l​o ​P​i​c​ass​o ​ដែល​ស្នាដៃ​នីមួយៗ​របស់​គាត់​មាន​លក្ខណៈ​បែប​ ​abstract​ (​មិន​បង្ហាញ​ឱ្យ​យល់​ដោយ​ត្រង់​) ​និង​ទទួល​បានការ​កោតសរសើរ​ពីសំណាក់​អ្នក​ស្រលាញ់​គាំទ្រ​ផ្នែក​គំនូរ​សិល្បៈ​។​ ​ឧទាហរណ៍​ដូចជា​គំនូរ​បែប​ ​abstract​ ​មួយ​របស់​គាត់​ឈ្មោះថា​ ​Do​r​a​ ​Ma​ar​ ​a​u ​Chat​ ​ដែល​មាន​តម្លៃ​ដល់ទៅ​ប្រមាណ​ ​៩​៥​លាន​ដុល្លារ​ ​និង​នៅ​មាន​គំនូរ​ជាច្រើន​ទៀត​ដែល​មាន​តម្លៃ​ខ្ពស់​កប់​ពពក​។​ ​ពោល​ ​អាច​បញ្ជាក់​បាន​ថា​កិត្តិ​ស​័ព្ទ​របស់​លោក​ ​P​a​b​l​o ​អាច​ធ្វើឲ្យ​រាល់​ស្នាដៃ​របស់​គាត់​មាន​តម្លៃ​ខ្ពស់​។​

​អត្ថន័យ​បង្កប់​៖​

​អត្ថន័យ​បង្កប់​៖​

​ជារឿយៗ​ ​រូបគំនូរ​ច្រើនតែ​មាន​អត្ថន័យ​បង្កប់​ណាមួយ​ ​ដូចជា​រូបគំនូរ​ខ្លះ​បាន​រៀបរាប់​បង្ហាញ​នូវ​អារម្មណ៍​របស់​វិចិត្រករ​ ​ដោយ​គ្រាន់តែ​មើល​រូបគំនូរ​ក៏​យើង​អាច​ដឹង​ថា​អ្នក​គូរ​កំពុង​មាន​ឬ​ចង់​បង្ហាញ​អារម្មណ៍​បែប​ណា​។​ ​ដោយឡែក​ ​រូប​ខ្លះទៀត​អាច​បង្កប់​ជា​សារ​ផ្សេងៗ​ដែល​វិចិត្រករ​ចង់​ប្រាប់​ទៅកាន់​អ្នកទស្សនា​។​ ​អត្ថន័យ​បង្កប់​ក្នុង​រូបគំនូរ​មួយ​អាច​ទទួល​បានការ​បកស្រាយ​ឬ​ឈ្វេងយល់​ខុសៗគ្នា​ទៅតាម​ទ​ស្សនៈ​មនុស្សម្នាក់​ៗ​។​ ​ចំពោះ​អ្នក​មិនសូវ​ជា​មាន​ចំណូលចិត្ត​ខាង​គំនូរ​សិល្បៈ​អាច​នឹង​គិតថា​ ​វា​គ្រាន់តែ​ជា​រូបគំនូរ​ធម្មតា​។​ ​តែ​ចំពោះ​អ្នក​ស្នេហា​ផ្នែក​គំនូរ​សិល្បៈ​ឬ​អ្នកជំនាញ​ផ្នែក​នេះ​ ​អាច​នឹង​ងាយ​យល់ឃើញ​នូវ​អត្ថន័យ​បង្កប់​ស៊ី​ជម្រៅ​មួយ​ចំនួន​។​ ​

លើស​ពី​នេះ​ ​សម្រាប់​គំនូរ​មួយ​ចំនួន​ដែល​បង្កប់​អត្ថន័យ​កាន់តែ​ជ្រាលជ្រៅ​ ​និង​មាន​ភាព​សាំ​ញ៊ាំ ​នោះ​តម្លៃ​ក៏​កាន់តែ​ខ្ពស់​តាម​នោះ​ដែរ​។​ ​រូបគំនូរ​មួយ​ចំនួន​ដែល​មានន័យ​បង្កប់​សាំ​ញ៊ាំ​ហើយ​នៅតែ​ជា​ច​ម្ងល់​មកដល់​ជំនាន់​នេះ​មាន​ដូចជា​ ​អត្តសញ្ញាណ​របស់​នារី​នៅ​ក្នុង​គំនូរ​ “​Girl​ ​with​ ​a​ ​P​earl​ ​Earring​” ​ការពិត​ពី​ការ​ស្លាប់​របស់​ ​V​in​cent​ ​Van​ ​Go​g​h​ ​នៅ​ក្នុង​គំនូរ​ “​Self​ ​portrait​” -​ល​- ​ដែល​ត្រូវ​បាន​គេ​ដាក់ដេញថ្លៃ​ក្នុង​តម្លៃ​មិនគួរ​ឲ្យ​ស្មាន​ដល់​។​

​វិនិយោគ​ទុន​៖​ ​

​វិនិយោគ​ទុន​៖​ ​

ស្នាដៃ​សិល្បៈ​ល្បី​ៗ​ជាច្រើន​ ​ត្រូវ​បាន​ក្រុម​អភិជន​ ​ទិញ​យក​និង​ចាត់ទុកជា​ការ​វិនិយោគ​ទុន​។​ ​ដូច​បាន​លើកឡើង​ពី​ចំណុច​ដំបូង​ខាងលើ​ ​តម្លៃ​នៃ​រូបគំនូរ​អាច​កាន់តែ​ថ្លៃ​ទៅតាម​អាយុកាល​របស់​វា​។​ ​ដូច្នេះ​ហើយ​ ​ពួកគេ​ប្រមូល​ទិញ​ស្នាដៃ​ទាំងនោះ​នៅពេលដែល​វា​មាន​តម្លៃថោក​ ​និង​លក់​វាយ​ក​ចំណេញ​វិញ​នៅ​ពេលក្រោយ​ ​ពេល​ដែល​តម្លៃ​អាច​នឹង​ឡើងថ្លៃ​កប់​ពពក​។​

​ជា​រួម​ទៅ​ ​រាល់​គំនូរ​សិល្បៈ​នីមួយៗ​តែង​មាន​តម្លៃ​រៀងៗខ្លួន​ ​ដោយ​ផ្អែក​ទៅលើ​ច្រើន​កត្តា​ដូច​បាន​លើកឡើង​មួយ​ចំនួន​ខាងលើ​។​ ​តើ​អ្នក​ទាំងអស់គ្នា​មាន​អារម្មណ៍​យ៉ាងណា​ដែល​ចំពោះ​ការ​បកស្រាយ​មួយ​នេះ​? ​


​ឯកសារ​យោង​៖​

  • ​How​ S​a​l​vat​or ​Mun​d​i​ ​be​cam​e​ ​t​h​e​ ​most​ ​expensive​ ​painting​ ​ever​ s​old​ ​at​ ​auction​
  • ​L​e​on​ar​do​’s ​Lost​ ​Painting​, “S​a​l​vat​or ​Mun​d​i​”, ​Discover​e​d​
  • Do​r​a​ ​Ma​ar​ ​a​u ​Chat​
  • 7 ​Reason​s ​Why​ ​Some​ ​Art​ ​I​s ​So​ ​Expensive​
  • T​h​e​ ​D​a​ ​V​inc​i​ ​mystery​: ​why​ ​i​s ​his​ $450​m​ ​masterpiece​ ​really​ ​being​ k​e​p​t​ ​under​ ​wrap​s?
  • 10 ​Art​ ​M​y​s​t​e​r​i​e​s: ​From​ ​Artist​ ​Death​ ​to​ Un​solve​d​ ​H​e​i​s​t​s
  • T​h​e​ 11 ​Big​g​e​s​t​ Un​solve​d​ ​Art​ ​M​y​s​t​e​r​i​e​s o​f​ ​All​ ​Time​

© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: តម្លៃ​ថ្លៃវីរូបគំនូរសិល្បៈ​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៤ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៤ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច
វិនិយោគ
៥ ខែមុន

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច

វិនិយោគ
៥ ខែមុន

រៀនត្រឹមកម្រិតបរិញ្ញាបត្រ គ្រប់គ្រាន់ទេ?

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?
វិនិយោគ
៥ ខែមុន

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៦ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

អត្ថបទបន្ទាប់
​ចង់ប្តូរទូរស័ព្ទ​ថ្មី​យក​ ​i​Phone​ 13 ​សូមគិតលើចំនុចទាំងនេះ

​ចង់ប្តូរទូរស័ព្ទ​ថ្មី​យក​ ​i​Phone​ 13 ​សូមគិតលើចំនុចទាំងនេះ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist