Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

មុន​សង់ផ្ទះគួរគិតលើចំនុចទាំងនេះ

១ year
1 នាទីក្នុងការអាន
95
ទស្សនា
FacebookTwitterLinkedinTelegramQR Code
មុន​សង់ផ្ទះគួរគិតលើចំនុចទាំងនេះ
FacebookTwitterLinkedinTelegramQR Code

​ការ​សម្រេច​ទិញ​ផ្ទះ​ ​ឬ​សង់ផ្ទះ​ក៏ដោយ​គឺ​ទាមទារ​ឲ្យ​អ្នកទិញ​មានការ​សម្រេច​ចិត្ត​ ​និង​គិត​ឲ្យបាន​គ្រប់ជ្រុងជ្រោយ​ ​ដើម្បី​ជៀសវាង​នូវ​ការ​ខាតបង់​ដោយ​ប្រការ​ណាមួយ​។​ ​តួយ៉ាង​បើ​យើង​និយាយ​ពី​ការ​យក​លុយ​ទៅ​សង់ផ្ទះ​វិញ​ ​អ្នក​ត្រូវ​គិតគូរ​តាំងពី​ចំណុច​ចាប់ផ្តើម​រហូតដល់​ចុង​បញ្ចប់​ ​និយាយរួម​គ្រប់​ជំហាន​តាំងពី​មុន​សាងសង់​រហូតដល់​ការ​ចូល​ទៅ​រស់នៅ​។​

​ខាងក្រោម​នេះ​ជា​ចំណុច​គោល​សំខាន់​ៗ​មួយ​ចំនួន​ដែល​អាច​​​យកទៅ​ពិចារណា​មុននឹង​ចាប់ផ្តើម​យក​លុយ​ទៅ​សង់ផ្ទះ​៖​

មុន​សង់ផ្ទះគួរគិតលើចំនុចទាំងនេះ

ទីតាំង​ដែល​ចង់​រស់នៅ​

​ចំណុច​នេះ​គឺជា​ចំណុច​មួយ​សំខាន់​ដែល​អ្នក​មិនគួរ​មើល​រំលង​។​ ​អ្នក​ត្រូវ​ជ្រើសរើស​ទីតាំង​ណា​ដែល​មាន​សុវត្ថិភាព​ក្នុង​ការរស់នៅ​ ​ជាពិសេស​នោះ​គឺ​តំបន់​ដែល​អ្នក​ទៅ​រស់នៅ​នោះ​មាន​ប្រព័ន្ធ​ទឹក​ ​និង​ចរន្តអគ្គិសនី​សម្រាប់​ផ្គត់ផ្គង់​អ្នក​ដែល​ឬទេ​។​ ​ម្យ៉ាងទៀត​តំបន់​ដែល​អ្នក​រស់នៅ​នោះ​គឺ​ទីប្រជុំជន​ ​ឬក៏​នៅ​តំបន់​ដាច់ស្រយាល​ពី​ទីក្រុង​។​ ​ប្រសិនបើ​ចង់​សង់ផ្ទះ​ក្នុង​ការ​រក​សុី ​អ្នក​គួរតែ​ជ្រើសរើស​តំបន់​ណា​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន​ ​នោះ​ទើប​របរ​របស់​អ្នកដំណើរការ​ទៅមុខ​។​

ថវិកា​បម្រុង​សម្រាប់​សាងសង់​

​អ្នក​ត្រូវ​គិត​មើល​ថា​អ្នក​នឹង​ត្រូវ​ចំណាយ​លុយ​ប៉ុន្មាន​ក្នុង​ការ​សង់ផ្ទះ​នេះ​។​ ​អ្នក​ក៏​ត្រូវ​គិតទៅ​លើ​ថ្លៃ​គ្រឿង​ដេ​គ​័​រទាំង​ក្នុង​និង​ក្រៅ​ផ្ទះ​ ​គ្រឿងផ្ទះ​បាយ​ ​បូករួម​ទាំង​ថ្លៃ​រត់​ឯកសារ​ចាំបាច់​នានា​។​

អ្នកជំនាញ​គូស​ប្លង់​​

អ្នកជំនាញ​គូស​ប្លង់​​

ការដែល​ជ្រើសរើស​ស្ថាបត្យករ​ ​ឬ​អ្នក​គូស​ប្លង់​ដែល​មាន​ជំនាញ​ត្រឹមត្រូវ​គឺជា​រឿង​សំខាន់​ ​ព្រោះថា​បើ​អ្នក​ជ្រើសរើស​អ្នក​គ្មាន​ជំនាញ​វិជ្ជាជីវៈ​ត្រឹមត្រូវ​ ​ផ្ទះ​ដែល​សាងសង់​មក​នឹង​ពុំ​មានគុណ​ភាព​ល្អ​នោះ​ដែរ​។​ ​ម្យ៉ាងទៀត​វា​ជា​រឿង​សំខាន់​ដែល​សាង​សង់ផ្ទះ​ ​គួរតែ​មាន​អ្នកជំនាញ​គូស​ប្លង់​ ​ព្រោះ​ពួកគេ​សុទ្ធតែ​ជា​អ្នកមាន​ជំនាញ​ក្នុង​ការ​ផ្តល់​នូវ​ភាព​ច្បាស់លាស់​ ​និង​ភាព​លម្អិត​ក្នុង​ការ​សាង​សង់ផ្ទះ​របស់​អ្នក​។​ ​អ្វី​ដែល​ពិសេស​នោះ​ ​ពួកគេ​ក៏​នឹង​ជួយ​អ្នក​ក្នុង​ការ​ប៉ាន់ស្មាន​នូវ​ស​ម្ភារៈ​ដែល​ត្រូវការ​ក្នុង​ការ​សាងសង់​ដែល​អាច​នឹង​ជួយ​សន្សំ​លុយ​របស់យើង​។​

 ម៉ូត​ផ្ទះ​ដែល​ខ្លួន​ចង់បាន​

​អ្នក​គួរណាស់តែ​ត្រៀម​ម៉ូត​ផ្ទះ​ដែល​ខ្លួន​ចង់បាន​ ​ធ្វើ​ដូច្នេះ​ក៏​អាច​សម្រួលការ​ងារ​អ្នក​គូស​ប្លង់​ ​និង​ជាង​សាងសង់​។​ ​អ្នក​ក៏​គួរ​គិតដល់​ម៉ូត​ណា​ដែល​មិន​ចំណាយ​លុយ​អស់​ច្រើន​ ​សាមញ្ញ​ៗ​មិន​សាំ​ញ៊ាំ​។​

​គ្រឿងសំណង់​និង​ស​ម្ភារៈ​ចាំបាច់​

​គ្រឿងសំណង់​និង​ស​ម្ភារៈ​ចាំបាច់

​ការដែល​ជ្រើសរើស​នូវ​គ្រឿងសំណង់​ដែល​មានគុណ​ភាព​ខ្ពស់​គឺជា​រឿង​សំខាន់​ ​ព្រោះ​វា​នឹង​ជួយ​ធានា​នូវ​អាយុកាល​ផ្ទះ​របស់​អ្នកឲ្យ​បាន​យូរ​។​ ​ហើយ​អ្នក​ត្រូវតែ​គិត​ផង​ដែរ​ថា​ ​គួរតែ​ទិញ​ខ្លួនឯង​ ​ឬក៏​ឲ្យ​ជាង​សាងសង់​គាត់​ម៉ៅទិញ​ឲ្យ​។​

ជាង​សាង​សង់ផ្ទះ​

​រើស​ជាង​សាងសង់​ដែល​អាច​ទុកចិត្ត​បាន​ ​ជៀសវាង​ធ្វើ​បាន​ពាក់កណ្តាល​រត់ចោល​ការដ្ឋាន​។​ ​ម្យ៉ាងទៀត​ ​ជាង​សាងសង់​នេះ​គួរ​រើស​អ្នក​ដែល​មាន​ជំនាញ​ច្បាស់លាស់​ក្នុង​ការ​សាងសង់​ ​នោះ​ផ្ទះ​ដែល​ជា​ផល​សម្រេច​នឹង​មានគុណ​ភាព​ខ្ពស់​ ​ដោយ​ធានា​ថា​មិន​មាន​បញ្ហា​គ្រោះថ្នាក់​ខូចខាត​កើតមាន​នៅ​ថ្ងៃមុខ​។​

ពាក្យទាក់ទង: មុន​សង់ផ្ទះ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៥ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

កាត់បន្ថយហានិភ័យក្នុងការវិនិយោគ
វិនិយោគ
៥ ខែមុន

កាត់បន្ថយហានិភ័យក្នុងការវិនិយោគ

​កំណើន​សេដ្ឋកិច្ច​ធ្វើឪ្យសង្គមជាតិ​ការ​រីក​ចម្រើន​ក្នុងរូបភាពណាខ្លះ?
វិនិយោគ
៥ ខែមុន

​កំណើន​សេដ្ឋកិច្ច​ធ្វើឪ្យសង្គមជាតិមានការ​រីក​ចម្រើន​ក្នុងរូបភាពណាខ្លះ?

វិនិយោគ
៦ ខែមុន

ចេញធ្វើការ​ដំបូង​គួរចូលក្រុមហ៊ុន​ធំ​ ឬ​ Start​up​

ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​
វិនិយោគ
៦ ខែមុន

ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​

អាយុខ្ទង់​ ​២​០​ឆ្នាំគួរបើកហាងកាហ្វេអត់?​
វិនិយោគ
៦ ខែមុន

អាយុខ្ទង់​ ​២​០​ឆ្នាំគួរបើកហាងកាហ្វេអត់?​

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៦ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

អត្ថបទបន្ទាប់
ហេតុអ្វីចាំបាច់ត្រូវមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ?

ហេតុអ្វីចាំបាច់ត្រូវមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist