Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ធានារ៉ាប់រង

ពេលចាស់ទៅគួរ​មាន​អ្វីខ្លះក្នុងខ្លួន?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
158
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ពេលចាស់ទៅគួរ​មាន​អ្វីខ្លះក្នុងខ្លួន?
FacebookTwitterLinkedinTelegramQR Code

​នៅចាំ​សំណួរ​ ​កាក់​សេន​ ​បាន​ចោទសួរ​ថ្ងៃមុន​អត់​? ​«​ធ្លាប់​គិត​ទេ​? ​ពេល​ខ្លួន​អាយុ​ ​៦​០​ប្លាយ​ ​ប្រហែល​នៅ​ទីណា?​ ​កំពុង​ធ្វើ​អី​? ​ហើយ​សល់​ទ្រព្យ​ប៉ុន្មាន​?​»​ ​ហើយ​បើ​កាន់តែ​ ​sweet​ ​ទៀត​ ​«​នៅ​ជាមួយ​អ្នកណា​?​»​

​ដោយ​ផ្អែកលើ​ចម្លើយ​ជាច្រើន​ អេ​ដ​មីន​ឃើញ​ថា​ ​ប្រិយ​មិត្ត​យើង​ខ្លះ​ ​ចង់​សល់​លុយកាក់​គ្រាន់​ល្មម​សម្រាប់​ចាយវាយ​តែ​ពីរ​នាក់​តា​យាយ​ ​មិន​ចង់​ពឹងពាក់​កូនចៅ​ ​មាន​ដីចំការ​ ​ដំណាំ​ដាំ​ដុះ​ ​មាន​លុយ​ក្នុង​កុង​ធនាគារ​ ​ឬ​ ​អ្នកខ្លះ​ទៀត​ក៏​ស្រមៃឃើញ​ខ្លួន​កំពុង​នៅ​លើ​កោះ​ ញ៊ាំ​ស្រា​ ​ស្ដាប់​សូរសៀង​ពីរ​លក​ទឹក​សមុទ្រ​ ​មើល​មេឃ​មើល​ផ្កាយ​ព្រោងព្រាត​ពេញ​អាកាស​អី​អ៊ីចឹង​ …

​ប៉ុន្តែ​ក្រៅពី​ក្ដី​ស្រមៃ​ទាំងនេះ​ ​តើ​គួរ​មានអី​ខ្លះទៀត​? ​ហើយ​គួរ​ធ្វើ​យ៉ាងម៉េច​ ​ដើម្បី​សម្រេច​គោលបំណង​ទាំងនេះ​?

ពេលចាស់ទៅគួរ​មាន​អ្វីខ្លះក្នុងខ្លួន?

​បង្កើត​ប្រភព​ចំណូល​បន្ថែម​ ​និង​ចំណូល​អកម្ម​

​យើង​មិន​អាច​នៅ​ធ្វើការ​ពេញ​មួយ​ជីវិត​បាន​នោះ​ឡើយ​។​ ​ដូចនេះ​ហើយ​ ​ប្រាក់ចំណូល​អកម្ម​ពិតជា​សំខាន់​បំផុត​ពេល​ដល់​វ័យ​ចូលនិវត្តន៍​។​ ​ធ្វើ​ម៉េចទៅ​ ​ទើប​អាច​មាន​ប្រាក់ចំណូល​អកម្ម​បាន​? ​កន្លងមក​យើង​តែង​លើកឡើង​ពី​ប្រធាន​បទ​វិនិយោគ​ជាច្រើន​ដូចជា​ ​ការ​វិនិយោគ​លើ​ភាគ​ហ៊ុន​ ​លើ​សញ្ញា​ប​ណ្ណ ​ឬ​អចល​ន​ទ្រព្យ​។​ ​ក្រៅពី​នេះ​ ​អ្នក​អាច​បណ្ដាក់ទុន​ចូលហ៊ុន​ក្នុង​អាជីវកម្ម​ ​ការ​រកស៊ី​ចង​ការប្រាក់​ ​ឬ​ដាក់​ជួល​អចល​ន​ទ្រព្យ​ជាដើម​ ​ដើម្បី​បង្កើត​ប្រភព​ចំណូល​បន្ថែម​។​


​មាន​ធានា​រ៉ាប់រង​

​ធានា​រ៉ាប់រង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ផែនការ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​។​ ​កញ្ចប់​សេវា​ធានា​រ៉ាប់រង​ ​ប្រៀប​ដូចជា​គម្រោង​កញ្ចប់​ប្រាក់សន្សំ​មួយ​សម្រាប់​ពេល​ចូលនិវត្តន៍​ ​ហើយ​វាក​៏​ជា​ការ​ត្រៀម​ខ្លួន​មួយ​ដែរ​ក្នុង​ការ​ការពារ​អ្នក​ពី​ហា​និ​ភ័យ​ ​និង​ជួយ​ធានា​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ​របស់​អ្នក​ទៀត​ផង​។​ ​យ៉ាងណាមិញ​ ​សេវា​ធានា​រ៉ាប់រង​គួរ​ត្រូវ​បាន​ត្រៀម​ទុក​ពី​វ័យក្មេង​ទៅ​ ​មិនមែន​ទាល់តែ​វ័យ​ជ្រេ​ហើយ​ទើប​ផ្ដើម​ទិញ​នោះ​ទេ​ ​ព្រោះ​បុព្វលាភធានារ៉ាប់រង​(​អាយុជីវិត​)​នឹង​កើន​តែ​ថ្លៃ​ពេល​អាយុ​កាន់តែ​ច្រើន​។​ ​ជាទូទៅ​ ​កញ្ចប់​ធានា​រ៉ាប់រង​(​សុខភាព​និង​អាយុជីវិត​)​មាន​ចន្លោះ​ចាប់ពី​ ​១​៥​ ​ទៅ​ ​២​៥​ឆ្នាំ​ ​ដែល​ស័ក្តិសម​ល្មម​ឱ្យ​អ្នក​ត្រៀម​ខ្លួន​សម្រាប់​ពេល​ចូលនិវត្តន៍​នៅ​អាយុ​ ​៦​០​ប្លាយ​បាន​។​


​ទ្រព្យសម្បត្តិ​ ​ឬ​កេរមរតក​

​ក្រៅពី​ត្រៀម​កញ្ចប់​ប្រាក់​សម្រាប់​ចាយវាយ​ពេល​ចាស់​ទៅ​ ​អ្នក​ក៏​ត្រូវការ​ទ្រព្យសម្បត្តិ​ (​asset​s) ​មួយ​ចំនួន​នៅ​ក្នុង​ខ្លួន​ដែរ​។​ ​ដើម្បីអ្វី​? ​ដើម្បី​ប្រាកដ​ថា​ ​អ្នក​នៅ​មាន​ទ្រព្យសម្បត្តិ​ទាំងនោះ​យកទៅ​ជួល​ ​ឬ​លក់​ចេញ​យក​លុយ​មក​ចាយវាយ​បាន​ ​ក្នុង​ករណី​លុយ​ដែល​អ្នក​បាន​ត្រៀម​ទុក​សម្រាប់​ពេល​ចូលនិវត្តន៍​ត្រូវ​បាន​ប្រើប្រាស់​អស់​ឬ​បាត់បង់​ជាយថាហេតុ​ណាមួយ​។​

​ដោយឡែក​ ​ក្រៅពី​ត្រៀម​ខ្លួន​ជាមួយ​អ្វី​ដែល​យើង​គួរ​មាន​រួចហើយ​ ​នៅ​មានរឿង​មួយ​ចំនួន​ទៀត​ដែល​យើង​គួរតែ​សម្រេច​បាន​ ​មុន​ពេល​ចាស់​ទៅ​នោះ​គឺ​ ​«​ដោះស្រាយ​បំណុល​ដែល​មាន​ឱ្យ​អស់​»​ ​នេះ​គឺ​ក្នុង​គោលបំណង​មិន​ចង់​បន្ត​បន្ទុក​បំណុល​ណាមួយ​ទៅ​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​។​ ​បើ​សិន​អ្នកមាន​បំណុល​ ​គួរ​ដោះស្រាយ​វា​ឱ្យ​រួចរាល់​មុន​ចូលនិវត្តន៍​ ​ដ្បិត​វា​មិន​ត្រឹមតែ​ជួយ​ដល់​សន្តិភាព​ផ្លូវចិត្ត​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​វាក៏​ជួយ​ដល់​សម្រួល​ដល់​បន្ទុក​ហិរញ្ញវត្ថុ​របស់​កូនចៅ​ជំនាន់​ក្រោយ​របស់​អ្នក​ថែមទៀត​ផង​។​

​ត្រឡប់មកវិញ​ ​យើង​ម្នាក់ៗ​តែង​មាន​ក្ដី​ស្រមៃ​ ​ក្ដី​សុបិន​ណាមួយ​ដែល​ចង់​មាន​ ​ចង់បាន​ ​ចង់​ធ្វើ​ពេល​ចាស់​ទៅ​ជាមិនខាន​។​ ​ប៉ុន្តែ​ត្រឹមតែ​ក្ដី​សុបិន​ម្យ៉ាង​ ​វា​មិនទាន់​គ្រប់គ្រាន់​នោះ​ឡើយ​ ​ព្រោះ​វា​ទាមទារ​ឱ្យ​យើង​មាន​វិធានការ​ ​គម្រោង​ផែនការ​ច្បាស់លាស់​ ​និង​ចាប់ផ្ដើម​អនុវត្ត​វា​ផង​ ​ទើប​ក្ដី​សុបិន​នោះ​ (ញ៊ាំ​ស្រា​ ​ស្ដាប់​រលក​ទឹក​សមុទ្រ​ពីរ​នាក់​យាយ​តា​…) ​ក្លាយ​ជា​ការពិត​៕​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ពេលចាស់
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

គម្រោងហិរញ្ញវត្ថុសម្រាប់ពេលមានបញ្ហាសុខភាព
ធានារ៉ាប់រង
៦ ខែមុន

គម្រោងហិរញ្ញវត្ថុសម្រាប់ពេលមានបញ្ហាសុខភាព

ធានារ៉ាប់រង
៧ ខែមុន

ផែនការថែទាំសុខភាព

ត្រូវការ​ធានា​រ៉ាប់រង​អាយុជីវិត​ឬ​អត់?
ធានារ៉ាប់រង
៨ ខែមុន

ត្រូវការ​ធានា​រ៉ាប់រង​អាយុជីវិត​ឬ​អត់?

តើធ្វើដូចម្ដេច​ទៅទើបដឹងថា ក្រុមហ៊ុនធានារ៉ាប់រងមួយគួរឲ្យទុកចិត្ត?
ធានារ៉ាប់រង
៨ ខែមុន

តើ​ធ្វើ​ដូចម្ដេច​ទៅ​ទើប​ដឹង​ថា​ ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​មួយ​គួរឲ្យ​ទុកចិត្ត​?

ធ្វើការ​រាល់ថ្ងៃម៉េចបានគួរទិញធានា​រ៉ាប់រង​?
ធានារ៉ាប់រង
៨ ខែមុន

ធ្វើការ​រាល់ថ្ងៃម៉េចបានគួរទិញធានា​រ៉ាប់រង​?

ធានារ៉ាប់រង
៩ ខែមុន

កត្តា​អ្វីខ្លះកំណត់តម្លៃ​បុព្វលាភធានារ៉ាប់រង​អាយុជីវិត​?

ធានារ៉ាប់រង
៩ ខែមុន

ទំនួលខុសត្រូវ​លើ​ជីវិត​ខ្លួនឯង​

ហេតុអ្វីគួរឲ្យកូនរៀនចប់ចុងចប់ដើម?
ធានារ៉ាប់រង
១១ ខែមុន

ហេតុអ្វីគួរឲ្យកូនរៀនចប់ចុងចប់ដើម?

អត្ថបទបន្ទាប់
កំហុសដែលមើលរំលងដោយមិនទិញ​ធានា​រ៉ាប់រង

កំហុសដែលមើលរំលងដោយមិនទិញ​ធានា​រ៉ាប់រង

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist