Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

រឿង​ដែលមិនចាំបាច់ឲ្យគេដឹង

២ ឆ្នាំមុន
1 នាទីក្នុងការអាន
372
ទស្សនា
FacebookTwitterLinkedinTelegramQR Code
រឿង​ដែលមិនចាំបាច់ឲ្យគេដឹង
FacebookTwitterLinkedinTelegramQR Code

​មានរឿង​ច្រើន​ដែល​យើង​អាច​ចែករំលែក​ ​ជាមួយ​ក្រុម​គ្រួសារ​ ​ជាមួយ​មនុស្ស​ជិតដិត​ ​មិត្ត​ភក្ដិ​ ​ឬ​ជាមួយ​អ្នកដទៃ​បាន​។​ ​ប៉ុន្តែ​មិនមែន​គ្រប់​រឿង​ទាំងអស់​គឺ​សុទ្ធតែ​គួរ​ប្រាប់​គេ​គ្រប់គ្នា​គ្រប់យ៉ាង​នោះ​ទេ​។​
​ចំពោះ​រឿង​តូចតាច​មួយ​ចំនួន​ ​យើង​អាច​ចែករំលែក​ទៅកាន់​មនុស្ស​ជុំវិញ​ខ្លួន​បាន​ក៏​ពិតមែន​ ​ប៉ុន្តែ​សម្រាប់​បញ្ហា​មួយ​ចំនួន​ទៀត​ ​យើង​គប្បី​រក្សា​ឯកជន​ភាព​របស់យើង​ដែរ​។​
​តួយ៉ាងដូចជា​៖​

រឿង​ដែលមិនចាំបាច់ឲ្យគេដឹង

«​ផែនការ​ជីវិត​»​ ​ពេលខ្លះ​អាច​​​រក្សាទុក​វា​ត្រឹម​ចំពោះខ្លួន​ឯង​សិន​ ​រហូតដល់​ពេល​ចេញ​ជា​ផ្លែផ្កា​ ​សឹម​ឲ្យ​គេ​ដឹង​លឺ​ក៏​មិន​ហួសពេល​។​ ​ចៀសវាង​បង្កើត​នូវ​ការ​រំពឹង​ទុក​ពី​អ្នកផង​ ​ព្រោះ​អាច​នាំ​ឱ្យ​មានការ​ខកចិត្ត​ដែល​យើង​មិន​អាច​ដឹងមុន​។​

​«​ទំនាក់ទំនង​ស្នេហា​»​ ​ស្នេហា​ ​គឺជា​ទំនាក់ទំនង​រវាង​មនុស្ស​ពីរ​នាក់​។​ ​ហេតុនេះ​ ​បញ្ហា​រវាង​មនុស្ស​ពីរ​នាក់​គួរតែ​សា​ម៉ី​ខ្លួន​ជា​អ្នកដឹង​លឺ​និង​ដោះស្រាយ​ជាមួយគ្នា​ ​ដ្បិត​ថា​អ្នកដទៃ​ពុំបាន​ឆ្លងកាត់​រឿងរ៉ាវ​ក្នុង​ទំនាក់ទំនង​នោះ​ដូច​សា​ម៉ី​ខ្លួន​ទេ​។​

«​ប្រាក់ចំណូល​»​ ​កត្តា​ប្រាក់ចំណូល​គឺជា​ប្រធាន​បទ​ ​sensitive​ ​មួយ​ ​ហើយក៏​មិនមែន​ជា​ប្រធាន​បទ​ដែល​គួរ​យកមក​ពិភាក្សា​ដោយ​បើកចំហ​នោះ​ទេ​។​ ​បើ​គេ​មាន​គោលបំណង​ល្អជា​មួយ​យើង​ ​យើង​ចៀស​ផុត​ពី​ទោស​ភ័យ​ ​តែ​ផ្ទុយទៅវិញ​ ​អ្នកមាន​បំណង​មិន​ល្អ​បាន​ត្រឹម​ចង់​ដឹង​លឺ​ ​យកទៅ​ប្រៀបធៀប​ ​បរិហារ​កេរ្តិ៍​ ​និង​បង្ក​តែ​ចិត្តច្រណែន​ឈ្នានីស​ប៉ុណ្ណោះ​។​

​«​បញ្ហា​ក្នុង​គ្រួសារ​»​ ​ជា​បញ្ហា​ដែល​ពុំគួរ​យកទៅ​បរិហារ​ជា​សារ​ធារ​ណៈ ​តែ​ជំនួស​ដោយ​ការ​ព្យាយាម​ដោះស្រាយ​វា​ ​និង​និយាយ​គ្នា​ដោយ​សន្តិវិធី​នៅ​ក្នុង​គ្រួសារ​ខ្លួន​។​

​«​ទ្រព្យសម្បត្តិ​ដែល​អ្នកមាន​»​ ​ការរស់នៅ​ជីវិត​សាមញ្ញ​ធម្មតា​ ​មិន​ចាំបាច់​ទៅ​អួត​ប្រាប់​អ្នកណា​ឡើយ​ ​មានអី​មិន​ល្អ​? ​ការ​បើកចំហ​ ​ប្រាប់​គ្រប់​កន្លុក​កន្លៀត​ ​នាំ​តែ​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​អ្នក​ទៅវិញ​ទេ​។​ ​ដូចដែល​បាន​លើកឡើង​ក្នុង​ចំណុច​ “​ប្រាក់ចំណូល​” ​អញ្ចឹង​ ​មិន​ប្រាកដ​ថា​ ​មនុស្ស​ទាំងអស់​សុទ្ធតែ​មានបំណង​ល្អជា​មួួ​យ​យើង​ទេ​។​


​ទោះ​យ៉ាងណា​ ​ក្នុង​ករណី​អ្នក​ពិត​ត្រូវការ​អ្នក​ពិភាក្សា​ឬ​អ្នកស្ដាប់​ ​និង​រំលែកទុក្ខ​កង្វល់​ក្នុង​ចិត្ត​ខ្លះ​ ​សូម​ជ្រើស​ពិភាក្សា​ជាមួយ​អ្នក​ដែល​អាច​ទុកចិត្ត​បាន​ ​និង​ដែល​ជិតស្និទ្ធ​នឹង​អ្នក​បំផុត​ ​មុន​បង្ហាញ​នូវ​រឿងរ៉ាវ​ក្នុង​ចិត្ត​មួយ​ចំនួន​ដូច​ក្នុង​រូបភាព​ខាងក្រោម​។​

​ពិត​ណាស់​ ​នៅ​ជុំវិញ​ខ្លួន​យើង​ក៏​នៅ​មាន​មនុស្ស​មួយ​ចំនួន​ ​ដែល​មាន​ទឹកចិត្ត​នៅចាំ​ជួយ​គាំទ្រ​ ​និង​លើកទឹកចិត្ត​ដោយ​ស្មោះត្រង់​ ​រីករាយ​នឹង​ស្ដាប់​បញ្ហា​របស់​អ្នក​ ​រួម​ទាំង​អាច​​​រក្សា​រឿងរ៉ាវ​ឯកជន​របស់​អ្នកផង​ដែរ​។​ ​ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ប្រាកដ​ចិត្ត​ដែរ​ថា​អ្នក​ពិតជា​អាច​ទុកចិត្ត​គាត់​បាន​ ​ព្រោះ​មិនមែន​គ្រប់គ្នា​សុទ្ធតែ​រីករាយ​ចេញ​ពីចិត្ត​ជាមួយ​គោលដៅ​ជីវិត​ ​ឬ​ផែនការ​បន្ទាប់​របស់​អ្នក​ឡើយ​។​

​សារ​ចុងក្រោយ​ ​សូម​ថែ​រក្សាខ្លួន​ទាំង​ផ្លូវ​កាយ​ ​និង​ផ្លូវចិត្ត​ ​ពិចារណា​ច្បាស់លាស់​នូវ​រាល់​ជំហាន​ឬ​គោលដៅ​បន្ទាប់​ទៀត​របស់​អ្នក​ ​និង​បែងចែក​រវាង​រឿង​ណា​ចាំបាច់​ឬ​មិន​ចាំបាច់​ចែករំលែក​ឱ្យ​គេ​ដឹង​៕​

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ចំណូលចំណាយ
២ សប្តាហ៍មុន

តួនាទី និងប្រភេទនៃឈ្មួញកណ្តាលអចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យ

ចំណូលចំណាយ ហិរញ្ញវត្ថុ
១ month

ការរីកចម្រើននៃការទូទាត់ប្រាក់តាម QR មានភាពងាយស្រួលហើយ ថែមទាំងលើកកម្ពស់សេដ្ឋកិច្ចថែមទៀត

ចំណូលចំណាយ វិនិយោគ ហិរញ្ញវត្ថុ
១ month

លោក Warren Buffett ពីឈ្មួញកណ្តាលម្នាក់ក្លាយជាអ្នកវិនិយោគដ៏ជោគជ័យ និងមានក្រុមហ៊ុនតម្លៃវាល់លាន

ចំណូលចំណាយ សន្សំ
២ ខែមុន

អ្វីដែលគួរដឹងអំពី Payday Loan

ចំណូលចំណាយ ធានារ៉ាប់រង
៣ ខែមុន

រដ្ឋផ្តល់ប័ណ្ណ ប.ស.ស. ដល់និយោជិតជាង៦ម៉ឺននាក់ក្នុងឆមាសទី១ ឆ្នាំ២០២៣

Acleda Cambodia SMEs loan
ចំណូលចំណាយ
៣ ខែមុន

ធនាគារ អេស៊ីលីដា (ACLEDA) គ្រោងផ្តល់ប្រាក់កម្ចី១០០លានដុល្លារដល់អាជីវកម្មធុនតូច និងមធ្យម

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
៦ ខែមុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

សូម្បីតែគេងក៏អាចរកចំណូល
ចំណូលចំណាយ
៩ ខែមុន

សូម្បីតែគេងក៏អាចរកចំណូលបាន

អត្ថបទបន្ទាប់
យុវជនសតវត្សរ៍​ទី​២​១​នៅមាន​ផ្នត់គំនិតចាស់ហើយឲ្យកូនចិញ្ចឹម?

យុវជនសតវត្សរ៍​ទី​២​១​នៅមាន​ផ្នត់គំនិតចាស់ហើយឲ្យកូនចិញ្ចឹម?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist