Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

លុយ​ និង​ពេលវេលា តើ​មួយ​ណា​សំខាន់​ជាង?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
200
ទស្សនា
FacebookTwitterLinkedinTelegramQR Code
លុយ​ និង​ពេលវេលា តើ​មួយ​ណា​សំខាន់​ជាង
FacebookTwitterLinkedinTelegramQR Code

​ព្រលឹម​បាត់​ព្រលប់​ចូល​ ​តើ​វា​ជា​ទម្លាប់​របស់​អ្នក​មែនឬទេ​? ​ជា​ការពិត​ណាស់​ ​ការដែល​ចេញទៅ​រកលុយ​នៅ​ខាងក្រៅ​ ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់​។​ ​មតិ​មួយ​ចំនួន​យល់​ ​ឃើញ​ថា​មាន​លុយ​គឺ​អាច​ធ្វើអ្វី​បាន​គ្រប់យ៉ាង​ ​ប៉ុន្តែ​អ្នក​បាន​មើល​រំលង​ចំណុច​សំខាន់​ ​មួយទៀត​គឺ​ពេលវេលា​ព្រោះ​ជាទូទៅ​សង្គម​យើង​សព្វថ្ងៃ​មាន​មនុស្ស​មិន​តិច​ទេ​បាន​ចំណាយ​ពេលវេលា​ជាង​ពាក់កណ្ដាល​ជីវិត​របស់​ខ្លួន​មក​ធ្វើការងារ​រកលុយ​ចិញ្ចឹមជីវិត​ ​ដោយ​ភ្លេច​គិតដល់​ពេលវេលា​ត្រូវ​ចំណាយ​លើ​រឿង​ជាច្រើន​ទៀត​។​ ​ហេតុនេះ​ហើយ​ទើប​មាន​សំណួរ​ចោទសួរ​ថា​រវាង​ ​ពេលវេលា​ ​និង​លុយ​ ​តើ​មួយ​ណា​សំខាន់​ជាង​?

លុយ​អាច​ជួយ​សម្រេច​គោលដៅ​៖​

លុយ​អាច​ជួយ​សម្រេច​គោលដៅ​

​អ្នកណា​ៗ​ក៏​មើលឃើញ​ថា​លុយ​ពិតជា​មាន​តម្លៃ​សារៈសំខាន់​ ​ព្រោះ​ពេល​អ្នកមាន​លុយ​អាច​ ​សម្រេច​គោលដៅ​ដែល​អ្នក​ចង់​ធ្វេី ​ដូចជា​ ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ ​បង់ថ្លៃ​សិក្សា​ ធ្វេី​ដំ​ណេី​រក​ម្សាន្ត ​ញ៉ាំ​អាហារ​នៅ​ភោជនីយដ្ឋាន​ ​ទិញ​សំលៀកបំពាក់​ម៉ាក​ល្បី​ៗ​ ​ពិនិត្យ​សុខភាព​ ​និង​ផ្សេងទៀត​។​ ​ឧទាហរណ៍​៖​ ​បើ​អ្នកមាន​បំំ​ណ​ង​ចង់​ទិញ​ឡាន​មួយ​ ​តែ​បើ​គ្មាន​លុយ​ បំំ​ណ​ង​អ្នក​មិនបាន​សម្រេច​ដែរ​។​ ​ប្រសិនបើ​អ្នកមាន​លុយ​ ​អ្នក​អាច​ទិញ​ម៉ាក​ ​ឬ​តម្លៃ​មួយ​ណា​ក៏បាន​ដែល​អ្នក​ចង់បាន​។​

​មាន​លុយ​ធ្វើ​ឱ្យ​អនាគត​មាន​ភាព​ងាយស្រួល​៖​

​ពេល​អ្នកមាន​លុយ​ ​អ្នក​មិន​ចាំបាច់​ខ្វល់ខ្វាយ​ពី​អនាគត​របស់​អ្នក​ទេ​ ព្រេាះ​អ្នកមាន​ ​គណនី​សន្សំ​ ​លុយ​សន្សំ​ចូលនិវត្តន៍​ ​ឬ​លុយ​សម្រាប់​ផ្គត់ផ្គង់​រួច​ហេី​យ​។​ ​ដូច្នេះ​ពេល​ចាស់​មិន​ចាំបាច់​ទៅ​នឿយហត់​ ដេីម្បី​រកលុយ​ទេ​ ​អាច​រស់នៅ​ដេា​យ​សេចក្តី​សុខ​ ​ជាពិសេស​ ​នៅ​ពេល​អ្នក​ឈឺ​អ្នក​អាច​មាន​ ​ប្រាក់​គ្រប់គ្រាន់​បង់ថ្លៃ​មន្ទីរពេទ្យ​ដោយ​មិន​ចាំបាច់​ខ្ចី​ពី​អ្នកដទៃ​។​
​ថ្វីបើ​លុយ​មាន​សារៈសំខាន់​យ៉ាងនេះ​មែន​ក៏​នៅតែ​មាន​អ្នក​ត្រូវ​ផ្ដល់​តម្លៃ​លើ​ពេលវេលា​ដោយ​ផ្អែកលើ​កត្តា​ខាងក្រោម​៖​

ពេលវេលា​បង្កើន​ការ​ចងចាំ​ច្រើនជាង​លុយ​៖​

ពេលវេលា​បង្កើន​ការ​ចងចាំ​ច្រើនជាង​លុយ​៖​

​វា​ពិតជា​ក​ម្រ​ណាស់​ពេល​ដែល​អ្នក​ត្រឡប់មក​ពី​ធ្វើដំណើរ​ក​ម្សាន្ត ​ជាមួយ​ក្រុម​គ្រួសារ​មិត្ត​ភក្ដិ​ ​ព្រោះ​ដោយសារ​អ្នក​គិតថា​ការ​ដើរ​ក​ម្សាន្ត​ម្ដងៗ​ត្រូវ​ចំណាយ​លុយ​ច្រើន​។​ ​ប៉ុន្តែ​បើ​អ្នក​សាក​ ​ក្រឡេកមើល​ជ្រុង​ម្ខាងទៀត​ការ​ចំណាយ​ពេល​លើ​ដើរ​ក​ម្សាន្ត​ជាមួយ​មនុស្សជា​ទីស្រឡាញ់​ ​បាន​បង្កើន​នូវ​ការ​ចងចាំ​ល្អ​ៗ​ទៅវិញ​ទេ​។​ ​ថ្វីត្បិត​ថា​ ​វា​ចំណាយ​លុយ​ច្រើន​មែន​តែ​អ្នក​ក៏​ ​ទទួល​បាន​ភាព​សប្បាយរីករាយ​មកវិញ​ដែរ​។​ ​អ្នក​មិន​បណ្ដោយ​ឱ្យ​ពេលវេលា​កន្លង​ផុត​ទៅ​ ​រហូត​ខកខាន​ ហេី​យ​បាន​ធ្វើអ្វី​បំពេញ​ន័យ​ជីវិត​ ​នោះ​អ្នក​មិន​មាន​វិប្បដិសារី​ទៅ​ថ្ងៃក្រោយ​។​

ចង់​ឱ្យ​ពេលវេលា​ត្រលប់​មកវិញ​៖​

"​ប្រសិនជា​ខ្ញុំ​នៅ​រស់​បាន​យូរ​ទៀត​"​ឃ្លា​នេះ​រមែងតែ​ង​កើត​ទៅលើ​មនុស្សយើង​ដែល​ដឹង​ ​ខ្លួន​ថា​ជិតដល់​ថ្ងៃ​អវសាន​នៃ​ជីវិត​។​ ​ដល់​ដំណាក់កាល​នោះ​លុយ​ចាំបាច់​ត្រូវតែ​មាន​ដើម្បី​ ​ព្យាបាល​ជម្ងឺ​ក៏​ពិតមែន​តែ​អ្នក​ជម្ងឺ​ក៏​តែងតែ​ត្រូវការ​ពេលវេលា​ដើម្បី​បាន​បន្ត​រស់នៅ​យូរ​ទៀត​។​ ​ម្យ៉ាង​វិញទៀត​ ​អ្នក​ជម្ងឺ​បាន​ចំណាយ​ពេល​រស់នៅ​ជាមួយ​មនុស្ស​ដែលគេ​ស្រឡាញ់​គឺ​ ​ជា​រឿង​មាន​សេចក្ដី​សុខ​បំផុត​របស់​ពួកគាត់​។​ ​អ្នកខ្លះ​មានការ​សោកស្តាយ​ ​ចំពោះ​អ្វី​ដែល​ពួកគេ​ពំុ​បាន​ធ្វើ​កាល​ ​ពីមុខ​ ហេី​យ​ចង់​ត្រលប់​ពេលវេលា​ទៅវិញ​។​
​

និយាយរួម​ ​មិនថា​លុយ​ ​មិនថា​ពេលវេលា​ ​វា​សុទ្ធតែ​សំខាន់​ដូចគ្នា​មិន​អាច​ខ្វះ​មួយ​ណា​បាន​ ឱ្យ​តែ​អ្នក​បែងចែក​ច្បាស់លាស់​រវាង​ការ​ចំណាយ​ពេល​ទៅលើ​រឿង​ ​ការ​រកលុយ​ ​និង​ចំណាយ​ពេល​ទៅលើ​ការ​ជួបជុំ​ជាមួយ​មនុស្សជា​ទីស្រឡាញ់​ក៏ដូចជា​ធ្វើ​រឿង​អ្វី​ដែល​ចង់​ធ្វើ​ឱ្យ​ហើយ​ទាន់​នៅ​មានឱកាស​អាច​ធ្វើ​វា​បាន​ ​បើ​ទោះ​ជា​មមាញឹក​យ៉ាងណាក៏ដោយ​ក៏​គួរតែ​មាន​ឈ្លាន​ពេល​ធ្វើ​រឿង​ ​ទាំងនោះ​ដើម្បី​បំពេញ​អត្ថន័យ​ជីវិត​ដល់​ខ្លួន​អ្នកផង​៕​


© 2021 - 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: លុយ​ និង​ពេលវេលា
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិនិយោគ
៥ ថ្ងៃមុន

វិធីសាស្ត្រពាណិជ្ជកម្មធំៗទាំង​ ៤ របស់ក្រុមហ៊ុនកូកាកូឡា ដែលជួយឲ្យការលក់ទទួលបានភាពជោគជ័យ

វិនិយោគ ហិរញ្ញវត្ថុ
៣ សប្តាហ៍មុន

មកដឹងពីមូលហេតុថា ហេតុអ្វីបានជាតម្លៃភាគហ៊ុនឡើងចុះ?

វិនិយោគ
៤ សប្តាហ៍មុន

ប្រវត្តិ និងប្រភពចំណូលរបស់ក្រុមហ៊ុនកូកាកូឡា

វិនិយោគ
១ month

តួនាទីរបស់ឈ្មួញកណ្តាលភាគហ៊ុន ឬ “Stockbrokers”

វិនិយោគ
១ month

វិធីសាស្ត្រវិនិយោគលើអចលនទ្រព្យរបស់អ្នកនិពន្ធសៀវភៅ Rich Dad Poor Dad

ចំណូលចំណាយ វិនិយោគ ហិរញ្ញវត្ថុ
១ month

លោក Warren Buffett ពីឈ្មួញកណ្តាលម្នាក់ក្លាយជាអ្នកវិនិយោគដ៏ជោគជ័យ និងមានក្រុមហ៊ុនតម្លៃវាល់លាន

ពន្ធនិងច្បាប់ វិនិយោគ ហិរញ្ញវត្ថុ
២ ខែមុន

អ្នកដែលប្រុងនឹងទិញដីគួរតែប្រុងប្រយ័ត្នចំពោះករណី “ដីឡូតិ៍ខ្យល់”

វិនិយោគ សន្សំ ហិរញ្ញវត្ថុ
២ ខែមុន

និយមន័យ និងសារៈសំខាន់នៃមូលធន

អត្ថបទបន្ទាប់
ការរស់នៅ​រវាង​នៅ​ក្នុង​ទីក្រុង​-​និង​នៅ​ឯ​ខេត្ត​.jpg

ការរស់នៅ​រវាង​នៅ​ក្នុង​ទីក្រុង​ ​និង​នៅ​ឯ​ខេត្ត​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist