Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

គន្លឹះ​ទាក់ទាញ​ភ្ញៀវ​សម្រាប់ម្ចាស់​ហាង​កាហ្វេ​

១ year
1 នាទីក្នុងការអាន
177
ទស្សនា
FacebookTwitterLinkedinTelegramQR Code
គន្លឹះ​ទាក់ទាញ​ភ្ញៀវ​សម្រាប់ម្ចាស់​ហាង​កាហ្វេ​
FacebookTwitterLinkedinTelegramQR Code

​ឆ្ងល់​អត់​ ​ឃើញ​ហាង​កាហ្វេ​គេ​លក់ដាច់​រាល់ថ្ងៃ​ ​តើ​គេ​មាន​យុទ្ធ​សា​ស្រ្ត​ទាក់​ម៉ូយ​យ៉ាងម៉េច​ខ្លះ​ទៅ​? ​គេ​ដាក់អន្ទាក់​ភ្ញៀវ​មែន​? 🤔
​ថ្ងៃនេះ​ អេ​ដ​មីន​នឹង​មក​ប្រាប់​ពី​គន្លឹះ​ទាក់ទាញ​អតិថិជន​មួយ​ចំនួន​ដែល​ជួយ​ហាង​កាហ្វេ​កាន់តែ​មាន​ប្រជាប្រិយភាព​ ​និង​ទាក់ទាញ​អតិថិជន​កាន់តែ​ច្រើន​។​

គន្លឹះ​ទាក់ទាញ​ភ្ញៀវ​សម្រាប់ម្ចាស់​ហាង​កាហ្វេ​

១ ផ្ដោ​ត​សំខាន់​លើ​រសជាតិ​ ​និង​អតិថិជន​

សម្រាប់​ហាង​កាហ្វេ​ ​រឿង​ពី​រយ៉ា​ង​ដែល​សំខាន់​គឺ​រសជាតិ​ ​និង​អតិថិជន​។​ ​ម្ចាស់​ហាង​កាហ្វេ​គួរតែ​ហ៊ាន​ចំណាយ​លើ​គ្រាប់​កាហ្វេ​ដែល​មានគុណ​ភាព​ល្អ​ ​និង​រសជាតិ​ឆ្ងាញ់​ ​ព្រមទាំង​គ្រឿងផ្សំ​ល្អ​ៗ​បន្ថែម​ទៀត​។​ ​ហើយ​ហាង​ក៏​ត្រូវ​ចេះ​បត់បែន​តាម​តម្រូវ​ការ​ភ្ងៀ​វ​ ​បន្ថែមបន្ថយ​ទៅតាម​ចំណង់ចំណូលចិត្ត​របស់​ពួកគាត់​។​ ​ម៉្យាង​ ​ត្រូវ​ចេះ​តាមដាន​ពី​ការ​ពេញ​និយម​ក្នុង​ពេល​បច្ចុប្បន្ន​ ​និង​កាហ្វេ​មាន​តម្រូវ​ការ​ខ្ពស់​ដើម្បី​ទាក់ទាញ​ ​និង​ផ្ដល់​បទពិសោធន៍​ថ្មីៗ​ជូន​អិតិថិ​ជន​។​

២ ​ការ​ផ្ដល់​បទពិសោធន៍​ល្អ​ដល់​អតិថិជន​

បន្ថែម​ពី​រសជាតិ​កាហ្វេ​ជាប់ចិត្ត​ហើយ​ ​ហាង​ត្រូវ​មាន​សេវាកម្ម​ល្អ​ ​ការរចនា​ស្អាត​ ​និង​បរិយាកាស​ល្អ​ផង​ដែរ​។​ ​រឹត​តែ​ល្អ​នោះ​គឺ​ ​បើ​មាន​W​if​i​ដើរលឿន​ ​បទ​ចម្រៀង​កំដរ​អារម្មណ៍​ពិរោះ​ៗ​ ​និង​កន្លែង​អង្គុយ​ធំ​ទូលាយ​ជាដើម​។​ ​មិនតែប៉ុណ្ណោះ​ ​កន្លែង​ឆុងកាហ្វេ​ត្រូវ​មាន​ការរៀបចំ​ត្រឹមត្រូវ​ ​មានការ​ស​ម្អា​ត​ជាប្រចាំ​ ​បុគ្គលិក​មាន​ភាព​រួសរាយ​រាក់ទាក់​ ​មាន​អនាម័យ​ ​និង​កា​រវេច​ខ្ចប់​តាម​ស្តង់​ដារ​ផង​ដែរ​។​

៣ ​តម្លៃ​សមរម្យ​ ​និង​មាន​Promotion​

​តម្លៃ​សមរម្យ​ ​និង​មាន​Promotion​

តម្លៃ​កាហ្វេ​មិនគួរ​មាន​តម្លៃ​ថ្លៃ​លើស​ពី​គុណភាព​កាហ្វេ​ពេក​ទេ​ ​តែ​គួរ​មាន​តម្លៃ​សមរម្យ​ទៅតាម​តម្លៃ​ស្ដង់​ដារ​ក្នុង​ទី​ផ្សារ​​​ដែល​អតិថិជន​គិតថា​សក្ដិ​សម​អាច​ទទួលយក​បាន​។​ ​ថែម​ពី​នេះ​ ​មាន​ប្រ​ម៉ូ​សិន​ពិសេស​នៅ​ថ្ងៃឈប់​សម្រាក​ ​ថ្ងៃបុណ្យ​ ​ឬ​គ​ម្រប់​ខួប​ហាង​ជាដើម​នឹង​ ​ជួយ​បង្កើន​សកម្មភាព​លក់ដូរ​បាន​ច្រើនជាង​មុន​ ​ហើយ​អាច​ទាក់ទាញ​អតិថិជន​ថ្មី​ឲ្យ​សាកល្បង​ភ្លក់​ទាន់​មាន​ប្រូ​ម៉ូ​សិន​ ​និង​គាប់ចិត្ត​ម៉ូយ​ចាស់ៗ​ទៀត​ផង​។​

៤ ​បង្ហាញខ្លួន​លើ​បណ្ដាញ​សង្គម​ញឹកញាប់​

ការ​បង្ហាញខ្លួន​លើ​បណ្ដាញ​សង្គម​ញឹកញាប់​នឹង​ជួយ​ឲ្យ​មនុស្ស​កាន់តែ​ច្រើន​បាន​ស្គាល់​ពី​ហាង​កាហ្វេ​ ​និង​បង្កើត​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អតិថិជន​។​ ​ម្ចាស់​ហាង​អាច​ចែករំលែក​ពី​សកម្មភាព​ ​ឬ​ពេល​មាន​កម្មវិធី​ប្រូ​ម៉ូ​សិន​ផ្សេងៗ​ដើម្បីកុំឲ្យ​អតិថិជន​ខកខាន​ឱកាស​ទាំងអស់​នេះ​។​ ​ម្ចាស់​ហាង​ក៏​អាច​ធ្វើការ​ផ្សព្វផ្សាយ​ដោយ​បង្ហោះ​ពី​មុឺ​នុយ​ថ្មីៗ​ដែល​ហាង​ទើប​បង្កើត​ ​និង​រូបថត​ផ្សេងៗ​របស់​ហាង​ដើម្បី​កុំ​ស្ងាត់បាត់​មុខ​។​

៥ B​arista​ ​ស្គាល់​ច្បាស់​ពី​រសជាតិ​កាហ្វេ​ ​មាន​ជំនាញ​ឆុង​ច្បាស់លាស់​

B​arista​ ​ស្គាល់​ច្បាស់​ពី​រសជាតិ​កាហ្វេ​ ​មាន​ជំនាញ​ឆុង​ច្បាស់លាស់​

​កាហ្វេ​ឆ្ងាញ់​ក៏​ដោយសារ​ B​arista​ ​មាន​ជំនាញ​ច្បាស់លាស់​ ​ប៉ិន​ប្រសព្វ​ ​និង​ស្គាល់​ច្បាស់​ពី​កាហ្វេ​ ​ហើយ​កត្តា​ទាំងនេះ​នឹង​ធ្វើឲ្យ​កាហ្វេ​កាន់តែ​មាន​ក្លិន​ឈ្ងុយ​ ​និង​រសជាតិ​ជាប់ចិត្ត​។​ ​ដូច្នេះ​ម្ចាស់​ហាង​គួរ​តាមដាន​ស្នាដៃ​របស់​ B​arista​ ​ជាប្រចាំ​ ​ហើយ​ជួយ​បង្ហាត់បង្រៀន​ ​និង​ពង្រឹង​គំនិតច្នៃប្រឌិត​ដើម្បី​បង្កើត​មុឺ​នុយ​ថ្មីៗ​ ​ប្លែកៗ​ល្អ​​​ជាង​មុន​។​

​ចង់បើ​ក​ហាង​កាហ្វេ​ជោគជ័យ​ ​និង​មាន​ភ្ញៀវ​មិន​លួស​ថ្ងៃ​ ​នោះ​កាហ្វេ​ត្រូវ​មាន​រសជាតិ​និង​គុណភាព​ល្អ​ ​តម្លៃ​សមរម្យ​ ​សេវាកម្ម​ល្អ​ ​បរិយាកាស​និង​ផ្ដល់​បទពិសោធន៍​ឲ្យ​អតិថិជន​គួរ​ជា​ទីគាប់ចិត្ត​ ​រួម​ទាំង​មានការ​ផ្សព្វផ្សាយ​និង​ប្រ​ម៉ូ​សិន​ជារឿយៗ​ផង​ដែរ​៕​
*​មាតិកា​នេះ​នាំមក​ជូន​ប្រិយ​មិត្ត​ដោយ​ ​កាក់​សេន​ ​និង​សហការ​ដោយ​ ​G​BS - ​Gourmet​ ​Beverage​ ​Solution​s


© 2022 - 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ផលិត​ដោយ​កាក់​សេន

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិនិយោគ
២ ខែមុន

របៀបរកលុយរបស់ Telegram

វិនិយោគ
២ ខែមុន

វិធីសាស្ត្រពាណិជ្ជកម្មធំៗទាំង​ ៤ របស់ក្រុមហ៊ុនកូកាកូឡា ដែលជួយឲ្យការលក់ទទួលបានភាពជោគជ័យ

វិនិយោគ ហិរញ្ញវត្ថុ
៣ ខែមុន

មកដឹងពីមូលហេតុថា ហេតុអ្វីបានជាតម្លៃភាគហ៊ុនឡើងចុះ?

វិនិយោគ
៣ ខែមុន

ប្រវត្តិ និងប្រភពចំណូលរបស់ក្រុមហ៊ុនកូកាកូឡា

វិនិយោគ
៣ ខែមុន

តួនាទីរបស់ឈ្មួញកណ្តាលភាគហ៊ុន ឬ “Stockbrokers”

វិនិយោគ
៣ ខែមុន

វិធីសាស្ត្រវិនិយោគលើអចលនទ្រព្យរបស់អ្នកនិពន្ធសៀវភៅ Rich Dad Poor Dad

ចំណូលចំណាយ វិនិយោគ ហិរញ្ញវត្ថុ
៤ ខែមុន

លោក Warren Buffett ពីឈ្មួញកណ្តាលម្នាក់ក្លាយជាអ្នកវិនិយោគដ៏ជោគជ័យ និងមានក្រុមហ៊ុនតម្លៃវាល់លាន

ពន្ធនិងច្បាប់ វិនិយោគ ហិរញ្ញវត្ថុ
៤ ខែមុន

អ្នកដែលប្រុងនឹងទិញដីគួរតែប្រុងប្រយ័ត្នចំពោះករណី “ដីឡូតិ៍ខ្យល់”

អត្ថបទបន្ទាប់
វិធី​សងបំណុល​ ​៤​០​០​០​ ​ដុល្លារ​ ​ក្នុង​ពេល​១​ឆ្នាំ​

វិធី​សងបំណុល​ ​៤​០​០​០​ ​ដុល្លារ​ ​ក្នុង​ពេល​១​ឆ្នាំ​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist