Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

គន្លឹះជួយឲ្យហាងកាហ្វេឈរជើងបានយូរ

៦ ខែមុន
1 នាទីក្នុងការអាន
72
ទស្សនា
FacebookTwitterLinkedinTelegramQR Code
គន្លឹះជួយឲ្យហាងកាហ្វេឈរជើងបានយូរ
FacebookTwitterLinkedinTelegramQR Code

​ហាង​កាហ្វេ​មួយ​ដែល​ចេញ​រូបរាង​ហើយ​ ​គឺជា​អ្វី​ដែល​យើង​រមែង​សាទរ​ ​ប៉ុន្តែ​ដំណាក់កាល​មិន​ចប់​ត្រឹមនេះ​ទេ​ ​ដើម្បី​ឱ្យ​អាជីវកម្ម​ឈរ​ជើង​ក្នុង​ទី​ផ្សារ​បាន​យូរ​ ​ក្នុងនាម​ម្ចាស់​ហាង​ត្រូវ​បញ្ចេញ​ម្លាំ​ង​ ​និង​សមត្ថភាព​មួយ​ក​ម្រិ​ត​ទៀត​ ​ត្រឹមត្រូវ​ទេ​ប្រិយ​មិត្ត​? ​អ៊ីចឹង​មក​ដឹង​ពី​គន្លឹះ​មួយ​ចំនួន​ ​ដើម្បី​ជា​កាតាលីករ​ជំរុញ​ភាព​ជោគជ័យ​របស់​ហាង​កាហ្វេ​របស់​លោកអ្នក​ ​ដូចតទៅ​៖​

គន្លឹះជួយឲ្យហាងកាហ្វេឈរជើងបានយូរ

​១​. ​គុណភាព​ ​និង​តម្លៃ​

​គុណភាព​ពិតជា​សំខាន់​ ​និង​ជា​ជម្រើស​ទី​១​ ​ដែល​អតិថិជន​ផ្ដល់​អាទិភាព​។​ ​តាំងពី​គ្រា​ប់់​កាហ្វេ​ ​គ្រឿងផ្សំ​ ​ម៉ា​សុី​ន​ឆុង​ ​ឬ​ចម្រាញ់​កាហ្វេ​ ​គួបផ្សំ​នឹង​ជំនាញ​ឆុង​ត្រឹមត្រូវ​ ​ចាំបាច់​ត្រូវ​សម្រិតសម្រាំង​ប្រកប​នូវ​ស្តង់​ដា​ខ្ពស់​ ​បន្ថែម​ជាមួយ​រសជាតិ​ដែល​ឆ្ងាញ់​។​ ​អាជីវករ​ក៏​ត្រូវ​គិតគូរ​ផង​ដែរ​អំពី​ការកំណត់​តម្លៃ​កាហ្វេ​ ​ថាត្រូវ​លក់​ចេញ​ប៉ុន្មាន​រៀល​ក្នុង​មួយ​កែវ​ ​ដែល​តម្លៃ​សមរម្យ​ ​មិន​ចាក​ឆ្ងាយ​ពី​ទី​ផ្សារ​ (​មិន​យក​ចំណេញ​ច្រើនពេក​ ​ឬ​តិច​ពេក​)​។​

​២​. ​ពង្រឹង​ការ​គ្រប់គ្រង​ទំនាក់ទំនង​ជាមួយ​អតិថិជន​

​ចំណុច​សំខាន់​មួយទៀត​ដែល​អាចឲ្យ​ហាង​កាហ្វេ​បង្ហាញ​វត្តមាន​បាន​យូរ​ជាមួយ​ដៃគូ​ប្រកួតប្រជែង​ ​គឺ​ការ​យកចិត្តទុកដាក់​ ​ខ្វល់ខ្វាយ​ពី​អតិថិជន​ ​តាមរយៈ​យុទ្ធសាស្ត្រ​នានា​។​ ​ម្ចាស់​ហាង​ត្រូវ​យល់​ដឹង​ពី​ការ​ធ្វើ​ទី​ផ្សារ​ ​របៀប​ទាក់ទាញ​អតិថិជន​ថ្មី​ ​ព្រមទាំង​រក្សា​អតិថិជន​ចាស់​ផង​ដែរ​ ​តាមរយៈ​តិចនិក​ផ្សេងៗ​ ​ដូចជា​ការ​ប្រមូល​មតិ​យោបល់​ពី​អតិថិជន​ ​ការ​បញ្ចុះតម្លៃ​ ​ផ្ដល់​កាត​សមាជិក​ ​និង​គូ​ប៉ុង​ជាដើម​ ​ដើម្បី​បង្ហាញ​ពី​ភាព​យកចិត្តទុកដាក់​ចេញពី​ជម្រៅ​បេះដូង​ពីសំណាក់​អាជីវកម្ម​ ​ទៅកាន់​ភ្ញៀវ​។​

​៣​. ​សមត្ថភាព​គ្រប់គ្រង​ហិរញ្ញវត្ថុ​អាជីវកម្ម​

​ការ​រក​សុី​ជាធំ​តម្រូវ​ឲ្យ​មានការ​គ្រប់គ្រង​លុយកាក់​បាន​ល្អ​។​ ​ចំណូល​ ​ចំណាយ​ ​អាជីវករ​ត្រូវ​កត់ត្រា​រាល់​លំ​ហូរ​សាច់ប្រាក់​ឱ្យ​បាន​ច្បាស់លាស់​ ​ទុកដាក់​នៅកន្លែង​ណា​ ​និង​ប្រើប្រាស់​លុយ​ចំណេញ​បែប​ណា​ ​ទើប​មាន​ប្រសិទ្ធ​ភាព​។​ ​បើពុំនោះសោត​ ​ហា​និ​ភ័យ​ដូចជា​ការ​ធ្លាក់​ចូលក្នុង​បំណុល​ ​ឬ​ក្ស័យធន​ ​អាច​នឹង​កើតឡើង​គ្រប់ពេល​វេលា​។​

​៤​. ​មានដៃ​គូ​អាជីវកម្ម​ប្រកបដោយ​វិជ្ជាជីវៈ​

​ដៃគូ​អាជីវកម្ម​គឺជា​កល្យាណមិត្ត​ដ៏​ល្អ​ដើម្បីឲ្យ​អាជីវកម្ម​មួយ​លូតលាស់​បាន​ល្អ​ ​ហើយ​មានដំណើរ​ការ​រលូន​។​ ​Gourmet​ ​Beverage​ ​Solution​s ​គឺជា​ដៃគូ​មាន​បទពិសោធន៍​ ​និង​វិជ្ជា​ជី​វ​:​ក្នុង​វិ​ស​័​យ​កាហ្វេ​ដែល​ផ្ដោ​ត​ទៅលើ​ការ​ផ្គត់ផ្គង់​សម្ភារ​:​កាហ្វេ​ ​ជាមួយនឹង​សេវាកម្ម​ប្រឹក្សា​យោបល់​ណែនាំ​ ​ទៅលើ​ការ​បង្កើត​ ​ឬ​ពង្រីក​អាជីវកម្ម​ ​ក៏ដូចជា​សេវាកម្ម​ថែទាំ​ ​និង​ជួសជុល​ម៉ាស៊ីន​កាហ្វេ​ ​ព្រមទាំង​ការបង្ហាត់បង្រៀន​ដល់​ B​arista​ ​ផង​ដែរ​។​
​ចុះ​តើ​អាជីវករ​បាន​បំពេញ​ ​ឬ​សម្រេច​ចំណុច​ណាមួយ​ហើយ​ឬនៅ​? ​បើសិនជា​នៅ​ ​អ្នក​អាច​ចាប់ផ្តើម​ពី​ការ​ជ្រើសរើស​ដៃគូ​អាជីវកម្ម​ល្អ​ដូច​ ​G​BS ​ដើម្បី​ជួយ​កែ​លម្អ​ ​ឬ​សម្រេច​បាន​ចំណុច​ខ្វះខាត​ផង​ដែរ​៕​

*​មាតិកា​នេះ​នាំមក​ជូន​ប្រិយ​មិត្ត​ដោយ​កាក់​សេន​ ​និង​សហការ​ដោយ​ ​G​BS – ​Gourmet​ ​Beverage​ ​Solution​s


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ផលិត​ដោយ​កាក់​សេន​

ពាក្យទាក់ទង: ហាង​កាហ្វេ​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិនិយោគ
៦ ខែមុន

ធនាគារដែលផ្ដល់ ឥណទានសហគ្រាសខ្នាតតូច និងមធ្យម

វិនិយោគ សន្សំ
៦ ខែមុន

អាជីវកម្មគួរមានលុយសន្សំក្នុងគ​ណនីកាលកំណត់?

វិនិយោគ
៦ ខែមុន

វេ​ប​សាយសម្រាប់​ស្រាវជ្រាវ ពីទីផ្សារភាគ​ហ៊ុន​

៣យ៉ាង ដែលអ្នកត្រូវដឹងមុនពេលវិនិយោគ
វិនិយោគ
៦ ខែមុន

៣យ៉ាង ដែលអ្នកត្រូវដឹងមុនពេលវិនិយោគ

ជីវិតជាមនុស្សធំ
វិនិយោគ
៦ ខែមុន

ជីវិតជាមនុស្សធំ

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៦ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៧ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច
វិនិយោគ
៧ ខែមុន

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច

អត្ថបទបន្ទាប់
សន្សំលុយ១លានរៀលក្នុងគណនីសន្សំមានកាលកំណត់

សន្សំលុយ១លានរៀលក្នុងគណនីសន្សំមានកាលកំណត់

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist