Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

អាយុច្រើនហើយ ទើបមានផែនការហិរញ្ញវត្ថុ យឺតពេលទេ?

៦ ខែមុន
1 នាទីក្នុងការអាន
47
ទស្សនា
FacebookTwitterLinkedinTelegramQR Code
អាយុច្រើនហើយ ទើបមានផែនការហិរញ្ញវត្ថុ យឺតពេលទេ
FacebookTwitterLinkedinTelegramQR Code

​ផែនការ​ហិរញ្ញវត្ថុ​គឺ​អ្វី​ដែល​ជួយ​ត្រួសត្រាយ​យើង​ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅ​ហិរញ្ញវត្ថុ​ដែល​យើង​ចង់បាន​ ​ដូចជា​ការ​សន្សំ​ ​ការ​វិនិយោគ​ជាដើម​។​ ​ភាគច្រើន​គេ​ថា​ ​ផែនការ​ហិរញ្ញវត្ថុ​គួរ​ចាប់ផ្តើម​មាន​តាំង​ពីក្មេង​ ​ទើប​ចាស់​ទៅ​ឆាប់​មាន​សេរីភាព​ហិរញ្ញវត្ថុ​។​
​ចុះបើ​អាយុ​ខ្ទង់​៣​០​ជាង​ទៅ​ហើយ​ ​ដល់​ចូល​វ័យ​ជ្រេ​អ៊ីចឹង​ ​ទើប​ចាប់ផ្តើម​គិត​ពី​ផែនការ​ហិរញ្ញវត្ថុ​ ​ចាត់ទុកថា​យឺត​ពេល​ទេ​?

​ទោះ​ជា​ចូល​ដល់​វ័យ​៣​០​, ​៤​០​ ​ឬ​៥​០​ក្ដី​ ​គឺ​មិន​មាន​ពាក្យ​ថា​យឺត​ពេល​សម្រាប់​ការ​មាន​ផែនការ​ហិរញ្ញវត្ថុ​នោះ​។​ ​គ្រាន់តែ​ថា​ ​ផ្លូវ​ដែល​ដើរទៅ​អាច​ខុសគ្នា​រឿង​រយៈពេល​ ​ទាមទារ​កម្លាំង​កាយ​ចិត្តច្រើន​ជាង​ ​តែ​គោលបំណង​ដែល​ចង់​សម្រេច​ដូចគ្នា​គឺ​ឈោង​ចាប់​សេ​រិ​ភាព​ហិរញ្ញវត្ថុ​ ​ហើយ​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​អាច​ទទួល​បាន​ជោគជ័យ​ ​បើ​មាន​គោលដៅ​ច្បាស់លាស់​ ​ជាមួយ​ការណែនាំ​ ​និង​យុទ្ធ​សា​ស្រ្ត​ត្រឹមត្រូវ​។​ ​ហេតុអ្វី​ ​ហ៊ាន​និយាយ​ថា​ ​មិន​ហួសពេល​?

អាយុច្រើនហើយ ទើបមានផែនការហិរញ្ញវត្ថុ យឺតពេលទេ

​១​. ​អាយុ​ ​និង​ពេលវេលា​គ្រាន់តែ​ជា​តួលេខ​

​អាយុតិច​ ​ឬ​ច្រើន​ក្ដី​ ​មិនគួរ​យក​លេខ​ទាំងនេះ​មក​កំណត់​ថា​អ្នក​អាច​ ​ឬ​មិន​អាច​រៀបចំផែនការ​ហិរញ្ញវត្ថុ​ ​និង​ជាហេតុ​មក​បង្អាក់​បំណង​ដែល​ចង់​មាន​ផែនការ​ហិរញ្ញវត្ថុ​នោះ​ទេ​។​ ​អ្នក​នៅសល់​តទៅមុខ​ទៀត​ ​កុំ​ស្ដាយ​ពែ​ល​វេលា​ដែល​បាន​កន្លង​ផុត​ទៅ​ ​គួរ​ផ្ដោ​ត​សំខាន់​ទៅ​ពេល​អនាគត​ដែល​អ្នក​កំពុង​ធ្វើដំណើរ​ទៅ​។​ ​យើង​មិន​អាច​កែខៃ​អតីតកាល​ ​តែ​ត្រូវ​រស់​ក្នុង​បច្ចុប្បន្នកាល​ឲ្យបាន​ល្អ​ ​និង​សាង​អនាគត​ឲ្យ​ប្រសើរ​។​

​២​. ​ផែនការ​ហិរញ្ញវត្ថុ​អាច​ធានា​ពី​អនាគត​ហិរញ្ញវត្ថុ​របស់​អ្នក​

​នៅ​ពេល​អ្នកមាន​ផែនការ​ហិរញ្ញវត្ថុ​ច្បាស់លាស់​មួយ​ ​គឺ​អ្នកមាន​វិធានការ​គ្រប់គ្រង​ចំណូល​ ​ចំណាយ​ ​និង​រៀបចំ​ទុកដាក់​ប្រាក់​សម្រាប់​សន្សំ​ ​វិនិយោគ​ ​ប្រាក់​បម្រុង​គ្រាអាសន្ន​ ​និង​តម្រូវ​ការ​ផ្សេងៗ​ទៀត​ដូចជា​ទិញ​ធានា​រ៉ាប់រង​ ​ផែនការ​សម្រាប់​អាពាហ៍ពិពាហ៍​ ​និង​ផែនការ​ចូលនិវត្តន៍​។​ល​។​ ​ដូច្នេះ​ហើយ​នៅ​ថ្ងៃខាងមុខ​ ​អ្នក​នឹង​មិន​ចាំបាច់​ពឺ​ង​ពាក់​នរណា​ម្នាក់​ ​ជាពិសេស​កូនចៅ​ ​ព្រោះ​ពួកគេ​ក៏មាន​ទំនួល​ខុសត្រូវ​ ​និង​គ្រួសារ​​​ដែល​ត្រូវ​រ៉ាប់រង​ដែរ​។​

​៣​. ​រឿង​ចៃដន្យ​កើតមាន​គ្រប់ពេល​

​ជីវិត​មនុស្ស​មើលមិនឃើញ​ ​សូម្បីតែ​ថ្ងៃស្អែក​ ​យើង​មិន​ដឹង​ថា​អាច​មានរឿង​អី​កើតមាន​ទេ​។​ ​ពេល​ចាស់​ទៅ​ ​យើង​ប្រហែលជា​ត្រូវការ​ចំណាយ​បន្ថែម​ច្រើន​ ​ដូចជា​ចំណាយ​លើ​ការ​ថែរក្សា​សុខភាព​ ​ការ​ព្យាបាល​ជំងឺ​ ​និង​ចំណាយ​មិនបាន​ព្រៀ​ង​ទុក​ណាមួយ​។​ ​ហេតុនេះ​ហើយ​ផែនការ​ហិរញ្ញវត្ថុ​ ​គួរតែ​មាន​មិនថា​យើង​នៅ​វ័យ​ណា​នោះ​។​ ​បើ​យើង​ត្រៀម​ខ្លួន​ទុកជាមុន​ ​ពេល​មាន​បញ្ហា​ ​មិន​ភ័យ​ត្រូវ​រត់រក​ជំនួយ​ ​ឬ​ខ្ចី​ពី​អ្នកដទៃ​នៅ​ពេលក្រោយ​។​

​៤​. ​សម័យនេះ​ជា​សម័យ​ព័ត៌មាន​

​ព័ត៌មាន​ទាក់ទង​នឹង​អត្ថប្រយោជន៍​នៃ​ការ​រៀបចំផែនការ​ហិរញ្ញវត្ថុ​ ​និង​វិធី​រៀបចំ​បែប​ណា​ស័ក្ដិសម​នឹង​អ្នកមាន​ច្រើន​ ​អ្នក​អាច​ស្វែងរក​បាន​លើ​បណ្ដាញ​សង្គម​ ​និង​គេហទំព័រ​នានា​។​ ​ដូចគ្នា​នេះ​ផង​ដែរ​ ​អ្នក​មិន​រស់នៅ​ម្នាក់ឯង​ទេ​ ​ស្វែងរក​ជំនួយ​ពី​អ្នកជំនាញ​ ​និង​មិត្តភក្តិ​ជិតស្និទ្ធ​ដែល​អ្នក​ទុកចិត្ត​ ​ឬ​អ្នក​អាច​ស្វែងយល់​បន្ថែម​ពី​ជំហាន​ដើម្បី​បាន​ផែនការ​ហិរញ្ញវត្ថុ​ដ៏​ល្អ​មួយ​តាមរយៈ​តំណ​លីង​នេះ​ ​h​t​t​p​s://​w​w​w​.​face​book​.​co​m​/k​a​k​cent​k​h​/​post​s/647125733457403

​ដូចនេះ​មនុស្ស​គ្រប់​វ័យ​ ​បើ​សិន​នៅ​យុវវ័យ​ភាព​គួរ​ចាប់ផ្ដើម​រៀបចំផែនការ​ហិរញ្ញវត្ថុ​មួយ​ដែល​ស័ក្តិសម​នឹង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន​ចាប់ពី​ពេលនេះ​ ​ហើយ​មនុស្ស​អាយុ​ច្រើន​ ​ត្រូវ​ចងចាំ​ថា​វា​មិន​ហួសពេល​ឡើយ​ ​បើ​សិន​យក​កត្តា​អាយុ​មក​ដាក់​ពីមុខ​ ​និង​គិតតែពី​ស្ដាយក្រោយ​ ​នោះ​វិថី​ដើម្បី​សម្រេច​សេរីភាព​ហិរញ្ញវត្ថុ​កាន់តែ​ឆ្ងាយ​សន្លឹម​ហើយ​៕​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន

ពាក្យទាក់ទង: ផែនការ​ហិរញ្ញវត្ថុ​អាយុច្រើន
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
៦ ខែមុន

ភាពខុសគ្នារវាង អ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងអ្នកមិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ
៦ ខែមុន

ធ្វើម៉េចទើបដឹងថាបានត្រៀមខ្លួនរួចរាល់ក្នុងការក្លាយជាមេគ្រួសារ?

ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
៦ ខែមុន

ក្រៅពីផ្ដល់ប្រាក់កម្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានផ្តល់សេវាអ្វីទៀត?

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ
ចំណូលចំណាយ ហិរញ្ញវត្ថុ
៦ ខែមុន

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៦ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៦ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

ហិរញ្ញវត្ថុ
៧ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ
ហិរញ្ញវត្ថុ
៧ ខែមុន

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ

អត្ថបទបន្ទាប់
ក្រៅពីផ្ដល់ប្រាក់កម្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានផ្តល់សេវាអ្វីទៀត?

ក្រៅពីផ្ដល់ប្រាក់កម្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានផ្តល់សេវាអ្វីទៀត?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist