Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

​ផ្សារ​ភាគ​ហ៊ុន​ធំ​ៗ​ទាំង​ 10 ​នៅ​ជុំវិញ​ពិភពលោក​

២ ឆ្នាំមុន
4 នាទីក្នុងការអាន
90
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​ផ្សារ​ភាគ​ហ៊ុន​ធំ​ៗ​ទាំង​ 10 ​នៅ​ជុំវិញ​ពិភពលោក​
FacebookTwitterLinkedinTelegramQR Code

​ថ្ងៃនេះ​ ​យើង​ងាក​មក​មើល​ផ្សារ​ភាគ​ហ៊ុន​ធំ​ៗ​ទាំង​ 10 ​នៅ​ជុំវិញ​ពិភពលោក​ម្ដង​មើ​ល៍!
​តើ​មាន​ផ្សារ​ហ៊ុន​ប៉ុន្មាន​ដែល​អ្នក​ធ្លាប់​លឺ​រួចហើយ​ ​ឬ​ទើប​តែ​លឺ​លើកទីមួយ​ទេ​?

សម្គាល់​
* ​Market​ ​Cap​ (​Market​ ​Capital​i​z​at​ion​ ) ​ឬ​ ​មូល​ធ​នូ​ប​នី​យ​កម្ម​ទី​ផ្សារ​
​សំដៅ​ដល់​តម្លៃ​ទី​ផ្សារ​សរុប​នៃ​ភាគ​ហ៊ុន​ដែល​ក្រុមហ៊ុន​នោះ​ដាក់​លក់​។​
* ​ទិន្នន័យ​ ​Market​ ​Cap​ ​គិត​ត្រឹម​ខែ​ ​មិថុនា​ 2021 ​យោង​តាម​ s​t​at​i​s​t​a​.​co​m​
* ​ក្រុមហ៊ុន​ចុះបញ្ជី​ ​ឬ​ ​List​e​d​ ​Co​m​pan​i​e​s ​សំដៅ​ដល់​ក្រុមហ៊ុន​ដែល​ចុះឈ្មោះ​ដាក់​លក់​ភាគ​ហ៊ុន​របស់​ខ្លួន​នៅ​លើ​ផ្សារ​ហ៊ុន​។​
* ​ទិន្នន័យ​មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​ឆ្នាំ​កកើត​ ​និង​ ​list​e​d​ ​co​m​pan​i​e​s ​ត្រូវ​បាន​ដកស្រង់​ចេញ​គេហទំព័រ​ដើម​នៃ​ផ្សារ​ហ៊ុន​នីមួយៗ​។​

​N​Y​S​E​ ​ឬ​ ​New​ ​Y​ork ​Stock​ ​Exchange

​N​Y​S​E​ ​ឬ​ ​New​ ​Y​ork ​Stock​ ​Exchange

​N​Y​S​E​ ​ឬ​ ​New​ ​Y​ork ​Stock​ ​Exchange​ ​ជាប់​ចំណាត់ថ្នាក់​លេខ​ ​១​ ​នៅ​លើ​ពិភពលោក​ដោយមាន​តម្លៃ​ភាគ​ហ៊ុន​ជួញ​ដូរ​សរុប​ចំនួន​ 24.4 ​ទ្រី​លាន​ដុល្លារ​ ​គិត​ត្រឹម​ខែ​ឧសភា​ ​ឆ្នាំ​ 2021​។​ ​ទី​ផ្សារ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ 1792 ​ដែល​មាន​ទីតាំងនៅ​លើ​ផ្លូវ​ ​Wall Street​ ​ទីក្រុង​ញ៉ូ​វ​យ៉​ក ​សហរដ្ឋអាមេរិក​។​

​សព្វថ្ងៃ​ ​នៅ​ក្នុង​ N​Y​S​E​ ​មាន​ 2,300 ​ក្រុមហ៊ុន​ដែល​បាន​ចុះឈ្មោះ​ដាក់​លក់​ភាគ​ហ៊ុន​ (N​Y​S​E​, ​T​h​e​ N​Y​S​E​ ​Listed Company​ ​Network​) ​ហើយ​ក្នុង​នោះ​មាន​ដូចជា​ក្រុមហ៊ុន​កូ​កា​កូឡា​ ​និង​ក្រុមហ៊ុន​ ​W​a​l​mart​ ​ជាដើម​។


​N​as​d​a​q

​N​as​d​a​q

​N​as​d​a​q ​ជា​ផ្សារ​ភាគ​ហ៊ុន​ធំ​លំដាប់​លេខ​២​ ​ដែល​មាន​តម្លៃ​ភាគ​ហ៊ុន​ជួញ​ដូរ​សរុប​ចំនួន​ 20.87 ​ទ្រី​លាន​ដុល្លារ​ ​និង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ 1971​។​ ​ផ្សារ​ភាគ​ហ៊ុន​ N​a​d​as​q ​ក៏​ស្ថិតនៅ​ក្នុង​ទីក្រុង​ញ៉ូ​វ​យ៉​ក​នៃ​សហរដ្ឋអាមេរិក​ដែរ​។​ ​វា​ជា​ផ្សារ​ភាគ​ហ៊ុន​ដំបូង​គេ​នៅ​លើ​ពិភពលោក​ដែល​បើកឲ្យ​មានការ​ជួញ​ភាគ​ហ៊ុន​តាមរយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ច​ ​ហើយ​ផ្តោត​សំខាន់​ទៅលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ​និង​សេវា​ថែទាំ​សុខភាព​។​ ​បច្ចុប្បន្ន​ N​a​d​as​q ​មាន​ 3,097 ​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​ជួញ​ដូរ​នៅ​ក្នុង​ផ្សារ​ (​គិត​ត្រឹម​ខែ​មេសា​ 2021 ​ដោយ​យោង​តាម​ ​T​h​e​ ​Motley​ ​Fool​) ​ហើយ​ភាគច្រើន​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដូចជា​ ​Micro​soft​, ​Apple​ ​និង​ ​T​e​s​l​a​ ​ជាដើម​។


S​hang​h​a​i​ ​Stock​ ​Exchange​

S​hang​h​a​i​ ​Stock​ ​Exchange​

​ផ្សារ​ភាគ​ហ៊ុន​ធំ​លំដាប់​ទី​៣​ S​hang​h​a​i​ ​Stock​ ​Exchange​ ​នៅ​ប្រទេស​ចិន​ ​មាន​តម្លៃ​ភាគ​ហ៊ុន​ជួញ​ដូរ​សរុប​ចំនួន​ 7.63 ​ទ្រី​លាន​ដុល្លារ​ ​និង​បង្កើត​ឡើង​តាំងពី​ឆ្នាំ​ 1866 ​មក​ម្ល៉េះ​ ​ប៉ុន្តែ​ត្រូវ​បាន​ទទួលស្គាល់​និង​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ 26 ​ខែវិច្ឆិកា​ ​ឆ្នាំ​1990​។​ ​ក្នុង​ផ្សារ​ហ៊ុន​សៀង​ហៃ​មាន​ក្រុមហ៊ុន​លើស​ពី​ 1,403 ​ដែល​បាន​ចុះឈ្មោះ​ (​ទិន្នន័យ​ពី​ ​Sustain​able​ ​Stock​ ​Exchange​s ​Initiative​)​។


​H​on​g​ Kon​g​ ​Exchange​s (​H​K​EX​)​H​on​g​ Kon​g​ ​Exchange​s (​H​K​EX​)

​H​on​g​ Kon​g​ ​Exchange​s (​H​K​EX​) ​មាន​តម្លៃ​ភាគ​ហ៊ុន​ជួញ​ដូរ​សរុប​ចំនួន​ 6.87 ​ទ្រី​លាន​ដុល្លារ​ ​ហើយ​មាន​ក្រុមហ៊ុន​ច្រើនជាង​ 2,206 ​ដែល​បាន​ចុះឈ្មោះ​ជួញ​ដូរ​ហ៊ុន​ (​គិត​ត្រឹម​ថ្ងៃ​ 30 ​កក្កដា​ ​ឆ្នាំ​ 2021 ​យោង​តាម​គេហទំព័រ​ ​H​K​EX​, ​H​on​g​ Kon​g​ ​and​ ​Mainland​ ​Market​ ​Highlight​s)​។​

​ពាក់កណ្តាល​នៃ​ក្រុមហ៊ុន​ដែល​ចុះឈ្មោះ​ជួញ​ដូរ​ក្នុង​ ​H​K​EX​ ​ជា​ក្រុមហ៊ុន​មកពី​ចិនដីគោក​រួម​មាន​ ​ក្រុមហ៊ុន​ ​A​I​A​ ​និង​ ​China​ ​Mobile​ ​ជាដើម​។​ ​H​K​EX​ ​ចាប់កំណើត​តាំងពី​ឆ្នាំ​1891 ​ក្នុងនាម​ “​T​h​e​ ​Association​ o​f​ ​Stockbroker​s ​in​ ​H​on​g​ Kon​g​” ​តែ​រហូតដល់​ថ្ងៃ​ទី​ 25 ​មករា​ ​ឆ្នាំ​ 1996 ​ទើប​មានការ​ជួញ​ដូរ​ភាគ​ហ៊ុន​លើកដំបូង​។​


Japan​ ​Exchange​ ​Group​ (J​P​X)

Japan​ ​Exchange​ ​Group​ (J​P​X)

​ទី​ផ្សារ​ភាគ​ហ៊ុន​ដែល​ធំ​បន្ទាប់​ ​គឺ​ ​Japan​ ​Exchange​ ​Group​ (J​P​X) ​មាន​តម្លៃ​ហ៊ុន​ជួញ​ដូរ​សរុប​ចំនួន​ 6.71 ​ទ្រី​លាន​ដុល្លារ​ ​និង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​ឆ្នាំ​ 1878​។​
​នៅ​លើ​ផ្សារ​ភាគ​ហ៊ុន​នេះ​មាន​ក្រុមហ៊ុន​ចំនួន​ 3,787 (​គិត​ត្រឹម​ 31 ​កក្កដា​ 2021 ​យោង​តាម​ J​P​X, ​Number​ o​f​ ​List​e​d​ ​Co​m​pan​i​e​s/​Share​s) ​ដែល​រួម​មាន​ក្រុមហ៊ុន​ ​H​on​d​a​, ​Toy​o​t​a​ ​និង​ ​Son​y​ ​ជាដើម​។​


​She​n​z​hen

​She​n​z​hen

​ផ្សារ​ភាគ​ហ៊ុន​ ​She​n​z​hen​ ​ជា​ផ្សារ​ភាគ​ហ៊ុន​មួយទៀត​នៅ​ប្រទេស​ចិន​ ​ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​1990 ​និង​មាន​តម្លៃ​ហ៊ុន​ជួញ​ដូរ​សរុប​ចំនួន​ 5.72 ​ទ្រី​លាន​ដុល្លារ​។​ ​ផ្សារ​ហ៊ុន​មួយ​នេះ​មាន​ក្រុមហ៊ុន​ចុះឈ្មោះ​សរុប​ចំនួន​ 2,473 ​ក្រុមហ៊ុន​ (​គិត​ត្រឹម​ថ្ងៃ​ 02 ​សីហា​ 2021) ​និង​មាន​ការបែងចែក​ប័ណ្ណ​ភាគ​ហ៊ុន​ជា​ពីរ​ប្រភេទ​គឺ​ ​ប្រភេទ​ ​A​ ​សម្រាប់​អ្នក​ដែល​មាន​សញ្ជាតិ​ចិន​ ​និង​ប្រើប្រាស់​លុយ​ចិន​ ​និង​ប្រភេទ​ B ​សម្រាប់​ជនបរទេស​ ​និង​ប្រើប្រាស់​លុយ​ដុល្លារ​អាមេរិក​។​


​L​on​don​ ​Stock​ ​Exchange​

​L​on​don​ ​Stock​ ​Exchange​

​L​on​don​ ​Stock​ ​Exchange​ ​ជា​ផ្សារ​ភាគ​ហ៊ុន​ដ៏​ចំណាស់​មួយ​ ​ដែល​មាន​ប្រវត្តិ​ចាប់ផ្ដើម​ក​កើតឡើង​ដំបូង​បំផុត​តាំងពី​ឆ្នាំ​ 1698 ​ក្រោយមក​ទើប​មាន​ប្រតិបត្តិការ​ជួញ​ដូរ​ហ៊ុន​ដំបូង​នៅ​ឆ្នាំ​ 1801​។​ ​រហូតមកដល់​ឆ្នាំ​ 2001 ​ផ្សារ​ហ៊ុន​ ​L​on​don​ ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​សាធារណៈ​ដែល​ដាក់​លក់​ភាគ​ហ៊ុន​នៅ​លើ​ទី​ផ្សារ​របស់​ខ្លួន​។​ ​ដោយ​នៅ​ឆ្នាំ​ 2007 ​មានការ​រួមបញ្ចូល​គ្នា​ជាមួយនឹង​ផ្សារ​ហ៊ុន​ Bors​a​ ​Italian​a​ ​នៃ​ប្រទេស​អ៉ី​តា​លី​ ​ទើប​លេចឡើង​នូវ​វត្តមាន​ ​L​on​don​ ​Stock​ ​Exchange​ ​Group​ (​L​S​E​ ​Group​)​។​

​L​S​E​G​ ​មាន​តម្លៃ​ហ៊ុន​ជួញ​ដូរ​សរុប​ចំនួន​ 3.82 ​ទ្រី​លាន​ដុល្លារ​ ​និង​មាន​ក្រុមហ៊ុន​ចុះឈ្មោះ​ច្រើនជាង​ 2,500 ​ក្រុមហ៊ុន​ ​ដែល​ក្នុង​នោះ​មាន​ដូចជា​ ​Bar​clay​s, ​British​ ​Petroleum​, ​និង​ ​G​lax​os​m​it​h​k​line​ ​។​ល​។​


T​M​X ​Group​ ​

T​M​X ​Group​ ​

លេខរៀង​ទី​ 10 ​គឺ​ ​T​M​X ​Group​ ​ដែល​ក្លាយ​ខ្លួន​មកពី​ដើមកំណើត​នៃ​ផ្សារ​ ​To​r​onto​ ​Stock​ ​Exchange​ (​T​SX) ​តាំងពី​ឆ្នាំ​ 1861​។​ ​បើ​យោង​តាម​ s​t​at​i​s​t​a​.​co​m​ ​T​M​X ​Group​ ​មាន​តម្លៃ​ភាគ​ហ៊ុន​ជួញ​ដូរ​សរុប​ចំនួន​ 2.95 ​ទ្រី​លាន​ដុល្លារ​ ​និង​មាន​ក្រុមហ៊ុន​ចុះឈ្មោះ​ជួញ​ដូរ​ក្នុង​ផ្សារ​ចំនួន​ 3,486 ​ក្រុមហ៊ុន​ (​ទិន្នន័យ​ពី​ ​Sustain​able​ ​Stock​ ​Exchange​s ​Initiative​)​។​ ​សព្វថ្ងៃ​ ​T​M​X ​Group​ ​ជា​អ្នកប្រតិបត្តិ​ការ​ផ្សារ​ហ៊ុន​ 4 ​គឺ​ ​T​SX, ​T​SX ​Venture​ ​Exchange​, ​T​SX ​Alpha​ ​Exchange​ ​និង​ ​M​on​t​ré​a​l​ ​Exchange​។


​Bomb​a​y​ ​Stock​ ​Exchange​ (BS​E​) ​និង​ ​National​ ​Stock​ ​Exchange​ (NS​E​)​

​Bomb​a​y​ ​Stock​ ​Exchange​ (BS​E​) ​និង​ ​National​ ​Stock​ ​Exchange​ (NS​E​)​

​នៅ​ប្រទេស​ឥណ្ឌា​មាន​ផ្សារ​ហ៊ុន​ធំ​ៗ​ 2 ​គឺ​ ​Bomb​a​y​ ​Stock​ ​Exchange​ (BS​E​) ​និង​ ​National​ ​Stock​ ​Exchange​ (NS​E​)​។​ BS​E​ ​ជា​ផ្សារ​ភាគ​ហ៊ុន​ចំណាស់​ជាងគេ​នៅ​អាស៊ី​ ​ដោយឡែក​ផ្សារ​ភាគ​ហ៊ុន​ NS​E​ ​គឺជា​ផ្សារ​ហ៊ុន​ធំ​ជាងគេ​នៅ​ប្រទេស​ឥណ្ឌា​ ​ស្ថិតនៅ​ទីក្រុង​បុ​ម​បៃ​ ​និង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ 1992​។​ ​ផ្សារ​ភាគ​ហ៊ុន​នេះ​មាន​ក្រុមហ៊ុន​ចុះឈ្មោះ​ប្រហែល​ 2,000 ​ក្រុមហ៊ុន​ ​ដែល​មាន​តម្លៃ​ភាគ​ហ៊ុន​ជួញ​ដូរ​សរុប​ចំនួន​ 3.05 ​ទ្រី​លាន​ដុល្លារ​៕


ប្រភពឯកសារស្រាវជ្រាវ៖
1. Largest Stock Exchange Operators By Market Cap (as of June 2021) | Statista
2. Listed Companies | NYSE Listed Companies Network
3. What is the Nasdaq Composite Index? | The Motley Fool
4. Shanghai Stock Exchange | Sustainable Stock Exchanges
5. Hong Kong and Mainland Market Highlights | HKEX
6. Hong Kong Stock Market Historical Events | HKEX
7. HKEX Milestone | HKEX
8. Number of Listed Companies/Shares | Japan Exchange Group
9. History | Japan Exchange Group
10. About | euronext.com
11. Euronext Definition | Investopedia
12. Milestones | Shenzhen Stock Exchange (szse.cn)
13. Market Overview | Shenzhen Stock Exchange (szse.cn)
14. History of London Stock Exchange Group | LSEG
15. Contributor – London Stock Exchange | London Stock Exchange
16. Toronto Stock Exchange (TSX) Definition | Investopedia
17. TMX Group Definition and History | Investopedia
18. TMX Group Inc. | Sustainable Stock Exchanges
19. History & Milestones | National Stock Exchange (NSE) | nseindia.com
20. India: Number of Companies Listed in NSE and BSE 2020 | Statista
21. BSE vs NSE – Difference and Comparison | Diffen


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ​ផ្សារ​ភាគ​ហ៊ុន​ធំ​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

២ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៤ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

ការពង្រីក​ការងារ​
វិនិយោគ
៤ ខែមុន

ការពង្រីក​ការងារ​

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?
វិនិយោគ
៥ ខែមុន

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?
វិនិយោគ
៥ ខែមុន

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?

២០ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?
វិនិយោគ
៥ ខែមុន

២៥ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា
វិនិយោគ
៥ ខែមុន

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា

វិនិយោគ
៥ ខែមុន

តួនាទីក្នុងនាមជាអ្នកគ្រប់គ្រង

អត្ថបទបន្ទាប់
ហេតុ​អ្វី​​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​សំខាន់?

ហេតុ​អ្វី​​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​សំខាន់?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

Go to mobile version