Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

​តើ​និយមន័យ​នៃ​ ​ការ​ជួញ​ដូរ​ (​Trading​)និងការវិនិយោគ​ (​Invest​in​g​) ​ដូចគ្នា​ដែរ​ឬទេ​?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
154
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​ការ​ជួញ​ដូរ​ (​Trading​) ​និង​ការ​វិនិយោគ​ (​Invest​in​g​)
FacebookTwitterLinkedinTelegramQR Code

​ជា​ការពិត​ណាស់​ ​អ្នក​ទាំងអស់គ្នា​ប្រាកដជា​ធ្លាប់​ឮ​ពាក្យ​ទាំងពីរ​នេះ​ ​នៅ​ក្នុង​អត្ថបទ​ពី​ការប្រើប្រាស់​ឧបករណ៍​ហិរញ្ញវត្ថុ​ផ្សេងៗ​ដូចជា​ ​ភាគ​ហ៊ុន​ ​សញ្ញា​ប​ណ្ណ ​អចល​ន​ទ្រព្យ​ ​មាស​ ​រូបិយ​ប​ណ្ណ​អន្តរជាតិ​ ​ជាដើម​ ​ប៉ុន្តែ​បើ​និយាយ​ឲ្យ​ស៊ី​ជម្រៅ​ទៅ​ ​ដ្បិតតែ​វា​សំដៅ​ទៅលើ​ការ​កាន់កាប់​ ​ឬ​ ​ប្រើប្រាស់​ឧបករណ៍​ហិរញ្ញវត្ថុ​ដើម្បី​ទទួល​បានផល​ចំណេញ​ដូចគ្នា​ពិតមែន​ ​ប៉ុន្តែ​វិធីសាស្ត្រ​ ​និង​យុទ្ធសាស្ត្រ​នៃ​ការ​រក​ប្រាក់ចំណេញ​ ​វា​មាន​លក្ខណៈ​ខុសគ្នា​៖​

​១​. ​ការ​ជួញ​ដូរ​ ​និង​ផល​ចំណេញ​

​ការ​ជួញ​ដូរ​ ​និង​ផល​ចំណេញ​

​អ្នកជួយ​ដូរ​ភាគ​ហ៊ុន​ទទួល​បានផល​ចំណេញ​តាមរយៈ​ការ​ទិញដូរ​ភ្លាម​នៃ​ការ​ឡើងចុះ​នៃ​តម្លៃ​ហ៊ុន​ក្នុងរយៈពេល​ខ្លី​មួយ​ ​រីឯ​អ្នក​វិនិយោគ​ទទួល​ផល​ចំណេញ​ជា​ភាគ​លាភ​ ​ឬ​ភាគ​ហ៊ុន​បន្ថែម​ក្នុងរយៈពេល​វែង​ ​ដោយ​អាស្រ័យ​ទៅតាម​ស្ថានការណ៍​របស់​ក្រុមហ៊ុន​ដែល​វិនិ​យោគិន​បាន​វិនិយោគ​។​

​២​. ​ថេរ​វេលា​

ថេរ​វេលា​

​ការ​ជួញ​ដូរ​ (​Trading​) ​អាច​មាន​លក្ខណ​:​បែប​សម្រេច​ចិត្ត​ទិញ​លក់​រហ័ស​ភ្លាម​ៗ​ ​ដែល​អាច​ជា​ស្ថិត​ក្នុង​ចន្លោះ​នាទី​ ​ម៉ោង​ ​ស​ប្ដាហ៍ ​ឬ​យ៉ាង​យូរ​ត្រឹម​ខែ​ ​រីឯ​ការ​វិនិយោគ​ (​Invest​in​g​) ​ទិញ​ហើយ​ ​បន្ទាប់មក​គេ​រក្សាទុក​ក្នុង​រយ​:​ពេលវែង​មួយ​ដើម្បី​ទទួល​បានផល​ចំណេញ​ ​ដែល​រយៈពេល​នេះ​អាច​ជា​ចំនួន​ឆ្នាំ​ឡើង​។​

​ឧទាហរណ៍​ថា​ ​អ្នកទិញ​មាស​កាលពី​ស​ប្តាហ៍​មុន​ ​ក្នុង​តម្លៃ​ ​២​២​០​ដុល្លារ​/​មួយ​ជី​ ​ហើយ​ស្រាប់តែ​ថ្ងៃនេះ​មាស​ឡើងថ្លៃ​ដល់ទៅ​ ​២​៣​០​ដុល្លារ​ ​រួច​អ្នក​ឃើញ​ឱកាស​ដែល​នឹង​ចំណេញ​ ​អ្នក​ក៏​សម្រេច​ចិត្ត​ភ្លាម​ៗ​ថា​នឹង​លក់​ ​ដើម្បី​បាន​ប្រាក់ចំណេញ​ក្នុង​ពេល​ដ៏​ខ្លី​មួយ​នេះ​ ​ដោយ​មិន​ទុក​យូរ​ទៀត​នោះ​ទេ​ ​ដូចនេះ​អ្នក​កំពុងតែ​ជួញ​ដូ​រមាស​ ​ជាជាង​វិនិយោគ​លើ​មាស​។​

​៣​. ​ក​ម្រិ​ត​នៃ​ហា​និ​ភ័យ​

​ក​ម្រិ​ត​នៃ​ហា​និ​ភ័យ​

​ក្នុង​ចំណុច​នេះ​ ​ការ​ជួញ​ដូរ​បាន​គេ​ចាត់ទុកថា​ជា​សកម្មភាព​ដែល​មានគ្រោះថ្នាក់​ជាង​ការ​វិនិយោគ​ ​ដោយ​យើង​បាន​យល់​ពី​ចំណុច​ខាងលើ​អញ្ចឹង​ ​វា​ប្រើ​រយ​:​ពេល​ខ្លី​ដើម្បី​សម្រេច​ទិញ​លក់​ឲ្យបាន​ទាន់ពេល​វេលា​ ​ដូច្នេះ​យើង​អាច​នឹង​មាន​ចន្លោះ​ប្រហោង​ក្នុង​ការ​គិត​ ​ពិចារណា​ ​ដែល​នាំឲ្យ​ក​ម្រិ​ត​ហា​និ​ភ័យ​ខ្ពស់​ជាង​ការ​វិនិយោគ​។​ ​មូលហេតុ​ចម្បង​ដែល​យើង​ហ៊ាន​និយាយ​បែប​នេះ​ ​ក៏​ព្រោះតែ​ការ​វិនិយោគ​មាន​រយ​:​ពេល​យូរ​ក្នុង​ការ​តាមដានមើល​ស្ថានភាព​និង​ការវិវត្តន៍​របស់​វា​ (​ឧទាហរណ៍​ ​ភាគ​ហ៊ុន​) ​ហើយ​ការ​វិភាគ​ទាំងនោះ​មាន​ភាព​ពិតប្រាកដ​ជាង​ការ​ជួញ​ដូរ​។​

​យ៉ាងណាមិញ​ ​ការ​ជួញ​ដូរ​អាច​នឹង​ទទួល​បានផល​ចំណេញ​ច្រើន​ ​រីឯ​ផល​កំហាត​ក៏​អាច​មាន​ច្រើន​ដូចគ្នា​។​ ​អញ្ចឹង​ហើយ​ទើប​យើង​ឃើញ​មាន​មនុស្ស​មួយ​ចំនួន​អាច​លង់​ខ្លួន​ ​ចាញ់​ភាគ​ហ៊ុន​វ័ណ្ឌក​ ​ក៏​ដោយសារ​ពួកគាត់​ជួញ​ដូរ​ភាគ​ហ៊ុន​ ​មិនមែន​វិនិយោគ​លើ​ភាគ​ហ៊ុន​នោះ​ទេ​។​

​៤​. ​ឥរិយា​បទ​របស់​អ្នកលេង​

ឥរិយា​បទ​របស់​អ្នកលេង​

​អ្នកចូលចិត្ត​ជួញ​ដូរ​គឺ​មាន​លក្ខណ​:​រហ័ស​ក្នុង​ការ​សម្រេច​ចិត្ត​ ​ចេះ​ចាប់​យក​ឱកាស​ចំណេញ​ ​មិនសូវ​សាំ​ញុាំ​ច្រើន​ ​និង​មិនសូវ​ចេះ​អត់ធ្មត់​ឡើយ​ ​ដូចនេះ​គេ​ចូលចិត្ត​ទិញ​លក់​លឿន​ៗ​ ​ផ្ទុយពី​អ្នក​វិនិយោគ​ដែល​ជា​មនុស្ស​អត់ធ្មត់​ក្នុង​ការ​រង់ចាំ​ការ​ចំណេញ​រយ​:​ពេលវែង​ ​ឬ​ពេល​ល្អ​បំផុត​ណាមួយ​ ​មិនសូវ​ហ៊ាន​ប្រថុយ​នឹង​ការ​ខាតបង់​។​ ​បើ​និយាយទៅ​អ្នក​ជួញ​ដូរ​ ​ទុក​ល្បែង​នេះ​ជា​ការ​សម្រេច​គោលដៅ​នៃ​ការ​ចំណេញ​ច្រើន​ក្នុង​ពេល​ខ្លី​ដោយ​មើលទៅ​លើ​និន្នាការ​នៃ​តម្លៃ​ ​ឯ​អ្នក​វិនិយោគ​ទុក​វា​ជា​ការ​សន្សំ​បង្គរ​ ​ដោយ​គ្មាន​ការ​ព្រួយបារម្ភ​ច្រើន​ទៅលើ​ការ​ឡើងចុះ​ភ្លាម​នៃ​តម្លៃ​របស់​វា​នោះ​ទេ​។​

​៥​. ​ការប្រើប្រាស់​វិធីសាស្ត្រ​

ការប្រើប្រាស់​វិធីសាស្ត្រ​

​ការ​ជួញ​ដូរ​ផ្អែកលើ​ការប្រើប្រាស់​ប្រវត្តិ​ទិន្នន័យ​ទី​ផ្សារ​ (​Historical​ ​market​ ​data​) ​រួម​មាន​តម្លៃ​និង​បរិមាណ​ ​និង​ការ​ទស្សន៍ទាយ​ទៅលើ​ឥរិយាបថ​សេដ្ឋកិច្ច​ (​Behavior​a​l​ ​Economics​) ​ព្រមទាំង​ផ្នែក​ចិត្ត​សា​ស្រ្ត​ផង​ដែរ​ ​ដែលគេ​ហៅថា​ ​ការ​វិភាគ​បែប​បច្ចេកទេស​ (​Technical​ ​Analysis​)​។​ ​រីឯ​ការ​វិនិយោគ​វិញ​ ​គេ​ត្រូវ​មើលទៅ​លើ​ស្ថានភាព​ ​និង​ ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ ​ក្នុង​នោះ​មាន​ប្រាក់ចំណេញ​ប្រចាំ​ឆ្នាំ​ ​ព្រមទាំង​ការចែក​ភាគ​លាភ​ដែល​និង​អាច​ជា​ផល​ប៉ះពាល់​ដល់​តម្លៃ​នៃ​ភាគ​ហ៊ុន​ ​និង​ពិសេស​អ្នក​វិនិយោគ​ផ្តោត​លើ​លទ្ធភាព​នៃ​ការ​រីក​លូតលាស់​របស់​ក្រុមហ៊ុន​ ​ជាជាង​ការ​មើលទៅ​លើ​តារាង​និន្នាការ​តម្លៃ​ក្នុង​រយ​:​ពេល​ខ្លី​ៗ​។​ ​ដោយសារ​ហេតុនេះ​ហើយ​ ​ទើប​ការ​វិនិយោគ​មាន​រយ​:​ពេល​យូរ​ក្នុង​ការ​ទទួល​បានផល​ត្រឡប់មកវិញ​៕

ពាក្យទាក់ទង: investingTrading​ការ​ជួញ​ដូរ​​​ការ​វិនិយោគ​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៦ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

ការពង្រីក​ការងារ​
វិនិយោគ
៦ ខែមុន

ការពង្រីក​ការងារ​

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?
វិនិយោគ
៦ ខែមុន

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?
វិនិយោគ
៧ ខែមុន

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?

២០ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?
វិនិយោគ
៧ ខែមុន

២៥ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា
វិនិយោគ
៧ ខែមុន

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា

វិនិយោគ
៧ ខែមុន

តួនាទីក្នុងនាមជាអ្នកគ្រប់គ្រង

អត្ថបទបន្ទាប់
ធនគារវិនិយោគ

ធនគារវិនិយោគគឺជាអ្វី?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist