Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ, សន្សំ

គម្រោង​ដើរ​លេង​របៀប​ត្បិត​ត្បៀត

២ ឆ្នាំមុន
1 នាទីក្នុងការអាន
399
ទស្សនា
FacebookTwitterLinkedinTelegramQR Code
គម្រោង​ដើរ​លេង​របៀប​ត្បិត​ត្បៀត
FacebookTwitterLinkedinTelegramQR Code

​ជា​ធម្មតា​ ​យើង​រមែង​ចង់​ចំណាយ​ពេលវេលា​ខ្លះ​សម្រាប់​ខ្លួនឯង​ ​បន្ទាប់ពី​ការងារ​ ​និង​ការ​រកស៊ី​ ​ដោយ​ធ្វើដំណើរ​ក​ម្សាន្ត​ទៅ​កន្លែង​ដែល​ខ្លួនឯង​ប៉ងប្រាថ្នា​ ​ប៉ុន្តែ​ឱ្យ​តែ​គិតដល់​រឿង​ដើរលេង​ម្ដងៗ​ ​ចេះតែ​គិតថា​ ​មាន​លុយ​តិច​ពេក​ ​ខ្លាច​ចាយ​មិន​គ្រប់​ ​ខ្លាច​ចំណាយ​លុយ​លើ​ដំណើរ​ក​ម្សាន្ត​លើសលស់​ ​អាច​ប៉ះពាល់​ដល់​សុខភាព​ហិរញ្ញវត្ថុ​អ្នក​។​

​អញ្ចឹង​! ​យើង​អាច​ដើរលេង​បាន​តាមវិធី​ចាយវាយ​ត្បិតត្បៀត​ ​តាមរយៈ​ ​គន្លឹះ​មួយ​ចំនួន​ខាងក្រោម​នេះ​៖​

​១​. ​រៀបចំផែនការ​ចំណាយ​ (​Budget​ ​Planning​)

រៀបចំផែនការ​ចំណាយ​ (​Budget​ ​Planning​)

​ដើម្បី​ឱ្យ​ដំណើរ​ក​ម្សា​ន​មាន​ភាព​រលូន​ ​ហើយ​មិន​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​របស់យើង​ ​យើង​គួរ​កំណត់​ជាមុន​ថា​ ​នៅ​ពេល​ដើរលេង​យើង​ត្រូវ​ចំណាយ​ទៅលើ​អ្វីខ្លះ​ ​ទៅលើ​ផ្នែក​អ្វីខ្លះ​ ​ក្នុង​ចំនួន​ប៉ុន្មាន​។​

​ឧទាហរណ៍​ថា​ ​យើង​ចង់​ទៅលេង​ខេត្ត​សៀមរាប​រយៈពេល​មួយ​យប់​ពីរ​ថ្ងៃ​ ​ដោយ​ធ្វើដំណើរ​ចេញពី​ភ្នំពេញ​ ​ដូច្នេះ​ការ​ចំណាយ​របស់យើង​អាច​នឹង​មាន​ដូចតទៅ​៖​

o ​ថ្លៃ​ធ្វើដំណើរ​ទៅមក​ $14 (​ឡាន​ក្រុង​)
o ​ស្នាក់​នៅ​មួយ​យប់​ $10
o ​អាហារ​ពេលព្រឹក​ពីរ​ពេល​ $2.5
o ​អាហារ​ថ្ងៃត្រង់​ពីរ​ពេល​ $5
o ​អាហារ​ថ្ងៃ​ពេលល្ងាច​ពីរ​ពេល​ $5
o ​ជួល​ម៉ូតូ​ពីរ​ថ្ងៃ​ $20

​ដូចនេះ​ ​យើង​ឃើញ​ចំនួន​តួលេខ​ដែល​យើង​ត្រូវ​ចំណាយ​សរុប​រយៈពេល​ ​មួយ​យប់​ពីរ​ថ្ងៃ​គឺ​ 56.5$ ​ក្នុង​ម្នាក់​ហើយ​ ​បន្ទាប់មក​គិតគូរ​ ​និង​កាត់បន្ថយ​ចំណាយ​ណាខ្លះ​ដែល​អ្នក​គិតថា​ ​មិន​ចាំបាច់​។​

​


២​. ​ជ្រើសរើស​ពេលវេលា​

ជ្រើសរើស​ពេលវេលា​

​សម្រាប់​ការ​ដើរលេង​ដែល​អាច​ឱ្យ​យើង​ចំណាយ​តិច​ ​គឺ​ការ​ជ្រើសរើស​ពេល​ដើរលេង​ដែល​មិន​ចំ​ពេល​ថ្ងៃបុណ្យ​ទាន​។​ ​ដូចដែល​យើង​បាន​ដឹង​ហើយ​ថា​ ​ថ្ងៃបុណ្យ​ទាន​តម្លៃ​ផលិតផល​ ​ឬ​សេវាកម្ម​ខ្លះ​អាច​នឹង​ការ​កើន​ឡើង​ខុស​ពី​ថ្ងៃ​ធម្មតា​ ​ដូច្នេះ​ប្រសិនបើ​ការ​ដើរលេង​របស់យើង​ ​មិន​តម្រូវ​ចាំបាច់​ត្រូវតែ​ទៅ​ចំ​ពេលវេលា​ទាំងនោះ​ទេ​ ​យើង​គួរតែ​ដើរលេង​មុន​ ​ឬ​ក្រោយពេល​នោះ​ ​ដើម្បី​អាច​ធ្វើឲ្យ​ការ​ចំណាយ​របស់យើង​ទាប​។​


​៣​. ​ដើរលេង​ជា​ក្រុម​

ដើរលេង​ជា​ក្រុម​

​ដោយ​ផ្អែក​ទៅតាម​ឧទាហរណ៍​ខាងលើ​ ​យើង​ឃើញ​ថា​ ​ចំណាយ​ $56.5 ​ជា​ចំណាយ​ក្នុង​ម្នាក់​ ​ប៉ុន្តែ​បើ​យើង​ដើរលេង​ជា​ក្រុម​ចំណាយ​នឹង​ត្រូវ​បាន​បែងចែក​គ្នា​។​ ​ការ​ដើរលេង​ម្នាក់ឯង​ត្រូវការ​ចំណាយ​ច្រើន​ខ្លាំង​ណាស់​ ​ទាំង​ការធ្វើដំណើរ​ ​ការ​ស្នាក់​នៅ​ ​អាហារ​ហូបចុក​ ​និង​ការ​ដើរ​ក​ម្សាន្ត ​សុទ្ធតែ​ជា​ចំណាយ​ដែល​ចាំបាច់​សម្រាប់​ការ​ដើរលេង​របស់យើង​ ​នេះ​មិនទាន់​រាប់បញ្ចូល​ការ​ចំណាយ​ផ្សេងៗ​ទៀត​ដែល​យើង​ត្រូវការ​ទិញ​សម្រាប់​ត្រៀម​ផង​។​ ​ការ​ដើរលេង​ជា​ក្រុម​ជា​វិធី​មួយ​ដែល​ជួយ​យើង​កាត់បន្ថយ​ចំណាយ​បាន​ច្រើន​ ​ពោល​គឺ​រាល់​ចំណាយ​មួយភាគធំ​ត្រូវ​បាន​បែងចែក​គ្នា​(​share​) ​ដូចនេះ​ការ​ចំណាយ​ដែល​ម្នាក់ៗ​ត្រូវ​ចូលរួម​គឺ​មាន​ចំនួន​កាន់តែ​តិច​ទៅតាម​ចំនួន​អ្នកចូលរួម​ក្នុង​ក្រុម​ដែរ​។​


​៤​. ​ការសន្សំសំចៃ​ក្នុង​ពេល​ដើរលេង​

ការសន្សំសំចៃ​ក្នុង​ពេល​ដើរលេង​

​ដូចដែល​បាន​និយាយ​ខាងលើ​ ​បើ​ក្រោយ​ការរៀបចំ​ផែន​ចំណាយ​ហើយ​ឃើញ​ថា​ ​ប្រាក់​ដែល​យើង​មាន​មិន​គ្រប់​សម្រាប់​ការ​ចំណាយ​ពេល​ដើរ​លង​ទេ​យើង​អាច​រៀបចំ​ផែន​ចំណាយ​ជាថ្មី​ដោយ​យើង​អាច​កាត់បន្ថយ​ចំណាយ​នៅ​ពេល​ដើរលេង​ទៅលើ​ចំណាយ​ចាំបាច់​មួយ​ចំនួន​ដូចជា​៖​

  • ​ការធ្វើដំណើរ​៖​ ​ជ្រើសរើស​មធ្យោបាយ​មួយ​ណា​ដែល​មាន​តម្លៃ​ទាប​ ​ដូចជា​ដូរ​ពី​ការ​ជិះ​យន្តហោះ​ទៅជា​ ​ឡាន​ក្រុង​ ​ឬ​រថភ្លើង​ដែល​មាន​តម្លៃ​ទាប​ជាង​។​
  • ការ​ស្នាក់​នៅ​៖​ ​យើង​អាច​ស្នាក់​នៅ​ជាមួយ​បងប្អូន​ ​ឬ​មិត្តភក្តិ​ដែល​រស់​នៅកន្លែង​ដែល​យើង​ត្រូវ​ដើរលេង​ប្រសិនបើ​យើង​មាន​ ​បើ​មិន​មាន​យើង​ក៏​អាច​ជ្រើសរើស​ការ​ស្នាក់​នៅ​ដែល​មាន​តម្លៃ​ទាប​ដូចជា​ ​ផ្ទះសំណាក់​ ​Hostel​ ​ឬ​ ​Dormitory​។​
  • ​ម្ហូបអាហារ​៖​ ​យើង​គួរតែ​ញ៉ាំ​ប្រភេទ​អាហារ​បែប​ក្នុង​តំបន់​ ​ឬ​អាហារ​តាមផ្លូវ​ដែល​មាន​តម្លៃ​សមរម្យ​ ​និង​អាច​សន្សំសំចៃ​បាន​ច្រើន​។​

​សរុប​មក​ ​ដំណើរ​ក​ម្សាន្ត​នីមួយៗ​ ​អ្នក​មិន​ចាំបាច់​ត្រូវតែ​ចំណាយ​ច្រើន​ឬ​ត្រូវ​មាន​លុយ​ច្រើន​នោះ​ទេ​ ​ដោយ​យើង​អាច​ដើរលេង​ដោយ​របៀប​ត្បិតត្បៀត​បាន​តាមរយៈ​គន្លឹះ​មួយ​ចំនួន​ខាងលើ​។​ ​វិធីសាស្ត្រ​ខាងលើ​ ​សង្ឃឹម​ថា​ ​អាច​ជួយ​ដល់​អ្នក​ដែល​ចង់​ធ្វើដំណើរ​ក​ម្សាន្ត ​ជាមួយ​ការចាយវាយ​បែប​សន្សំសំចៃ​ ​ឬ​ជា​គន្លឹះ​ដល់​អ្នក​ដែល​រៀបចំ​គម្រោង​ដំណើរ​ក​ម្សាន្ត​បន្តបន្ទាប់​ទៀត​ណា៎​៕​

ពាក្យទាក់ទង: ដើរ​លេង​ត្បិត​ត្បៀត
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
៣ ថ្ងៃមុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០
សន្សំ
៥ ខែមុន

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន
សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

សញ្ញាបង្ហាញថា​ ​អ្នក​កំពុងតែ​សន្សំសំចៃ​ជ្រុល​ហួស​
សន្សំ
៥ ខែមុន

សញ្ញាបង្ហាញថា​ ​អ្នក​កំពុងតែ​សន្សំសំចៃ​ជ្រុល​ហួស​

សន្សំ​លុយលើកដំបូងគួរ​ចាប់ផ្តើម​ពីណា​ ​?
សន្សំ
៦ ខែមុន

សន្សំ​លុយលើកដំបូងគួរ​ចាប់ផ្តើម​ពីណា​ ​?

ចំណូលចំណាយ
៦ ខែមុន

អាជីវកម្មអនឡាញ និងអាជីរកម្មហាងផ្ទាល់

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook
ចំណូលចំណាយ
៦ ខែមុន

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook

អត្ថបទបន្ទាប់
វិនិយោគលើវិស័យអចលទ្រព្យក្នុងឆ្នាំ ២០២១

វិនិយោគលើវិស័យអចលទ្រព្យក្នុងឆ្នាំ ២០២១

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist