Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

ដើរលេង​អត់ប្រយោជន៍ ហើយអស់លុយទៀត​ មែនអត់?

៧ ខែមុន
1 នាទីក្នុងការអាន
11
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ដើរលេង​អត់ប្រយោជន៍ ហើយអស់លុយទៀត​ មែនអត់?
FacebookTwitterLinkedinTelegramQR Code

​អ្នកណា​ថា​ដើរលេង​អត់ប្រយោជន៍​ ​នាំឲ្យ​ខ្ជះខ្ជាយពេលវេលា​ ​និង​លុយកាក់​? ​តែ​ការពិត​មិនមែន​អ៊ីចឹង​ទេ​! ​ឥឡូវ​ចាំ​ ​កាក់​សេន​បកស្រាយ​ប្រាប់​ថា​វា​ជួយ​ជ​ម្រុ​ញ​ផលិតភាព​ការងារ​យ៉ាងម៉េច​ខ្លះ​។​

ដើរលេង​អត់ប្រយោជន៍ ហើយអស់លុយទៀត​ មែនអត់?

1 ​បង្កើន​គំនិតច្នៃប្រឌិត​

​នៅកន្លែង​ការងារ​ ​ស្ថិត​ក្នុង​បរិយាកាស​ដដែល​ៗ​ ​មិន​មាន​ការផ្លាស់ប្តូរ​ ​អាច​នឹង​គាំង​គំនិត​ ​គិត​អ្វី​ថ្មី​មិន​ចេញ​ ឬុ​មាន​អារម្មណ៍​ធុញទ្រាន់​នឹង​ការងារ​កំពុង​ធ្វើ​រាល់ថ្ងៃ​ក៏​ថា​បាន​។​ ​នៅ​ពេល​គំនិត​មានការ​រាំង​ស្ទះ​បែប​នេះ​ ​ការ​ក​ម្សាន្ត​បន្តិចបន្តួច​ ​ដើរផ្សងព្រេង​ ​ឡើងភ្នំ​ ​ទៅ​កោះ​ ​ឬ​កន្លែង​ដែល​មិន​មានសំឡេង​រំខាន​ដើម្បី​ទទួល​បាន​បរិយាកាស​ថ្មី​ ​បង្កើត​គំនិតច្នៃប្រឌិត​ ​ឬ​ធ្វើសកម្មភាព​ថ្មីៗ​ដែល​ពុំ​ធ្លាប់​បាន​ធ្វើ​ពីមុន​។​ ​ម៉្យាង​ ​ដំណើរ​ក​ម្សាន្ត​នឹង​ជួយ​សម្រាល​ភាព​តានតឹង​ ​ជួយ​បើកភ្នែក​ ​បើក​ច្រមុះ​ឲ្យ​យើង​មើលឃើញ​ជ្រុង​ថ្មីៗ​ ​បើក​ចិត្ត​ ​បើក​គំនិត​ថ្មីៗ​បន្ថែម​។​

2 ​សាក​ថ្ម​ឲ្យ​ខ្លួនឯង​

សាក​ថ្ម​ឲ្យ​ខ្លួនឯង​

​ធ្វើការ​រាល់ថ្ងៃ​ ​មិនមែន​ហត់​តែ​កាយ​ទេ​ ​ចិត្ត​ក៏​ហត់​ ​រីឯ​ខួរក្បាល​ក៏​ត្រូវការ​សម្រាក​ដែរ​។​ ​ការ​ផ្ដល់​ពេលវេលា​ឲ្យ​ខ្លួនឯង​បាន​សម្រាក​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ដើម្បី​បញ្ចូល​ថាមពល​ដល់​រាងកាយ​ឲ្យ​មាន​កម្លាំងចិត្ត​មក​បំ​ពេញការ​ងារ​វិញ​។​ ​មែនទែន​ទៅ​ ​ដើរលេង​មិន​ត្រឹមតែ​ជួយ​ឲ្យបាន​លំហែ​រ​ខួរក្បាល​ពី​ការងារ​ ​ក៏​ជួយ​ឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ​ផង​ ​ដើម្បី​ពេល​មក​ធ្វើការ​វិញ​នឹងបាន​ធ្វើការងារ​មានគុណ​ភាព​ ​និង​លទ្ធផល​កាន់តែ​ប្រសើរ​ជាង​មុន​។​

3 ​ស្វែងយល់​ពី​ខ្លួនឯង​កាន់តែ​ច្រើន​

ធ្វើការ​រាល់ថ្ងៃ​ ​បើ​មិន​ឆ្លៀតពេល​ឲ្យ​ខ្លួន​បាន​សម្រាក​ខ្លះ​ ​អាច​ធ្វើឲ្យ​បាត់បង់​ខ្លួនឯង​ម្ដង​បន្តិចៗ​ ​ដែល​នឹង​ប៉ះពាល់​ដល់​គុណភាព​ការងារ​ ​ទទួល​បាន​លទ្ធផល​មិន​ល្អ​។​ ​ដូចនេះ​ ​យើង​គួរ​ទៅ​រំសាយ​អារម្មណ៍​ទាំងអស់​នេះ​ ​ដោយ​ការ​ដើរលេង​ ​ផ្តល់​ពេលវេលា​ឲ្យ​ខ្លួនឯង​ក្នុង​ការ​មើល​ត្រឡប់​នូវ​សកម្មភាព​ដែល​បាន​ធ្វើ​កន្លងមក​ ​ស្វែងយល់​ពី​គោលដៅ​ដែល​ខ្លួន​ចង់បាន​ ​ឬ​បាន​កំណត់​ឡើងវិញ​។​

4 ​ជួប​មនុស្ស​ថ្មី​ ​គំនិត​ថ្មី​

ជួប​មនុស្ស​ថ្មី​ ​គំនិត​ថ្មី​

កំឡុង​ពេល​ដើរលេង​ ​យើង​នឹងបាន​ជួប​មនុស្ស​ថ្មីៗ​ច្រើន​ដែល​អាច​ចែករំលែក​ឲ្យ​យើង​នូវ​ទ​ស្សនៈ​ថ្មីៗ​ប្លែក​ ​ហើយ​អាច​ជ​ម្រុ​ញ​ដល់​ការ​គិត​របស់យើង​ឲ្យ​កាន់តែ​មាន​ភាព​ច្នៃប្រឌិត​។​ ​ម៉្យាង​ ​យើង​ក៏​អាច​ពង្រឹង​ការ​ប្រាស្រ័យ​ទាក់ទង​ពី​ម្នាក់​ទៅ​ម្នាក់​ដែល​ជា​ប្រយោជន៍​ដល់​ផលិតផល​ការងារ​រួម​។​ ​បន្ថែម​ពី​នេះ​ ​ពេល​ធ្វើដំណើរ​ ​យើង​អាច​ជួប​បញ្ហា​ដែល​នឹកស្មាន​មិនដល់​ ​ឬ​តម្រូវ​ឲ្យ​មាន​ដំណោះស្រាយ​ភ្លាម​ៗ​ ​នោះ​យើង​ថែមទាំង​បាន​ហ្វឹកហាត់​លើ​ជំនាញ​ដោះស្រាយបញ្ហា​ទៀត​ផង​។​

​បំពេញ​ជីវិត​ឲ្យ​កាន់តែ​មានន័យ​ ​និង​ផលិតផល​ការងារ​ល្អ​ ​ការ​ផ្ដល់​ពេលវេលា​ឲ្យ​ខ្លួនឯង​បាន​សម្រាក​ ​បាន​លំហែអារម្មណ៍​ ​ទទួល​យកគំនិត​ថ្មីៗ​ ​ប្លែកៗ​គឺជា​ជំនួយ​ដល់​ការងារ​របស់យើង​ទៅវិញ​ទេ​។​

​អ្នក​ថាឲ្យ​គេ​ថា​ដើរលេង​អត់ប្រយោជន៍​ ​ហើយ​អស់​លុយ​ទៀត​នោះ​ ​នៅ​គិត​អ៊ីចឹង​ទៀត​អត់​?


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។​

ពាក្យទាក់ទង: ​ដើរលេង
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

២ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ចំណូលចំណាយ
៤ ខែមុន

អាជីវកម្មអនឡាញ និងអាជីរកម្មហាងផ្ទាល់

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook
ចំណូលចំណាយ
៤ ខែមុន

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៥ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

ABA Introduces Junior Accounts to Provide Advanced Finance to Children and teenager
ចំណូលចំណាយ
៥ ខែមុន

ABA បានណែនាំគណនី Junior ដើម្បីផ្តល់នូវហិរញ្ញវត្ថុបែបទំនើបដល់កុមារ និងក្មេងជំទង់

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប
ចំណូលចំណាយ
៥ ខែមុន

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី
ចំណូលចំណាយ
៥ ខែមុន

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី

គន្លឹះដើម្បីសុំតម្លើងប្រាក់ខែ
ចំណូលចំណាយ
៦ ខែមុន

គន្លឹះដើម្បីសុំតម្លើងប្រាក់ខែ

ប្រាក់ចំណូល ៣ប្រភេទអ្នកគួរមាន
ចំណូលចំណាយ
៦ ខែមុន

ប្រាក់ចំណូល ៣ប្រភេទអ្នកគួរមាន

អត្ថបទបន្ទាប់
ទម្លាប់អាក្រក់មួយចំនួនដែលធ្វើឲ្យផែនការហិរញ្ញវត្ថុបរាជ័យ

ទម្លាប់អាក្រក់មួយចំនួនដែលធ្វើឲ្យផែនការហិរញ្ញវត្ថុបរាជ័យ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

Go to mobile version