Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

​បំណុល​អាក្រក់​មានប៉ុន្មាន​ប្រភេទ?

១ year
1 នាទីក្នុងការអាន
93
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​បំណុល​អាក្រក់​មានប៉ុន្មាន​ប្រភេទ?
FacebookTwitterLinkedinTelegramQR Code

​តើ​អ្នកដឹង​ទេ​ថា​បំណុល​អាក្រក់​មានន័យ​ដូចម្តេច​? ​ហើយ​វា​មាន​ប៉ុន្មាន​ប្រភេទ​? ​មិនមែន​ថា​បំណុល​សុទ្ធតែ​អាក្រក់​ទាំងអស់​ទេ​ ​ក្នុង​នោះ​ក៏មាន​បំណុល​ល្អ​ដែរ​។​ ​ប៉ុន្តែ​ចំពោះ​បំណុល​អាក្រក់​វា​ងាយស្រួល​ណាស់​នឹង​ធ្វើឲ្យ​ដើរ​ជាប់អន្ទាក់​វា​ ​ហើយ​ពេលខ្លះ​ដោយ​មិនដឹងខ្លួន​ទៀត​ផង​។​ ​ដូច្នោះ​ហើយ​ ​ដើម្បី​ស្គាល់​ថា​បំណុល​អាក្រក់​ជា​អ្វី​ ​ហើយ​មាន​ប៉ុន្មាន​ប្រភេទ​ អេ​ន​មីន​នឹង​ប្រាប់​នៅ​ខាងក្រោម​។​

​បំណុល​អាក្រក់​មានប៉ុន្មាន​ប្រភេទ?

​បំណុល​អាក្រក់​គឺជា​បំណុល​ដែល​បាន​ពី​ការ​ខាត​ប្រាក់​ឬ​ជា​ការ​ចំណាយ​លើ​របស់​ប្រើប្រាស់​ដែល​បាត់បង់​តម្លៃ​តាមពេលវេលា​។​ ​ជាទូទៅ​ ​បំណុល​អាក្រក់​គឺជា​បំណុល​ដែល​មនុស្សម្នាក់​ ​មិន​អាច​សងវិញ​បាន​។​
​បំណុល​អាក្រក់​មាន​ដូចជា​ ​៖​

1. ​បំណុល​បុគ្គលៈ ​ការ​ខ្ចីប្រាក់​ដើម្បី​មូលហេតុ​ផ្ទាល់ខ្លួន​នានា​ ​ដូចជា​ ​សម្រាប់​ការ​ដើរកំសាន្ត​ ​ការ​ព្យាបាល​ ​ឬ​ ​គ្រោះអាសន្ន​ផ្សេងៗ​គឺ​ ​សុទ្ធតែ​ជា​បំណុល​ដែល​ត្រូវឲ្យ​អ្នក​ចង​ការប្រាក់​ ​នៅពេលដែល​អ្នក​ខ្វះខាត​។​ ​បំណុល​បែប​នេះ​ភាគច្រើន​មាន​អត្រា​ការប្រាក់​ខ្ពស់​ ​ជាពិសេស​បើ​អ្នក​ចង​ការប្រាក់​ក្រៅពី​ប្រព័ន្ធ​ធនាគារ​ដែល​មិន​ចាំបាច់​តម្រូវ​ឱ្យ​មាន​ឯកសារ​ ​ឬ​ដាក់​វត្ថុ​បញ្ចាំ​។​ ​អ្នក​អាច​ខ្ចីប្រាក់​រហ័ស​ ​ប៉ុន្តែ​អ្នក​ក៏​ត្រូវ​សង​លឿន​ដែរ​ ​ហើយ​ការប្រាក់​ក៏​ខ្ពស់​ទៀត​។​

2. ​បំណុល​ប័ណ្ណ​ឥណ​ទា​នៈ ​បំណុល​ដែល​និយម​ជាងគេ​ ​គឺ​បំណុល​មកពី​ការ​ចាយ​តាម​គណនី​ឥណទាន​។​ ​អ្នក​អាច​ចំណាយ​ប្រាក់​របស់​ធនាគារ​បាន​ដោយ​មិន​ចាំបាច់​មាន​ទឹកប្រាក់​ស្រាប់​ក្នុង​គណនី​ ​ប៉ុន្តែ​អ្នក​នឹង​ត្រូវ​សងវិញ​តាមរយៈ​ពេលកំណត់​ ​បូក​ជាមួយ​ការប្រាក់​ដែល​ភាគច្រើន​មាន​ ​អត្រា​ខ្ពស់​ពីលើ​។​ ​មាន​មនុស្ស​ច្រើន​ណាស់​ដែល​តែងតែ​ធ្លាក់​ចូល​អន្ទាក់​បំណុល​នេះ​ ​ដោយសារតែ​ការ​ចាយ​ភ្លេចខ្លួន​ទៅលើ​សម្ភារៈនិយម​ ​ការរស់នៅ​បែប​ហ៊ឺហា​ ​និង​ស​ម្លៀ​ក​បំពាក់​ម៉ាក​ល្បី​ៗ​ជាដើម​។​

3. ​ការ​ទិញ​របស់​ដែល​ធ្លាក់​ត​ម្លៃៈ ​ជាឧទាហរណ៍​ ​មាន​មនុស្ស​ច្រើន​ដែល​សន្សំ​ ​ឬ​ខ្ចីប្រាក់​ទិញ​របស់​ប្រើប្រាស់​មួយ​ចំនួន​ដូចជា​រថយន្ត​ជាដើម​។​ ​ប៉ុន្តែ​ការ​ទិញ​រថយន្ត​គឺ​សឹងតែ​មានន័យ​ថា​អ្នក​នឹង​ត្រូវ​ខាតបង់​នា​ថ្ងៃ​អនាគត​ ​មិន​ដូចជា​ការ​ទិញ​ទ្រព្យ​ដូចជា​ដី​ឬ​ផ្ទះ​នោះ​ទេ​។​ ​នេះ​គឺ​ដោយសារតែ​រថយន្ត​តែងតែ​ធ្លាក់​តម្លៃ​ទៅ​តាមពេលវេលា​ ​ការប្រើប្រាស់​ ​ភាព​ចាស់​ ​ឬ​ការ​សឹក​រេចរឹល​ផ្សេងៗ​ ​ហើយ​អ្នក​ក៏​ត្រូវ​ចំណាយ​ប្រាក់​ថែទាំ​វា​បន្តបន្ទាប់​ផង​ដែរ​។​

4. ​បំណុល​ពី​អាជីវក​ម្មៈ ​ការ​រក​សុី​នីមួយៗ​តែងតែ​មានការ​ខាតបង់​ ​ឯកា​រ​វិនិយោគ​នីមួយៗ​តែងតែ​មានការ​ប្រថុយប្រថាន​។​ចំពោះ​អាជីវកម្ម​ខ្លះ​ដែល​មានការ​រីកចំរើន​ ​និង​ទទួល​បាន​ប្រាក់ចំណេញ​ ​ដូច្នេះ​គេ​អាច​សងបំណុល​ធនាគារ​បាន​ ​ហើយ​អាជីវកម្ម​ក៏​បន្ត​ដំណើរការ​ទៅមុខ​ទៀត​ផង​។​ ​ប៉ុន្តែ​នៅពេលដែល​អាជីវកម្ម​មួយ​ដើរ​មិន​រលូន​ ​ហើយ​គ្មាន​ប្រាក់ចំណេញ​គ្រប់គ្រាន់​ដើម្បី​សងបំណុល​ ​ដោយសារតែ​មិន​មាន​ការចាត់ចែង​ថវិកា​បាន​ល្អ​ ​ឬ​ចំណាយ​ច្រើនជាង​ចំណេញ​ ​វា​នឹង​ធ្វើឲ្យ​អាជីវកម្ម​នោះ​កាន់តែ​ដុនដាប​ទៅ​ៗ​ ​ស្រប​ពេល​ដែលគេ​រឹត​តែ​ត្រូវការ​ខ្ចី​បំណុល​បន្ថែម​ដើម្បី​បន្ត​អាជីវកម្ម​ទៅមុខ​។​

5. ​សំណ​ងៈ ​ការដែល​អ្នក​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ ​ឬ​ប៉ះពាល់​ដល់​សុវត្ថិភាព​ ​និង​សិទ្ធិ​បុគ្គល​ ​ឬ​កម្មសិទ្ធិ​ណា​ម្នាក់​ ​ហើយ​អ្នក​នឹង​ត្រូវ​សង​ថ្លៃ​ជំងឺចិត្ត​ ​និង​ការខូចខាត​ ​តាមច្បាប់​ ​ឬ​ ​តាម​ការ​ទាមទារ​ពី​ជនរងគ្រោះ​។​ក្នុង​ករណី​ដែល​អ្នក​មិន​មាន​សមត្ថភាព​សង​ ​នោះ​អ្នក​នឹង​មាន​បំណុល​មួយ​ដែល​ជា​បំណុល​អាក្រក់​ជាក់​ជាមិនខាន​។

បំណុល​ទាំងប៉ុន្មាន​ខាងលើ​សុទ្ធតែ​ជា​បំណុល​ដែល​ពិបាក​នឹង​ជៀស​ផុត​។​ ​ក៏ប៉ុន្តែ​អ្នក​អាច​ ​កាត់បន្ថយ​វា​បាន​ដោយ​ការ​ចេះ​សន្សំ​ ​និង​ការចាយប្រាក់​ដោយមាន​ការទទួលខុសត្រូវ​ ​ព្រមទាំង​ការ​វិនិយោគ​ដែល​មិនសូវ​ប្រថុយប្រថាន​។​ ​អ្នក​ក៏​គួរ​ជៀសវាង​ការខ្ចី​បំណុល​ដែល​មាន​ ​អត្រា​ការប្រាក់​ខ្ពស់​ ​ហើយ​មិន​ស្រប​នឹង​ផ្លូវច្បាប់​ផង​ដែរ​៕

Good​ ​Debt​ ​V​s. ​Bad Debt​ | ​Type​s o​f​ ​Debt​ |​credit​.or​g​
​Bad Debt​ – ​Meaning​ ​and​ ​Example​s, ​Type​s, ​Provision​, ​Allowance​, ​and​ ​F​A​Qs
​Good​ ​Debt​ ​v​s. ​Bad Debt​ – ​Type​s o​f​ ​Good​ ​and​ ​Bad Debt​s
​Bad Debt​ ​Definition​

ចុចទីនេះស្វែងយល់បន្ថែម: ធ្លាក់ខ្លួន​ជាប់​បំណុល​វ័ណ្ឌក​ដោយ​សារ​អី្វ?


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ​បំណុល​អាក្រក់​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៤ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៤ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

ហិរញ្ញវត្ថុ
៤ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ
ហិរញ្ញវត្ថុ
៥ ខែមុន

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ

សេរីភាពហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៥ ខែមុន

សេរីភាពហិរញ្ញវត្ថុ

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន
ហិរញ្ញវត្ថុ
៥ ខែមុន

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ
ហិរញ្ញវត្ថុ
៥ ខែមុន

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ?

អត្ថបទបន្ទាប់
មុន​សង់ផ្ទះគួរគិតលើចំនុចទាំងនេះ

មុន​សង់ផ្ទះគួរគិតលើចំនុចទាំងនេះ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist