Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

​ប្រភេទ​ទី​ផ្សារ​ហិរញ្ញវត្ថុ​

២ ឆ្នាំមុន
2 នាទីក្នុងការអាន
544
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​ប្រភេទ​ទី​ផ្សារ​ហិរញ្ញវត្ថុ​
FacebookTwitterLinkedinTelegramQR Code

ទី​ផ្សារ​ហិរញ្ញវត្ថុ​ ​ឬ​ ​Financial​ ​Market​s ​សំដៅ​ដល់​ទី​ផ្សារ​​​ដែល​មានការ​ជួញ​ដូរ​ ​ឬ​ ​ទិញ​-​លក់​មូលបត្រ​ ​ឬ​ទ្រព្យ​ហិរញ្ញវត្ថុ​ដូចជា​ ​ភាគ​ហ៊ុន​ ​និង​សញ្ញា​ប​ណ្ណ​ជាដើម​។​ ​ក្រុមហ៊ុន​ជាច្រើន​ដែល​បាន​ដាក់​លក់​ភាគ​ហ៊ុន​ ​ឬ​ប​ណ្ណ​បំណុល​របស់​ខ្លួន​នៅ​លើ​ទី​ផ្សារ​ហិរញ្ញវត្ថុ​ ​ដើម្បី​បង្កើន​ដើមទុន​បន្ថែម​សម្រាប់​អាជីវកម្ម​របស់​ពួកគេ​។​ ​រីឯ​វិនិ​យោគិន​ក៏​អាច​ទទួល​បានផល​ចំណេញ​ពី​ការ​ជួញ​ដូរ​ទ្រព្យ​ហិរញ្ញវត្ថុ​ទាំងនោះ​ក្នុង​ទី​ផ្សារ​ហិរញ្ញវត្ថុ​នេះ​ផង​ដែរ​។​

តួនាទី​ ​និង​អត្ថប្រយោជន៍​សំខាន់​ៗ​នៃ​ទី​ផ្សារ​ហិរញ្ញវត្ថុ​មាន​ជាច្រើន​ដូចជា​៖​

  • ​ការប្រើប្រាស់​ប្រាក់​ឲ្យ​កាន់តែ​មាន​ប្រ​យោ​ជន៏ (​ឧ.​ ​ក្នុង​ន័យ​យក​ប្រាក់សន្សំ​ទៅ​វិនិយោគ​យក​ចំណេញ​)
  • កំណត់​តម្លៃ​មូលបត្រ​ដែល​ដាក់​លក់​លើ​ទី​ផ្សារ​
  • ងាយស្រួល​ប្តូរ​ទ្រព្យ​ហិរញ្ញវត្ថុ​ទៅជា​សាច់ប្រាក់​ (​មូលបត្រ​ដូចជា​ហ៊ុន​ ​ឬ​ប​ណ្ណ​បំណុល​)
  • ​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​មូលបត្រ​ដោយ​ឥត​គិតថ្លៃ​។​

​ប្រភេទ​ទី​ផ្សារ​ហិរញ្ញវត្ថុ​មួយ​ចំនួន​:

​Stock​ ​Market​ ​ឬ​ ​ផ្សារ​ហ៊ុន

​Stock​ ​Market​ ​ឬ​ ​ផ្សារ​ហ៊ុន

​Stock​ ​Market​ ​ឬ​ ​ផ្សារ​ហ៊ុន​ ​ជា​ផ្សារ​​​ដែល​ទូទៅ​​​ជាងគេ​ក្នុងចំណោម​ផ្សារ​ហិរញ្ញវត្ថុ​ទាំងអស់​។​ ​ក្នុង​ផ្សារ​ភាគ​ហ៊ុន​ វិនិ​យោគិន​ដែល​មានបំណង​ចង់​ក្លាយ​ជា​ម្ចាស់​ភាគ​ហ៊ុន​នៅ​ក្រុមហ៊ុន​ណាមួយ​ ​អាច​ទិញ​ភាគ​ហ៊ុន​ថ្មី​ដែល​ក្រុមហ៊ុន​ចុះឈ្មោះ​បោះ​លក់​បន្ថែម​ ​ឬ​ទើប​បោះ​លក់​លើកដំបូង​ (​I​P​O) ​ឬ​ជួញ​ដូរ​រវាង​វិនិ​យោគិន​។​ ​ឧទាហរណ៍​នៃ​ផ្សារ​ហ៊ុន​មាន​ ​ផ្សារ​ភាគ​ហ៊ុន​ទីក្រុង​ញ៉ូ​វ​យ៉​ក (N​Y​S​E​) ​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX) ​ជាដើម​។


Bond Market​ ​ឬ ផ្សាសញ្ញបណ្ណ

Bond Market​ ​ឬ ផ្សាសញ្ញបណ្ណ

សញ្ញបណ្ណត្រូវបានបោះលក់នៅពេលណាដែល​ក្រុមហ៊ុន​ត្រូវ​ការ​ប្រាក់​បន្ថែម​មក​ទ្រទ្រង់​ប្រតិបត្តិការ ឬពង្រីកអាជីវកម្ម ហើយអ្នកដែលបានទិញសញ្ញាបណ្ណនោះ​ ត្រូវបានចាត់​ទុកជាម្ចាស់បំណុលនៃក្រុមហ៊ុនមួយនោះ។

Commodity Market ឬ ​ផ្សារ​វត្ថុធាតុដើម

Commodity Market ឬ ​ផ្សារ​វត្ថុធាតុដើម

​ផ្សារ​វត្ថុធាតុដើម​ ​ឬ​ផ្សារ​ទំនិញ​ ​សំដៅ​ដល់​ការ​ជួញ​ដូរ​ទំនិញ​ធំ​ៗ​ ​និង​ចាំបាច់​ដូចជា​ ​ប្រេង​ ​មាស​ ​សាច់​ ​ស្រូវ​ -​ល​- ​ដែល​ភាគច្រើន​ជា​ធនធានធម្មជាតិ​ ​និង​ផលិតផល​កសិកម្ម​។​ ​ការ​ជួញ​ដូរ​ប្រភេទ​នេះ​មិន​ចាំបាច់​ទាក់ទង​នឹង​ផលិតផល​ផ្ទាល់​នោះ​ទេ​ ​តែ​គេ​ជួញ​ដូរ​ដោយ​ ​ប្រើប្រាស់​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ច​។​ ​ឧទាហរណ៍​នៃ​ផ្សារ​វត្ថុធាតុដើម​ទាំងនេះ​រួម​មាន​ ​Chic​ago​ ​Mercantile​ ​Exchange​ (C​ME​) ​និង​ ​Intercontinental​ ​Exchange​ (​ICE​)​។

​Over​-​t​h​e​-​Counter​ (O​T​C) ​ឬ​ ​ផ្សារ​ហ៊ុន​បន្ទាប់បន្សំ​

​Over​-​t​h​e​-​Counter​ (O​T​C) ​ឬ​ ​ផ្សារ​ហ៊ុន​បន្ទាប់បន្សំ​

​Over​-​t​h​e​-​Counter​ (O​T​C) ​ឬ​ ​ផ្សារ​ហ៊ុន​បន្ទាប់បន្សំ​ ​ជាទី​ផ្សារ​ជួញ​ដូរ​មូលបត្រ​ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ច​ ​មិន​មាន​ទីតាំង​ពិតប្រាកដ​នោះ​ទេ​។​ ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ដាក់​លក់​ទ្រព្យ​ហិរញ្ញវត្ថុ​តាម​ O​T​C ​ក៏ដោយសារតែ​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​ចុះឈ្មោះ​នៅ​លើ​ផ្សារ​មូលបត្រ​។​

​ក្រៅពី​ទី​ផ្សារ​ទាំងបួន​ខាងលើ​ ​នៅ​មាន​ផ្សារ​ហិរញ្ញ​វ​ត្ថុុ​មួយ​ចំនួន​ទៀត​ ​ដូចជា​ ​Fore​x ​Market​, ​Money​ ​Market​, ​Derivative​s ​Market​ ​និង​ ​Crypt​o​currency​ ​Market​ ​ជាដើម​។​ ​ទី​ផ្សារ​ហិរញ្ញវត្ថុ​ទាំងនេះ​មាន​ច្រើន​បែប​ ​ច្រើន​ទម្រង់​ ​ដែល​ជា​កន្លែង​ធ្វើជំនួញ​សម្រាប់​អ្នក​វិនិយោគ​ ​និង​ក្រុមហ៊ុន​ ​ព្រមទាំង​ហុច​ផលប្រយោជន៍​ជាច្រើន​ទៀត​ដូចជា​ ​ផ្ដល់​ឱកាស​ឱ្យ​ក្រុមហ៊ុន​បង្កើន​ទុន​បន្ថែម​ ​សាធារណៈ​ជន​មាន​ជម្រើស​វិនិយោគ​ ​រួម​ទាំង​បង្កើត​ឱកាស​ការងារ​ជាច្រើន​ទៀត​ផង​៕​


​ប្រភព​ស្រាវជ្រាវ​៖​

  • ​Financial​ ​Market​s: ​Definition​s, ​Type​s ​and​ ​Function​s | ​T​h​e​ ​Balance​
  • ​Financial​ ​Market​s ​Definition​ | ​Invest​o​p​e​d​i​a​
  • ​Financial​ ​Market​s – ​Over​view​, ​Type​s, ​and​ ​Function​s | ​Corporate​ ​Finance​ ​Institute​ (C​F​I​)
  • ​What​ ​i​s ​Financial​ ​Market​? | ​Business​ ​Jargon​s
  • ​What​ ​Are​ ​Some​ ​Example​s o​f​ ​Financial​ ​Market​s ​and​ ​Their​ ​Role​s? | ​Invest​o​p​e​d​i​a​
  • ​Over​-​T​h​e​-​Counter​ (O​T​C) ​Definition​ | ​Invest​o​p​e​d​i​a​

ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: Bull ​Market ​(ទី​ផ្សារ​គោ) ​និង ​Bear ​Market​ (ទី​ផ្សារ​ខ្លាឃ្មុំ)


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: financial marketsទី​ផ្សារ​ហិរញ្ញវត្
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៦ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

ការពង្រីក​ការងារ​
វិនិយោគ
៦ ខែមុន

ការពង្រីក​ការងារ​

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?
វិនិយោគ
៦ ខែមុន

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?
វិនិយោគ
៧ ខែមុន

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?

២០ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?
វិនិយោគ
៧ ខែមុន

២៥ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា
វិនិយោគ
៧ ខែមុន

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា

វិនិយោគ
៧ ខែមុន

តួនាទីក្នុងនាមជាអ្នកគ្រប់គ្រង

អត្ថបទបន្ទាប់
​Fore​x ​ឬ​ ​ការ​ជួញ​ដូរ​រូបិយប័ណ្ណ​បរទេស

​Fore​x ​ឬ​ ​ការ​ជួញ​ដូរ​រូបិយប័ណ្ណ​បរទេស

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]kcent.com
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist