Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

ប្រភេទនៃការវិនិយោគក្នុងប្រទេសកម្ពុជា

២ ឆ្នាំមុន
1 នាទីក្នុងការអាន
1.1k
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ប្រភេទនៃការវិនិយោគក្នុងប្រទេសកម្ពុជា
FacebookTwitterLinkedinTelegramQR Code

​ប្រភេទ​នៃ​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​មាន​ច្រើន​ណាស់​ ​ដែល​ប្រភេទ​ការ​វិនិយោគ​នីមួយៗ​អាស្រ័យ​ទៅលើ​ដើមទុន​ ​ពេលវេលា​ ​និង​ចំណេះ​ដឹង​របស់​អ្នកលើ​ការ​វិនិយោគ​នោះ​។​ ​ការ​វិនិយោគ​រមែង​មាន​ហា​និ​ភ័យ​ ​និង​ ​ផល​ចំណេញ​ឬ​កំហាត​ ​ខុសៗគ្នា​អាស្រ័យ​ទៅតាម​ប្រភេទ​នៃ​ការ​វិនិយោគ​នោះ​។​

ប្រភេទនៃការវិនិយោគក្នុងប្រទេសកម្ពុជា

​ខាងក្រោម​នេះ​គឺជា​ប្រភេទ​នៃ​ការ​វិយោគ​មួយ​ចំនួន​ដែល​យើង​អាច​ស្វែងយល់​ទាំងអស់គ្នា​៖​

• ​ភាគ​ហ៊ុន​ (​Stock​)​៖​

​បើ​អ្នកជា​វិនិ​យោគិន​ថ្មីថ្មោង​ ​និង​មាន​ទស្សនវិស័យ​លើ​ការ​វិនិយោគ​ ​នោះ​ភាគ​ហ៊ុន​ ​ជា​ប្រភេទ​នៃ​ការ​វិនិយោគ​ដែល​អ្នក​គួរ​ចាប់ផ្ដើម​ដំបូង​។​ ​សម្រាប់​ការ​វិនិយោគ​លើ​ភាគ​ហ៊ុន​មិន​តម្រូវ​ឱ្យ​អ្នក​​​ចាំបាច់​ទាល់តែ​មាន​ដើមទុន​ច្រើន​បាន​វិនិយោគ​បាន​នោះ​ឡើយ​។​ ​រីឯ​ផល​ចំណេញ​ (​ភាគ​លាភ​) ​មាន​ប្រតិបត្តិការ​ក្រោម​រូបភាព​ពីរ​គឺ​ ​ការ​ជួញ​ដូរ​ (​trade​) ​ដែល​ផល​ចំណេញ​ឬ​កំហាត​នឹង​អាច​ដឹង​ភ្លាម​ៗ​ ​ចំណែក​ឯ​ ​ការ​វិនិយោគ​លើ​ភាគ​ហ៊ុន​រយៈពេល​វែង​ ​នោះ​វិនិ​យោគិន​អាច​រំពឹង​ថា​ទទួល​បានផល​ចំណេញ​ដំ​កំភួន​ក្នុងរយៈពេល​យូរ​។​ ​ការ​វិនិយោគ​លើ​ភាគ​ហ៊ុន​មានដំណើរ​ការ​ងាយស្រួល​ ​តែ​វាក​៏​ទាមទារ​ឲ្យ​យើង​យល់​ដឹង​ច្រើន​ពី​ទី​ផ្សារ​ភាគ​ហ៊ុន​ ​និង​ដើម្បី​ជ្រើសរើស​វិនិយោគ​លើ​ភាគ​ហ៊ុន​ដែល​មាន​សក្ដានុពល​ខ្ពស់​។​

• ​សញ្ញា​ប​ណ្ណ(​Bond​)​៖​ ​

ជា​ប្រភេទ​មូលបត្រ​បំណុល​ ​ដែល​វិនិ​យោគិន​ផ្ដល់​ក​ម្ចី​ទៅ​ឲ្យ​ក្រុមហ៊ុន​សាជីវកម្ម​ ​ឬ​សហគ្រាស​សាធារណៈ​តាមរយៈ​ការ​ទិញ​សញ្ញា​ប​ណ្ណ​ក្នុង​តម្លៃ​ណាមួយ​។​ វិនិ​យោគិន​នឹង​ទទួល​បាន​ប​ណ្ណ​បញ្ជាក់​បំណុល​ (​Debt​ ​Security​) ​មួយ​ដែល​បញ្ជាក់​ពី​ទឹកប្រាក់​ដែល​បាន​វិនិយោគ​ ​អត្រា​ការប្រាក់​(​ប្រចាំខែ​ឬ​ឆ្នាំ​) ​ចំនួន​ទឹកប្រាក់​នឹង​ត្រូវ​សង​ត្រឡប់មកវិញ​ ​ហើយនិង​កាល​កំណត់​នៃ​សញ្ញា​ប​ណ្ណ (​maturity date​)​។​ ​ផល​ចំណេញ​ពី​សញ្ញា​ប​ណ្ណ​អាស្រ័យ​លើ​អត្រា​ការប្រាក់​ដែល​សាជីវកម្ម​ ​ឬ​សហគ្រាស​នោះ​សន្យា​សង​ត្រឡប់​វិញ​នៅ​កាល​កំណត់​ដូចដែល​បញ្ជាក់​ក្នុង​ប័ណ្ណ​បញ្ជាក់​បំណុល​។​ ​ហេតុនេះ​ហើយ​ ​ទើប​ហា​និ​ភ័យ​ពី​ការ​វិនិយោគ​លើស​ញ្ញ​ប័ណ្ណ​ត្រូវ​បាន​ស​ន្មត់​ថា​មាន​ក​ម្រិ​ត​ទាប​ជាងគេ​ ​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រភេទ​ការ​វិនិយោគ​ដទៃទៀត​។​

បច្ចុប្បន្ន​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​មិនទាន់​មាន​សញ្ញា​ប​ណ្ណ​សម្រាប់​សហគ្រាស​សាធារណៈ​នៅឡើយ​ទេ​ ​តែ​មាន​សញ្ញា​ប​ណ្ណ​របស់​ក្រុមហ៊ុន​សាជីវកម្ម​៧​ក្រុមហ៊ុន​ ​ដែល​បាន​បោះផ្សាយ​លក់​ឱ្យ​សាធារណជន​។​

• ​ការ​ជួញ​ដូរ​រូបិយ​ប​ណ្ណ​អន្តរជាតិ​ (​Foreign Exchange​ ​ឬ​ ​Fore​x)​៖​

​ការ​ជួយ​ដូរ​រូបិយ​ប​ណ្ណ​អ​ន្ត្ត​ជាតិ​នេះ​ ​ជា​ប្រភេទ​ការ​វិនិយោគ​រយៈពេល​ខ្លី​ ​ដ្បិត​ថា​អ្នក​វិនិយោគ​លើ​វិ​ស​័​យ​នេះ​ ​ត្រូវការ​ទិញ​លក់​ភ្លាម​ៗ​ ​ដោយ​ការ​ជួញ​ដូរ​រូបិយប័ណ្ណ​អន្តរជាតិ​ទៅវិញទៅមក​នៅ​ក្នុង​តម្លៃ​ហាង​ឆេង​ជាក់ស្តែង​ ​ឬ​ ​ក្នុង​តម្លៃ​ដែល​បាន​កំណត់​ណាមួយ​។​ ​ការ​វិនិយោគ​ប្រភេទ​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​ការ​ទិញ​លក់​រវាង​រូបិយប័ណ្ណ​ពីរ​ផ្សេងគ្នា​ ​ដូចជា​ការ​ទិញ​លក់​លុយ​ដុល្លារ​អាមេរិក​ធៀប​ជាមួយ​លុយ​អឺ​រ៉ូ​ជាដើម​។​ ​រីឯ​វិនិ​យោគិន​នឹង​ទទួល​បានផល​ចំណេញ​ឬ​កំហាត​ទៅតាម​គ​ម្លា​ត​តម្លៃ​នៃ​រូបិយប័ណ្ណ​ (​fore​x ​deviation​) ​ឡើងចុះ​ក្នុងរយៈពេល​ណាមួយ​។​ ​ទន្ទឹម​នឹង​នេះ​ ​Fore​x ​ក៏​ត្រូវ​បាន​គេ​កំណត់​ថា​ជា​ការ​ជួញ​ដូរ​ដែល​មាន​ហា​និ​ភ័យ​ខ្ពស់​ ​បើ​ប្រៀបធៀប​ទៅ​នឺ​ង​ប្រភេទ​ផ្សេងទៀត​ដូចជា​ ​ភាគ​ហ៊ុន​ ​សញ្ញា​ប​ណ្ណ ​អចល​ន​ទ្រព្យ​ ​មាស​ ​។​ល​។​

• ​អចល​ន​ទ្រព្យ​ (​Real Estate​)​៖​

​ការ​វិនិយោគ​លើ​អចល​ន​ទ្រព្យ​ជា​ការ​វិនិយោគ​រយៈពេល​វែង​ ​ដោយ​វា​មិន​ងាយ​ប​ម្លែ​ង​ជា​សាច់ប្រាក់​បាន​លឿន​នោះ​ទេ​។​ ​អ្នក​វិនិយោគ​តម្រូវ​ឱ្យ​មាន​ដើមទុន​ច្រើន​ ​តែ​យ៉ាងណាមិញ​ការ​វិនិយោគ​ប្រភេទ​នេះ​មាន​សក្ដានុពល​អាច​ផ្ដល់​ផល​ចំណេញ​វិញ​បាន​ខ្ពស់​ ​ប្រសិនបើ​យើង​វិនិយោគ​ដោយមាន​យុទ្ធសាស្ត្រ​ ​ការ​វិភាគ​ ​កំណើន​តម្លៃ​នៃ​អចល​ន​ទ្រព្យ​បាន​ច្បាស់លាស់​។​

​ការ​វិនិយោគ​លើ​អចល​ន​ទ្រព្យ​មាន​ដូចជា​ ​ការ​ទិញ​ដី​ ​ផ្ទះ​ ​វី​ឡា ​អា​ផា​ត​មិន​ (​Apartment​) ​ខុន​ដូ ​ជាដើម​ ​ហើយ​លក់​ចេញ​វិញ​យក​ផល​ចំណេញ​នៅ​ពេល​តម្លៃ​កើន​ឡើង​។​ ​ក្រៅពី​កា​រលក់​ វិនិ​យោគិន​ក៏​អាច​ជួល​បន្ត​ដើម្បី​ទទួល​បាន​ចំណូល​ជាប្រចាំ​ ​ឬ​អាច​ប្រកបរបរ​ផ្សេងៗ​នៅ​លើ​ទីតាំង​អចល​ន​ទ្រព្យ​បាន​ផង​ដែរ​។​

• ​អាជីវកម្ម​ (​Business​) ​៖​ ​

ការ​បណ្ដាក់ទុន​ទៅលើ​គម្រោង​ ​ក្រុមហ៊ុន​ ​ឬ​អាជីវកម្ម​ណាមួយ​ដែល​យើង​គិតថា​អាច​រីក​ចម្រើន​នៅ​ពេល​ខាងមុខ​ ​ហើយ​យើង​នឹង​ទទួល​បាន​នូវ​ផល​ត្រឡប់មកវិញ​នៅពេលដែល​អាជីវកម្ម​នោះ​ទទួល​បាន​ប្រាក់ចំណេញ​ ​ដែល​យើង​ហៅថា​ ​profit​ ​share​។​ ​ម្យ៉ាង​វិញទៀត​ ​បើ​វិនិ​យោគិន​ជា​ម្ចាស់​អាជីវកម្ម​ផ្ទាល់ខ្លួន​ ​អាច​លក់​ជា​សេវាកម្ម​ ​ឬ​ផលិតផល​ដើម្បី​យក​ផល​ចំណេញ​ក៏​ចាត់ទុកជា​ការ​វិនិយោគ​ដែរ​។​

• ​បញ្ញើ​មានកាល​កំណត់​ (​Term Deposit​)​៖​

​វា​មាន​ភាព​ស្រដៀងគ្នា​ជាមួយ​គណនី​សន្សំ​ (​Saving Account​) ​គ្រាន់តែ​បញ្ញើ​មានកាល​កំណត់​តម្រូវ​ឱ្យ​អ្នក​យក​ចំនួន​ទឹកប្រាក់​ទាំងដុល​យកទៅ​ផ្ញើ​នៅ​ធនាគារ​ ​ជាមួយ​កាល​កំណត់​ណាមួយ​ ​រួម​ជាមួយ​កិច្ចព្រមព្រៀង​ពី​ខាង​ធនាគារ​ផ្ដល់​អត្រា​ការប្រាក់​ជូន​ដល់​អ្នក​។​ ​សម្រាប់​ផល​ចំណេញ​ពី​បញ្ញើ​មានកាល​កំណត់​ ​វា​អាស្រ័យ​លើ​ទំហំ​ទឹកប្រាក់​ដែល​អ្នក​យកទៅ​ផ្ញើ​ ​និង​ចំនួន​រយៈពេល​ដែល​អ្នក​ចង់​ដាក់​ប្រាក់​ផង​ដែរ​។​

• ​ផលិតផល​ឬ​វត្ថុធាតុដើម​ (​Co​m​m​o​d​i​tie​s)​៖​

​ការ​វិនិយោគ​ប្រភេទ​នេះ​ ​វា​អាស្រ័យ​ទៅលើ​ហាង​ឆេង​នៃ​តម្លៃ​របស់​វត្ថុធាតុដើម​និង​ផលិតផល​ ​និង​តម្រូវ​ការ​ទី​ផ្សារ​ក្នុង​និង​ក្រៅ​ប្រទេស​។​ ​ផលិតផល​ ​ឬ​វត្ថុធាតុដើម​មាន​មួយ​ចំនួន​ដូចជា​ ​ប្រេង​ ​មាស​ ​ប្រាក់​ ​និង​វត្ថុធាតុដើម​ផ្សេងៗ​ទៀត​។​ ​អ្នក​វិនិយោគ​លើ​វិ​ស​័​យ​នេះ​ត្រូវ​សិក្សា​ស្វែងយល់​ពី​តម្រូវ​ការ​ ​និង​ការ​ផ្គត់ផ្គង់​នៃ​វត្ថុធាតុដើម​ទាំងនេះ​ ​រួម​កត្តា​ប៉ះពាល់​ដល់​តម្លៃ​របស់​វា​ ​ដែល​អាច​មាន​ដូចជា​ ​កត្តា​សេដ្ឋកិច្ច​ ​អតិផរណា​ ​និង​តម្រូវ​ការ​ជាដើម​។​

​យើង​ឃើញ​ថា​ ​ការ​វិនិយោគ​មាន​ច្រើន​របៀប​ ​ដែល​មានដំណើរ​ការ​ ​និង​ផលប្រយោជន៍​ត្រឡប់មកវិញ​ផ្សេងៗ​គ្នា​ទៅតាម​ប្រភេទ​នីមួយៗ​រៀងខ្លួន​ដូចគ្នា​ដែរ​ ​ហើយ​យើង​គួរតែ​ជ្រើសរើស​ប្រភេទ​នៃ​ការ​វិនិយោគ​ណាមួយ​ផ្ទាល់ខ្លួន​ ​ដែល​សក្តិ​សមនឹង​ដើមទុន​ ​ចំណេះ​ដឹង​ ​និង​ចំណង់ចំណូលចិត្ត​របស់​អ្នក​ ​ដើម្បី​អាច​ទាញ​យក​ផល​ចំណេញ​ពី​វា​។​

ពាក្យទាក់ទង: ប្រភេទនៃការវិនិយោគ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
១ day

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ចំណូលចំណាយ
៦ ខែមុន

អាជីវកម្មអនឡាញ និងអាជីរកម្មហាងផ្ទាល់

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook
ចំណូលចំណាយ
៦ ខែមុន

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៦ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

ABA Introduces Junior Accounts to Provide Advanced Finance to Children and teenager
ចំណូលចំណាយ
៦ ខែមុន

ABA បានណែនាំគណនី Junior ដើម្បីផ្តល់នូវហិរញ្ញវត្ថុបែបទំនើបដល់កុមារ និងក្មេងជំទង់

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប
ចំណូលចំណាយ
៧ ខែមុន

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី
ចំណូលចំណាយ
៧ ខែមុន

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី

គន្លឹះដើម្បីសុំតម្លើងប្រាក់ខែ
ចំណូលចំណាយ
៧ ខែមុន

គន្លឹះដើម្បីសុំតម្លើងប្រាក់ខែ

អត្ថបទបន្ទាប់
ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist