Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

កាត​ UnionPay អាចធ្វើ​អ្វី​បានខ្លះ?

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
219
ទស្សនា
FacebookTwitterLinkedinTelegramQR Code
កាត UnionPay អាចធ្វើអ្វីបានខ្លះ?
FacebookTwitterLinkedinTelegramQR Code

Union​Pay​ ​គឺជា​បណ្ដាញ​សម្របសម្រួល​ការ​ទូទាត់ប្រាក់​តាម​បែប​អេ​ឡិច​ត្រូនិ​ច​ ​ដែល​មាន​ចេញ​ឱ្យ​ប្រើប្រាស់​នូវ​កាត​ទាំង​ឥណទាន​ (​Credit card​) ​និង​ ​ឥណពន្ធ​ (​Debit card​) ​និង​កាត​សំខាន់​ផ្សេងៗ​ទៀត​។​

​ក្រុមហ៊ុន​ ​Union​Pay​ ​International​ ​ឬ​ ​UP​I​ ​គឺជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​របស់​ ​China​ ​Union​Pay​ ​ដែល​ជា​សាជីវកម្ម​សេវាកម្ម​ហិរញ្ញវត្ថុ​មាន​ទីស្នាក់ការ​ធំ​នៅ​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន​ ​និង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​១​២​។​ ​កាត​ ​Union​Pay​ ​ត្រូវ​បាន​ទទួលស្គាល់​និង​អាច​ប្រតិបត្តិការ​បាន​នៅ​ ​១​៧​៩​ ​ប្រទេស​ ​រួម​ទាំង​អាច​ប្រើ​សម្រាប់​បញ្ជា​រ​ទិញ​នៅ​តាម​ហាង​និង​បញ្ជរ​ទំនិញ​ជាង​ ​៥​៩​ ​លាន​កន្លែងនៅ​ជុំវិញ​ពិភពលោក​។

កាត UnionPay អាចធ្វើអ្វីបានខ្លះ?

តើ UnionPay ខុសគ្នា​ដូច​ម្ដេច​ពី​កាត VISA​ ឬ ​MasterCard?

​ដូចគ្នានឹង​ ​VISA​ ​និង​ ​Master​Card​ ​ដែរ​ ​Union​Pay​ ​មាន​តួនាទី​សម្រាប់​ទូទាត់​លុយ​បែប​ឌី​ជី​ថល​ ​គ្រាន់តែ​បណ្ដាញ​ទាំង​៣​ខុសគ្នា​ត្រង់ថា​ ​បណ្ដាញ​មួយ​ណា​ត្រូវ​បាន​ទទួល​ប្រើប្រាស់​ដោយ​ពាណិជ្ជករ​ ​ឬ​ប្រើ​បាន​នៅ​តាម​ទូ​ ​AT​M​ ​ឬ​ ​ម៉ាស៊ីន​ឆូត​កាត​ (​P​OS or ​Point of Sale​) ​ច្រើនជាង​មួយ​ណា​ ​ទាំង​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​។​ ​ក្រៅពី​នេះ​ ​កត្តា​ដែល​អាច​ខុសគ្នា​ដែរ​នោះ​គឺ​ថ្លៃ​សេវា​ដូរ​រូបិយប័ណ្ណ​បរទេស​ ​និង​ ​អត្ថប្រយោជន៍​ដែល​អ្នកប្រើប្រាស់​អាច​ទទួល​បាន​ពី​កាត​នីមួយៗ​នោះ​។​


អ្នកមាន​កាត ​UnionPay នៅ​ប្រទេសកម្ពុជា​អាច​ធ្វើអ្វី​បាន​ខ្លះ?

• អ្នកមានកាត UnionPay នៅប្រទេសកម្ពុជាអាចធ្វើអ្វីបានខ្លះ?

​នៅ​ប្រទេស​កម្ពុជា​យើង​ ​មាន​ធនាគារ​ ​៦​ ​ដែល​ជា​ដៃគូ​សហការ​របស់​ ​Union​Pay​ ​International​ ​ដែល​ជា​អ្នក​ចេញ​ឲ្យ​ប្រើប្រាស់​នូវ​កាត​ ​Union​Pay​ ​រួម​មាន​កាត​ឥណពន្ធ​ ​និង​ ​កាត​ឥណទាន​។​ ​ដូច​បាន​លើកឡើង​មុននេះ​អ៊ីចឹង​ថា​ ​Union​Pay​ ​អាច​ប្រើ​បាន​តាម​ទូ​ ​AT​M​ ​និង​ទូទាត់​លុយ​ចំពោះ​ប្រតិបត្តិការ​ ​P​OS ​ឬ​ស្កេន​ QR-​Code​ ​នៅ​តាម​ហាងទំនិញ​ ​និង​ភោជនីយដ្ឋាន​ដែល​មាន​ផ្លាក​សញ្ញា​ទទួលការ​ទូទាត់​តាម​កាត​ ​Union​Pay​។​

​ក្រៅពី​នេះ​ ​អ្នកប្រើប្រាស់​ ​Union​Pay​ ​ក៏​អាច​ទូទាត់​លុយ​តាម​បែប​ ​contact​less​ ​បាន​ផង​ដែរ​ (​សម្រាប់​ការ​ទូទាត់​លុយ​ក្រោម​ $50​ប៉ុណ្ណោះ​ ​ដោយ​មិន​ចាំបាច់​វាយ​បញ្ចូល​លេខ​កូ​ដ​សម្ងាត់​ ​P​IN​) ​និង​ ​អាច​ទទួល​បានការ​បញ្ចុះតម្លៃ​ផ្សេងៗ​រាល់​ការ​ទិញ​អីវ៉ាន់​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ​ទាំង​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​ឬ​ ​នៅ​ហាង​ផ្ទាល់​។​ ​ទន្ទឹម​នឹង​ការ​ទូទាត់​បែប​ឌី​ជី​ថល​នេះ​ ​អ្នកប្រើប្រាស់​ក៏​កំពុងតែ​សម្រប​ខ្លួន​ទៅ​នឹង​ជីវិត​រស់នៅ​ដែល​មិន​ប្រើ​សាច់ប្រាក់​នា​ពេល​អនាគត​ដ៏​ខ្លី​។​

​តាម​ការ​ប្រទះឃើញ​ជាក់ស្ដែង​ ​កាត​ ​Union​Pay​ ​ត្រូវ​បាន​ទទួល​ប្រើប្រាស់​នៅ​តាម​ហាងទំនិញ​ជាច្រើន​នៅ​ស្រុក​យើង​ ​ដូចជា​នៅ​ ​A​e​on ​Ma​x ​Value​, ​Lucky​ ​Supermarket​, ​Z​AND​O, ​I​BC, ​Legend​ ​Cinema​ ​និង​ ​ហាងទំនិញ​ផ្សេងៗ​ជាច្រើន​ទៀត​។​

​និយាយ​អញ្ចឹង​ ​អ្នកណា​ខ្លះ​មាន​កាត​ ​Union​Pay​ ​នៅ​ក្នុង​ដៃ​? ​ហើយ​ធ្លាប់​មាន​បទពិសោធន៍​អ្វី​ដែល​អាច​ចែករំលែក​ឱ្យ​គ្នាយើង​ដឹង​បាន​ដែរ​ឬទេ​?

ពាក្យទាក់ទង: UnionPayកាត
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
៥ ខែមុន

៣ សំណួរ​អំពីរលុយ

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន
សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ
ហិរញ្ញវត្ថុ
៥ ខែមុន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong
ហិរញ្ញវត្ថុ
៥ ខែមុន

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?
ហិរញ្ញវត្ថុ
៥ ខែមុន

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?

ហិរញ្ញវត្ថុ
៥ ខែមុន

ព្រឹត្តិការណ៍​វិបត្តិហិរញ្ញវត្ថុចំនួន ៤ ក្នុងប្រវត្តិសាស្ត្រ

​តើកា​រ​សន្ទនីយភាព​ជា​អ្វី​?
ហិរញ្ញវត្ថុ
៥ ខែមុន

​តើកា​រ​សន្ទនីយភាព​ជា​អ្វី​?

អត្ថបទបន្ទាប់
ប្រយ័ត្នចាញ់បោកអស់លុយព្រោះ Internet scam

ប្រយ័ត្ន​ចាញ់​បោក​អស់​លុយ​ព្រោះ​ Internet scam

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist