Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ពន្ធនិងច្បាប់

VAT អាករលើ​តម្លៃ​បន្ថែម

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
3k
ទស្សនា
FacebookTwitterLinkedinTelegramQR Code
VAT អាករលើ​តម្លៃ​បន្ថែម
FacebookTwitterLinkedinTelegramQR Code

​ដោយ​ឃើញ​មាន​អ្នក​ឆ្ងល់​ថា​ ​VAT​ ​និង​ ​Tax​ ​ខុសគ្នា​ដូចម្ដេច​ ​អញ្ចឹង​ថ្ងៃនេះ​កាក់​សេន​នឹង​លើកយក​ចំណុច​គោល​ខ្លះ​ៗ​អំពី​ ​VAT​ ​មក​ចែករំលែក​ឲ្យដឹង​ទាំងអស់គ្នា​។​

VAT (Value-Added Tax​) ​រឺ​ អាករ​លើ​តម្លៃ​បន្ថែម​ជាអ្វី?

VAT អាករលើតម្លៃបន្ថែម

​បើ​និយាយ​អោយ​ស្រួល​ស្ដាប់​ទៅ​ ​VAT​ រឺ ​អាករ​លើ​តម្លៃ​បន្ថែម​ ​គឺជា​ពន្ធ​លើ​ការ​ចំណាយ​របស់​អ្នកប្រើប្រាស់​ចុងក្រោយ​ (​final​ ​consumer​s)​។​ ​VAT​ ​គឺជា​ពន្ធ​មួយ​ប្រភេទ​ដែល​ត្រូវ​គិត​បន្ថែម​លើ​តម្លៃ​ដើម​នៃ​ផលិតផល​ ​ឬ​សេវាកម្ម​ជាប់​អាករ​ (​ហៅថា​ការ​ផ្គត់ផ្គង់​ជាប់​អាករ​ រឺ ​taxable​ ​supplies​)​។​ ​VAT​ ​ត្រូវ​បាន​គណនា​ចាប់តាំង​ពី​ពេល​ទំនិញ​ត្រូវ​បាន​ផលិត​រហូត​ទំនិញ​នោះ​ដល់ដៃ​អតិថិជន​អ្នកប្រើប្រាស់​ ​ដែល​មាន​អត្រា​ 10% ​នៃ​តម្លៃ​ដើម​។​
​ឧទាហរណ៍​ថា​អ៉ី​កាក់​ទិញ​ទំនិញ​ជាប់​អាករ​ដែល​មាន​តម្លៃ​ដើម​ $20 ​នោះ​ថ្លៃ​ ​VAT​ ​គឺ​ $2 ​ស្មើនឹង​ 10% ​នៃ​ថ្លៃ​ដើម​។​ ​ដូចនេះ​ អ៉ី​កាក់​ត្រូវ​បង់ថ្លៃ​ទំនិញ​សរុប​ $22​។


ហេតុអីបានជា​យើង​ត្រូវ​បង់​ VAT? ហើយ​បង់​ពេល​ណា ​ដោយ​របៀប​ណា?

ហេតុអីបានជាយើងត្រូវបង់ VAT? ហើយបង់ពេលណា ដោយរបៀបណា?

​យើង​ត្រូវ​បង់​ ​VAT​ ​គឺ​ដោយសារតែ​យើង​បាន​ទិញ​ទំនិញ​ ​ឬ​ ​ប្រើប្រាស់​សេវាកម្ម​ដែល​ផ្គត់ផ្គង់​ដោយ​បុគ្គល​ជាប់​អាករ​ (​taxable​ ​person​)​។​ ​បុគ្គល​ជាប់​អាករ​មាន​កាតព្វកិច្ច​ប្រមូល​ពន្ធ​VAT​ទាំងអស់​ដែលគេ​បាន​គិត​ពី​អតិថិជន​ ​ហើយ​គណនា​និង​កាត់ក​ង​ជាមួយ​ពន្ធ​VAT​ ​ដែលគេ​បាន​បង់​ទៅ​អោយ​អ្នកផ្គត់ផ្គង់​ដើម​ ​ពេល​នាំចូល​ទំនិញ​ឬ​សេវា​នោះ​មក​ ​ដើម្បី​ដឹង​ពី​ចំនួន​អាករ​សរុប​ដែល​ត្រូវ​បង់​ជូន​រដ្ឋ​។​
​សូម​ចំណាំ​ថា​ ​បុគ្គល​ជាប់​អាករ​សំដៅ​ដល់​អ្នក​ប្រកប​អាជីវកម្ម​ទាំងឡាយ​ណា​ ​ដែល​នាំចូល​ឬ​ផ្គត់ផ្គង់​ទំនិញ​ឬ​សេវា​ជាប់​អាករ​ ​និង​បាន​ចុះបញ្ជី​អាករ​លើ​តម្លៃ​បន្ថែម​ (​VAT​-​registered​)​។


តើទំនិញឬសេវា​ណាខ្លះ​ដែល​ត្រូវ​ជាប់អាករ?​

តើទំនិញឬសេវាណាខ្លះដែលត្រូវជាប់អាករ?​

​ជាទូទៅ​ ​ទំនិញ​និង​សេវា​ជាប់​អាករ​មាន​ច្រើន​ប្រភេទ​ដែល​យើង​បាន​ជួបប្រទះ​ដូចជា​ ​ទំនិញ​នៅ​តាម​ផ្សារ​ទំនើប​ ​ម្ហូបអាហារ​និង​ភេសជ្ជៈ​តាម​ភោជនីយដ្ឋាន​ធំ​ៗ​ ​គ្រឿងបរិក្ខារ​ ​សម្ភារ​អេ​ឡិច​ត្រូនិ​ច​ ​សេវាកម្ម​ពិគ្រោះ​ ​សេវា​បណ្ដុះបណ្ដាល​ ​និង​សេវាកម្ម​ផ្សេងៗ​ដែល​មិនមែន​ជា​សេវា​សាធារណៈ​ ​ដោយសារ​អ្នកផ្គត់ផ្គង់​ទាំងនេះ​ត្រូវ​បាន​ចុះបញ្ជី​អាករ​លើ​តម្លៃ​បន្ថែម​។​ ​ជាក់ស្ដែង​ ​ទាំងអស់គ្នា​ប្រហែល​ធ្លាប់​ជួបប្រទះ​ហើយ​ ​ឧទាហរណ៍​ដូចជា​ពេល​យើង​ទៅ​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​ ​Lucky​ រឺ​ទៅ​ញ៊ាំ Bonc​h​on ​ជាដើម​ ​យើង​ឃើញ​គេ​គិតថ្លៃ​អាករ​ ​VAT​ 10% ​នៅ​ក្នុង​វិក្ក​យ​ប័ត្រ​ទំនិញ​ ​ដោយសារ​អាជីវកម្ម​ទាំងពីរ​បាន​ចុះបញ្ជី​ជា​អ្នកផ្គត់ផ្គង់​ជាប់​អាករ​។​

​តែ​បើ​យើង​ទិញ​ទំនិញ​នៅ​តាម​ផ្សារ​ទូទៅ​ រឺ ញ៊ាំ​បាយ​ស្រូប​អ៉ី​ជិត​ផ្ទះ​វិញ​ ​គឺ​មិន​មាន​គិតថ្លៃ​ ​VAT​ទេ​ ​ព្រោះ​ពួកគាត់​មិនបាន​ចុះឈ្មោះ​ជា​អ្នកផ្គត់ផ្គង់​ជាប់​អាករ​ឡើយ​។​ ​យ៉ាងណាមិញ​ ​ថ្លៃ​ទំនិញ​ឬ​សេវា​ខ្លះ​ ​ត្រូវ​បាន​គេ​បូក​ប​ញ្ចុ​ល​អាករ​រួចជាស្រេច​ហើយ​ ​ដោយមាន​បញ្ជាក់​ពាក្យ​ “​VAT​ ​Included​”​។

Click here to read more about: អាករ​ពិសេស​លើ​ទំនិញ​និង​សេវា

ពាក្យទាក់ទង: VATអាករលើតម្លៃបន្ថែម
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
៦ ខែមុន

ក្រៅពីផ្ដល់ប្រាក់កម្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានផ្តល់សេវាអ្វីទៀត?

ភាពខុសគ្នារវាង វិក្កយបត្រ និងបង្កាន់ដៃ
ពន្ធនិងច្បាប់
៧ ខែមុន

ភាពខុសគ្នារវាង វិក្កយបត្រ និងបង្កាន់ដៃ

​ តើ​ពន្ធ​ប្រយោល​ ​ឬ​ពន្ធមិនចំពោះ​ជា​អ្វី​?
ពន្ធនិងច្បាប់
៨ ខែមុន

​ តើ​ពន្ធ​ប្រយោល​ ​ឬ​ពន្ធមិនចំពោះ​ជា​អ្វី​?

ធនាគារ​មាន​សិទ្ធិ​ និង​កាតព្វកិច្ច​អ្វីខ្លះ?
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
៨ ខែមុន

ធនាគារ​មាន​សិទ្ធិ​ និង​កាតព្វកិច្ច​អ្វីខ្លះ?

"ក្ស័យធន" អ្វីដែលអ្នកគួរដឹងលើសពីនិយមន័យ
ពន្ធនិងច្បាប់ វិនិយោគ
២ ឆ្នាំមុន

“ក្ស័យធន”​ អ្វី​ដែល​អ្នក​គួរ​ដឹង​លើស​ពី​និយម​ន័យ

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
២ ឆ្នាំមុន

សវនកម្ម (Audit)

ពន្ធនិងច្បាប់
២ ឆ្នាំមុន

ទីផ្សារងងឹត និង​ទី​ផ្សារ​ប្រផេះ​ខុសគ្នា​ដូច​ម្តេច?

ពន្ធនិងច្បាប់
២ ឆ្នាំមុន

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

អត្ថបទបន្ទាប់
គុណសម្បត្តិនិងគុណវិបត្តិរបស់ដុល្លាររូបនីយកម្ម

​គុណសម្បត្តិ​និង​គុណវិបត្តិ​របស់​ដុល្លារ​រូប​នី​យ​កម្ម​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist