Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

គន្លឹះ​កាត់​បន្ថយចំណាយ

២ ឆ្នាំមុន
1 នាទីក្នុងការអាន
556
ទស្សនា
FacebookTwitterLinkedinTelegramQR Code
គន្លឹះ​កាត់​បន្ថយចំណាយ
FacebookTwitterLinkedinTelegramQR Code

​ពេលខ្លះ​ធ្លាប់​លួច​ឆ្ងល់​ថា​ ​«​កាលពី​ប្រាក់ចំណូល​នៅ​តិច​ ​ការចាយវាយ​វា​រៀង​ពិបាក​ ​ហើយ​មិនសូវ​សល់​លុយកាក់​ ​ដល់ពេល​ឥឡូវ​មាន​ប្រាក់ចំណូល​ច្រើន​ហើយ​ ​ក៏ដូចជា​នៅតែ​មិន​មាន​លុយ​សល់​សោះ​។​ ​តើ​ហេតុអ្វី​ទៅ​?​

គន្លឹះកាត់បន្ថយចំណាយ

​មូលហេតុ​នេះ​មកពី​ចំណាយ​របស់យើង​ចេះតែ​កើន​ឡើង​ ​រីឯ​ការចាយវាយ​យើង​ទៀតសោត​ ​មិន​មានការ​គ្រប់គ្រង​ឱ្យ​បាន​ត្រឹមត្រូវ​នៅឡើយ​។​ ​ខាងក្រោម​នេះ​ជា​គន្លឹះ​ក្នុង​ការ​កាត់បន្ថយ​ចំណាយ​ទាំង​ ​៥​ ​ដែល​យើង​គ្រប់គ្នា​គួរ​ដឹង​ ​និង​យកទៅ​អនុវត្ត​។​

​១​.​ពិនិត្យ​ឡើងវិញ​ពី​ឥរិយាបថ​ចាយវាយ​របស់យើង​

ពិនិត្យ​ឡើងវិញ​ពី​ឥរិយាបថ​ចាយវាយ​របស់យើង​

​ដើម្បី​កាត់បន្ថយ​ចំណាយ​បាន​យើង​ចាំបាច់​ត្រូវ​ស្គាល់​ជាមុន​ថា​មានហេតុ​ផល​អ្វី​ដែល​ធ្វើ​ឱ្យ​យើង​ចំណាយ​ច្រើនយ៉ាង​ដូច្នេះ​? ​អ្នក​អាច​សង្កេតមើល​ការចាយវាយ​របស់​អ្នក​ថា​តើ​អ្នក​ចាយវាយ​ច្រើន​នៅ​ពេលណា​ ​ទៅលើ​អ្វី​។​ ​ឧទាហរណ៍​ដូចជា​ ​ជួនកាល​ ​យើង​ចាយប្រាក់​ទៅតាម​អារម្មណ៍​របស់យើង​ពេល​យើង​មិន​សប្បាយចិត្ត​ ស្ត្រេ​ស​ ​ឬ​សប្បាយចិត្ត​ពេល​ទទួល​បាន​ប្រាក់ចំណូល​ច្រើន​ ​បែរជា​ចាយវាយ​លុយកាក់​ខ្ជះខ្ជាយ​ ​ដែល​ទាំងអស់​នេះ​គេ​ហៅថា​ ​Emotional​ ​Spending​។​ ​បើ​អ្នកមាន​ទម្លាប់​ចាយវាយ​បែប​នេះ​ ​អ្នក​គួរ​កាត់បន្ថយ​បន្តិច​ម្ដងៗ​ហើយ​។​
​


​២​.​រៀបចំ​កញ្ចប់​ប្រាក់​សម្រាប់​ចំណាយ

រៀបចំ​កញ្ចប់​ប្រាក់​សម្រាប់​ចំណាយ​

​ដើម្បី​ឱ្យ​ការចាយវាយ​មាន​ប្រសិទ្ធ​ភាព​ ​អ្នក​​​ចាំបាច់​ត្រូវតែ​ចេះ​រៀបចំ​កញ្ចប់​សាច់ប្រាក់​នីមួយៗ​របស់​អ្នក​ ​ដូចជា​ប្រាក់​សម្រាប់​ទុកដាក់​សន្សំ​ ​បង់ថ្លៃ​សាលា​ ​បង់ថ្លៃ​ទឹក​ភ្លើង​ ​ចំណាយ​ប្រចាំថ្ងៃ​(​ម្ហូបអាហារ​) ​និង​ចំណាយ​ផ្សេងៗ​ទៀត​ ​ដែល​ជា​តម្រូវ​ការ​របស់យើង​ ​ហើយ​រៀបចំ​សាច់ប្រាក់​របស់យើង​ទៅតាម​ប្រភេទ​នៃ​ចំណាយ​នោះ​(​សម្រាប់​អ្នក​ដែល​ប្រើ​ក្រដាសប្រាក់​)​។​

#​គន្លឹះ​៖​ ​យើង​អាច​ប្រើ​វិធី​រៀបចំ​សាច់ប្រាក់​តាម​បែប​ ​Envelope​ ​System​ ​ដោយ​រៀបចំ​សាច់ប្រាក់​របស់យើង​ដាក់​ក្នុង​ស្រោមសំបុត្រ​ដាច់ដោយឡែក​ផ្សេងៗ​គ្នា​ ​ហើយ​ស្រោមសំបុត្រ​នីមួយៗ​ត្រូវ​សរសេរ​សម្គាល់​ថា​ ​ទុក​សម្រាប់​ចាយវាយ​លើ​អ្វី​ ​ហើយ​មាន​ចំនួន​ប៉ុន្មាន​ដើម្បី​ចាយវាយ​ក្នុងមួយថ្ងៃ​ ​មួយ​ស​ប្ដាហ៍ ​ឬមួយ​ខែ​ជាដើម​។​


​៣​.​តាមដាន​ការចាយវាយ

តាមដាន​ការចាយវាយ​

​មាន​ផែនការ​ចំណាយ​តែមួយមុខ​មិន​គ្រប់គ្រាន់​នោះ​ទេ​ ​យើង​ត្រូវតែ​តាមដាន​ចំណាយ​របស់យើង​ជាប្រចាំ​ផង​ដែរ​ ​ទើប​យើង​អាច​កាត់បន្ថយ​ចំណាយ​របស់យើង​បាន​។​ ​ពិត​ណាស់​នៅពេលដែល​យើង​តាមដាន​ការចាយវាយ​របស់យើង​ជាប្រចាំ​ ​យើង​នឹង​អាច​ដឹង​ថា​យើង​ចាយប្រាក់​អស់​ប៉ុន្មាន​ ​នៅសល់​ប៉ុន្មាន​ ​យើង​បាន​ចាយ​តាម​ផែនការ​ឬទេ​។​ ​ពេល​នោះ​ហើយ​យើង​នឹង​មិន​ត្រូវការ​ដកប្រាក់​សម្រាប់​ការ​ចាយ​បន្ថែម​ផ្ដេសផ្ដាស​នោះ​ទេ​។​

#​គន្លឹះ​៖​ ​យើង​អាច​តាមដាន​ចំណាយ​របស់យើង​បាន​តាមរយៈ​វិធី​មួយ​ចំនួន​ដូចជា​ ​កត់ត្រា​នូវ​រាល់​ចំណាយ​ទាំងអស់​នៅ​ក្នុង​ក្រដាស​ ​ប្រើ​ ​Spread​sheet​ ​ឬ​ ​Excel​ ​នៅ​ក្នុង​ ​Computer​ ​ឬ​ប្រើ​ ​Budget​in​g​ ​A​p​p​ ​ក្នុង​ទូរសព្ទ​ជាដើម​។​ ​ក្រៅពី​កត់ត្រា​ ​យើង​ក៏​ត្រូវ​ផ្ទៀងផ្ទាត់​ប្រាក់​ដែល​នៅសល់​ជាក់ស្ដែង​ជាមួយ​ទិន្នន័យ​ដែល​យើង​បាន​កត់ត្រា​ផង​ដែរ​ ​ដើម្បី​ធានា​បាន​ថា​ចំនួន​លុយ​របស់យើង​ពិតជា​នៅសល់​ដូច​ទិន្នន័យ​បង្ហាញ​មែន​។​


​៤​.​បង្កើត​គណនី​ធនាគារ​លើស​ពី​មួយ​

បង្កើត​គណនី​ធនាគារ​លើស​ពី​មួយ​

​ពីមុន​ថា​ចាយ​ក្រដាស​សុទ្ធ​មិន​សល់​លុយ​ ​ព្រោះ​ឃើញ​លុយ​នៅនឹង​ខ្លួន​ ​ទប់ចិត្ត​ចាយ​មិនបាន​។​ ​ឥឡូវនេះ​មាន​កុង​ធនាគារ​ហើយ​ ​ការចាយវាយ​កាន់តែ​លែង​សល់​លុយកាក់​។​ ​ចុងខែ​មិនទាន់​ ​ក្បាល​លេខ​កុង​ធនាគារ​ ​សល់​លេខ​ពងមាន់​ស្ទើរគ្រប់​ខែ​។​ ​ម៉េច​ចឹ​ង​?

#​គន្លឹះ​៖​ ​យើង​អាច​កាត់បន្ថយ​បញ្ហា​នេះ​បាន​ដោយ​បង្កើត​គណនី​ឱ្យ​បាន​ច្រើនជាង​មួយ​ ​ព្រោះថា​នៅពេលដែល​យើង​មាន​គណនី​តែមួយ​រាល់​ចំណាយ​ទាំងអស់​នឹង​ធ្វើ​ប្រតិបត្តិការ​តែមួយ​កន្លែង​ដែល​ធ្វើឲ្យ​យើង​ពិបាក​តាមដាន​ថា​ប្រាក់​ដែល​យើង​គ្រោង​ចំណាយ​នោះ​បាន​ត្រឹមត្រូវតាម​ផែនការ​ដែរ​ឬទេ​។​ ​ការ​បង្កើត​គណនី​អាច​ធ្វើ​ស្រដៀងគ្នា​តាម​បែប​ ​Envelope​ ​System​ ​ផង​ដែរ​ដោយ​ផ្ទេរ​ប្រាក់​ទៅ​គណនី​ផ្សេងៗ​គ្នា​ទៅតាម​គោលបំណង​ចំណាយ​នីមួយៗ​ ​ហើយ​យើង​អាច​តាមដាន​វា​ជាប្រចាំ​បាន​ថា​ការ​ចំណាយ​របស់យើង​ត្រឹមត្រូវ​ដែរ​ឬទេ​។​


​៥​.​កាត់បន្ថយ​ការប្រើប្រាស់​គម្រោង​ ​ឬ​សេវាកម្ម​មិន​ចាំបាច់​

កាត់បន្ថយ​ការប្រើប្រាស់​គម្រោង​ ​ឬ​សេវាកម្ម​មិន​ចាំបាច់​

​មធ្យោបាយ​មួយ​ក្នុងចំណោម​ម​ធ្យា​បាយ​ទាំងអស់​ដែល​អាច​ជួយ​យើង​ក្នុង​ការ​កាត់បន្ថយ​ចំណាយ​របស់យើង​បាន​គឺ​ការ​ផ្ដាច់​នូវ​គម្រោង​ (​subscription​) ​ឬ​សេវាកម្ម​ទាំងឡាយ​ណា​ដែល​មិន​ចាំបាច់​។​ ​ឧទាហរណ៍​ថា​ ​អ្នកមាន​ទម្លាប់​ប្រើប្រាស់​សេវាកម្ម​បោកអ៊ុត​ ចឹ​ង​អ្នក​អាច​ប្ដូរ​ពី​ការ​បោក​ស​ម្លៀ​ក​បំពាក់​ខាងក្រៅ​មក​បោក​ខ្លួនឯង​ជាដើម​។​

#​គន្លឹះ​៖​ ​សូម​អ្នកពិនិត្យ​មើល​តារាងចំណាយ​របស់​អ្នក​សា​ឡើងវិញ​ ​បន្ទាប់មក​គិតថា​ ​តើ​សេវាកម្ម​ ​ឬ​គម្រោង​នោះ​ ​ពិត​ជាចាំបាច់​សម្រាប់​យើង​ប្រចាំថ្ងៃ​ ​ឬ​ក្នុងរយៈពេល​មួយ​ខែ​មែន​ឬ​យ៉ាងណា​ ​បើ​មិនមែនទេ​ដក​វា​ចេញពី​តារាងចំណាយ​របស់យើង​។​


​ទម្លាប់​ចាយវាយ​លុយកាក់​ ​គឺ​ពិតជា​សំខាន់​ណាស់​សម្រាប់​យើង​ម្នាក់ៗ​ ​ព្រោះ​មិនថា​អ្នកមាន​ប្រាក់ចំណូល​ច្រើន​ក្នុង​មួយ​ខែ​ៗ​យ៉ាងណាក្ដី​ ​ប្រសិនបើ​អ្នក​ពូកែ​តែ​បង្កើន​ប្រាក់ចំណូល​ ​តែ​អាច​មិន​គ្រប់​ការចាយវាយ​បានទេ​នោះ​ ​ប្រាក់កាស​របស់​អ្នក​នៅតែ​មិន​អាច​សល់​ដល់​ចុងខែ​ដដែល​នោះ​ឯង​។​ ​វិធីសាស្ត្រ​ខាងលើ​ជា​គន្លឹះ​មួយ​ចំនួន​ដ្បិត​ថា​ ​វា​អាច​នឹង​ពិបាក​ដល់​អ្នក​ដំបូង​ៗ​ ​ប្រសិនបើ​អ្នកមាន​ទម្លាប់​ចាយវាយ​លុយកាក់​ច្រើន​ ​ប៉ុន្តែ​អ្វី​គ្រប់យ៉ាង​កើត​ពី​ទម្លាប់​ ​យូរ​ៗ​ទៅ​យើង​មុខជា​មាន​ទម្លាប់​គ្រប់គ្រង​ការចាយវាយ​បាន​ជាមិនខាន​៕​

ពាក្យទាក់ទង: featuredកាត់បន្ថយចំណាយគន្លឹះ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

២ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ចំណូលចំណាយ
៤ ខែមុន

អាជីវកម្មអនឡាញ និងអាជីរកម្មហាងផ្ទាល់

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook
ចំណូលចំណាយ
៤ ខែមុន

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៥ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

ABA Introduces Junior Accounts to Provide Advanced Finance to Children and teenager
ចំណូលចំណាយ
៥ ខែមុន

ABA បានណែនាំគណនី Junior ដើម្បីផ្តល់នូវហិរញ្ញវត្ថុបែបទំនើបដល់កុមារ និងក្មេងជំទង់

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប
ចំណូលចំណាយ
៥ ខែមុន

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី
ចំណូលចំណាយ
៥ ខែមុន

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី

គន្លឹះដើម្បីសុំតម្លើងប្រាក់ខែ
ចំណូលចំណាយ
៦ ខែមុន

គន្លឹះដើម្បីសុំតម្លើងប្រាក់ខែ

ប្រាក់ចំណូល ៣ប្រភេទអ្នកគួរមាន
ចំណូលចំណាយ
៦ ខែមុន

ប្រាក់ចំណូល ៣ប្រភេទអ្នកគួរមាន

អត្ថបទបន្ទាប់
របៀបទិញ​ទំនិញ​តាម​ប្រព័ន្ធ​អនឡាញ​ឲ្យ​អស់​លុយ​តិច

របៀបទិញ​ទំនិញ​តាម​ប្រព័ន្ធ​អនឡាញ​ឲ្យ​អស់​លុយ​តិច

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

Go to mobile version