Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

វិធីសាស្រ្តជួយឲ្យ​ខ្លួនឯង​រីក​ចម្រើនជាងមុន

Piseth somarotey ដោយ Piseth somarotey
7 months មុន
ប្រភេទ វិនិយោគ
វិធីសាស្រ្តជួយឲ្យ​ខ្លួនឯង​រីក​ចម្រើនជាងមុន
31
ទស្សនា

​ហេតុអ្វីបានជា​យើង​ចាំបាច់​ត្រូវ​រីក​ចម្រើន​ជាប្រចាំ​? ​មិន​ចាំបាច់​មើលឆ្ងាយ​ទេ​ ​តែ​ទូរស័ព្ទ​ ​និង​កុំព្យូទ័រ​ក៏មាន​កម្មវិធី​សំអាត​ ​និង​ក​ម្ចាត់​វី​រុ​ស​ដើម្បីឲ្យ​ម៉ាស៊ីន​ដំណើរការ​ប្រសើរ​ជាង​មុន​។​ ​ចុះ​ទម្រាំ​យើង​ខ្លួនឯង​? ​ម៉េច​មិន​ធ្វើឲ្យ​ខ្លួនឯង​ថ្ងៃនេះ​ប្រសើរ​ជាង​ខ្លួនឯង​ម្សិលមិញ​? ​គួរ​ចាប់ផ្ដើម​អភិវឌ្ឍ​ខ្លួនឯង​ដោយ​របៀបណា​?

វិធីសាស្រ្តជួយឲ្យយ​ខ្លួនឯង​រីក​ចម្រើនជាងមុន

​១​.​កំណត់​គោលដៅ​ ​ឬ​ក្ដី​ស្រមៃ​ច្បាស់លាស់​

​យើង​អាច​ចាប់ផ្ដើម​សួរ​ខ្លួនឯង​ថា​ ​តើ​អ្នក​ចង់​បានអ្វី​ ​ឬ​ចង់​ធ្វើអ្វី​នៅ​២​ឆ្នាំ​ ​៥​ឆ្នាំ​ ​១​០​ឆ្នាំខាងមុខ​។​ ​គោលដៅ​ ​ឬ​ក្ដី​ស្រមៃ​ផ្ដល់​មក​យើង​នូវ​ថាមពល​ផ្លូវ​កាយ​ ​និង​ផ្លូវចិត្ត​ក្នុង​ការរស់នៅ​។​ ​ពេល​យើង​មាន​គោលដៅ​ដែល​ចង់​សម្រេច​ ​យើង​មានការ​អភិវឌ្ឍ​ ​និង​ការ​ខំ​ខិត​ប្រឹងប្រែង​ឆ្ពោះទៅ​មុន​។​

​២​.​រៀបចំ​ ​និង​អនុវត្ត​ផែនការ​

​ការ​រៀបចំផែនការ​ ​អាច​ជួយ​ឲ្យ​យើង​ដឹង​ថា​ខ្លួនឯង​ត្រូវធ្វើ​អ្វី​ ​និង​ចៀសវាង​ការ​បាត់បង់​ខ្លួនឯង​ក្នុង​ចំ​នុ​ច​ណាមួយ​។​ ​បន្ទាប់មក​ ​យើង​គួរ​បែងចែក​ពេលវេលា​ឲ្យបាន​ត្រឹមត្រូវ​ ​ពិនិត្យមើល​ផែនការ​ជាប្រចាំ​ ​កែតម្រូវ​ ​និង​អនុវត្ត​ដើម្បី​ធានា​ថា​អ្វីៗ​ដំណើរការ​ដូច​ការ​គ្រោងទុក​។​

​៣​.​បង្កើត​ទម្លាប់​ល្អ​ៗ​ជាប្រចាំ​

​បង្កើន​ទម្លាប់​ដែល​ជា​ជំនួយ​ដល់​ការ​គិត​ ​និង​រាងកាយ​។​ ​ទម្លាប់​ក្រោក​ពីព្រលឹម​ ​ធ្វើ​លំ​ហាត់ប្រាណ​ ​ស្ដាប់​ព័ត៌មាន​ឬ​P​o​d​cast​ ​ញ៉ាំ​អាហារ​ឲ្យបាន​ទៀងពេល​ ​ការ​អាន​សៀវភៅ​អភិវឌ្ឍន៍​ផ្សេងៗ​ ​និង​ជួប​ជជែក​ ​ចែករំលែក​ពី​រៀមច្បង​ដែល​មាន​បទពិសោធន៍​ល្អ​ៗ​នា​ពេលទំនេរ​។​ល​។​ ​យើង​អាច​ចាប់ផ្ដើម​មួយថ្ងៃ​បន្តិចៗ​រហូត​ក្លាយ​ជា​ទម្លាប់​ប្រចាំថ្ងៃ​។​

​៤​.​តាមដាន​ព័ត៌មាន​ ​និង​ការ​វិវឌ្ឍ​ន៍​របស់​ពិភពលោក​ជាប្រចាំ​

​ពិភពលោក​វិវឌ្ឍ​ទៅមុខ​ជានិច្ច​ ​យើង​គួរតែ​ដឹង​ពី​ព្រឹត្តិការណ៍​កើតឡើង​ជុំវិញ​សកលលោក​។​ ​ជា​រៀងរាល់ថ្ងៃ​ ​មានដំណឹង​ ​ឬ​ខ្លឹមសារ​ថ្មីៗ​ ​មានប្រយោជន៍​ដែល​យើង​អាច​​​យកមក​ប្រើប្រាស់​ក្នុង​ការងារ​ ​និង​ជីវភាព​ប្រចាំថ្ងៃ​បាន​។​ ​បើ​យើង​តាមដាន​ព័ត៌មាន​ជាប់​ជាប្រចាំ​ ​វា​ធ្វើឲ្យ​យើង​ទទួល​បាន​ចំណេះ​ដឹង​ដោយ​មិនដឹងខ្លួន​។​

​៥​.​រាប់អាន​មិត្ត​ភក្ដិ​ដែល​ចង់​អភិវឌ្ឍ​ខ្លួន​ដូចគ្នា​

​មនុស្ស​ជុំវិញ​ខ្លួន​ក៏​ជា​រឿង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ឲ្យ​ប្រសើរ​ដែរ​។​ ​រាប់អាន​មិត្ត​ភក្ដិ​ដែល​ចង់​រីក​ចម្រើន​ដូចគ្នា​ ​បង្កើត​ថាមពល​វិជ្ជមាន​ដល់​ការ​គិត​របស់យើង​។​ ​មិត្ត​ភក្ដិ​ស្មោះត្រង់​ ​មិត្ត​ភក្ដិ​ល្អ​ ​ដែល​ចង់​ឃើញ​យើង​រីក​ចម្រើន​ ​នឹង​ជួយ​លើកទឹកចិត្ត​ពេល​នឿយហត់​ ​និង​ជួយ​រំឭក​ពេល​យើង​ធ្វេសប្រហែស​។​

៦​.​កុំ​ភ្លេច​សាក​ថ្ម​ជីវិត​

​យើង​មិនមែន​ម៉ាស៊ីន​ទេ​ ​ត្រូវការ​សម្រាក​ដូចគ្នា​។​ ​កុំ​ភ្លេច​ការ​គេង​គ្រប់គ្រាន់​ ​ការ​ហូបចុក​បាន​គ្រប់គ្រាន់​ ​និង​ដកឃ្លា​ពី​ការងារ​នៅ​ចុង​ស​ប្ដាហ៍ ​ដើម្បី​លំហែ​ចិត្ត​កាយ​ ​និង​ធ្វើអ្វី​ដែល​យើង​ចូលចិត្ត​។​ ​ការ​សម្រាក​ក៏​ជួយ​ដល់​ការ​គិត​ឲ្យ​ប្រសើរ​ជាង​មុន​ ​និង​មាន​កម្លាំងចិត្ត​បន្ត​ទៅមុខ​។​
​មានតែ​សាមីខ្លួន​ទេ​ដែល​អាច​កែខ្លួន​ឯង​ឲ្យ​កាន់តែ​ប្រសើរ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​។​ ​គួរ​ចាប់ពី​ថ្ងៃនេះ​ក្នុង​ការ​អភិវឌ្ឍ​ខ្លួនឯង​ ​និង​កំណត់​ផ្លូវ​ជីវិត​ដែល​ច្បាស់លាស់​មួយ​។​ ​នោះ​ជីវិត​យើង​នឹង​គ្មាន​ការ​ធុញទ្រាន់​ ​ហើយ​យើង​នឹង​បន្ត​រីក​ចម្រើន​ជាប់​ជានិច្ច​៕​

​ឯកសារ​យោង​៖​

​T​h​e​ ​Beginner​’s ​Guide​ ​to​ ​Continuous​ ​Self-Improvement​
​F​i​v​e​ ​Millionaire​ ​Habit​s ​That​ ​Change​d​ ​M​y​ ​Life​:
​Forget About​ ​Setting​ ​Goal​s. ​Focus on​ ​This​ ​Instead​

Click here to read more about : 10 Vital Steps Toward Personal Growth And Development


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

អត្ថបទទាក់ទង

ចំណុច​៣​យ៉ាង​ដែល​គួរ​ត្រៀម​ ​មុន​ដាក់ពាក្យ​សុំ​ការងារ​ ​ដើម្បី​ជាប់​ជា​បេក្ខជន​សម្ភាសន៍​
វិនិយោគ

ចំណុច​៣​យ៉ាង​ដែល​គួរ​ត្រៀម​ ​មុន​ដាក់ពាក្យ​សុំ​ការងារ​ ​ដើម្បី​ជាប់​ជា​បេក្ខជន​សម្ភាសន៍​

July 22, 2022
​ជីវិត​មួយ​បរិបូរណ៍មាន​លក្ខណៈ​បែប​ណា?
វិនិយោគ

​ជីវិត​មួយ​បរិបូរណ៍មាន​លក្ខណៈ​បែប​ណា?

July 22, 2022
https://www.youtube.com/watch?v=BiEGqRZZLrU
វិនិយោគ

កាក់គ្រីបតូ Luna ធ្លាក់ថ្លៃ

July 12, 2022
អត្ថបទបន្ទាប់
គាំទ្រ​រូបិយប័ណ្ណ​ជាតិ​ ដោយបើកគណនី​សន្សំ​ជា​ប្រាក់​រៀល​

គាំទ្រ​រូបិយប័ណ្ណ​ជាតិ​ ដោយបើកគណនី​សន្សំ​ជា​ប្រាក់​រៀល​

អត្ថបទពេញនិយម

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
July 22, 2022

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Kimlong Ro
July 22, 2022

តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

ដោយ Putheary Buth
July 25, 2022

VAT អាករលើ​តម្លៃ​បន្ថែម

VAT អាករលើ​តម្លៃ​បន្ថែម

ដោយ Sopheavy Ngoun
August 8, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
July 22, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។