Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?

៧ ខែមុន
1 នាទីក្នុងការអាន
74
ទស្សនា
FacebookTwitterLinkedinTelegramQR Code
អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?
FacebookTwitterLinkedinTelegramQR Code

​ថ្ងៃ​ខ្លះ​ ​១​ដុល្លារ​ប្តូរ​បាន​ ​៤​០​០​០​រៀល​ ​តែ​ថ្ងៃ​ខ្លះទៀត​ឡើង​បាន​រហូតដល់​ ​៤​១​៥​០​រៀល​ ​ហើយ​ជួនកាល​ក្នុង​ថ្ងៃ​តែមួយ​ ​ផ្លាស់ប្តូរ​២​ ​ឬ​៣​ដង​ក៏មាន​។​ ​ដល់ពេល​អត្រា​ប្តូរ​ប្រាក់​ប្រែប្រួល​ដូច្នេះ​ ​តើ​វា​បណ្តាលមកពី​កត្តា​អ្វីខ្លះ​ទៅ​?

​អត្រា​ប្តូរ​ប្រាក់​ ​និយាយ​ឲ្យ​ស្រួល​ស្តាប់​គឺជា​ថ្លៃ​របស់​រូបិយប័ណ្ណ​ប្រទេស​មួយ​ ​ធៀប​នឹង​មួយ​ឯកតា​នៃ​រូបិយប័ណ្ណ​ប្រទេស​មួយទៀត​។​ ​អត្រា​ប្ដូរ​ប្រាក់​ជាទូទៅ​អាច​នឹង​ប្រែប្រួល​ដោយសារ​កត្តា​មួយ​ចំនួន​ដូចជា​៖​

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?

1 ​អតិផរណា​

ឧទាហរណ៍​ថា​ពីមុន​ ​យើង​ត្រូវការ​ ​១​,​៥​ដុល្លារ​ ​ដើម្បី​ប្ដូរ​យក​ ​១​អឺ​រ៉ូ ​តែ​ឥឡូវ​យើង​ត្រូវការ​តែ​ ​១​ដុល្លារ​ប៉ុណ្ណោះ​ ​ដើម្បី​បាន​លុយ​អឺ​រ៉ូ​១​ឯកតា​ (​បានន័យ​ថា​លុយ​អឺ​រ៉ូ​ធ្លាក់​ស្មើ​លុយ​ដុល្លារ​)​។​ ​នេះ​ដោយសារ​អឺរ៉ុប​កំពុង​ជួបប្រទះ​អតិផរណា​ ​ធ្វើឲ្យ​លុយ​ចុះថោក​ ​ហើយ​ពេល​នោះ​អ្នក​ដែល​កាន់លុយ​ដុល្លារ​ក្នុង​ខ្លួន​នឹង​ចង់​ទៅ​ដើរលេង​នៅ​អឺរ៉ុប​ច្រើន​ ​ដ្បិត​ពេល​មាន​លុយ​ដុល្លារ​ ​អ្នក​អាច​ទិញ​ទំនិញ​ ​និង​សេវាកម្ម​នៅ​អឺរ៉ុប​បាន​ធូរ​ថ្លៃ​ជាង​មុន​។​

2 ​អត្រា​ការប្រាក់​

​អតិផរណា​ ​អត្រា​ការប្រាក់​ ​និង​អត្រា​ប្ដូរ​ប្រាក់​តែងតែ​មាន​ទំនាក់ទំនង​នឹងគ្នា​ ​ជាក់ស្ដែង​ធនាគារ​កណ្ដាល​នឹង​ដំឡើង​អត្រា​ការប្រាក់​ខ្ពស់​ ​ដើម្បី​គោលបំណង​ធំបំផុត​ ​គឺ​ទប់ទល់​​​នឹង​អតិផរណា​ (​លើកទឹកចិត្ត​ការ​សន្សំ​)​។​ ​ការ​កើន​ឡើង​នៃ​អត្រា​ការប្រាក់​ ​នឹង​ផ្ដល់​ប្រាក់ចំណេញ​ខ្ពស់​ដល់​អ្នកផ្ដល់​ក​ម្ចី ​ព្រមទាំង​ទាក់ទាញ​វិនិយោគ​មូលធន​ពី​បរទេស​ ​ដែល​ជាហេតុ​នាំឲ្យ​អត្រា​ប្ដូរ​ប្រាក់​ហក់​ឡើង​។​ ​បញ្ច្រាស​មកវិញ​ ​បើ​អត្រា​ការប្រាក់​ធ្លាក់ចុះ​ ​អត្រា​ប្ដូរ​ប្រាក់​នឹង​ដាំ​ក្បាល​ដូចគ្នា​។​

3 ​ស្ថានភាព​នយោបាយ​ ​និង​សេដ្ឋកិច្ច​

នៅ​ពេល​ប្រទេស​មួយ​មាន​ស្ថានភាព​នយោបាយ​ ​និង​សេដ្ឋកិច្ច​នឹងន​រ​ ​និង​អំណោយផល​ ​នោះ​នឹង​ទាក់ទាញ​វិនិ​យោគិន​បរទេស​កាន់តែ​ច្រើន​។​ ​ពេល​សេដ្ឋកិច្ច​លូតលាស់​ ​នរណា​មិន​ចង់​ប្រើ​រូបិយប័ណ្ណ​ខ្លួន​? ​ពេល​តម្រូវ​ការ​លុយ​ជាតិ​មានការ​កើន​ឡើង​ ​អត្រា​ប្ដូរ​ប្រាក់​មានសភាពល្អ​តាម​នោះ​។​

4 ​បំណុល​រដ្ឋាភិបាល​

​ករណី​ដែល​បំណុល​សាធារណៈ​នៃ​ប្រទេស​មួយ​កើន​ឡើង​ ​អត្រា​ឈាន​ទៅ​រក​អតិផរណា​ក៏​ខ្ពស់​ ​ហើយ​ពេល​នោះ​ឱនភាព​ថវិកាជាតិ​ ​នឹង​ធ្វើ​ឱ្យ​ប្រទេស​នោះ​ក្លាយ​ជាគោល​ដៅ​មិន​ទាក់ទាញ​សម្រាប់​ការ​វិនិយោគ​។​ ​បើ​ប្រទេស​នោះ​សម្រេច​ចិត្ត​បោះពុម្ព​លុយ​បន្ថែម​ដើម្បី​ទូទាត់​បំណុល​ ​នឹង​ធ្វើឲ្យ​អតិផរណា​ឡើង​ខ្ពស់​ ​ជាហេតុ​ដែល​អត្រា​ប្ដូរ​ប្រាក់​ធ្លាក់​ថ្លៃ​។​

5 ​ការនាំចេញ​-​នាំចូល​

ប្រសិនបើ​ប្រទេស​មួយ​មាន​ការនាំចេញ​ខ្ពស់​ជាង​ការនាំចូល​ ​នោះ​ជា​សញ្ញា​ល្អ​សម្រាប់​អត្រា​ប្ដូរ​ប្រាក់​។​ ​ដូច្នេះ​ ​បើ​អត្រា​នាំចេញ​កាន់តែ​ខ្ពស់​ ​មានន័យ​ថា​តម្លៃ​ ​និង​តម្រូវ​ការ​រូបិយប័ណ្ណ​របស់​ប្រទេស​នោះ​មានការ​កើន​ឡើង​។​
​យើង​ឃើញ​ថា​អត្រា​ប្ដូរ​ប្រាក់​ ​មិនមែន​ផ្លាស់ប្ដូរ​សុខ​ៗ​ឡើយ​ ​គឺ​វា​មានហេតុ​ដើមចម​របស់​វា​ដែល​រុញច្រាន​ឱ្យ​មាន​ភាព​ប្រែប្រួល​។​ ​ប្រសិនបើ​អ្នកតែង​តែ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ដែល​ទាក់ទង​នឹង​រូបិយប័ណ្ណ​ច្រើន​ ​អ្នក​គួរតែ​តាមដាន​នូវ​ព័ត៌មាន​ប្ដូរ​ប្រាក់​ឱ្យ​បាន​សព្វ​ជ្រុងជ្រោយ​ ​ជៀសវាង​ការ​ខាតបង់​ណាមួយ​ដោយសារតែ​ការ​ប្រែប្រួល​របស់​អត្រា​ប្តូរ​ប្រាក់​៕​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​

ពាក្យទាក់ទង: អត្រាប្តូរប្រាក់
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៤ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៤ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

ហិរញ្ញវត្ថុ
៤ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ
ហិរញ្ញវត្ថុ
៥ ខែមុន

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ

សេរីភាពហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៥ ខែមុន

សេរីភាពហិរញ្ញវត្ថុ

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន
ហិរញ្ញវត្ថុ
៥ ខែមុន

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ
ហិរញ្ញវត្ថុ
៥ ខែមុន

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ?

អត្ថបទបន្ទាប់
ការវិវត្តនៃរូបិយវត្ថុ

ការវិវត្តនៃរូបិយវត្ថុ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist