Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ សន្សំ, ហិរញ្ញវត្ថុ

ទុក​លុយ​ជាប់​ខ្លួនមានហា​និ​ភ័យ​អ្វីខ្លះ​?

១ year
1 នាទីក្នុងការអាន
57
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ទុក​លុយ​ជាប់​ខ្លួនមានហា​និ​ភ័យ​អ្វីខ្លះ
FacebookTwitterLinkedinTelegramQR Code

​ចាស់ៗ​ពីមុន​ចូលចិត្ត​ដាក់លុយ​តាម​ខ្លួន​ ​ឬ​ទុក​នៅផ្ទះ​ក្នុង​ទូរ​ដែក​ ​ឬ​ក្នុង​កូនជ្រូក​ ​ដោយសារ​មិន​មានទំនុក​ចិត្ត​ ​និង​មិន​មានការ​យល់​ដឹង​ច្រើន​ពី​ការ​ទុក​ប្រាក់​នៅ​ធនាគារ​។​ ​ភាគច្រើន​ ​អ្នក​ទុក​ប្រាក់​ជាប់​ខ្លួន​គិតថា​ទុក​សម្រាប់​ការពារ​ពេល​មានអាសន្ន​ភ្លាម​ៗ​ ​មាន​លុយ​នៅនឹង​ខ្លួន​ស្រាប់​ ​មិន​ចាំបាច់​ចំណាយ​ពេល​ទៅ​ធនាគារ​ទើប​ដកប្រាក់​បាន​។​ ​ប៉ុន្តែ​សម័យនេះ​ទៅ​ហើយ​ ​ការ​ទុក​លុយ​តាម​ខ្លួន​លែង​ជា​ជម្រើស​តែ​ម៉្យាងទៀត​ហើយ​។​ ​មិនតែប៉ុណ្ណោះ​ ​ការ​ទុក​លុយ​ជាប់​ខ្លួន​អាច​នាំមក​នូវ​ហា​និ​ភ័យ​មួយ​ចំនួន​ទៀត​ផង​។​
​តើ​ហា​និ​ភ័យ​អ្វីខ្លះ​?

អ​សុវត្ថិភាព

អ​សុវត្ថិភាព

​កា​រដាក់​ប្រាក់​ជាប់​ខ្លួន​ផ្ដល់​នូវ​អ​សុវត្ថិភាព​ដោយ​ការ​ប្រឈមមុខនឹង​ការ​លួច​ ​ឆក់​ ​ឬ​ប្លន់​ពី​ជន​ទុច្ចរិត​មួយ​ចំនួន​ ​រីឯ​យើង​ក៏​ប្រឈម​នឹង​គ្រោះថ្នាក់​ទាំង​ផ្លូវ​កាយ​ ​និង​ផ្លូវចិត្ត​។​ ​ក្រៅពី​នេះ​ ​ការ​ទុក​លុយ​ជាប់​ខ្លួន​អាច​ប្រឈម​នឹង​អ​សុវត្ថិភាព​ផ្សេងទៀត​ដូចជា​ ​ការ​បាត់បង់​ដោយចៃដន្យ​ ​ឬ​បាត់បង់​ក្នុង​ស្ថានភាព​គ្រោះអាសន្ន​ដូចជា​ភ្លើងឆេះ​ផ្ទះ​ជាដើម​ ​និង​ការ​ត្រូវ​បាន​គេ​ក្លែង​បន្លំ​ជាមួយ​លុយ​ក្លែងក្លាយ​។​ល​។​ ​ផ្ទុយទៅវិញ​ ​បើ​យើង​សន្សំ​ ​ឬ​ ​រក្សា​ប្រាក់​ទុក​នៅ​ធនាគារ​ ​វា​មាន​សុវត្ថិភាព​ជាង​ ​ដ្បិត​ថាបើ​ទោះបី​បាត់​កាត​ធនាគារ​ ​ឬ​ត្រូវ​បាន​គេ​លួច​កាត​ធនាគារ​បាត់​ ​យើង​អាច​ស្នើសុំ​ឲ្យ​ធនាគារ​បិទ​កាត​ ​ឬ​បិទ​គណនី​បណ្ដោះអាសន្ន​ភ្លាម​ៗ​ ​និង​អាច​ធ្វើ​កាត​ថ្មី​មកវិញ​។​


ខាតការប្រាក់

ខាតការប្រាក់

​ការ​ទុក​ប្រាក់​ជាប់​ខ្លួន​ចោល​ដោយ​មិន​ធ្វើអ្វី​សោះ​ ​បានន័យ​ថា​ ​អ្នក​បាន​ខាតបង់​ឱកាស​ទទួល​បាន​ការប្រាក់​មួយ​ចំនួន​ប្រសិនបើ​អ្នក​បាន​រក្សា​ប្រាក់​នោះ​ទុក​នៅ​ធនាគារ​។​ ​ជាក់ស្ដែង​ ​បច្ចុប្បន្ន​មាន​ប្រភេទ​គណនី​សន្សំ​ ​និង​គណនី​បញ្ញើ​ជាច្រើន​ប្រភេទ​នៅ​ធនាគារ​ ​ដែល​មាន​ផ្ដល់​ជូន​អត្រា​ការប្រាក់​មក​ឱ្យ​យើង​វិញ​។​ ​បន្ថែម​ពី​នេះ​ ​យើង​ក៏មាន​ជម្រើស​នៃ​គណនី​សន្សំ​ជាមួយ​អត្រា​ការប្រាក់​ប្រកួតប្រជែង​ជាច្រើន​។​ ​តួយ៉ាងដូចជា​គណនី​សន្សំ​របស់​ ​ធនាគារ​ ​អ៊ូ​រី​ ​ដែល​ផ្ដល់​អត្រា​ការប្រាក់​ខ្ពស់​រហូតដល់​៣​%​ឯណោះ​ក្នុង​មួយ​ឆ្នាំ​។​ ​ម្យ៉ាង​វិញទៀត​ ​ចំពោះ​កាត​ឥណពន្ធ​នៃ​គណនី​របស់​ធនាគារ​មួយ​ចំនួន​ថែមទាំង​មាន​ផ្ដល់​ជូន​នូវ​អត្ថប្រយោជន៍​ផ្សេងៗ​ដូចជា​ការ​បញ្ចុះតម្លៃ​ ​ឬ​ ​ការ​សន្សំ​ពិន្ទុ​ដើម្បី​ចាប់​រង្វាន់​នានា​។​


​ខូច​ទ្រង់ទ្រាយ​លុយ​

​ទុកលុយជាប់ខ្លួនខូច​ទ្រង់ទ្រាយ​លុយ​

​គ្រប់គ្នា​ធ្លាប់​ជួបប្រទះ​ទេ​? ​លុយ​រហែក​ ​បិត​ស្កុ​ត​ ​ឬ​លុយ​ចាស់​ ​ទក់ទី​ ​ដែលគេ​អាប់​មកវិញ​ ​ឬ​ពេល​ឱ្យ​ទៅ​គេ​ពេល​ទិញ​អី​ម្ដងៗ​។​

​ការ​កាន់លុយ​ផ្ទាល់ដៃ​ ​និង​ដោះ​ដូរ​គ្នា​រាល់ថ្ងៃ​ពី​មនុស្សម្នាក់​ទៅ​មនុស្សម្នាក់​ ​ប្រឈម​នឹង​ការ​ខូច​ទ្រង់ទ្រាយ​លុយ​ដូចជា​ការ​រហែក​ ​ឬ​ការ​ខ្ទក់​ចាស់​ ​ដោយសារ​អាកាសធាតុ​ ​ឬ​ការ​ទុកដាក់​ថែរក្សា​មិនបាន​ល្អ​។​ ​លើស​ពី​នេះ​ ​យើង​មិន​ត្រូវ​ភ្លេច​ទេ​ថា​ ​ក្រដាសប្រាក់​មួយ​សន្លឹក​បាន​ឆ្លង​កា​រដោះ​ដូរ​ពី​មនុស្សជា​ច្រើន​នាក់​។​ ​នោះ​យើង​មិន​អាច​ដឹង​ទេ​ថា​វា​មាន​ជាប់​មេរោគ​អ្វីខ្លះ​ទេ​ ​ជាពិសេស​នៅ​សម័យ​កូ​វី​ដ​នេះ​ ​យើង​កាន់តែ​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​រឿង​អនាម័យ​នៅ​ពេល​ចាប់កាន់​ ​ឬ​ ​ប៉ះពាល់​សាច់ប្រាក់​។​ ​ចំណែក​ឯ​អ្នកចូលចិត្ត​សន្សំ​លុយ​ដាក់​កូនជ្រូក​ ​ឬ​ចង​កៅស៊ូ​កប់​ក្រោម​ដី​ដូច​ជំនាន់​មុន​នោះ​ ​ក្រដាសប្រាក់​រឹត​តែ​ប្រឈម​នឹង​ការខូចខាត​ខ្ពស់​ ​ឬ​កណ្ដៀរ​ស៊ី​ក៏​ថា​បាន​។​ ​កុំ​ភ្លេច​ថា​ ​លុយ​តែ​ខូច​ទ្រង់ទ្រាយ​ហើយ​ ​គឺ​ពិបាក​ចាយវាយ​ហើយ​ ​ឬ​អាច​ខាត​ទឹក​ពេល​ដូរលុយ​។​

​ទោះបី​ការ​ទុក​លុយ​ជាប់​ខ្លួន​ជួយ​សម្រួល​ដល់​យើង​ក្នុង​គ្រា​មានអាសន្ន​អន់​ក្រ​យ៉ាងណាក៏ដោយ​ ​យើង​មិនគួរ​ដាក់លុយ​ដែល​មាន​ទាំងអស់​ជាប់​ខ្លួន​នោះ​ទេ​។​ ​ផ្ទុយទៅវិញ​ ​ការផ្លាស់ប្ដូរ​មក​ប្រើ​គណនី​ធនាគារ​ក្នុង​ការ​រក្សាទុក​ប្រាក់​អាច​ជួយ​សម្រួល​ទាំង​សុវត្ថិភាព​អ្នកប្រើប្រាស់​ ​មិន​បារម្ភ​ពី​ការខូចខាត​ទ្រង់ទ្រាយ​លុយ​ ​ហើយ​ថែមទាំង​បាន​ទទួល​ការប្រាក់​បន្ថែម​ទៀត​។​ ​ម្យ៉ាងទៀត​ ​ការ​មាន​លុយ​ក្នុង​គណនី​ធនាគារ​ស្រាប់​ក៏​អនុញ្ញាត​ឱ្យ​យើង​ប្រើប្រាស់​មធ្យោបាយ​ទូទាត់​តាម​ឌី​ជី​ថល​ច្រើន​ប្រភេទ​ ​ដូចជា​តាមរយៈ​ការ​ស្កេន​QRកូ​ដ​ ​ការ​ឆូត​កាត​ ​ឬ​ ​ការផ្ទេរ​ប្រាក់​តាម​ទូរស័ព្ទ​ ​ដែល​មាន​ទាំង​ភាព​ងាយស្រួល​ ​លឿន​រហ័ស​ ​និង​មិនបាច់​ភ័យ​ព្រួយ​រឿង​អនាម័យ​ផង​៕​ ​

* ​មាតិកា​នេះ​នាំមក​ជូន​ប្រិយ​មិត្ត​ដោយ​ ​កាក់​សេន​ ​និង​សហ​ការឧបត្ថម្ភ​ដោយ​ ​Woo​r​i​ ​Bank​ ​Cam​bo​d​i​a​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ផលិត​ដោយ​កាក់​សេន​

ពាក្យទាក់ទង: ទុក​លុយ​ជាប់​ខ្លួនហា​និ​ភ័យ​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០
សន្សំ
៥ ខែមុន

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០

ហិរញ្ញវត្ថុ
៥ ខែមុន

៣ សំណួរ​អំពីរលុយ

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន
សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ
ហិរញ្ញវត្ថុ
៥ ខែមុន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong
ហិរញ្ញវត្ថុ
៥ ខែមុន

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?
ហិរញ្ញវត្ថុ
៥ ខែមុន

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?

ហិរញ្ញវត្ថុ
៥ ខែមុន

ព្រឹត្តិការណ៍​វិបត្តិហិរញ្ញវត្ថុចំនួន ៤ ក្នុងប្រវត្តិសាស្ត្រ

អត្ថបទបន្ទាប់
មានតែ​២​មុឺ​ន​រៀល​ក៏​អាច​បង្កើត​គណនី​ធនាគារ​មួយ​បាន​ដែរ​

មានតែ​២​មុឺ​ន​រៀល​ក៏​អាច​បង្កើត​គណនី​ធនាគារ​មួយ​បាន​ដែរ​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist