Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

តើ​អាជីវកម្ម​ត្រូវធ្វើ​ដូចម្ដេច​ ​បើ​ចង់​ផ្តល់​សេវា​អតិថិជន​ឲ្យបាន​ល្អ​?

៩ ខែមុន
1 នាទីក្នុងការអាន
0
ទស្សនា
FacebookTwitterLinkedinTelegramQR Code
តើ​អាជីវកម្ម​ត្រូវធ្វើ​ដូចម្ដេច​ ​បើ​ចង់​ផ្តល់​សេវា​អតិថិជន​ឲ្យបាន​ល្អ​?
FacebookTwitterLinkedinTelegramQR Code

​អាជីវកម្ម​ណា​ក៏​ដូច​អាជីវកម្ម​ណា​ដែរ​ ​មិន​អាច​ខ្វះ​សេវា​អតិថិជន​ទេ​!! ​ផលិតផល​មានគុណ​ភាព​ល្អ​ហើយ​ ​បូករួម​ទាំង​សេវា​អតិថិជន​ជាទី​ពេញចិត្ត​ទៀ​តនឹង​ធ្វើឲ្យ​អតិថិជន​ចង់​មក​ម្ដង​ហើយ​ម្ដងទៀត​។​ ​ប៉ុន្តែ​ ​តើ​អាជីវកម្ម​ត្រូវធ្វើ​ដូចម្ដេច​ ​បើ​ចង់​ផ្តល់​សេវា​អតិថិជន​ឲ្យបាន​ល្អ​?

តើ​អាជីវកម្ម​ត្រូវធ្វើ​ដូចម្ដេច​ ​បើ​ចង់​ផ្តល់​សេវា​អតិថិជន​ឲ្យបាន​ល្អ​?

1. ​ភាព​រួសរាយ​រាក់ទាក់​ ​និង​យល់​ពី​តម្រូវ​ការ​អតិថិជន​

​ផ្ដល់​ស្នាម​ញញឹម​ ​ប្រើ​ពាក្យ​គួរសម​ ​វាចា​ទន់ភ្លន់​ ​និង​ភាព​រួសរាយ​រាក់ទាក់​ ​សុទ្ធសឹងតែ​ធ្វើឲ្យ​អតិថិជន​មាន​អារម្មណ៍​ថា​កក់ក្ដៅ​ពេល​មក​ជាវ​ទំនិញ​ ​ឬ​មក​ប្រើប្រាស់​សេវាកម្ម​ហាង​របស់​អ្នក​។​ ​លើស​ពី​នេះ​ ​អ្នកចាំ​បម្រើ​សេវា​អតិថិជន​ត្រូវ​ព្យាយាម​យល់​ ​និង​បំពេញ​តម្រូវ​ការ​អតិថិជន​ផង​ដែរ​ ​ដើម្បី​ធ្វើឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា​ទទួល​បានការ​ស្វាគមន៍​ ​ផ្ដល់​តម្លៃ​ ​និង​យកចិត្តទុកដាក់​ ​សូម្បី​ការ​ចងចាំ​ចំណុច​តូច​ៗ​ ​ដូចជា​ចំណង់ចំណូលចិត្ត​ ​ឬ​តម្រូវ​ការ​របស់​គាត់​។​

2. ផ្ដល់ឲ្យ​អតិថិជន​នូវ​បទពិសោធន៍​គួរឲ្យ​ចងចាំ​

​ម្ចាស់​អាជីវកម្ម​គួរ​ផ្ដល់​បទពិសោធន៍​ដ៏​គួរឲ្យ​ចងចាំ​ដល់​អតិថិជន​ ​ដើម្បីឲ្យ​គាត់​មាន​អារម្មណ៍​ថា​ប្លែក​និង​ពិសេស​ខុស​ពី​ហាង​ដទៃ​។​ ​ទោះបី​ផលិតផល​ ​ឬ​សេវាកម្ម​ដូចគ្នា​ ​ប៉ុន្តែ​ភ្ញៀវ​អាច​នឹង​និយម​ហាង​មួយ​ជាង​ហាង​មួយទៀត​ដោយសារ​អារម្មណ៍​ ​និង​បទពិសោធន៍​ដែល​ទទួល​បាន​មាន​លក្ខណៈ​ខុសគ្នា​។​ ​តួយ៉ាងដូចជា​ ​ពេល​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បុគ្គលិក​ ​ពេល​ទទួល​បានការ​បញ្ចុះតម្លៃ​ពិសេស​ ​ពេល​ទទួល​កា​ដូរ​ ​ឬ​វត្ថុ​អនុ​ស្សា​វ​រី​យ៍​។​ល​។​ ​ដូច្នេះ​ ​ម្ចាស់​អាជីវកម្ម​គួរតែ​រក​វិធី​ ​និង​បង្កើត​ការ​ចងចាំ​ល្អ​ៗ​ដល់​អតិថិជន​ ​ដើម្បីឲ្យ​ពួក​ចង់​ត្រលប់​មក​ទទួលយក​បទពិសោធន៍​ទាំងនេះ​ម្ដងទៀត​។​

3. ​ភាព​ងាយស្រួល​នៃ​ការ​ទូទាត់ប្រាក់​

​សម័យនេះ​គឺ​សម័យថ្មី​ ​បច្ចេកវិទ្យា​ទំនើប​ ​ហើយ​អតិថិជន​ជាច្រើន​លែង​ចូលចិត្ត​ដាក់លុយ​តាម​ខ្លួន​ច្រើន​ៗ​ហើយ​ ​ម៉្យាង​គឺ​បារម្ភ​ពី​សុវត្ថិភាព​ ​និង​អនាម័យ​ផង​។​ ​ហេតុនេះ​ហើយ​ម្ចាស់​អាជីវកម្ម​ត្រូវ​ចេះ​បត់បែន​ទៅតាម​អតិថិជន​ដូចគ្នា​។​ ​ជាមួយ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទំនើប​ៗ​សព្វថ្ងៃ​ ​អាជីវករ​ត្រូវ​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ទូទាត់ប្រាក់​ដល់​អតិថិជន​ ​ដូចជា​តាមរយៈ​ការ​ទូទាត់ប្រាក់​ដោយ​ស្កេន​កូ​ដ​ QR ​របស់​ធនាគារ​អ៊ូ​រី​ ​ដែល​ចំណេញ​ទាំង​ពេលវេលា​ ​និង​មាន​សុវត្ថិភាព​ចំពោះ​អតិថិជន​។​ ​មិនតែប៉ុណ្ណោះ​ ​ជាមួយ​ K​H​QR ​ដែល​បាន​ដាក់ឲ្យ​ប្រើប្រាស់​ដោយ​ធនាគារជាតិនៃកម្ពុជា​ ​អតិថិជន​របស់​អ្នក​អាច​ស្កេន​ទូទាត់​បាន​យ៉ាង​ងាយស្រួល​ ​មិនថា​គាត់​ផ្ទេរ​ចេញពី​គណនី​នៅ​ធនាគារ​ក្នុងស្រុក​ណាមួយ​ក៏បាន​។​
​អាជីវកម្ម​ដើរទៅ​មុខ​រលូន​ ​ទទួល​បាន​ជោគជ័យ​ឬ​អត់​ ​ក៏​អាស្រ័យ​លើ​ការ​ផ្ដល់​សេវា​អតិថិជន​ ​ចងចិត្ត​ពួកគាត់​ឲ្យ​ត្រលប់​មក​ទទួល​សេវាកម្ម​ពី​ក្នុង​ហាង​ម្ដងទៀត​បាន​ដែរ​ឬទេ​។​

​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ជាង​មុន​ដល់​អតិថិជន​ក្នុង​ការ​ទូទាត់ប្រាក់​ ​ម្ចាស់​អាជីវកម្ម​អាច​ស្នើសុំ​ K​H​QR ​ពី​ធនាគារ​ ​អ៊ូ​រី​ ​ឥលូវ​នេះ​! ​រួម​ជាមួយ​នូវ​ភាព​សម្បូរ​បែប​នៃ​សេវា​ធនាគារ​ ​ភាព​ងាយស្រួល​ក្នុង​ការស្វែងរក​និង​ប្រើប្រាស់​ ​តាមរយៈ​សាខា​ធនាគារ​រហូតដល់​ ​១​៣​៨​ ​សាខា​ទូទាំង​ប្រទេស​កម្ពុជា​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​អ្នក​ទាំងអស់គ្នា​អាច​ទាក់ទង​ទៅកាន់​គេហទំព័រ​ផ្លូវការ​របស់​ធនាគារ​ ​អ៊ូ​រី​ ​នៅ​ទីនេះ​ 👉 ​Woori Bank Cambodia៕​

* ​មាតិកា​នេះ​នាំមក​ជូន​ប្រិយ​មិត្ត​ដោយ​ ​កាក់​សេន​ ​និង​សហ​ការឧបត្ថម្ភ​ដោយ​ ​Woo​r​i​ ​Bank​ ​Cam​bo​d​i​a​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ផលិត​ដោយ​កាក់​សេន

ពាក្យទាក់ទង: ​ផ្តល់​សេវា​អតិថិជន​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៦ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

ការពង្រីក​ការងារ​
វិនិយោគ
៦ ខែមុន

ការពង្រីក​ការងារ​

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?
វិនិយោគ
៦ ខែមុន

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?
វិនិយោគ
៧ ខែមុន

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?

២០ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?
វិនិយោគ
៧ ខែមុន

២៥ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា
វិនិយោគ
៧ ខែមុន

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា

វិនិយោគ
៧ ខែមុន

តួនាទីក្នុងនាមជាអ្នកគ្រប់គ្រង

អត្ថបទបន្ទាប់
កត្តា​អ្វីខ្លះកំណត់តម្លៃ​បុព្វលាភធានារ៉ាប់រង​អាយុជីវិត​?

កត្តា​អ្វីខ្លះកំណត់តម្លៃ​បុព្វលាភធានារ៉ាប់រង​អាយុជីវិត​?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist