Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?

៦ ខែមុន
1 នាទីក្នុងការអាន
31
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?
FacebookTwitterLinkedinTelegramQR Code

​ធ្លាប់​ជួប​រឿង​បែប​នេះ​អត់​? ​ទំនិញ​ ​ឬ​អីវ៉ាន់​ពេល​ឃើញ​ក្នុង​ពាណិជ្ជកម្ម​ឡើង​ទំនង​ ​ហើយ​ទាក់ទាញ​ ​ដល់ពេល​ទិញ​បាន​ដល់ដៃ​ហើយ​ ​ខុសគ្នា​ពី​ការផ្សាយ​ ​ទាំង​រូបរាង​ ​និង​គុណភាព​ដែល​អ្នក​លក់​សន្យា​។​

​តើ​ការផ្សាយពាណិជ្ជកម្ម​មិន​ពិត​ ​ស្ដែង​ឡើង​តាម​រូបភាព​ណា​?
​ការផ្សាយពាណិជ្ជកម្ម​មិន​ពិត​មាន​ច្រើន​ទម្រង់​ដូចជា​ (​១​). ​មិនបាន​ភ្ជាប់​ជាមួយ​នូវ​ការ​ផ្ដល់​សេវា​ជូន​ (​២​). ​ផលិតផល​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ ​ឬ​ (​៣​). ​មិន​ផ្ដល់​អត្ថប្រយោជន៍​ដូច​ការ​អះអាង​ឡើយ​។​ ​ផលិតផល​មួយ​ចំនួន​មិន​មាន​ផ្ទុក​នូវ​សារធាតុ​ដែល​បាន​បញ្ជាក់​លើ​ស្លាក​សញ្ញា​ ​ខ្លះទៀត​ផ្សព្វផ្សាយ​ខុស​ពី​ទំហំ​ពិតប្រាកដ​ ​និង​មិនបាន​រួម​តម្លៃ​សេវាកម្ម​ផ្សេងៗ​។​ល​។​

​ថ្ងៃនេះ​ ​កាក់​សេន​នឹង​លើក​ផល​ប៉ះពាល់​ទាំងនោះ​មក​អត្ថាធិប្បាយ​ ​ជាពិសេស​សម្រាប់​អ្នក​ដែល​ជា​ពាណិជ្ជករ​ ​និង​អ្នកទិញ​ទំនិញ​ ​និង​សេវា​ដូចតទៅ​៖​

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?

1 ​បាត់បង់​ការ​ទុកចិត្ត​ពី​អតិថិជន​

គ្មាន​អតិថិជន​ណា​ដែល​ពេញចិត្ត​នឹង​ត្រូវ​បាន​គេ​បោកប្រាស់​ ​និង​កេង​ចំណេញ​លើ​នោះ​ទេ​។​ ​កាលណា​ដែល​អតិថិជន​ដឹង​ថា​អាជីវកម្ម​មួយ​រក​សុី​បាតដៃ​ខ្នងដៃ​ ​លក់​ផលិតផល​ដែល​ប៉ះពាល់​សុខភាព​ ​និង​ខុស​ពី​ការ​រំពឹង​ទុក​ ​គាត់​នឹង​បាត់បង់​ទំនុក​ចិត្ត​ជាមិនខាន​។​ ​មិនតែប៉ុណ្ណោះ​ ​ក្រុមហ៊ុន​នឹង​បាត់បង់​ភ្ញៀវ​ថ្មី​ដែល​បម្រុង​នឹង​ទិញ​ផលិតផល​ពួកគេ​ ​ក៏​ថា​បាន​។​

2 ​ល្អក់កករ​ដល់​ទំនាក់ទំនង​ជាមួយ​ដៃគូ​រកស៊ី​ ​និង​អ្នក​ដាក់​ទុន​

ក្នុង​វិ​ស័​យ​ជំនួញ​ ​កេរ្តិ៍ឈ្មោះ​គឺ​មាន​សារ​:​សំខាន់​ណាស់​។​ ​ការផ្សាយពាណិជ្ជកម្ម​មិន​ពិត​ ​នឹង​ធ្វើឲ្យ​ក្រុមហ៊ុន​មួយ​ខូច​កេរ្តិ៍ឈ្មោះ​ ​ហើយ​អ្នកវិនិយោគទុន​ក៏​នឹង​អល់អែក​ ​ដក​ភាគ​ហ៊ុន​ចេញ​ ​ហើយ​ដៃគូ​សហការ​ក៏​លែង​ចង់​រក​សុី​ជាមួយ​ ​ដោយសារ​ខ្លាច​ប៉ះពាល់​មុខមាត់​របស់​ពួកគេ​នៅ​ថ្ងៃមុខ​។​ ​ទោះបីជា​ចង់​ដើររក​អ្នក​វិនិយោគ​ថ្មី​ ​ក៏​មិន​ងាយស្រួល​ដែរ​។​

3 ​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​ ​និង​ពេលវេលា​

នៅពេលដែល​ក្រុមហ៊ុន​មួយ​មាន​ប្រវត្តិ​មិន​ស្មោះត្រង់​ ​ចាប់ផ្តើម​បាត់បង់​ភ្ញៀវ​ ​និង​អ្នក​វិនិយោគ​ ​នោះ​នឹង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​កា​រលក់​ ​ប្រាក់ចំណូល​ ​និង​ទុន​ទៅ​ថ្ងៃមុខ​។​ ​ពេលវេលា​ ​និង​ថវិកា​ចំណាយ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ក៏​ត្រូវ​ខាតបង់​។​ ​លើស​ពី​នេះ​ ​ការផ្សាយពាណិជ្ជកម្ម​កុហក​ ​និង​បំផ្លើស​ ​អាច​ត្រូវ​គេ​ព្រមាន​ ​និង​ពិន័យ​តាម​ផ្លូវច្បាប់​ជា​ទឹកប្រាក់​ ​ឬ​ត្រូវ​ភ្ញៀវ​ទាមទារ​ដូរ​យក​លុយ​វិញ​ជាដើម​។​

4 ​អាច​ត្រូវ​គេ​ប្តឹង​

ចំពោះ​អតិថិជន​ខ្លះ​ ​ពួកគាត់​អាច​សម្រេច​ចិត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ​ប្ដឹងផ្ដល់​ពី​ការ​ខូ​ត​ខាត​ផ្សេងៗ​ដែល​គាត់​បាន​ទទួលរង​។​ ​ឧទាហរណ៍​ ​កាលពី​ឆ្នាំ​២​០​១​១​ ​ក្រុមហ៊ុន​ស្បែកជើង​ ​New​ ​Balance​ ​ត្រូវ​បាន​ប្ដឹង​ពី​ការផ្សាយពាណិជ្ជកម្ម​មិន​ពិត​ ​ដោយ​អះអាង​ស្បែកជើង​របស់​ខ្លួន​អាច​ជួយ​ដុត​កាឡូ​រី​របស់​អ្នក​ពាក់​។​ ​ក្រោយមក​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ ​ស្បែកជើង​នោះ​មិន​មាន​អត្ថប្រយោជន៍​សុខភាព​ដូច​បាន​ផ្សព្វផ្សាយ​ទេ​ ​បណ្ដាល​ឱ្យ​ក្រុមហ៊ុន​ត្រូវ​ខាតបង់​ ​ទឹកប្រាក់​ ​២​.​៣​លាន​ដុល្លារ​ ​ជា​សំណង​។​

​សរុប​មក​ ​ក្រុមហ៊ុន​នានា​គួរណាស់តែ​ជៀសវាង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​មិន​ពិត​ ​ដែល​ជា​ផ្នែក​មួយ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​ ​និង​ការ​កេងប្រវ័ញ្ច​ផ្សេងៗ​ដើម្បី​តែ​ផល​ចំណេញ​។​

​នៅ​កម្ពុជា​យើង​ ​បើសិនជា​ធុ​រ​ជន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​មិន​ពិត​ ​អតិថិជន​មាន​សិទ្ធិ​ក្នុង​ការ​រាយការណ៍​ ​និង​ដាក់ពាក្យបណ្ដឹង​ទៅកាន់​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​ ​កិច្ច​ការប្រកួតប្រជែង​ ​និង​បង្ក្រាប​ការ​ក្លែង​បន្លំ​ “​ក​.​ប​.​ប​” ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ ​ឬ​ស្ថាប័នមានសមត្ថកិច្ច​ពាក់ព័ន្ធ​។​

​ក្នុងនាម​ជា​អ្នកប្រើប្រាស់​ ​យើង​គួរ​យកចិត្តទុកដាក់​ទៅលើ​ស្លាក​សញ្ញា​ ​ការ​ផ្តល់​មតិ​របស់​អតិថិជន​ដទៃ​ ​ការ​គិតថ្លៃ​សេវា​ ​និង​លក្ខខណ្ឌ​ផ្សេងៗ​មុន​ទិញ​ទំនិញ​ជៀសវាង​ការ​ផុងខ្លួន​តាម​ការផ្សាយពាណិជ្ជកម្ម​មិន​ពិត​ ​នាំ​ឱ្យ​ជួប​កំហាត​បង់​ដោយ​ប្រការ​ណាមួយ​៕​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​

​ឯកសារ​យោង​
1. ​A​z​central​ – ​What​ ​I​s ​t​h​e​ ​Worst​ ​Thing​ ​About​ ​Deceptive​ ​Advertising​?
2. ​Dominion​ – 3 ​thing​s ​wrong​ ​with​ ​unethical​ ​advertising​ ​and​ ​why​ ​it​’s ​such​ ​a​ ​no​ ​no​
3. C​h​ron – ​What​ ​Are​ ​t​h​e​ ​Ethical​ ​Limit​s ​in​ ​Advertising​?
4. ​Top​ ​class action​ – $2.3 ​Million​ ​New​ ​Balance​ ​Ton​in​g​ ​Shoe​ ​Settlement​ ​Reach​e​d​
5. ​ក​.​ប​.​ប​ -​ វីដេអូ​ស្តី​អំពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​មិន​ពិត​
6. ​ក​.​ប​.​ប​ -​ វីដេអូ​ស្តី​អំពី​ដំណោះស្រាយ​ ​និង​ការ​ទាមទារ​នូវ​សំណង​

ពាក្យទាក់ទង: ផ្សាយពាណិជ្ជកម្មមិនពិត
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៦ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

ការពង្រីក​ការងារ​
វិនិយោគ
៦ ខែមុន

ការពង្រីក​ការងារ​

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?
វិនិយោគ
៧ ខែមុន

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?

២០ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?
វិនិយោគ
៧ ខែមុន

២៥ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា
វិនិយោគ
៧ ខែមុន

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា

វិនិយោគ
៧ ខែមុន

តួនាទីក្នុងនាមជាអ្នកគ្រប់គ្រង

រៀនផ្នែកសេដ្ឋកិច្ចវិទ្យាធ្វើការងារអ្វីបានខ្លះ?
វិនិយោគ
៧ ខែមុន

រៀនផ្នែកសេដ្ឋកិច្ចវិទ្យាធ្វើការងារអ្វីបានខ្លះ?

អត្ថបទបន្ទាប់
ទាល់តែ​ជូនលុយ​​​ ​ទើប​ចាត់ទុកជា​ការតបស្នងគុណអ្នកមានគុណមែនទេ?

ទាល់តែ​ជូនលុយ​​​ ​ទើប​ចាត់ទុកជា​ការតបស្នងគុណអ្នកមានគុណមែនទេ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist