Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

វិបត្តិ​សេដ្ឋកិច្ច​ជិះឥទ្ធិពលអ្វីខ្លះលើហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន

Kacnika ដោយ Kacnika
5 months មុន
ប្រភេទ ចំណូលចំណាយ, វិនិយោគ
វិបត្តិ​សេដ្ឋកិច្ច​ជិះឥទ្ធិពលអ្វីខ្លះលើហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន
148
ទស្សនា

​វិបត្តិសេដ្ឋកិច្ច​ ​ឬ​ ​Recession​ ​ជា​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​នៅ​តំបន់​ភូមិសាស្ត្រ​ ​ឬ​ប្រទេស​មួយ​។​ ​ជា​ធម្មតា​ ​នៅ​ពេល​មាន​វិបត្តិសេដ្ឋកិច្ច​ ​ប្រជាជន​ដែល​រស់នៅ​ក្នុង​ប្រទេស​ ​នោះ​នឹង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ​។​ ​តួ​យ៉ាងដូច​មាន​សេដ្ឋកិច្ច​ប្រទេស​អា​ឡឺម៉ង់​នៅ​ក្រោយ​សង្គ្រាមលោក​លើក​ទី​២​ ​និង​ប្រទេស​រ៉ុស្សី​ពេល​បច្ចុប្បន្ន​ ​ជាឧទាហរណ៍​ស្រាប់​!
​តើ​ប្រិយ​មិត្ត​កាក់​សេន​យល់​ពី​វិបត្តិសេដ្ឋកិច្ច​ដល់ក​ម្រិ​ត​ណា​ដែរ​? ​កុំ​ភ្លេច​ចូល​អាន​មាតិកា​នេះ​ឲ្យ​ដល់​ចប់​ ​ដើម្បី​ស្វែងយល់​ ​ពី​ផល​ប៉ះពាល់​ ​និង​គន្លឹះ​មួយ​ចំនួន​!
វិបត្តិ​សេដ្ឋកិច្ច​ជិះឥទ្ធិពលអ្វីខ្លះលើហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន

​វិបត្តិសេដ្ឋកិច្ច​ ​គឺ​នៅពេលដែល​ដំណើរការ​សេដ្ឋកិច្ច​មានការ​ធ្លាក់ចុះ​ក្នុង​តំបន់​ភូមិ​សា​ស្រ្ត ​ឬ​ ​ប្រទេស​ណាមួយ​ក្នុង​រយ​:​ពេល​យូរ​ជាង​ពីរ​ទៅ​បី​ខែ​ឡើង​។​

​ភាគច្រើន​គេ​ចំណាំ​វិបត្តិសេដ្ឋកិច្ច​តាមរយៈ​៖​
– ​កំណើន​អត្រា​គ្មាន​ការងារ​ធ្វើ​ខ្ពស់​ (​High​ ​Unemployment Rate​)
– ​ការ​ធ្លាក់ចុះ​នៃ​សកម្មភាព​ឧស្សាហកម្ម​ ​ឬ​ ​ការ​កើន​ឡើង​តម្លៃ​ផលិតផល​ទី​ផ្សារ​
– ​អត្រា​ធ្លាក់ចុះ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ (​Negative​ ​Gross Domestic Product​ or ​G​D​P​)

​មូលហេតុ​ដែល​អាច​ធ្វើឲ្យ​វិបត្តិសេដ្ឋកិច្ច​
​មូលហេតុ​ដែល​អាច​ធ្វើឲ្យ​វិបត្តិសេដ្ឋកិច្ច​

​មូលហេតុ​ដែល​អាច​ធ្វើឲ្យ​វិបត្តិសេដ្ឋកិច្ច​កើតឡើង​មាន​ដូចជា​៖​

– ​អតិផរណា​: ​នៅពេលដែល​តម្លៃ​នៃ​ផលិតផល​កើន​ឡើង​ ​និង​តម្លៃ​លុយ​ធ្លាក់ចុះ​
– ​កា​រដាក់​បទបញ្ជា​ ​ឬ​គោល​នយោបាយ​ខុស​របស់​រដ្ឋ​: ​ឧទាហរណ៍​ដូចជា​ការ​បង្កើន​អត្រា​ការប្រាក់​ដើម្បី​បង្កើន​តម្លៃ​រូបិយប័ណ្ណ​ជាតិ​
– ​វិបត្តិ​ធ្ងន់ធ្ងរ​លើ​វិ​ស័​យ​ផលិតកម្ម​ ​ឬ​វិ​ស័​យ​សំខាន់​ៗ​របស់​រដ្ឋ​: ​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ ​និង​តម្រូវ​ការ​ទី​ផ្សារ​
– ​ការ​បាត់បង់​ទំនុក​ចិត្ត​លើ​ការ​វិនិយោគ​ ​និង​សេដ្ឋកិច្ច​: ​ជាពិសេស​ ​ពេល​អចល​ន​ទ្រព្យ​ឡើងថ្លៃ​ខ្ពស់​ខ្លាំង​ ​នាំឲ្យ​អត្រា​ការប្រាក់​កើន​ខ្ពស់​ ​ឬ​ទី​ផ្សារ​ភាគ​ហ៊ុន​រលំ​ជាដើម​
– ​វិបត្តិ​ពិភពលោក​: ​តួយ៉ាងដូចជា​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​- ​១​៩​ធ្វើឲ្យ​មនុស្សជា​ច្រើន​បាត់បង់​ការងារ​ធ្វើ​ ​សេដ្ឋកិច្ច​ធ្លាក់ចុះ​លឿន​ ​ហើយ​មិនតែប៉ុណ្ណោះ​ ​ការ​វាយលុក​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​ដោយ​រុស្សី​ ​ធ្វើឲ្យ​ទី​ផ្សារ​ហិរញ្ញវត្ថុ​ ​និង​ពាណិជ្ជកម្ម​ធ្លាក់ចុះ​ ​ឯ​សាំង​ឡើងថ្លៃ​ ​ដូចជា​យើង​បានឃើញ​ជាក់ស្តែង​។

​ផលប៉ះពាល់ដល់ហិរញ្ញវត្ថុផ្ទាល់ខ្លួន

ផលប៉ះពាល់ដល់ហិរញ្ញវត្ថុផ្ទាល់ខ្លួនផលវិបាក​មួយ​ចំនួន​ដែល​អាច​នឹង​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​អំឡុង​ពេល​ប្រទេស​មួយ​កំពុង​ជួប​វិបត្តិសេដ្ឋកិច្ច​មាន​ដូចជា​៖​

– ​ការផ្លាស់ប្តូរ​ទម្លាប់​ចាយវាយ​ទាំងស្រុង​
– ​ការ​ប្រឈមមុខនឹង​ការ​បាត់បង់​ការងារ​
– ​ការ​បាត់បង់​ផល​ចំណេញ​ពី​ការ​វិនិយោគ

ផ្លាស់ប្តូរទម្លាប់ចាយវាយទាំងស្រុង

ផ្លាស់ប្តូរទម្លាប់ចាយវាយទាំងស្រុង

​ការរស់នៅ​នឹង​ត្រូវ​ផ្លាស់ប្តូរ​ ​ដោយសារ​ការ​កើន​ឡើង​នៃ​តម្លៃ​ផលិតផល​ក្នុង​ទី​ផ្សារ​។​ ​អ្នក​ត្រូវ​ចាយវាយ​ត្បិតត្បៀត​ខ្លាំង​ជាង​មុន​ ​ចំណែក​ឯ​ប្រាក់​សម្រាប់​សន្សំ​ ​និង​វិនិយោគ​វិញ​ក៏​លែង​មាន​ដូចមុន​ដែរ​។​ ​ដោយ​ចំណាយ​ច្រើនជាង​ចំណូល​ ​អ្នក​នឹង​ត្រូវ​លះបង់​ការ​ចំណាយ​មិន​ចាំបាច់​ ​រួម​មានការ​ក​ម្សាន្ត ​ទ្រព្យ​ ​ឬ​សម្ភារ​មួយ​ចំនួន​ដូចជា​ឡាន​ ​គ្រឿងអលង្ការ​ ​ជាដើម​។​ ​ពេលខ្លះ​ ​អ្នក​អាច​ត្រូវ​យក​ប្រាក់សន្សំ​មក​ចាយវាយ​ទៀត​ផង​ ​ដែល​ធ្វើឲ្យ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​របស់​អ្នក​រឹត​តែ​ប្រឈម​មុខ​ខ្ពស់​នឹង​ហា​និ​ភ័យ​ផ្សេងៗ​។​

ប្រឈមមុខនឹងការបាត់បង់ការងា

ប្រឈមមុខនឹងការបាត់បង់ការងា

​វិបត្តិសេដ្ឋកិច្ច​អាច​ធ្វើឲ្យ​ក្រុមហ៊ុន​ ​ឬ​អាជីវកម្ម​បាត់បង់​ប្រាក់ចំណូល​មួយ​ផ្នែក​ធំ​។​ ​ពេល​នោះ​ក្រុមហ៊ុន​ ​ឬ​អាជីវកម្ម​ ​នឹង​ត្រូវ​កាត់បន្ថយ​ចំនួន​បុគ្គលិក​ ​ដើម្បី​កាត់បន្ថយ​ចំណាយ​។​ ​ដូច្នេះ​ហើយ​ ​អ្នក​ដែល​ពឹងផ្អែក​លើ​ប្រាក់ខែ​ជាគោល​ ​ឬ​ជា​ប្រភព​ចំណូល​តែមួយ​ ​ដើម្បី​ផ្គត់ផ្គង់​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​ ​នឹង​ទទួលរង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ ​រហូតដល់​អាច​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​។

ខាតបង់លើការវិនិយោគ

ខាតបង់លើការវិនិយោគ

​ដោយសារតែ​ប្រទេស​ឬ​តំបន់​មាន​វិបត្តិសេដ្ឋកិច្ច​ ​វា​អាច​បណ្តាលឲ្យ​វិនិ​យោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​លែង​មានទំនុក​ចិត្ត​ ​រួច​ដកហូត​ការ​វិនិយោគ​មកវិញ​ ​ធ្វើឲ្យ​អាជីវកម្ម​ជួប​ការ​ខាតបង់​ ​ឬ​អាច​ឈាន​ដល់​ការ​ក្ស័យធន​ទៀត​ផង​ ​ដោយ​មិន​អាច​​​រក​ទុន​មក​បង្វិល​គ្រប់គ្រាន់​ ​ទាន់ពេល​វេលា​។​

​ហេតុនេះ​ហើយ​ ​ទើប​អ្នក​វិនិយោគ​លើ​ភាគ​ហ៊ុន​ ​អាច​ទទួលរង​ការ​ខាតបង់​លើ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ធ្ងន់ធ្ងរ​ ​រហូត​ត្រូវ​បង្ខំចិត្ត​លក់​ទ្រព្យសម្បត្តិ​មាន​តម្លៃ​មក​ដោះ​ទ័ល​ក៏​ថា​បាន​។


គន្លឹះ

គន្លឹះ

​ដើម្បី​កាត់បន្ថយ​ការ​រង​ផល​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ក្នុង​អំឡុង​ពេល​មាន​វិបត្តិសេដ្ឋកិច្ច​ ​អ្នក​អាច​ចាត់វិធានការ​មួយ​ចំនួន​ដូច​ខាងក្រោម​៖​

– ​ផ្លាស់ប្តូរ​របៀបរស់នៅ​ឲ្យ​ស្រប​ទៅតាម​ស្ថានភាព​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ ​និង​សេដ្ឋកិច្ច​
– ​ចាយវាយ​ដោយ​សន្សំសំចៃ​ ​និង​កាត់បន្ថយ​ចំណាយ​មិន​ចាំបាច់​
– ​ជៀសវាង​ការខ្ចី​បំណុល​ពី​អ្នក​ចងការ​ ​ឬ​ស្ថាប័ន​ដែល​គិត​អត្រា​ការប្រាក់​ខ្ពស់​
– ​អត់ធ្មត់​ ​រក្សាទុក​អចល​ន​ទ្រព្យ​របស់​អ្នក​បើសិនជា​អាច​ ​ព្រោះ​តម្លៃ​អចល​ន​ទ្រព្យអា​ច​នឹង​កើន​ឡើង​នៅ​ពេល​សេដ្ឋកិច្ច​ធូរ​ស្បើយ​
– ​អ្នក​គួរ​មាន​កញ្ចប់​ប្រាក់សន្សំ​បម្រុង​ទុក​ ​ឬ​ ​emergency fund​ ​យ៉ាងហោចណាស់​សម្រាប់​រយៈពេល​ ​៦​ ​ខែ​ខាងមុខ​ ​ដើម្បី​ការពារ​ប្រសិនបើ​មានវិបត្តិ​សេ​ដ្ឋិ​កិច្ច​៕​ ​

Click here to know more: 5 Things You Shouldn’t Do During a Recession


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

អត្ថបទទាក់ទង

គូស្នេហ៍ថ្មីថ្មោង គួរធ្វើយ៉ាងណាទើបទិញគេហដ្ឋានក្នុងក្ដីស្រមៃបាន?
ចំណូលចំណាយ

គូស្នេហ៍ថ្មីថ្មោង គួរធ្វើយ៉ាងណាទើបទិញគេហដ្ឋានក្នុងក្ដីស្រមៃបាន?

August 15, 2022
ធនាគារ អ៊ូរី ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ កម្មវិធី “ការបណ្តុះបណ្តាលពន្លកថ្មី ជំនាន់ទី១”
ចំណូលចំណាយ

ធនាគារ អ៊ូរី ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ កម្មវិធី “ការបណ្តុះបណ្តាលពន្លកថ្មី ជំនាន់ទី១”

August 12, 2022
Woori Bank Completed Talent Incubation Program Generation 1
ចំណូលចំណាយ

Woori Bank Completed Talent Incubation Program Generation 1

August 12, 2022
អត្ថបទបន្ទាប់
៣​ជំហាន​​រក្សា​សុខភាព​ហិរញ្ញវត្ថុ​កាន់តែប្រសើរ

៣​ជំហាន​​រក្សា​សុខភាព​ហិរញ្ញវត្ថុ​ អោយកាន់តែប្រសើរ

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Kimlong Ro
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ Sovannary Hong
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
July 22, 2022

ពន្ធ និងអាករ

ពន្ធ និង អាករ

ដោយ Sopheavy Ngoun
July 23, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។