Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ធានារ៉ាប់រង

កត្តា​អ្វីខ្លះកំណត់តម្លៃ​បុព្វលាភធានារ៉ាប់រង​អាយុជីវិត​?

១១ ខែមុន
1 នាទីក្នុងការអាន
24
ទស្សនា
FacebookTwitterLinkedinTelegramQR Code
កត្តា​អ្វីខ្លះកំណត់តម្លៃ​បុព្វលាភធានារ៉ាប់រង​អាយុជីវិត​?
FacebookTwitterLinkedinTelegramQR Code

​មនុស្សជា​ច្រើន​យល់ថា​ធានា​រ៉ាប់រង​អាយុជីវិត​មាន​តម្លៃ​ថ្លៃ​ ​ហើយ​ហាក់​មិន​ងាយ​ទទួល​បាន​អត្ថប្រយោជន៍​មក​វិញទៀត​។​ ​ប៉ុន្តែ​មុននឹង​ថា​វា​មាន​តម្លៃ​ថ្លៃ​ ​អ្នកមាន​ដឹង​ទេ​ថា​ ​ថ្លៃ​ធានា​រ៉ាប់រង​អាយុជីវិត​ត្រូវ​បាន​កំណត់​ដោយ​កត្តា​អ្វីខ្លះ​?

​តាមពិត​ទៅ​ ​តម្លៃ​គម្រោង​ធានា​រ៉ាប់រង​អាយុជីវិត​មួយ​តែង​មាន​ទំនាក់ទំនង​ទៅ​នឹង​ហា​និ​ភ័យ​ដែល​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ត្រូវ​ប្រថុយប្រថាន​ទទួលយក​ក្នុង​ការ​ទូទាត់​សំណង​ ​ប្រសិនបើ​មាន​ឧប្បត្តិហេតុ​ណាមួយ​កើតឡើង​នៅ​ថ្ងៃមុខ​ ​តួយ៉ាងដូចជា​ជំងឺ​ធ្ងន់ធ្ងរ​ ​ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​ ​ក្រៅពី​នេះ​ ​នៅ​មាន​កត្តា​ចម្បង​មួយ​ចំនួន​ទៀត​ក្នុង​ការកំណត់​តម្លៃ​បុព្វលាភធានារ៉ាប់រង​អាយុជីវិត​ដូចជា​៖​

កត្តា​អ្វីខ្លះកំណត់តម្លៃ​បុព្វលាភធានារ៉ាប់រង​អាយុជីវិត​?

#​អាយុ​

​បើ​អ្នកទិញ​ធានា​រ៉ាប់រង​អាយុជីវិត​ពីក្មេង​ទៅ​ ​តម្លៃ​បុព្វលាភ​ដែល​ត្រូវ​បង់​អាច​មាន​ក​ម្រិ​ត​ទាប​ជាង​ ​ដោយសារ​រាងកាយ​អ្នក​នៅ​រឹង​មាំ​ ​ហើយ​អត្រា​ប្រឈម​នឹង​ជំងឺ​នៅ​មាន​តិច​។​ ​តែ​បើ​អ្នកទិញ​ធានា​រ៉ាប់រង​ពេល​អាយុ​ច្រើន​វិញ​ ​តម្លៃ​បុព្វលាភ​អាច​មាន​តម្លៃ​ខ្ពស់​ជាង​ ​រីឯ​អត្ថប្រយោជន៍​អាច​ទទួល​បាន​ក៏មាន​លក្ខណៈ​ខុសគ្នា​ដែរ​ ​និង​គោលការណ៍​សេវា​ធានា​រ៉ាប់រង​មួយ​ចំនួន​ទៀត​មាន​លក្ខខណ្ឌ​កំណត់​កា​រលក់​ឲ្យ​អតិថិជន​ត្រឹម​អាយុ​ជាក់លាក់​មួយ​ប៉ុណ្ណោះ​។​

#​ប្រភេទ​ការងារ​និង​ប្រាក់ចំណូល​

​ចំពោះ​ប្រភេទ​ការងារ​មួយ​ចំនួន​ដែល​ប្រឈម​នឹង​ហា​និ​ភ័យ​ច្រើន​ដូចជា​អ្នក​ដឹកជញ្ជូន​ ​កម្មករ​ឧស្សាហកម្ម​ ​ឬ​អ្នករុករក​រ៉ែ​ជាដើម​ ​អាច​នឹង​ត្រូវ​បង់​បុព្វលាភ​ច្រើនជាង​អ្នក​មានការងារ​ស្ថិត​ក្នុង​បរិយាកាស​សុវត្ថិភាព​ជាង​។​ ​ទន្ទឹម​នឹង​នេះ​ ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​នឹង​ត្រួតពិនិត្យមើល​លើ​ប្រភេទ​ការងារ​ ​និង​ប្រាក់ចំណូល​របស់​អ្នក​ ​ដើម្បី​អាច​វាយ​តម្លៃ​ ​និង​ប្រឹក្សា​បាន​ថា​អ្នក​គួរ​ទិញ​កញ្ចប់​ធានា​រ៉ាប់រង​មួយ​ណា​ដែល​ស័ក្តិសម​ ​ហើយ​ត្រូវ​ទៅតាម​គម្រោង​កញ្ចប់​ថវិកា​របស់​អ្នក​។​

#​ប្រវត្តិ​សុខភាព​

​គោលការណ៍​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​រមែង​រួមបញ្ចូល​ការពិនិត្យ​សុខភាព​យ៉ាង​ហ្មត់ចត់​ ​ដោយ​ការ​ធ្វើ​តេ​ស្ត​វេជ្ជ​សា​ស្រ្ត​នឹង​ជួយ​ឲ្យដឹង​ច្បាស់​ពី​ស្ថានភាព​សុខភាព​ ​និង​កាយសម្បទា​បច្ចុប្បន្ន​របស់​អ្នក​ ​ដើម្បី​ងាយស្រួល​វាយ​តម្លៃ​ហា​និ​ភ័យ​ ​និង​កំណត់​ថ្លៃ​បុព្វលាភ​បាន​ត្រឹមត្រូវ​។​ ​ហេតុនេះ​ ​ក្រុមហ៊ុន​ចង់​ស្វែងយល់​ឲ្យ​ច្បាស់​ពី​លទ្ធផល​នៃ​តេ​ស្ដ​វេជ្ជសាស្ត្រ​លើ​សុខភាព​របស់​អ្នក​ ​ដើម្បី​ដឹង​ថា​អ្នកមាន​ជំងឺ​ប្រចាំ​កាយ​ ​ឬ​ជំងឺ​បន្ត​ពូជ​ណាមួយ​ដែរ​ឬទេ​។​

#​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​

​ជាមួយគ្នា​ ​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​ក៏​ជា​កត្តា​សំខាន់​ដែល​ក្រុមហ៊ុន​ធានា​រ៉ាប់រង​នឹង​សិក្សា​បន្ថែម​។​ ​ជាក់ស្ដែង​ ​ទម្លាប់​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​មិន​ល្អ​ ​ឬ​ខ្វះ​ការ​ថែរក្សា​បាន​ត្រឹមត្រូវ​ដូចជា​ ​ការ​ដើរលេង​យប់ជ្រៅ​ ​ទទួលទាន​គ្រឿងស្រវឹង​ ​ជក់បារី​ ​ឬ​សារធាតុ​ផ្សេងៗ​ដែល​អាច​ផ្ដល់​ផល​ប៉ះពាល់​ដល់​សុខភាព​ ​និង​សុវត្ថិភាព​របស់​អ្នក​។​ ​បុគ្គល​ដែល​មាន​ទម្លាប់​រស់នៅ​មិន​ល្អ​បែប​នេះ​ ​ប្រឈម​ខ្ពស់​នឹង​ការ​កើតជំងឺ​ធ្ងន់ធ្ងរ​ ​នោះ​ថ្លៃ​បុព្វលាភធានារ៉ាប់រង​អាច​ត្រូវ​បាន​កំណត់​ខ្ពស់​ជាង​អ្នក​ដែល​មាន​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​ល្អ​។​

​ខាងលើ​នេះ​ជា​កត្តា​ធំ​ៗ​៤​ដែល​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ពិនិត្យ​មុន​កំណត់​តម្លៃ​បុព្វលាភ​សម្រាប់​អតិថិជន​ផ្សេងៗ​គ្នា​។​ ​បើ​គិតទៅ​ ​បុព្វលាភធានារ៉ាប់រង​អាយុជីវិត​ដែល​អ្នក​ត្រូវ​បង់​មិន​មាន​តម្លៃ​ថ្លៃ​ហួសពេក​ទេ​ ​ដ្បិត​គេ​ពិចារណាមើល​លើ​កត្តា​ជាច្រើន​ក្នុង​លក្ខណៈ​ ​ឬ​កិច្ចសន្យា​ធានា​រ៉ាប់រង​អាយុជីវិត​នេះ​ ​រួម​ជាមួយនឹង​សំណង​ដែល​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ត្រូវ​រ៉ាប់រង​លើ​ចំណាយ​ទូទាត់​សម្រាប់​ការ​ខាតបង់​ ​ប្រសិនបើ​ព្រឹត្តិការណ៍​អកុសល​ណាមួយ​កើតមាន​៕​
*​មាតិកា​នេះ​នាំមក​ជូន​ប្រិយ​មិត្ត​ដោយ​ ​កាក់​សេន​ ​និង​សហការ​ដោយ​ ​Man​u​life​ ​Cam​bo​d​i​a​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ផលិត​ដោយ​កាក់​សេន

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

គម្រោងធានារ៉ាប់រងស័ក្ដិសមនឹងអ្នក
ធានារ៉ាប់រង
៦ ខែមុន

គម្រោងធានារ៉ាប់រងស័ក្ដិសមនឹងអ្នក

ពេលចាស់ទៅមិនភ័យ ក្លាយជាជាបន្ទុកកូន
ធានារ៉ាប់រង
៦ ខែមុន

ពេលចាស់ទៅមិនភ័យ ក្លាយជាជាបន្ទុកកូន

ទើបអាយុ ២០ ហេតុអ្វីចាំបាច់មានធានារ៉ាប់រងអាយុជីវិត
ធានារ៉ាប់រង
៦ ខែមុន

ទើបអាយុ ២០ ហេតុអ្វីចាំបាច់មានធានារ៉ាប់រងអាយុជីវិត

ផែនការជីវិតទៅតាមវ័យ
ធានារ៉ាប់រង
៦ ខែមុន

ផែនការជីវិតទៅតាមវ័យ

ហេតុអ្វីយើងគួរមានធានារ៉ាប់រងអាយុជីវិត នៅក្នុងអាយុ៣០ឆ្នាំ?
ធានារ៉ាប់រង
៧ ខែមុន

ហេតុអ្វីយើងគួរមានធានារ៉ាប់រងអាយុជីវិត នៅក្នុងអាយុ៣០ឆ្នាំ?

ហេតុអ្វីអ្នកមិនគួរឈប់បង់ធានា​រ៉ាប់រង​អាយុជីវិត​​ពាក់កណ្ដាល​ទី?
ធានារ៉ាប់រង
៧ ខែមុន

​ហេតុអ្វីអ្នកមិនគួរឈប់បង់ធានា​រ៉ាប់រង​អាយុជីវិត​​ពាក់កណ្ដាល​ទី?

ធានារ៉ាប់រង
៧ ខែមុន

ឪពុកម្ដាយសម័យថ្មីគួរ ថែទាំបុត្រធីតារបៀបណា?

គម្រោងហិរញ្ញវត្ថុសម្រាប់ពេលមានបញ្ហាសុខភាព
ធានារ៉ាប់រង
៩ ខែមុន

គម្រោងហិរញ្ញវត្ថុសម្រាប់ពេលមានបញ្ហាសុខភាព

អត្ថបទបន្ទាប់
ផល​ប៉ះពាល់​ ​៣​ ​ដែល​អតិផរណា​មាន​លើ​ហិរញ្ញវត្ថុ

ផល​ប៉ះពាល់​ ​៣​ ​ដែល​អតិផរណា​មាន​លើ​ហិរញ្ញវត្ថុ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist