Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

ធ្វើដូចម្តេច​ បើ​សិនឪពុក​ម្តាយមិនគាំទ្រ​ក្តី​សុបិន្ត​របស់​យើង?

Hok Sovanrachna ដោយ Hok Sovanrachna
8 months មុន
ប្រភេទ វិនិយោគ
ធ្វើដូចម្តេច​ បើ​សិនឪពុក​ម្តាយមិនគាំទ្រ​ក្តី​សុបិន្ត​របស់​យើង?
29
ទស្សនា

​មាន​ក្តី​សុបិន្ត ​ប៉ុន្តែ​មិនសូវ​ហ៊ាន​ប្រាប់​ឪពុក​ម្តាយ​ ​ព្រោះ​ខ្លាច​គាត់​ហាម​ខាត​ ​ឬ​មិន​យល់ព្រម​? អេ​ដ​មីន​ជឿ​ថា​មនុស្សជា​ច្រើន​យ៉ាងហោចណាស់​ក៏​ធ្លាប់​ឆ្លងកាត់​ដំ​ណា​ក់់​កាល​នេះ​ម្តង​ក្នុង​ជីវិត​របស់​ពួកគេ​ដែរ​។​ ​បើ​សិន​ ​ជា​អ្នក​ឆ្ងល់​ថា​ហេតុអ្វី​អ្នកដទៃ​អាច​បញ្ចុះបញ្ចូល​ឪពុក​ម្តាយ​ឱ្យ​គាំទ្រ​ក្តី​សុបិន្ត​របស់​គេ​បាន​

ធ្វើដូចម្តេច​ បើ​សិនឪពុក​ម្តាយមិនគាំទ្រ​ក្តី​សុបិន្ត​របស់​យើង

​យល់​ពី​ខ្លួន​អ្នក​ឱ្យ​បាន​ច្បាស់លាស់​៖​

​មុននឹង​យើង​និយាយ​ពី​ក្តី​សុបិន្ត ​ឬ​ចង់​ប្រាប់​ទៅ​ឪពុក​ម្តាយ​ ​អ្នក​គួរណា​តែ​គិតពិចារណា​ជា​សិន​ថា​ ​តើ​ក្តី​សុបិន្ត​មួយ​នេះ​គឺ​ពិតជា​អ្វី​ដែល​អ្នក​ចង់បាន​ពិតប្រាកដ​ឬទេ​? ​ក្តី​សុបិន្ត​នេះ​ចេញ​មក​ពីចិត្ត​ ​អ្នក​ផ្ទាល់​ឬទេ​? ​បន្ទាប់ពី​បាន​យល់​ពី​ខ្លួន​ច្បាស់​ហេី​យ​ ​គឺ​អ្នក​គួរតែ​ចាប់ផ្តើម​ស្រាវជ្រាវ​ ​និង​រៀបចំផែនការ​ ​ដើម្បី​ក្តី​សុបិន្ត​មួយ​នោះ​។​ ​បើសិនជា​អ្នក​ចង់​ធ្វើជា​អ្នក​ចម្រៀង​ ​អ្នករៀន​មកពី​អ្នកណា​? ​ត្រូវ​ហាត់​រយះ​ ​ពេល​ប៉ុន្មាន​? ​ជាពិសេស​នោះ​ ​គឺ​អ្នក​គួរ​គិត​បញ្ហា​ដែល​អាច​ប៉ះពាល់​ដល់​ក្តី​សុបិន្ត ​រ​កវី​ធី​ដោះស្រាយ​ អេា​យ​ហេី​យ​។​ ទេាះ​បី​តែ​ត្រូវការ​ពេលវេលា​យូរ​ ​ប៉ុន្តែ​បើសិនជា​វា​ពិតជា​សំខាន់​សម្រាប់​អ្នក​មែន​ ​it​’s ​go​nn​a​ ​be​ ​worth​ ​it​។​ ​ត្រូវ​អត់​?
​ក្នុង​ការ​ដេី​រ​ទៅ​ក្តី​ស្រមៃ​គឺ​សុទ្ធតែ​ពិបាក​ ​ប៉ុន្តែ​អ្នក​ត្រូវ​មាន​ភាព​ក្លាហាន​ ​ឬ​ទំនុក​ចិត្ត​លើ​ខ្លួនឯង​ក្នុង​ការ​ធ្វើ​ ​អ្វីមួយ​។​ ​ត្រូវ​ជឿ​ថា​ខ្លួនឯង​អាច​ធ្វើ​បាន​។​ ​Y​ou ​can​ ​do​ ​it​!

បញ្ចុះបញ្ចូល​ពួកគាត់​៖​

​មិនមែន​ឪពុក​ម្តាយ​មិន​យល់ព្រម​ ​ឬ​គាំទ្រ​លើ​អ្វី​អ្នក​ចង់​ធ្វើ​នេាះ​ទេ​ បុ៉ន្តែ​ដោយសារតែ​គាត់​ ​យល់ថា​វា​ជា​រឿង​ប្រថុយប្រថាន​ ​ឬ​មិន​សាក​សម​។​ ​អ្នក​គួរតែ​ប្រាប់​ពី​មូលហេតុ​ដេា​យ​ភាព​ស្មោះត្រង់​ ​ថា​ហេតុអ្វីបានជា​អ្នក​ជ្រើសរើស​យកក្តី​សុបិន្ត​មួយ​នេះ​ ​ហើយ​ប្រាប់​គាត់​ថា​អ្នក​ចង់​បន្ត​ក្តី​ សុបិន្ត​ដែល​អ្នក​កំពុងតែ​ខិត​ខំធ្វើ​ឱ្យ​ក្លាយ​ជា​ការពិត​ ​ហើយដែល​អ្នក​យល់ច្បាស់​ពី​បញ្ហា​ ​ឬ​ការ​ព្រួយបារម្ភ​របស់​គាត់​ ​ប៉ុន្តែ​នេះ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ដែល​អ្នក​កំពុងតែ​រៀន​ដើរ​ដោយខ្លួនឯង​។​ ​អ្វី​ម្យ៉ាងទៀត​ ​អ្នក​អាច​​​យកមក​បញ្ចុះបញ្ចូល​ឪពុក​ម្តាយ​ ដេា​យ​យក​ផែនការ​បម្រុង​ទុក​ ​បើសិនជា​ផែនការ​ក្តី​ស្រ​មៅ​របស់​អ្នក​មិន​ដំណើរការ​ ​ឬ​មិន​មាន​ភាព​ជោគជ័យ​។​ ​ពួកគាត់​លែង​សូវ​បារម្ភ​ ​ព្រោះ​អ្នក​មានផ្លូវ​ដើរ​ផ្សេង​ ​គាត់​គិតថា​អ្នក​ធំដឹងក្តី​មាន​ការពិចារណា​ ​និង​គិតគូរ​ដិតដល់​លើ​អនាគត​។​ ​រឿង​ទៅ​ថ្ងៃ​អនាគត​ជា​រឿង​មើលមិនឃើញ​ ​ប៉ុន្តែ​យ៉ាងហោចណាស់​ ​ក៏​អ្នក​បាន​ត្រៀម​ខ្លួន​ទុក​ដែរ​។​

​ករណី​ឪពុក​ម្តាយ​អ្នក​មិន​យល់ព្រម​ ​ឬ​មិន​គាំទ្រ​ក្តី​ស្រ​មៅ​របស់​អ្នក​ ​កុំ​ទាន់​បោះបង់​វា​ចោល​។​ ​មាន​វិធី​ច្រើន​ណាស់​ដែល​អ្នក​អាចប​ន្ត​ក្តី​ស្រមៃ​ដោយខ្លួនឯង​ ​ហើយក៏​មាន​មនុស្ស​ដូច​អ្នក​ជាច្រើន​ដែល​ ​កំពុងតែ​ដើរ​ផ្លូវ​ដូច​អ្នក​ដែរ​។​ ​បើសិនជា​អ្នក​មិន​បោះបង់​វា​ចោល​ ​ហើយ​ស្តាប់​ស​ម្លេ​ង​ខ្លួនឯង​ ​និង​ចាំ​ថា​អ្នក​អាច​ធ្វេី​បាន​។​ ​អ្នក​គ្រាន់​ត្រូវការ​តែ​កំលាំង​ចិត្ត​ពី​ពួកគាត់​តែប៉ុណ្ណោះ​។​
​នៅ​ថ្ងៃណាមួយ​ឪពុក​ម្តាយ​នឹង​ចាប់ផ្តើម​យល់​ពី​អ្នក​ ​ហើយនឹង​ជឿ​ទុកចិត្ត​អ្នក​ពេល​ដែល​ឃើញ​ ​អ្នក​មិន​បោះបង់​ចោល​ ​ឬ​សប្បាយចិត្ត​នឹង​អ្វី​ដែល​អ្នកធ្វើ​ ​ទោះបីជា​អ្នកមាន​ភាព​ជោគជ័យ​ ​ឬ​មិន​ជោគជ័យ​ក៏ដោយ​។​ ​ពេលខ្លះ​គាត់​ត្រូវការ​ពេលវេលា​ដេីម្បី​យល់​ពី​វា​។​ ​ដូច្នេះ​អ្នក​គួរ​ធ្វើអ្វី​ដែល​អ្នក​ស្រឡាញ់​ ​និង​រៀន​ដេី​រ​

ដេា​យ​ខ្លួនឯង​ ​ពីព្រោះ​ចុងក្រោយ​ ​អ្នកជា​មនុស្ស​ដែល​សប្បាយចិត្ត​ជាងគេ​ ​ហើយ​រាល់​បញ្ហា​កេី​ត​ទ្បេី​ង​គឺជា​បទ​ពិសេា​ធន​៏​នៃ​ជីវិត​ព្រេាះ ​អ្នក​មិន​ស្តាយក្រោយ​ក្នុង​ការ​ធ្វេី​វា​៕​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: មិនគាំទ្រ​ក្តី​សុបិន្

អត្ថបទទាក់ទង

ចំណុច​៣​យ៉ាង​ដែល​គួរ​ត្រៀម​ ​មុន​ដាក់ពាក្យ​សុំ​ការងារ​ ​ដើម្បី​ជាប់​ជា​បេក្ខជន​សម្ភាសន៍​
វិនិយោគ

ចំណុច​៣​យ៉ាង​ដែល​គួរ​ត្រៀម​ ​មុន​ដាក់ពាក្យ​សុំ​ការងារ​ ​ដើម្បី​ជាប់​ជា​បេក្ខជន​សម្ភាសន៍​

July 22, 2022
​ជីវិត​មួយ​បរិបូរណ៍មាន​លក្ខណៈ​បែប​ណា?
វិនិយោគ

​ជីវិត​មួយ​បរិបូរណ៍មាន​លក្ខណៈ​បែប​ណា?

July 22, 2022
https://www.youtube.com/watch?v=BiEGqRZZLrU
វិនិយោគ

កាក់គ្រីបតូ Luna ធ្លាក់ថ្លៃ

July 12, 2022
អត្ថបទបន្ទាប់
៥​កត្តា​​ធ្វើឲ្យ​តម្លៃ​អចល​ន​ទ្រព្យ​ប្រែប្រួល

៥​កត្តា​​ធ្វើឲ្យ​តម្លៃ​អចល​ន​ទ្រព្យ​ប្រែប្រួល

អត្ថបទពេញនិយម

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
July 22, 2022

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Kimlong Ro
July 22, 2022

តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

ដោយ Putheary Buth
July 25, 2022

VAT អាករលើ​តម្លៃ​បន្ថែម

VAT អាករលើ​តម្លៃ​បន្ថែម

ដោយ Sopheavy Ngoun
July 12, 2021

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
July 22, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។