Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

អ្វីទៅជាForex?

Hong Sovannary ដោយ Hong Sovannary
2 years មុន
ប្រភេទ វិនិយោគ
អ្វីទៅជាForex?
204
ទស្សនា

​ការ​ជួញ​ដូរ​រូបិយ​ប​ណ្ណ​អន្តរជាតិ​ ​ដែលគេ​ស្គាល់​ថា​ជា​ ​Foreign Exchange​ (​Fore​x) ​គឺជា​ការ​ជួញ​ដូរ​ ​រវាង​តម្លៃ​ហាង​ឆេង​នៃ​រូបិយ​ប​ណ្ណ​ប្រទេស​មួយ​នឹង​ប្រទេស​មួយទៀត​ ​ដែល​ភាគច្រើន​មាន​ដូចជា​ ​ដុល្លារ​អាមេរិក​($) ​ដុល្លារ​អូស្ត្រាលី​ ផោ​ន​(£) ​យូ​រ៉ូ(€) ​លុយ​យេ​ន​(¥) ​ជាដើម​។​ ​ទី​ផ្សារ​មួយ​នេះ​មាន​លក្ខណ​:​ធំ​ទូលាយ​ ​និង​ជា​វិមជ្ឈការ​ ​មិន​ត្រូវ​បាន​គ្រប់គ្រង​តម្លៃ​ដោយ​អ្នកណា​នោះ​ទេ​ ​ពោល​គឺ​តម្លៃ​របស់​ហាង​ឆេង​ឡើងចុះ​ទៅតាម​បរិមាណ​តម្រូវ​ការ​និង​ការ​ផ្គត់ផ្គង់​។​

​មូលហេតុ​ដែល​មាន​ទី​ផ្សារ​ជួញ​ដូរ​នេះ​ ​ដោយសារតែ​មាន​ការនាំចេញ​នាំចូល​ ​ទាំង​ទំនិញ​និង​សេវាកម្ម​ ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ដែល​មាន​​​រូបិយ​ប​ណ្ណ​ខុសគ្នា​។​

អ្វីទៅជាForex?

​ឧទាហរណ៍​ថា​ ​អ្នកមាន​ដុល្លារ​អាមេរិក​ $1000 ​អ្នក​ចង់​ប្តូរ​ទៅជា​ប្រាក់​រៀល​ទុក​ ​ក្នុង​អត្រា​ប្ដូរ​ប្រាក់​ 4050៛ = $1 ​នោះ​អ្នក​នឹង​ទទួល​បាន​ 4,050,000៛​។​ ​ប៉ុន្តែ​ស្រាប់តែ​ ​៥​ថ្ងៃក្រោយ​ ​ហាង​ឆេង​ប្រែប្រួល​មក​នៅ​ត្រឹម​ 4030៛ = $1​។​ ​បើ​អ្នកទិញ​ដុល្លារ​ចូល​វិញ​ ​អ្នក​នឺ​ង​ត្រូវ​ចំណាយ​ត្រឺ​ម​តែ​ 4,030,000៛ ​ប៉ុណ្ណោះ​ដើម្បី​ប្ដូរ​យក​ $1000​។​ ​ដូច្នេះ​ ​អ្នក​នឹង​ចំណេញ​បាន​ 20,000៛ ​ពី​ការ​ជួញ​ដូរ​នេះ​។​

​នេះ​ជា​រូបភាព​នៃ​ការ​ជួញ​ដូរ​រូបិយ​ប​ណ្ណ​សាមញ្ញ​មួយ​ដែល​យើង​គ្រប់គ្នា​បាន​ជួប​ជា​រៀល​រាល់ថ្ងៃ​ ​ប៉ុន្តែ​ ​Fore​x ​អាច​នឹង​មាន​ភាព​ស្មុគ​ស្មាញ​ជាង​នេះ​បន្តិច​ ​ត្រង់ថា​យើង​អាច​លេង​វាតា​ម​ប្រព័ន្ធ​ On​line​ ​ក្នុង​ទី​ផ្សារ​ជា​អន្តរជាតិ​ ​ដោយ​មិន​ចាំបាច់​យក​សាច់ប្រាក់​ផ្ទាល់​ទៅ​ទិញ​លក់​ភ្លាម​ៗ​ច្រើនដង​នោះ​ទេ​។​ ​យើង​ត្រូវការ​រក​ ​ឈ្មួញកណ្តាល​ដើម្បី​ជួយ​បើក​គណនី​ឲ្យ​ ​និង​លេង​ឲ្យ​យើង​ផង​ដែរ​។​ ​វា​បើកឲ្យ​ជួញ​ដូរ​ 24​ម៉ោង​/​ថ្ងៃ​ ​និង​ 5​ថ្ងៃ​/​ស​ប្តាហ៍​៕​

​ដើម្បី​ចំណេញ​ច្រើន​ ​អ្នកលេង​ ​Fore​x ​ត្រូវ​មានការ​រ​វាស​ក្នុង​ការ​សម្រេច​ចិត្ត​ ​ទិញ​លក់​ភ្លាម​ៗ​ ​ក្នុង​រយ​:​ពេល​ដ៏​ខ្លី​ ​ត្រឹម​ 1​ម៉ោង​ 10​នាទី​ ​ឬ​ 1​នាទី​ប៉ុណ្ណោះ​។​ ​ទន្ទឹម​នឹង​នេះ​ ​Fore​x ​ក៏​ត្រូវ​បាន​គេ​កំណត់​ថា​ជា​ការ​ជួញ​ដូរ​ដែល​មាន​ហា​និ​ភ័យ​ខ្ពស់​ ​បើ​ប្រៀបធៀប​ទៅ​នឺ​ង​ប្រភេទ​ផ្សេងទៀត​ដូចជា​ ​ភាគ​ហ៊ុន​ ​សញ្ញា​ប​ណ្ណ ​អចល​ន​ទ្រព្យ​ ​មាស​ ​។​ល​។​ ​អ្នក​ត្រូវការ​ចំណេះ​ដឹង​ពី​វិ​ស​័​យ​មួយ​នេះ​គួរសម​ ​ដើម្បី​អាចឲ្យ​អ្នក​ជួញ​ដូរ​អាច​ឈានជើង​ចូលលេង​បាន​ ​ព្រោះ​វា​បង្ក​នូវ​ការ​ខាតបង់​លឿន​ ​បើ​យើង​មិន​យល់ច្បាស់​ពី​ការ​ប៉ាន់ស្មាន​ការ​ឡើងចុះ​របស់​វា​។​

​រីឯ​នៅ​ប​ញ្ចឹ​ម​ប្រទេស​វិញ​ ​គេ​ឃើញ​ថា​ការ​ជួញ​ដូរ​ប្រភេទ​នេះ​ ​មានការ​ពេញ​និយម​ណាស់​ ​ជាពិសេស​ ​ដោយសារតែ​បទពិសោធន៍​ ​និង​ភាព​វ័យ​ឆ្លាត​ ​ឈ្មួញ​ដែល​ជួញ​ដូរ​Fore​x ​មួយ​ចំនួន​បាន​ទទួល​ផល​ចំណេញ​យ៉ាង​ច្រើន​ ​ប៉ុន្តែ​សម្រាប់​ប្រទេស​យើង​សព្វថ្ងៃ​ ​ការយល់​ដឹង​ពី​ ​Fore​x ​ហាក់​មិនទាន់​មាន​ភាព​ទូលំទូលាយ​នៅឡើយ​ទេ​ ​ដែល​អាច​មើលឃើញ​ថា​មានគ្រោះថ្នាក់​ខ្ពស់​។​ ​ដូចនេះ​ ​គួរ​លេង​ឬ​អត់​ ​វា​អាស្រ័យ​ទៅលើ​ការ​ទ្រាំទ្រ​នឹង​ហា​និ​ភ័យ​ ​និង​ម​ហិច្ច​តាច​ង់​ចំណេញ​របស់​អ្នកលេង​។​

​យ៉ាងណាមិញ​ ​សម្រាប់​អ្នក​ដែល​ចង់​ប្រឡូក​ក្នុង​ការ​ជួញ​ដូរ​នេះ​ ​អ្នក​អាច​រៀន​លេង​ក្នុង​គណនី​ដែល​មិន​តម្រូវ​ឲ្យ​ដាក់​ប្រាក់​ពិត​ (​Demo​ ​Account​) ​បន្តិចៗ​សិន​ឬ​អ្នក​អាច​​​យក​លុយ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឈ្មួញកណ្តាល​ជួញ​ដូរ​ជំនួស​ ​ដោយ​គ្រាន់តែ​រង់ចាំ​ប្រាក់ចំណេញ​ពី​ការ​លេង​របស់​គេ​ ​រហូតដល់​អ្នក​យល់​ដឹង​ពី​និន្នាការ​ ​និង​ស្ថានភាព​របស់​វា​សិន​ ​សឹម​ចាប់ផ្ដើម​ជួញ​ដូរ​ដោយខ្លួនឯង​ក៏បាន​៕​

ពាក្យទាក់ទង: Forex

អត្ថបទទាក់ទង

5 factors to consider before buying a real estate for the first time
វិនិយោគ

5 កត្តាគួរពិចារណា​ មុនទិញអចលនទ្រព្យលេីកដំបូង 

August 12, 2022
why you should investing in real estate in your 20s and 30s
វិនិយោគ

ហេតុអ្វីបានគួរវិនិយោគលេីអចលនទ្រព្យក្នុងវ័យ២០ទៅ៣០ឆ្នាំ?  

August 12, 2022
វិធី​ធ្វើ​ទី​ផ្សារ​ឌី​ជី​ថល​សម្រាប់​អាជីវកម្ម​
វិនិយោគ

វិធី​ធ្វើ​ទី​ផ្សារ​ឌី​ជី​ថល​សម្រាប់​អាជីវកម្ម​

August 12, 2022
អត្ថបទបន្ទាប់
រឿងលុយកាក់ដែលគួរគិតគូរមុននិងក្រោយរៀបការរួច

រឿងលុយកាក់ដែលគួរគិតគូរមុននិងក្រោយរៀបការរួច

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Hong Sovannary
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Hong Sovannary
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ Hong Sovannary
July 23, 2022

ពន្ធ និងអាករ

ពន្ធ និង អាករ

ដោយ Hong Sovannary
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Hong Sovannary
July 22, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។