Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

​អ្វី​​ជា Impulse buying? ហេតុអ្វីបានជាយើងត្រូវជៀសវាង?

១ year
1 នាទីក្នុងការអាន
33
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​អ្វី​​ជា Impulse buying? ហេតុអ្វីបានជាយើងត្រូវជៀសវាង?
FacebookTwitterLinkedinTelegramQR Code

​កាលពី​ថ្ងៃ​ទី​ 11.11 ​មាន​ហាង​ជាច្រើន​មាន​ដាក់​លក់​ជាមួយ​ការ​បញ្ចុះតម្លៃ​ជាច្រើន​។​ អេ​ដ​មីន​ទាយ​ថា​មាន​អ្នកខ្លះ​អនុវត្ត​ ​Impulse buying​ ​។​ ​តើ​អ្នកដឹង​ទេ​ថា​ ​Impulse buying​ ​ជា​អ្វី​? ​ចាំ​អេ​ដ​មីន​ប្រាប់​។​ ​Impulse Buying​ ​គឺជា​ការ​ទិញ​ទំនិញ​ដោយ​មិនបាន​ព្រៀ​ង​ទុកជាមុន​។​ ​និយាយ​ជា​រួម​ ​ទម្លាប់​ទិញ​ទំនិញ​មិនបាន​គ្រោងទុក​ ហេី​យ​ទំនិញ​ភាគ​ច្រេី​ន​ជា​ទំនិញ​មិន​ចាំបាច់​។​

​អ្វី​​ជា Impulse buying? ហេតុអ្វីបានជាយើងត្រូវជៀសវាង?

​១​. ​ទិញ​ទំនិញ​តាម​អារម្មណ៍​

​រាល់​ពេល​អ្នក​ប្រទះឃើញ​ទំនិញ​អ្វីមួយ​ដែល​ទាក់​ទាញចិត្ត​ ​គួបផ្សំ​នឹង​ថ្វីមាត់​អ្នក​លក់​ផង​ ​អ្នក​នឹង​មាន​អារម្មណ៍​ចង់បាន​មួយ​ឆាវ​នោះ​ ​ហើយក៏​មិន​រុញរា​ក្នុង​ចិត្ត​ដែរ​។​ ​ពេលខ្លះ​ទៀត​ ​អ្នក​បាន​រៀបចំផែនការ​ក្នុង​ការ​ចំណាយ​ដែរ​ ​តែ​មិនបាន​អនុវត្ត​ខ្ជាប់ខ្ជួន​ ​ដូចជា​ពេល​បើក​ទូរស័ព្ទ​ឃើញ​គេ​បញ្ចុះតម្លៃ​មាន​ទិញ​១​ថែម​១​ ​មាន​ ​free​សេវា​ដឹកជញ្ជូន​ ​ឬ​ដោយ​គិតថា​ទំនិញ​ទាំងនោះ​មិន​ងាយ​បញ្ចុះតម្លៃ​បែប​នេះ​ផង​ ​ទើប​សម្រេច​ចិត្ត​ទិញ​ ​ទោះបី​មិន​មាន​ផែនការ​ថា​នឹង​ទិញ​សោះ​ ​។​

​២​.​ទិញ​ទំនិញ​មិន​ចាំបាច់​

​ករណី​នេះ​អ្នក​មិនបាន​បែងចែក​ដាច់​រវាង​ទំនិញ​ចាំបាច់​និង​មិន​ចាំបាច់​ហើយ​អ្នក​ចំណាយ​ច្រើន​រួម​ទាំង​ខុស​គោលដៅ​ផង​។​ ​ឧទាហរណ៍​ ​អ្នក​កំពុង​ប្រើ​ទូរស័ព្ទ​ ​I​phone​ 12 ​ឆ្នាំមុន​ហើយ​ ​វា​នៅ​ដំណើរការ​បាន​ធម្មតា​។​ ​ស្រាប់តែ​ពេល​អ្នក​បានឃើញ​គេ​ផ្សព្វផ្សាយ​ ​I​phone​ 13 ​កំពុង​ចេញ​ម៉ូត​ថ្មី​ ​មាន​ការរចនា​ទាក់ទាញ​ផង​ ​អ្នក​ក៏​ចង់​ទិញ​ម៉ូត​ថ្មី​ ​ដូរ​ម៉ូត​ចាស់​ចេញ​ ​ទាំង​ដែល​វា​មិន​ចាំបាច់​ព្រោះ​ទូរស័ព្ទ​ចាស់​នៅ​ប្រើ​បាន​សោះ​។​
​កាលណា​អ្នក​ចាយ​លើស​ក​ម្រិ​ត​ ​ឬក៏​ចាយ​លើ​អ្វី​ដែល​មិនបាន​ព្រាងទុក​មុន​ ​វា​មានហេតុ​ផល​សំខាន់​ៗ​ពីរ​ ​ដែល​លោកអ្នក​គួរតែ​ជៀសវាង​ពី​វា​៖​

​១​. ​ប៉ះពាល់​ហិរញ្ញវត្ថុ​

​ពិត​ណាស់​ ​ទម្លាប់​នៃ​ការចាយវាយ​ខ្ជះខ្ជាយ​ធ្វេីអេា​យ​ប៉ះពាល់​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​របស់​អ្នក​។​ ​វា​បណ្ដាល​ឱ្យ​ប្រាក់​ខំ​សន្សំ​ ​របស់​អ្នក​ដែល​ទុក​សម្រាប់​ពេល​ចូលនិវត្តន៍​ ​ប្រាក់សន្សំ​ទុក​ឲ​កូន​ ​និង​ប្រាក់សន្សំ​សម្រាប់​ផែនការ​ផ្សេងទៀត​ត្រូវ​បាន​ចាយ​ទៅ​ ​តាមតែ​ចំណង់​របស់​ខ្លួន​។​ ​ពេល​អនាគត​ ​បើ​មាន​បញ្ហា​ហើយ​អ្នក​មិន​មាន​លុយ​ដើម្បី​ដោះស្រាយបញ្ហា​ទេ​នោះ​ ​អ្នក​អាច​ត្រូវ​បង្ខំចិត្ត​ខ្ចីប្រាក់​ពី​អ្នកដទៃ​ ​។​ល​។​

​២​. ​របស់​គ្មាន​ប្រយោជន៍​នៅ​ពេញផ្ទះ​

​វា​ច្រើនតែ​កើតឡើង​នៅ​ពេល​ទិញ​ទំនិញ​តាម​អន​ឡា​ញ​ព្រោះ​អ្នក​មិនបាន​ឃើញ​ផ្ទាល់​ពី​រូបរាង​ពិតប្រាកដ​និង​មិនបាន​ពិនិត្យមើល​គុណភាព​ទំនិញ​បាន​ម៉ត់ចត់​ ​ឬ​បាន​ត្រឹមតែ​ឃើញ​តាម​អេក្រង់​ទូរស័ព្ទ​ស្ដាប់​ ​អ្នក​លក់​ផ្សព្វផ្សាយ​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ប៉ុណ្ណោះ​។​ ​បើ​យើង​ទិញ​របស់​ទុកដាក់​ក្នុង​ផ្ទះ​ ​ជា​របស់​មិន​ចាំបាច់​ហេី​យ​គុណភាព​ទំនិញ​ក៏​មិន​ល្អ​ ​យូរ​ៗ​ទៅ​វា​នាំ​តែ​ធ្វើ​ឱ្យ​ផ្ទះ​ចង្អៀត​ណែន​ ​ឯកា​រ​ ​រស់នៅ​ក៏មាន​ភាព​ធុញថប់​។​
​បើសិនជា​អ្នក​អាច​កាត់បន្ថយ​ទម្លាប់​ ​Impulse Buying​បន្តិច​ម្ដងៗ​រហូតដល់​អាច​ជៀស​ផុត​ពី​វា​ទាំងស្រុង​ ​នោះ​លុយ​របស់​អ្នក​ក៏​នៅ​បាន​យូរ​ជាង​មុន​ ​ហើយ​អ្នក​អាច​មាន​ប្រាក់សន្សំ​កាន់តែ​ច្រើន​ដើម្បី​សម្រេច​គោលដៅ​ហិរញ្ញវត្ថុ​នៅ​ថ្ងៃខាងមុខ​៕​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: Impulse buying
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៤ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៤ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

ហិរញ្ញវត្ថុ
៤ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ
ហិរញ្ញវត្ថុ
៥ ខែមុន

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ

សេរីភាពហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៥ ខែមុន

សេរីភាពហិរញ្ញវត្ថុ

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន
ហិរញ្ញវត្ថុ
៥ ខែមុន

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ
ហិរញ្ញវត្ថុ
៥ ខែមុន

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ?

អត្ថបទបន្ទាប់
​Fore​x ​និង​Binaryជាល្បែងស៊ីសង ឬការ​វិនិយោគ​​?

​Fore​x ​និង​Binaryជាល្បែងស៊ីសង ឬការ​វិនិយោគ​​?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist