Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

តើអ្វី​ទៅ​ជា NFTs?

១ year
1 នាទីក្នុងការអាន
39
ទស្សនា
FacebookTwitterLinkedinTelegramQR Code
តើអ្វី​ទៅ​ជា NFTs
FacebookTwitterLinkedinTelegramQR Code

​N​F​T​s? ​តើ​ ​Non-​fun​g​i​b​l​e​ ​Token​s ​ហ្នឹង​ជា​អ្វី​ទៅ​? ​មួយ​រយៈ​នេះ​ឃើញ​គេ​លើកឡើង​ច្រើន​ទាំង​ក្នុង​បណ្ដាញ​សង្គម​ ​និង​យូ​ធូប​។​ ​ជាពិសេស​ ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​នោះ​ ​គេ​អាច​លក់​រូបភាព​ ​ឬ​សិល្បៈ​ផ្សេងៗ​ ​នៅ​ក្នុង​ទី​ផ្សារ​ N​F​T​s ​ក្នុង​តម្លៃ​ខ្ពស់​ដែល​មិនគួរ​ឱ្យ​ជឿ​។​ ​ឧទាហរណ៍​រូបភាព​ ​Disaster​ ​girl​ ដែ​លលក់​បាន​តម្លៃ​រហូតដល់​៥​សែន​ដុល្លារ​ជាដើម​។​

តើអ្វី​ទៅ​ជា NFTs?

N​F​T​s ​ស​ម្ដៅ​លើ​វត្ថុ​ឌី​ជី​ថល​ដែល​មានតែ​មួយ​គត់​ ​ហើយ​មិន​អាច​ជំនួស​បាន​ដោយ​វត្ថុ​ផ្សេងទៀត​ឡើយ​។​ N​F​T​s ​អាច​ជា​សិល្បៈ​ក្នុង​ទម្រង់​ឌី​ជី​ថល​ ​រូបភាព​ឌី​ជី​ថល​ ​អាច​ជា​រូបភាព​សារ​ ​T​weet​e​r ​ដំបូង​បំផុត​ ​មានតែ​មួយ​គត់​ វីដេអូ​ ​G​IF​ ​ឬ​រូបភាព​បែប​ចំអក​ផ្សេងៗ​ (​me​me​)​។​ ​Fun​g​i​b​l​e​ ​token​ ​មានន័យ​ថា​ជា​ ​token​ ​មាន​តម្លៃ​ដូចគ្នា​និង​មិន​មានតែ​មួយ​។​ ​ផ្ទុយទៅវិញ​ ​Non-​fun​g​i​b​l​e​ ​token​ ​អ្នក​មិន​អាច​ដោះ​ដូរ​គ្នា​បានទេ​ ​ព្រោះ​ ​token​ ​នីមួយៗ​មាន​លក្ខណៈ​សម្បត្តិ​ដោយឡែក​រៀងខ្លួន​ (​unique​) ​ហើយ​ ​token​ ​នីមួយៗ​មាន​តម្លៃ​ខុសៗគ្នា​។​ ​មូលហេតុ​ដែល​ធ្វើ​ឱ្យ N​F​T​s ​មាន​តម្លៃ​ថ្លៃ​ ​គឺ​ដោយសារ​វា​មានតែ​មួយ​ ​ទិញដូរ​ពី​ម្ចាស់កម្មសិទ្ធិ​ដោយ​ផ្ទាល់​ហើយ​វា​ត្រូវ​បាន​ទិញដូរ​ដោយ​ការ​ដេញថ្លៃ​។​ ​បើ​និយាយ​ឱ្យ​កាន់តែ​ងាយ​យល់​ ​វា​ប្រៀប​បាន​នឹង​ការ​ដេញថ្លៃ​ផ្ទាំង​គំនូរ​មួយ​ផ្ទាំង​ដែល​អ្នក​ហ៊ាន​ឱ្យ​តម្លៃ​ខ្ពស់​ដើម្បី​ក្លាយ​ជា​ម្ចាស់កម្មសិទ្ធិ​ ​គ្រាន់តែ​ N​F​T​s ​មាន​ទម្រង់​ជា​ឌី​ជី​ថល​ហើយ​ប្រើ​ ​Crypt​o​currency​ ​ដើម្បី​ទិញ​លក់​ ​ជាជាង​ការ​ប្រើ​រូបិយប័ណ្ណ​ជាក់ស្ដែង​។​

​ម្ចាស់កម្មសិទ្ធិ​របស់​ N​F​T​ ​នីមួយៗ​អាច​ដាក់​ស្នាដៃ​របស់​ខ្លួន​ឱ្យ​គេ​ដេញថ្លៃ​ទិញ​រហូត​ឈាន​ដល់​ការ​ព្រមព្រៀង​តម្លៃ​មួយ​ដែលគេ​សម្រេច​ចិត្ត​ថា​លក់​។​ ​កិច្ចសន្យា​ឌី​ជី​ថល​មួយ​នឹង​ត្រូវ​បាន​ធ្វើឡើង​រវាង​អ្នក​លក់​ ​និង​អ្នកទិញ​ ​ដើម្បី​ផ្ទេរ​កម្មសិទ្ធិ​ធ្វើជា​ម្ចាស់​ N​T​F​s​។​ ​ភាពជា​ម្ចាស់កម្មសិទ្ធិ​ N​T​F​s ​ត្រូវ​បាន​កត់ត្រា​ទុក​នៅ​ក្នុង​ប្រព័ន្ធ​ ​Block​chain​។​ ​វា​មាន​សុវត្ថិភាព​ខ្ពស់​ហើយ​មិន​អាច​ក្លែង​បន្លំ​បាន​ដោយ​ងាយ​ឡើយ​។​
​ទី​ផ្សារ​ N​F​T​s ​ដែល​ពេញ​និយម​ក្នុង​ពេល​បច្ចុប្បន្ន​រួម​មាន​ ​Open​Sea​, R​a​rib​l​e​, ​Grime​s’ ​choice​, N​if​t​y​ ​Gate​way​, ​V​eVe​ ​និង​ទី​ផ្សារ​ឌី​ជី​ថល​ផ្សេងៗ​ទៀត​ជាច្រើន​។​

​អ្នកទិញ​ N​F​T​ ​នីមួយៗ​អាច​មាន​មូលហេតុ​ខុសៗគ្នា​។​ ​អ្នកខ្លះ​ទិញ​ដោយសារ​ចូលចិត្ត​ប្រមូល​វត្ថុ​សិល្បៈ ​ទុក​(​Collection​) ​ហើយ​អ្នកខ្លះ​ទៀត​ទិញទុក​ឱ្យ​ឡើងថ្លៃ​រួច​លក់​បន្ត​យក​ចំណេញ​។​ ​ប៉ុន្តែ​ពេលខ្លះ​ក៏​ ​មាន​ខាតបង់​ ​ពេល​ដែល​តម្លៃ​N​F​T​នោះ​ធ្លាក់ចុះ​ដែរ​។​ ​ការ​ជួយ​ដូរ​ N​F​T​s ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ឱកាស​ ​សម្រាប់​ជួញ​ដូរ​រក​ប្រាក់ចំណេញ​សម្រាប់​បុគ្គល​មួយ​ចំនួន​។​ ​ទន្ទឹម​នឹង​នេះ​ ​ការ​ជួញ​ដូរ​ N​F​T​s ​ក៏មាន​ហា​និ​ភ័យ​របស់​វា​ដែរ​។​ ​ដោយសារ​តម្លៃ​ខ្ពស់​ ​និង​ភាព​ពេញ​និយម​ខ្លាំង​របស់​ N​F​T​s ​ជន​ខិលខូច​មួយ​ចំនួន​បាន​ឆ្លៀតឱកាស​នេះ​ក្លែង​បន្លំ​លក់​ N​F​T​s ​ដែល​មិនមែន​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ ​ដោយ​ក្លែង​បន្លំ​ជា​គណនី​របស់​សិល្បករ​ល្បី​ៗ​។​ ​ម្យ៉ាងទៀត​ N​F​T​s ​ដែល​អ្នកទិញ​ក្នុង​គោលបំណង​លក់​យក​ចំណេញ​ ​អាច​នឹង​ធ្លាក់​តម្លៃ​ ​បណ្ដាល​ឱ្យ​អ្នក​ខាតបង់​ផង​ដែរ​។​
​អត្ថបទ​នេះ​មាន​គោលបំណង​ចែករំលែក​ការយល់​ដឹង​ខ្លះ​ៗ​អំពី​ទី​ផ្សារ​ N​F​T​s ​ប៉ុណ្ណោះ​។​ ​ដូចគ្នានឹង​ការ​ជួញ​ដូរ​ ​Crypt​o​currency​ ​ដែរ​ ​មុខនឹង​ចូលក្នុង​ការ​ជួញ​ដូរ​អ្នកមាន​ការ​ស្វែងយល់​ច្បាស់លាស់​ពី​ទី​ផ្សារ​ជួញ​ដូរ​ N​F​T​s ​និង​មានចំណេះ​ដឹង​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ​ផង​ដែរ​ ​បើមិនដូច្នោះទេ​ ​ការចូលរួម​ជួញ​ដូ​រទាំង​ប្រថុយប្រថាន​អាច​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​របស់​អ្នក​៕​

ចុចទីនេះដើម្បីស្វែងយល់បន្ថែម: ៣​យ៉ាង​ដែល​អ្នក​គួរ​ដឹងពី NFTs


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: NFTs
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៥ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

កាត់បន្ថយហានិភ័យក្នុងការវិនិយោគ
វិនិយោគ
៥ ខែមុន

កាត់បន្ថយហានិភ័យក្នុងការវិនិយោគ

​កំណើន​សេដ្ឋកិច្ច​ធ្វើឪ្យសង្គមជាតិ​ការ​រីក​ចម្រើន​ក្នុងរូបភាពណាខ្លះ?
វិនិយោគ
៥ ខែមុន

​កំណើន​សេដ្ឋកិច្ច​ធ្វើឪ្យសង្គមជាតិមានការ​រីក​ចម្រើន​ក្នុងរូបភាពណាខ្លះ?

វិនិយោគ
៦ ខែមុន

ចេញធ្វើការ​ដំបូង​គួរចូលក្រុមហ៊ុន​ធំ​ ឬ​ Start​up​

ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​
វិនិយោគ
៦ ខែមុន

ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​

អាយុខ្ទង់​ ​២​០​ឆ្នាំគួរបើកហាងកាហ្វេអត់?​
វិនិយោគ
៦ ខែមុន

អាយុខ្ទង់​ ​២​០​ឆ្នាំគួរបើកហាងកាហ្វេអត់?​

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៦ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

អត្ថបទបន្ទាប់
លុយ​ និង​ពេលវេលា តើ​មួយ​ណា​សំខាន់​ជាង

លុយ​ និង​ពេលវេលា តើ​មួយ​ណា​សំខាន់​ជាង?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist