Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ, ហិរញ្ញវត្ថុ

តើ​មាន​បញ្ហា​អ្វីខ្លះ​ដែល​អាច​ចោទ​ជា​សញ្ញា​នៃ​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​?

៨ ខែមុន
1 នាទីក្នុងការអាន
10
ទស្សនា
FacebookTwitterLinkedinTelegramQR Code
តើ​មាន​បញ្ហា​អ្វីខ្លះ​ដែល​អាច​ចោទ​ជា​សញ្ញា​នៃ​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​?
FacebookTwitterLinkedinTelegramQR Code

​ស្ថានភាព​ជំងឺ​កូ​វី​ដ​១​៩​មិនទាន់​នឹងបាន​ធូរ​ស្បើយ​ស្រួលបួល​ផង​ ​លឺ​ថា​អាច​ជួប​វិបត្តិសេដ្ឋកិច្ច​ទៀតហើយ​។​ ​ពិត​អត់​? 🤔

​រាល់ថ្ងៃ​ ​តើ​មាន​បញ្ហា​អ្វីខ្លះ​ដែល​អាច​ចោទ​ជា​សញ្ញា​នៃ​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​?

​អ៊ីចឹង​ ​យើង​អាច​ងាក​មក​មើល​ពី​មូលហេតុ​ដែល​អាចប​ង្ក​ឲ្យ​មាន​វិបត្តិសេដ្ឋកិច្ច​ ​បើ​ផ្អែកលើ​ស្ថានភាព​សេដ្ឋកិច្ច​សព្វថ្ងៃ​។​

1 ​ប្រភព​ថាមពល​ឡើងថ្លៃ​

ប្រភព​ថាមពល​ឡើងថ្លៃ​

ពេល​ប្រភព​ថាមពល​ដូចជា​ ​ឧស្ម័ន​ ​ប្រេងឥន្ធនៈ​ ​និង​ធ្យូងថ្ម​ឡើងថ្លៃ​ ​នឹង​ជះ​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ ​និង​ដោយប្រយោល​ដល់​ប្រជាជន​។​ ​គ្រប់គ្នា​នឹង​ត្រូវ​ចំណាយ​ច្រើនជាង​មុន​ ​ដែល​ចំណាយ​នេះ​មិន​អាច​កាត់ផ្តាច់​បានទេ​ ​ព្រោះ​សុទ្ធតែ​ជា​ចំណាយ​ចាំបាច់​។​

2 ​អតិផរណា​កើន​ឡើង​

ការ​កើន​ឡើង​នៃ​អតិផរណា​ទាំង​ក្នុងស្រុក​ ​និង​ប្រទេសជិតខាង​ ​បាន​កាត់​បន្ថយអំណាច​នៃ​ការ​ទិញ​របស់យើង​ម្នាក់ៗ​ ​ហើយ​យើង​ត្រូវ​ចំណាយ​ច្រើនជាង​មុន​លើ​ផលិតផល​ ​និង​សេវាកម្ម​ដដែល​។​ ​ជាក់ស្តែង​ ​អត្រា​អតិផរណា​បាន​កើន​ឡើង​ដល់​ប្រមាណ​ ​៨​.​៦​% ​ក្នុង​ខែ​មិថុនា​ ​២​០​២​២​ ​នៅ​ប៉ែក​ខាង​អឺរ៉ុប​។​

3 ​ផ្សារ​ហ៊ុន​ធ្លាក់ចុះ​

ផ្សារ​ហ៊ុន​ធ្លាក់ចុះ​

​ជាឧទាហរណ៍​គឺ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​រូបិយប័ណ្ណ​កាក់​គ្រីប​តូ ​និង​ការ​ធ្លាក់ចុះ​តម្លៃ​នៃ​ឧស្សាហកម្ម​ ​Do​w​ ​Jones​ ​និង​ S&​P​ 500 ​ប្រមាណ​ជាង​ ​២​០​% ​កាលពី​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​២​ ​នេះ​ ​ជ​ម្រុ​ញ​ឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​កាន់តែ​អាក្រក់​ជាង​មុន​ព្រោះ​អ្នក​វិនិយោគ​ខាតបង់​ប្រាក់​អស់​ជាច្រើន​ត្រឹមតែ​រយៈពេល​ខ្លី​។​ ​តាម​ការ​អង្កេត​ទៅលើ​ការ​ធ្លាក់ចុះ​នៃ​ទី​ផ្សារ​ហ៊ុន​នេះ​បាន​បង្ក​ភាព​ចលាចល​ទូទាំង​ពិភពលោក​មួយ​ចំនួន​ធំ​ ​ជាពិសេស​គឺ​ចំពោះ​អ្នក​វិនិយោគ​ផ្ទាល់​តែម្ដង​។​

4 ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​រូបិយប័ណ្ណ​ធំ​ៗ​មួយ​ចំនួន​

ហេតុការណ៍​នេះ​ទើប​កើតឡើង​ក្តៅ​ៗ​ ​មិនទាន់​បាន​ប៉ុន្មាន​ថ្ងៃ​នៅឡើយ​ទេ​ ​គឺ​តម្លៃ​រូបិយប័ណ្ណ​ធំ​ៗ​មួយ​ចំនួន​ ​ដូចជា​លុយ​អឺ​រ៉ូ (​E​UR) ​របស់​អឺរ៉ុប​ ​និង​លុយ​យេ​ន​របស់​ជប៉ុន​ធៀប​នឹង​ដុល្លារ​អា​មេ​រិ​ច​ដែល​បាន​ធ្លាក់ចុះ​យ៉ាង​គំហុក​ជាលើកដំបូង​ក្នុងរយៈពេល​ប្រមាណ​ជាង​២​០​ឆ្នាំ​ចុងក្រោយ​ ​។​ ​លុយ​១​អឺ​រ៉ូ​បាន​ធ្លាក់​មក​ត្រឹម​ប្រហែល​១​ដុល្លារ​អា​មេ​រិ​ច​ ​និង​លុយ​យេ​ន​បាន​ធ្លាក់ចុះ​មក​១​២​៤​យេ​ន​ក្នុង​១​ដុល្លារ​គិត​ត្រឹម​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​២​។​

#​តើ​យើង​អាច​ជួប​វិបត្តិសេដ្ឋកិច្ច​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ដែរ​ឬទេ​?

#​តើ​យើង​អាច​ជួប​វិបត្តិសេដ្ឋកិច្ច​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ដែរ​ឬទេ​?

  • ​ស្ថានភាព​សេដ្ឋកិច្ច​មាន​សភាព​ដូច​សព្វថ្ងៃ​អាច​បណ្ដាលមកពី​សង្គ្រាម​រវាង​រុស្ស៊ី ​និង​អ៊ុយ​ក្រែ​ន​ដែល​កំពុង​បន្ត​។​
  • ​ដោយ​ប្រទេស​រុស្ស៊ី​ជា​អ្នកផ្គត់ផ្គង់​ប្រេង​ឆៅ​ដ៏​ធំ​មួយ​ ​ទោះ​តម្លៃ​សាំង​មានការ​ធ្លាក់ចុះ​បន្ដិច​មែន​ប្រមាណ​ថ្ងៃនេះ​ ​ប៉ុន្តែ​គេ​នៅតែ​រំពឹង​ថា​វា​នឹង​អាច​ឡើងថ្លៃ​ជា​បន្ត​ទៀត​។​
  • គួបផ្សំ​នឹង​ការ​ប្រែប្រួល​នៃ​តម្លៃ​រូបិយប័ណ្ណ​មួយ​ចំនួន​ដែល​អាច​ប៉ះពាល់​ដល់​ការប្រើប្រាស់​លុយ​សម្រាប់​ទូទាត់​ពាណិជ្ជកម្ម​ ​។​
  • ​អំណាច​ទិញ​ (​Purchasing​ ​Power​) ​អាច​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ធ្វើឲ្យ​មានការ​ខាតបង់​ទៅលើ​វិ​ស​័​យ​ពាណិជ្ជកម្ម​អាច​ប៉ះទង្គិច​ដល់​សកម្មភាព​សេដ្ឋកិច្ច​។​
  • ​សកម្មភាព​សេដ្ឋកិច្ច​អាច​ឈាន​ដល់​ការ​ជាប់​គាំង​ ​ឬ​បាត់បង់​ដែល​អាច​នាំឲ្យ​ប្រជាជន​បាត់បង់​ការងារ​និង​ចំណូល​ជាដើម​។​

​សាក​ស​ម្រៃ​ថា​ ​ប្រសិនបើ​ចំណូល​យើង​មិន​មានការ​កើន​ឡើង​ ​ឬ​បាត់បង់​ចំណូល​ ​នោះ​នឹង​មាន​អ្វី​កើតឡើង​? ​ហេតុនេះ​ ​ប្រសិនបើ​ស​ង្រ្គា​ម​នៅតែ​បន្ត​ ​ផ្សារ​ហ៊ុន​មាន​បញ្ហា​ ​អតិផរណា​កើន​ឡើង​ ​និង​ការ​ធ្លាក់ចុះ​របស់​អត្រា​ប្តូរ​ប្រាក់​នៅតែ​មិន​អាច​ដោះស្រាយ​បាន​ ​នោះ​វា​នឹង​ផ្តល់​សម្ពាធ​ទៅកាន់​សេដ្ឋកិច្ច​របស់​ពិភពលោក​កាន់តែ​ខ្លាំង​ ​ហើយ​មិនយូរប៉ុន្មាន​ ​យើង​នឹង​អាច​ប្រឈមមុខនឹង​វិបត្តិសេដ្ឋកិច្ច​ជាក់​ជាមិនខាន​។​

​ប្រសិនបើ​យើង​ពិតជា​មិន​អាច​គេច​ផុត​ដូច​ការ​សន្និដ្ឋាន​មែន​ ​យ៉ាងហោចណាស់​យើង​ក៏​គួរ​ត្រៀម​ខ្លួន​ប្រឈម​នឹង​ផល​ប៉ះពាល់​ពី​វិបត្តិសេដ្ឋកិច្ច​បាន​ដែរ​ ​ដូចជា​កាត់បន្ថយ​ចំណាយ​មិន​ចាំបាច់​ ​រៀបចំ​គម្រោង​ហិរញ្ញវត្ថុ​ឡើងវិញ​ ​ពិនិត្យ​លើ​ការ​វិនិយោគ​ផល​ប័ត្រ​ ​និង​ការ​សន្សំ​បន្ថែម​ ​ដើម្បី​បង្កើន​ទុន​បម្រុង​របស់​ខ្លួន​ឲ្យបាន​ច្រើនជាង​មុន​៕​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។​

​ឯកសារ​យោង​
• ​T​h​e​ ​Straits​ ​Time​s – 1 ​e​uro ​i​s ​now​ ​worth​ 1 ​US​ ​dollar​ ​for​ ​t​h​e​ ​first​ ​time​ ​in​ 20 ​year​s
• ​T​h​e​ ​Balance​ – ​Oil​ ​Price​ ​Forecast​ 2022-2050
• ​E​uros​t​at​ – ​E​uro ​area​ ​annual​ ​inflation​ ​up to​ 8.6%
• ​E​I​U – ​Yen​ ​weakness​ ​undermine​s ​Japan​’s ​growth​ ​outlook​ ​in​ 2022

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
៥ ខែមុន

៣ សំណួរ​អំពីរលុយ

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន
សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ
ហិរញ្ញវត្ថុ
៥ ខែមុន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong
ហិរញ្ញវត្ថុ
៥ ខែមុន

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?
ហិរញ្ញវត្ថុ
៥ ខែមុន

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?

ហិរញ្ញវត្ថុ
៥ ខែមុន

ព្រឹត្តិការណ៍​វិបត្តិហិរញ្ញវត្ថុចំនួន ៤ ក្នុងប្រវត្តិសាស្ត្រ

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

អត្ថបទបន្ទាប់
​មេរៀន​ដែល​យើង​គួរ​ដឹង​ពី​ការ​រកស៊ីចូលហ៊ុន​គ្នា​ ​និង​ការ​រកស៊ី​ម្នាក់ឯង?

​មេរៀន​ដែល​យើង​គួរ​ដឹង​ពី​ការ​រកស៊ីចូលហ៊ុន​គ្នា​ ​និង​ការ​រកស៊ី​ម្នាក់ឯង?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist