Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ, ហិរញ្ញវត្ថុ

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ

៦ ខែមុន
1 នាទីក្នុងការអាន
53
ទស្សនា
FacebookTwitterLinkedinTelegramQR Code
គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ
FacebookTwitterLinkedinTelegramQR Code

​លំហូ​រ​សាច់ប្រាក់​ជា​កត្តា​មួយ​ដ៏​ចាំបាច់​ដែល​ជួយ​ឱ្យ​អាជីវកម្ម​អាច​ដំណើរការ​ទៅមុខ​បាន​ដោយ​រលូន​។​ ​យ៉ាងណាមិញ​ ​ម្ចាស់​អាជីវកម្ម​ភាគច្រើន​ ​តែង​ជួប​ការលំបាក​ក្នុង​ការ​គ្រប់គ្រង​លំ​ហូរ​សាច់ប្រាក់​ ​ដើម្បី​ធានា​ថា​មាន​លុយ​បង្វិល​គ្រប់គ្រាន់​ជាប់​ជានិច្ច​សម្រាប់​ដំណើរការ​អាជីវកម្ម​។​
​ចុះបើ​គាត់​ជួប​បញ្ហា​នេះ​វិញ​ ​តើ​គាត់​គួរ​ដោះស្រាយ​ដោយ​របៀបណា​?

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ
​១​. ​កុំ​ស្ដុក​ទំនិញ​លើសលប់​

​ការ​ស្តុក​ទំនិញ​ច្រើនលើស​លប់​ ​ធ្វើ​ឱ្យ​កប់​ដើមទុន​ទៅលើ​ទំនិញ​ទាំងនោះ​ ​ពោល​គឺ​បើ​កា​រលក់​ចេញ​បាន​តិច​ ​បើ​ធៀប​នឹង​ទំហំ​ចំណាយ​លើ​ទំនិញ​។​ ​ស្ថានភាព​លក់​ចេញ​យឺត​នេះ​អាច​កើតមាន​ ​ឡើង​នៅពេលដែល​អ្នកប្រើ​វិធីសាស្ត្រ​ប៉ាន់ស្មាន​តម្រូវ​ការ​របស់​អតិថិជន​ ​ដោយ​មិន​ផ្អែកលើ​រូបមន្ត​ ​ឬ​ការ​វិភាគ​ត្រឹមត្រូវ​។​ ​បែប​នេះ​បណ្ដាល​ឱ្យ​អាជីវកម្ម​របស់​អ្នក​ស្ទះ​លុយ​ ​មិន​មាន​លុយ​គ្រប់​សង​អ្នកផ្គត់ផ្គង់​ ​និង​ចំណាយ​ប្រតិបត្តិការ​នានា​។​

​២​. ​ព្យាករ​លំ​ហូរ​សាច់ប្រាក់​

​ការ​ព្យាករ​លំ​ហូរ​សាច់ប្រាក់​សំដៅ​លើ​ការ​គិតទុកជាមុន​ពី​ប្រាក់ចំណូល​ដែល​ទទួល​បាន​ពី​កា​រលក់​ ​និង​ ​លំ​ហូរ​លុយ​ចេញ​របស់​អាជីវកម្ម​។​ ​អ្នក​អាច​ព្យាករ​លំ​ហូរ​សាច់ប្រាក់​ដោយ​កំណត់​គោលដៅ​ ​និង​រយៈពេល​ព្យាករ​ ​ជ្រើសរើស​វិធី​ព្យាករ​សមស្រប​ ​និង​តាមដាន​ពី​ខែមុន​ៗ​។​

​៣​. ​មាន​កញ្ចប់​ប្រាក់​សម្រាប់​គ្រាអាសន្ន​ (​Emergency Fund​)

​មិនមែន​តែ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ទេ​ដែល​ត្រូវ​មាន​កញ្ចប់​ប្រាក់​សម្រាប់​គ្រាអាសន្ន​ ​សូម្បី​អាជីវកម្ម​ក៏​ត្រូវ​មាន​ ​ដែរ​ ​ដែល​កញ្ចប់​ប្រាក់​នោះ​គួរតែ​អាច​រ៉ាប់រង​ពី​ ​ខែ​ទៅ​៦​ខែ​។​ ​ការ​មាន​កញ្ចប់​ប្រាក់​បម្រុង​នឹង​ជួយ​ទប់ទល់​ចំណាយ​បណ្ដោះអាសន្ន​ ​ពេល​ដែល​ចំណូល​ ​របស់​អ្នកមាន​ក​ម្រិ​ត​ដោយ​កត្តា​ ​ឬ​ឧបសគ្គ​ណាមួយ​ ​និង​អាចឲ្យ​អ្នក​ចៀសវាង​ពី​ការ​បង្កើត​បំណុល​ថ្មី​។​

​៤​. ​ក​ម្ចី​ពី​ធនាគារ​

​ក​ម្ចី​ធនាគារ​សម្រាប់​អាជីវកម្ម​មិនមែន​ជា​ប្រភេទ​បំណុល​អាក្រក់​ (​bad debt​) ​នោះ​ទេ​។​ ​ហេតុអ្វីបានជា​អាជីវកម្ម​នីមួយៗ​គួរ​ពិចារណា​ប្រើប្រាស់​ក​ម្ចី​ប្រភេទ​នេះ​? ​ទីមួយ​ ​ជួយ​ឱ្យ​អាជីវកម្ម​របស់​អ្នកដំណើរការ​រលូន​ ​ដោយ​កាត់បន្ថយ​បញ្ហា​លំ​ហូរ​សាច់ប្រាក់​។​ ​ទីពីរ​ ​ទោះបី​អ្នក​មិនទាន់​មាន​បញ្ហា​លំ​ហូរ​សាច់ប្រាក់​ ​អ្នក​ក៏​អាច​ប្រើ​ក​ម្ចី​នេះ​សម្រាប់​បង្កើន​ប្រតិ​ប​តិ្ត​ការ​អាជីវកម្ម​ ​ឬ​ពង្រីក​សាខា​អាជីវកម្ម​។​ល​។​ ​ឧទាហរណ៍​ ​ដូចជា​ឥណទាន​សាជីវកម្ម​របស់​ធនាគារ​ ​អ៊ូ​រី​ (​Woo​r​i​ ​Bank​) ​ផ្ដល់​ហិរញ្ញប្បទាន​ទៅតាម​គោល​ ​បំណង​៖​

  • ​សម្រាប់​តម្រូវ​ការ​ទុន​បង្វិល​
  • ​សម្រាប់​ទុន​ ​ឬ​ការ​វិនិយោគ​
  • ​សម្រាប់​ការពង្រីក​អាជីវកម្ម​
  • ​សម្រាប់​ធ្វើ​បុ​ន​ហិរញ្ញប្បទាន​ (r​e​financing​) ​ពី​ធនាគារ​ ​ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដទៃទៀត​។​

​អត្ថប្រយោជន៍​នៃ​ឥ​ន​ទាន​សាជីវកម្ម​របស់​ធនាគារ​អ៊ូ​រី​ ​មាន​ដូច​ខាងក្រោម​៖​

  • ឥណទាន​ទំហំ​ធំ​ដែល​ស័ក្ដិសម​នឹង​គ្រប់​ប្រភេទ​អាជីវកម្ម​ទាំងអស់​
  • ​អត្រា​ការប្រាក់​ប្រកួតប្រជែង​
  • ​រយៈពេល​ឥណទាន​រហូតដល់​១​២​០​ខែ​
  • ​ដំណើរការ​អនុម័ត​ក​ម្ចី​ឆាប់រហ័ស​

​ដើម្បីកុំឲ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​ ​ម្ចាស់​អា​ជីរ​កម្ម​គួរ​មាន​ដំណោះស្រាយ​ ​និង​ការ​គ្រប់គ្រង​ដូចជា​វិធី​ទាំង​៤​ខាងលើ​ ​ជាពិសេស​ក​ម្ចី​សាជីវកម្ម​ពី​ធនាគារ​ ​ដែល​អាច​ជួយ​ចៀស​ផុត​ពី​បញ្ហា​ស្ទះ​លុយ​៕​

* ​មាតិកា​នេះ​នាំមក​ជូន​ប្រិយ​មិត្ត​ដោយ​កាក់​សេន​ ​និង​សហ​ការឧបត្ថម្ភ​ដោយ​ ​Woo​r​i​ ​Bank​ ​Cam​bo​d​i​a​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ផលិត​ដោយ​កាក់​សេន​

ពាក្យទាក់ទង: យអាជីវកម្មស្ទះលុយ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការតាំងពិព័រណ៍ ស្តីពីវេទិកាជំរុញការលក់ និងការធ្វើទីផ្សារ
ចំណូលចំណាយ
២ សប្តាហ៍មុន

ការតាំងពិព័រណ៍ ស្តីពីវេទិកាជំរុញការលក់ និងការធ្វើទីផ្សារ

ចំណូលចំណាយ
៣ សប្តាហ៍មុន

<<វេទិកា និងពិព័រណ៍ប្រចាំឆ្នាំ ស្តីពីការជំរុញដល់ការលក់ និងការធ្វើទីផ្សាររបស់ SME ដែលនឹងរៀបចំឡើង២ថ្ងៃពេញ ក្នុងដើមខែមិថុនានេះ>>

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
៣ ខែមុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ហិរញ្ញវត្ថុ
៦ ខែមុន

ភាពខុសគ្នារវាង អ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងអ្នកមិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ចំណូលចំណាយ
៦ ខែមុន

រៀនជំនាញដែលមានតម្រូវការច្រើន ឬជំនាញដែលខ្លួនស្រលាញ់ ?

ចំណូលចំណាយ
៦ ខែមុន

ហេតុអ្វី អ្នកមានភាគច្រើនប្រើប្រាស់កាតក្រេឌីត?

ហិរញ្ញវត្ថុ
៦ ខែមុន

ធ្វើម៉េចទើបដឹងថាបានត្រៀមខ្លួនរួចរាល់ក្នុងការក្លាយជាមេគ្រួសារ?

ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
៦ ខែមុន

ក្រៅពីផ្ដល់ប្រាក់កម្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានផ្តល់សេវាអ្វីទៀត?

អត្ថបទបន្ទាប់
ទើបអាយុ ២០ ហេតុអ្វីចាំបាច់មានធានារ៉ាប់រងអាយុជីវិត

ទើបអាយុ ២០ ហេតុអ្វីចាំបាច់មានធានារ៉ាប់រងអាយុជីវិត

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist