Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

មុនចេញរកសុី​ ត្រូវត្រៀមអ្វីខ្លះ?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
720
ទស្សនា
FacebookTwitterLinkedinTelegramQR Code
មុនចេញរកសុី​ ត្រូវត្រៀមអ្វីខ្លះ?
FacebookTwitterLinkedinTelegramQR Code

​ម្ចាស់​អាជីវកម្ម​គួរតែ​បាន​ត្រៀម​ខ្លួន​ទុកជាមុន​ ​និង​សិក្សា​ស្វែងយល់​ ឱ្យ​បាន​ច្រើន​ពី​ប្រភេទ​អាជីវកម្ម​នោះ​ ​មុន​ចេញ​រក​សុី​លក់ដូរ​ ​ដើម្បី​ចៀសវាង​ផលវិបាក​មួយ​ចំនួន​ធំ​ ​ដែល​អាច​កើតឡើង​។​

​ខាងក្រោម​នេះ​ជា​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ ​ដែល​អ្នក​ ​គួរតែ​គិតគូរ​ត្រៀម​ទុកជាមុន​។​

មុនចេញរកសុី​ ត្រូវត្រៀមអ្វីខ្លះ?

• ​ផែនការ​

​ផែនការ​អាជីវកម្ម​គឺ​គម្រោង​ច្បាស់លាស់​មួយ​ដោយ​រួម​មាន​ធាតុ​គោល​មួយ​ចំនួន​ដូចជា​៖​

  1. មុខ​ជំនួញ​ដែល​ចង់បើ​ក​
  2. ​ទីតាំង​និង​ទំហំ​អាជីវកម្ម​
  3. ​ហាង​ឆេង​តម្លៃ​និង​គុណភាព​ផលិតផល​
  4. ​ផែនការ​ហិរញ្ញវត្ថុ​អាជីវកម្ម​
  5. ​ផែនការ​គ្រប់គ្រង​ហា​និ​ភ័យ​ ​។​ល​។​

​ជាមួយគ្នា​នេះ​អ្នក​ក៏​ត្រូវ​អនុវត្ត​ទៅតាម​ផែនការ​និង​ឧ​ស្សាហ៍​តាមដាន​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ ​ព្រមទាំង​ព្យាយាម​រក​វិធី​ឬ​ដំណោះស្រាយ​ ​ដើម្បី​ធ្វើឲ្យ​អាជីវកម្ម​កាន់តែ​ប្រសើរ​ជាង​មុន​។​

*​ចំណាំ​: ​ផែនការ​អាជីវកម្ម​អាច​មាន​លក្ខណៈ​លម្អិត​ជាង​នេះ​ ​អាស្រ័យ​ទៅតាម​តម្រូវ​ការប្រើប្រាស់​។​


• ​យុទ្ធ​សា​ស្រ្ត

​មុននឹង​ក្លាយ​ជា​ម្ចាស់​អាជីវកម្ម​ ​អ្នក​គួរ​សិក្សា​ពី​យុទ្ធ​សា​ស្រ្ត​ជាមុន​ ​ដើម្បី​យល់​ដឹង​ ​ពី​របៀប​ធ្វើ​ទី​ផ្សារ​ ​របៀប​លក់​ចេញ​ ​និង​វិធី​ផ្សព្វផ្សាយ​ផលិតផល​ ​របស់​ខ្លួន​ទៅដល់​អតិថិជន​ ​គោលដៅ​របស់​អ្នក​។​ ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ភាព​លេចធ្លោ​ ​និង​ទាក់ទាញ​ ​ពេល​នោះ​អាជីវកម្ម​របស់​អ្នក​ ​នឹង​រីក​ចម្រើន​ទៅមុខ​។​

Click here to read more about: The 4 Ps of Marketing


• ​ចំណេះ​ជំនាញ​

​ចាប់​អាជីព​ឲ្យ​ច្បាស់​ ​រៀន​ឲ្យ​ឆ្អិន​ ​និង​តាម​ទារ​ឲ្យ​មាន​ ​ចំណេះ​ដឹង​ទាក់ទង​នឹង​មុខរបរ​មួយ​នោះ​។​
​ឧទាហរណ៍​៖​ ​អ្នក​ចង់បើ​ក​អាជីវកម្ម​ហាង​កាហ្វេ​ ​អ្នក​ត្រូវ​សិក្សា​ពី​ប្រភេទ​កាហ្វេ​ ​និង​របៀប​ឆុង​ឱ្យ​បាន​ស្ទាត់​ ​នោះ​ជា​ការ​ប្រសើរ​។​


• ​ដើមទុន​

​ចេញ​រក​សុី​ថ្មីថ្មោង​ ​ត្រូវ​មាន​លុយ​បោះ​ជា​ទុន​ហើយ​ ​មិនថា​តិច​ឬ​ច្រើន​អាស្រ័យ​លើ​ទំហំ​នៃ​អាជីវកម្ម​។​ ​ប៉ុន្តែ​មាន​ដើមទុន​ត្រឹម​បើក​អាជីវកម្ម​បាន​មិនទាន់​គ្រប់គ្រាន់​ទេ​ ​ព្រោះ​អ្នក​ក៏​គួរ​មាន​ត្រៀម​ទុន​មួយ​ចំនួន​ទៀត​ដែរ​ ​ទុក​ក្នុង​ករណី​មុខរបរ​ជួប​បញ្ហា​ណាមួយ​ជាយថាហេតុ​។​ ​ហេតុនេះ​ ​អ្នក​ត្រូវ​គិតគូរ​ឱ្យ​បាន​ម៉ត់ចត់​អំពី​ទំហំ​ដើមទុន​ ​និង​ផែនការ​ដែល​អ្នក​នឹង​ប្រើប្រាស់​វា​។​ ​ប្រភព​ដើមទុន​អាច​បាន​មកពី​ការ​បណ្ដាក់ទុន​ពី​សមាជិក​គ្រួសារ​ ​លុយ​សន្សំ​ខ្លួនឯង​ ​ឬ​ក​ម្ចី​នានា​។​ ​តួយ៉ាង​ម្ចាស់​អាជីវកម្ម​ ​ត្រូវ​រៀបចំ​គម្រោង​សាច់​ប្រាក់ចំណូល​ចំណាយ​ ​និង​ត្រូវ​រៀន​គ្រប់គ្រង​ហិរញ្ញវត្ថុ​អាជីវកម្ម​ឲ្យបាន​ល្អិតល្អន់​ផង​។​


• ​ការ​តស៊ូ​ “​Patience​ ​i​s ​key​.”

​ការ​ព្យាយាម​អត់ធ្មត់​គង់​សម្រេច​បាន​គោលដៅ​។​ ​សូម​កុំ​បោះបង់​ចោល​ពាក់កណ្ដាលផ្លូវ​នូវ​ក្ដី​ស្រមៃ​របស់​អ្នក​។​ ​ផ្ទុយទៅវិញ​ ​ការ​បន្ត​ប្ដេជ្ញា​ខិតខំ​ប្រឹងប្រែង​តស៊ូ​របស់​អ្នក​នឹង​ផ្ដល់​មកវិញ​នូវ​ផ្លែផ្កា​នៅ​ថ្ងៃណាមួយ​ជាក់​ជាមិនខាន​។​

​សូម​សិក្សាស្រាវជ្រាវ​លម្អិត​បន្ថែម​ទៀត​ទៅលើ​ចំណុច​នីមួយៗ​ ​ឬ​អាច​ពិភាក្សា​យោបល់​ជាមួយ​អ្នកជំនាញ​មាន​បទពិសោធន៍​ដែល​អាច​ណែនាំ​អ្នក​ ​មុន​ពេល​ចាប់ផ្ដើម​អាជីវកម្ម​៕​

ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: ចេញ​រកស៊ី​ដំបូង​ទាំង​បាតដៃ​ទទេ ​គួរ​ត្រៀម​ចិត្ត​ត្រៀម​កាយ​ដូចម្ដេច​ខ្លះ​ ​?

ពាក្យទាក់ទង: មុនចេញរកសុី​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៦ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

ការពង្រីក​ការងារ​
វិនិយោគ
៦ ខែមុន

ការពង្រីក​ការងារ​

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?
វិនិយោគ
៦ ខែមុន

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?
វិនិយោគ
៧ ខែមុន

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?

២០ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?
វិនិយោគ
៧ ខែមុន

២៥ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា
វិនិយោគ
៧ ខែមុន

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា

វិនិយោគ
៧ ខែមុន

តួនាទីក្នុងនាមជាអ្នកគ្រប់គ្រង

អត្ថបទបន្ទាប់
អាជីវកម្ម​ពីរ​ប្រភេទ​ ​ហាង​កាហ្វេ​និង​ហាង​ញ៊ាំ​ប៊ីយែរ

អាជីវកម្ម​ពីរ​ប្រភេទ​ ​ហាង​កាហ្វេ​និង​ហាង​ញ៊ាំ​ប៊ីយែរ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist