Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

ឆ្នាំ​២​០​២​២ ​គួរ​វិនិយោគ​ទៅលើអ្វី?

១ year
2 នាទីក្នុងការអាន
77
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ឆ្នាំ​២​០​២​២ ​គួរ​វិនិយោគ​ទៅលើអ្វី?
FacebookTwitterLinkedinTelegramQR Code

​នៅសល់​ប្រហែល​កន្លះ​ខែ​ទៀត​ទេ​ដល់​ឆ្នាំ​២​០​២​២​ហើយ​! ​តើ​អ្នក​បាន​រៀបចំផែនការ​សម្រាប់​ឆ្នាំ​ថ្មី​នេះ​ហើយ​ឬនៅ​? ​មាន​គ្រោង​នឹង​វិនិយោគ​ ​ត្រៀម​ប្រកប​អាជីវកម្ម​ ​ឬ​ការងារ​អ្វីខ្លះ​ដែរ​ទេ​? ​បើ​នៅ​ទេ​អ៊ីចឹង​មក​មេី​ល​ទាំងអស់គ្នា​បន្តិច​មើល​តេី​មាន​អ្វីខ្លះ​ដែល​មាន​សក្តានុពល​អាច​នឹង​ ​រីក​ច​ម្រេី​ន​ ​ហើយ​គួរ​វិនិយោគ​នៅ​ឆ្នាំ​២​០​២​២​នេះ​?

ឆ្នាំ​២​០​២​២ ​គួរ​វិនិយោគ​ទៅលើអ្វី?

​១​. ​អចល​ន​ទ្រព្យ​នៅតែ​សំខាន់​

​ដ្បិត​ថា​វិបត្តិ​កូ​វី​ដ​១​៩​ ​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ដំណើរការ​ជួញ​ដូរ​អចល​ន​ទ្រព្យ​ក៏​ពិតមែន​ ​ប៉ុន្តែ​អ្នក​ដែល​មាន​ទុន​គ្រប់គ្រាន់​នៅតែ​បន្ត​ប្រមូល​ទិញ​ដីធ្លី​ដោយ​សង្ឃឹម​ថា​វា​នឹង​ឡើងថ្លៃ​ពេល​ដែល​តម្រូវ​ការ​ចាប់ផ្ដើម​កើន​ឡើងវិញ​ក្រោយ​វិបត្តិ​នេះ​កន្លង​ផុត​ទៅ​។​ ​លោក​ច្រឹ​ក​ ​សុខនី​ម​ ​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ប៉ាន់ប្រមាណ​ថា​ ​ទី​ផ្សារ​អចលនវត្ថុ​នៅ​កម្ពុជា​នឹង​ចាប់ផ្ដើម​លូតលាស់ឡើងវិញ​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ឆ្នាំ​ ​២​០​២​២​ជាពិសេស​នៅ​ក្រោយពេល​ចូលឆ្នាំ​ចិន​ដោយ​គេ​រំពឹង​ថា​នឹង​មាន​អ្នក​វិនិយោគ​ ​បរទេស​កើន​ឡើង​ពី​30%-40% ( ​Khmer​ ​Time​s,2021)​។​ ​ទោះ​ជា​យ៉ាងនេះ​ក្ដី​អ្នក​គួរ​សិក្សា​ដោយ​ប្រុងប្រយ័ត្ន​ ​និង​ប្រមូល​ព័ត៌មាន​ដែល​អាច​ជឿ​ទុកចិត្ត​បាន​បន្ថែម​ឱ្យ​បាន​គ្រប់​ ​គ្រាន់​មុននឹង​សម្រេច​ចិត្ត​វិនិយោគ​លើ​អចល​ន​ទ្រព្យ​ណាមួយ​ដែល​មាន​សក្ដានុពល​ខ្ពស់​។​ ​ទន្ទឹម​នឹង​នេះ​ ​អ្នក​ក៏​គួរ​កត់​សម្គាល់​ផង​ដែរ​ថា​ក្នុង​វិ​ស័​យ​អចល​ន​ទ្រព្យ​ទាមទារ​ពេលវេលា​ ​យូរឆ្នាំ​ទើប​អាច​បានផល​ចំណេញ​មកវិញ​សមប្រកប​។​

​២​. ​ពេលវេលា​ល្អ​ដើម្បី​សាកល្បង​ជាមួយ​ភាគ​ហ៊ុន​ ​និង​ ​Fore​x

ពេលវេលា​ល្អ​ដើម្បី​សាកល្បង​ជាមួយ​ភាគ​ហ៊ុន​ ​និង​ ​Fore​x

​នៅ​កម្ពុជា​ ​ការ​វិនិយោគ​ទៅលើ​ភាគ​ហ៊ុន​ប​ណ្ណ​បំណុល​ ​និង​ការ​ជួញ​ដូរ​រូបិយ​ប​ណ្ណ​បរទេស​ ​តាម​Fore​x​នៅ​មិនទាន់​ទទួល​បាន​ការចាប់អារម្មណ៍​ច្រើន​នៅឡើយ​ដោយសារ​ការយល់​ដឹង​នៅ​មាន​ក​ម្រិ​ត​និង​នៅ​មានការ​ព្រួយបារម្ភ​ច្រើន​ពី​ការ​ខាតបង់​។​ ​ដោយឡែក​ ​នៅពេលដែល​ប្រទេស​កម្ពុជា​ចាប់ផ្ដើម​បើក​ទទួល​ភ្ញៀវ​ទេសចរ​ ​និង​អ្នក​វិនិយោគ​បរទេស​វិញ​ ​វា​អាច​ជា​ឱកាសល្អ​ដែល​វិនិ​យោគិន​អាច​ចូល​ប្រឡូក​ក្នុង​វិ​ស​័​យ​ទាំងនេះ​។​ ​យ៉ាងណាមិញ​ ​វិនិយោគ​ក៏​មិនគួរ​រំលង​ការ​ស្វ័យ​សិក្សា​ ​ស្វែងយល់​ឱ្យ​ល្អិតល្អន់​ពី​វិ​ស័​យ​នេះ​ផង​ដែរ​។​

​៣​. ​ការ​ជួញ​ដូរ​ ​Crypt​o​currency

ការ​ជួញ​ដូរ​ ​Crypt​o​currency

​ការ​ជួញ​ដូរ​រូបិយ​ប​ណ្ណ​ឌី​ជី​ថល​ ​ឬ​ ​crypt​o​currency​ ​មានការ​ប្រែប្រួល​ឡើងចុះ​ខ្លាំង​ ​ប៉ុន្តែ​នៅតែ​មាន​គេ​និយម​វិនិយោគ​ច្រើន​ ​ដោយសារ​ផល​ចំណេញ​ដែល​អ្នក​វិនិយោគ​មួយ​ ​ចំនួន​អាច​ទទួល​បាន​។​ ​តួយ៉ាងដូចជា​ ​Bit​coin​ ​ដែល​ជា​រូបិយ​ប​ណ្ណ ​ឬ​កាក់​ឌី​ជី​ថល​រៀមច្បង​គេ​ ​ដែល​ប្រជាប្រិយភាព​ខ្លាំង​។​ ​ក្រៅពី​នេះ​ ​ក្នុងចំណោម​ ​crypt​o​currency​ ​ជាច្រើន​ប្រភេទ​ទៀត​មាន​កាក់​ ​Ether​e​u​m​ ​ត្រូវ​បាន ​Y​a​h​oo ​Finance​ ​បាន​ប៉ាន់ប្រមាណ​ថា​អាច​នឹង​វ៉ា​ដាច់​ ​Bit​coin​ ​ក្លាយ​ជា​ ​crypt​o​currency​ ​ដែល​មាន​តម្លៃ​ខ្ពស់​ជាងគេ​ក្នុង​អំឡុង​ឆ្នាំ​២​០​២​២ ​(​Y​a​h​oo ​Finance​, 2021)​។​ ​គួរ​ឱ្យ​ដឹង​ថា​ ​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ ​crypt​o​currency​ ​ឬ​កាក់​ឌី​ជី​ថល​នេះ​ ​នៅ​មិនទាន់​ត្រូវ​បាន​ធនាគារជាតិនៃកម្ពុជា​ទទួលស្គាល់​ជា​មធ្យោបាយ​ទូទាត់​ផ្លូវការ​ ​ឬ​ស្រប​ច្បាប់​នៅឡើយ​ទេ​។​ ​ទោះ​ជា​យ៉ាងនេះ​ក្ដី​មាន​បណ្ដា​ប្រទេស​មួយ​ចំនួន​កំពុង​ពិ​ចារ​ ​ណា​បង្កើត​រូបិយ​ប​ណ្ណ​ឌី​ជី​ថល​ជាតិ​ដែល​នឹង​ត្រូវ​គ្រប់គ្រង​តាម​ប្រព័ន្ធ​ ​block​chain​ ​ដោយ​ធនាគារ​កណ្ដាល​របស់​គេ​រៀងៗខ្លួន​ ​។​

​៤​. ​ធុរកិច្ច​ថ្មី​ក្នុង​វិ​ស័​យ​ ​A​I​

​ធុរកិច្ច​ថ្មី​ក្នុង​វិ​ស័​យ​ ​A​I​

​A​I​ (​artificial​ ​intelligence​) ​ឬ​តាម​ការ​បកប្រែ​ជា​ភាសា​ជាតិ​យើង​គឺ​ ​«​ប្រាជ្ញា​សិប្បនិម្មិត​»​ ​សំដៅ​លើ​បច្ចេកវិទ្យា​ដែល​អាច​ធ្វើត្រាប់​តាម​ឥរិយាបថ​ ​និង​សមត្ថភាព​របស់​មនុស្ស​ក្នុង​ការ​ បំ​ពេញការ​ងារ​ ​ឬ​ការកំសាន្ត​។​ ​ជាឧទាហរណ៍​ ​គេហទំព័រ​ ​Building​ ​Me​t​averse​ ​បាន​អោយ​ដឹង​ថា​ ​Me​t​averse​ ​នឹង​ប​ង្កេី​ត​បច្ចេកវិទ្យា​ ​A​I​ ​ក្នុងពេលឆាប់ៗ​នេះ​។​ ​យើង​ដឹង​ស្រាប់​ហេី​យថា​ ​Me​t​averse​ ​ជា​ក្រុមហ៊ុន​របស់​លោក​ ​Mark​ ​Z​uck​e​r​berg​ ​។​ ​បច្ចេកវិទ្យា​A​I​នៅ​មិនទាន់​ត្រូវ​បាន​ប្រើប្រាស់​ទូលំទូលាយ​នៅ​កម្ពុជា​នៅឡើយ​ ​ដោយសារ​កង្វះ​ធនធាន​ផ្នែក​នេះ​ ​កង្វះ​បណ្ដាញ​គាំទ្រ​ដោយ​អ្នកជំនាញ​ផ្នែក​ ​A​I​ ​និង​លទ្ធភាព​ទទួល​បាន​ទិន្នន័យ​ជា​ភាសាខ្មែរ​ (​យោង​តាម​តាម​ប្រសាសន៍​លោក​ ​Y​in​ S​e​n​g​ ​ពី​ក្រុមហ៊ុន​បង្កើត​ ​soft​ware​ ​Slash​ ​Foundry​)​។​ ​យ៉ាងណាមិញ​ ​លោក​ ​Y​in​ S​e​n​g​ ​បាន​លើកឡើង​ថា​បច្ចេកវិទ្យា​A​I​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការចូលរួម​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​ (​efficiency​) ​ក្នុង​វិ​ស​័​យ​ផ្សេងៗ​គ្នា​ជាច្រើន​។​ ​ហេតុនេះ​ វិ​ស​័​យ​ ​A​I​ ​មាន​ទំនោរ​អាច​នឹង​ក្លាយ​ជា​វិ​ស​័​យ​មួយ​ដែល​មាន​តម្រូវ​ការ​ច្រើន​នៅ​ពេល​ខាងមុខ​។​

​៥​. ​អាជីវកម្ម​ផ្សេងៗ​

​មុខរបរ​ដែល​កំពុង​ពេញ​និយម​ក្នុង​អំឡុង​ពេល​កូ​វី​ដ​១​៩​មាន​ដូចជា​ ​អាជីវកម្ម​លក់​ម្ហូបអាហារ​អន​ឡា​ញ​ ​អាជីវកម្ម​ទំនិញ​អន​ឡា​ញ​ ​ក្រុមហ៊ុន​ដឹកជញ្ជូន​។​ ​ក្រុមហ៊ុន​ដឹកជញ្ជូន​កំពុង​ប្រជាប្រិយភាព​ខ្លាំង​ជាងគេ​ ហេី​យ​វាក៏​អាច​រីក​ច​ម្រេី​ន​បន្ថែម​ទៀត​នៅ​ប៉ុនា្ម​ន​ឆ្នាំទៅ​មុខ​ទៀត​។​ ​អាជីវកម្ម​ដែល​អាច​ទិញ​លក់​អន​ឡា​ញ​បាន​ ​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ណាស់​ដែរ​ ​ព្រោះថា​មនុស្ស​ចាប់ផ្ដើម​ទម្លាប់​នឹង​ភាព​ងាយស្រួល​នៃ​ការ​ទិញ​ទំនិញ​អន​ឡា​ញ​។​ ​ដូចនេះ​អ្នក​គួរគប្បី​សាក​រក​មុខរបរ​ ​ឬ​វិនិយោគ​នៅ​ក្រុមហ៊ុន​ប្រភេទ​នេះ​។​

អេ​ដ​មីន​សូម​រំលឹក​ផង​ដែរ​ថា​មិន​មានការ​វិនិយោគ​ណា​ដែល​ ​ធានា​ថា​នឹងបាន​ផល​ចំណេញ​ ​មកវិញ​ច្រើន​ភ្លាម​ៗ​ក្នុងរយៈពេល​ខ្លី​នោះ​ទេ​។​ ​ដូច​បាន​លើកឡើង​ខាងលើ​សូម្បីតែ​ក្នុង​វិ​ស​័​យ​ ​អចល​ន​ទ្រព្យ​ក៏​អ្នក​អាច​ត្រូវ​រង់ចាំ​រយៈពេល​យូរ​ទើប​ទ្រព្យ​វា​អាច​កើន​តម្លៃ​និង​អាច​លក់​យក​ចំណេញ​បាន​ដែរ​។​
​សូម​ចងចាំ​ពាក្យ​មួយ​នៅ​ក្នុង​ការ​វិនិយោគ​ថា​ ​«​high​ ​risk​ ​high​ ​return​»​។​ ​ហេតុនេះ​ វិនិ​យោគិន​គ្រប់រូប​ចាំបាច់​ត្រូវ​មាន​មូលនិធិ​ហិរញ្ញវត្ថុ​ដាច់ដោយឡែក​ដែល​អាច​ធានា​បាន​ថា​ ​បើ​ការ​វិនិយោគ​របស់​អ្នក​ត្រូវ​ខាតបង់​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក​នៅតែ​អាច​ទ្រទ្រង់​ជីវភាព​របស់​អ្នក​បាន​។​

​ចំណាំ​** ​អត្ថបទ​ខាងលើ​នេះ​គឺជា​មតិ​យោបល់​ពី​ក្រុម​ការងារ​ ​និង​បុគ្គល​ពាក់ព័ន្ធ​ក្នុង​ការ​បង្កើត​អត្ថបទ​នេះ​ប៉ុណ្ណោះ​ដោយ​មិន​ធានា​ផល​ចំណេញ​ ​ឬ​កំហាត​បង់​ណាមួយ​ឡើយ​។​ ​ដូច្នេះ​អ្នក​គប្បី​ស្រាវជ្រាវ​ ​ព័ត៌មាន​បន្ថែម​ទៀត​មុននឹង​សម្រេច​ចិត្ត​វិនិយោគ​លើ​ជម្រើស​ណាមួយ​ខាងលើ​នេះ​៕​

​សម្រាប់​អ្នក​ចាប់អារម្មណ៍​វិនិយោគ​លើ​ភាគ​ហ៊ុន​ឬ​ ​Fore​x ​អាច​អាន​អត្ថបទ​របស់​ K​a​k​cent​ ​ដែល​ធ្លាប់​បាន​ចែករំលែក​កន្លងមក​នៅ​ទីនេះ​៖​
👉 ​h​t​t​p​s://​w​w​w​.k​a​k​cent​.​co​m​/​what​-​y​ou-​should​-​know​-​before​-​buy​…/
👉 ​h​t​t​p​s://​w​w​w​.k​a​k​cent​.​co​m​/​mutual​-​fund​s-​and​-​exchange​-​trade​d​…/
👉 ​h​t​t​p​s://​w​w​w​.k​a​k​cent​.​co​m​/​fore​x/

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៤ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៤ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច
វិនិយោគ
៥ ខែមុន

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច

វិនិយោគ
៥ ខែមុន

រៀនត្រឹមកម្រិតបរិញ្ញាបត្រ គ្រប់គ្រាន់ទេ?

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?
វិនិយោគ
៥ ខែមុន

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៦ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

អត្ថបទបន្ទាប់
ហេតុអ្វីសង់ផ្ទះ​ច្រេី​ន​តែ​គ្មាន​អ្នកណា​នៅ?

ហេតុអ្វីសង់ផ្ទះ​ច្រេី​ន​តែ​គ្មាន​អ្នកណា​នៅ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist