Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

​ចង់ប្តូរទូរស័ព្ទ​ថ្មី​យក​ ​i​Phone​ 13 ​សូមគិតលើចំនុចទាំងនេះ

socheath pov ដោយ socheath pov
11 months មុន
ប្រភេទ ចំណូលចំណាយ
​ចង់ប្តូរទូរស័ព្ទ​ថ្មី​យក​ ​i​Phone​ 13 ​សូមគិតលើចំនុចទាំងនេះ
44
ទស្សនា

​ធ្មេច​បើក​ៗ​ជិត​ផុត​ខែកញ្ញា​ទៀតហើយ​! ​ជា​រៀងរាល់​ឆ្នាំ​ ​Apple​ ​តែងតែ​ប្រកាស​នូវ​ការ​ចេញ​លក់​ផលិតផល​ថ្មីៗ​របស់​ខ្លួន​ឱ្យ​តែ​ដល់​ខែកញ្ញា​។​ ​ដោយ​ឆ្នាំនេះ​ ​Apple​ ​បាន​ប្រកាស​ដាក់​លក់​នូវ​ទូរស័ព្ទ​ ​i​Phone​ 13 ​ដ៏​ថ្មីស្រឡាង​ក្នុង​ជំនាន់​ចុងក្រោយបង្អស់​របស់​ខ្លួន​ ​ដែល​ម៉ូឌែ​ល​ស៊េ​រី​ថ្មី​នេះ​ ​ទទួល​បានការ​រំពឹង​ទុក​ល្អ​ៗ​ជាច្រើន​ពីសំណាក់​អ្នកគាំទ្រ​។​
​ប៉ុន្តែ​មាន​ចំណោទ​មួយ​សួរ​ថា​ ​តើ​ការប្រកាស​ចេញ​ស៊េ​រី​ថ្មី​នេះ​ ​យើង​ជា​អ្នកគាំទ្រ​គួរតែ​ដូរ​ថ្មី​ឡើង​ស៊េ​រី​ ​ឬ​បន្ត​ប្រើ​ទូរស័ព្ទ​ចាស់​ដែល​នៅ​ប្រើ​កើត​រាល់ថ្ងៃ​នេះ​សិន​?

​ចង់ប្តូរទូរស័ព្ទ​ថ្មី​យក​ ​i​Phone​ 13 ​សូមគិតលើចំនុចទាំងនេះ
​ថ្ងៃនេះ​ ​យើង​នឹង​លើកយក​ចំណុច​មួយ​ចំនួន​សម្រាប់​អ្នកមាន​ចំណាប់អារម្មណ៍​ដូរ​ទូរស័ព្ទ​ថ្មី​យក​ ​i​Phone​ 13 ​ទៅ​ពិចារណា​៖​

រូបរាង​៖​ ​

រូបរាង​៖​ ​

បើ​មើល​លើ​រូបរាង​ ​i​Phone​ ​ជំនាន់​មុន​ដូចជា​ ​i​Phone​ 11 ​Pro​ ​Ma​x ​និង​ ​i​Phone​ 13 ​Pro​ ​Ma​x ​គឺ​មាន​ទំហំ​ខុសគ្នា​តែ​ 0.2 អុី​ញ​តែប៉ុណ្ណោះ​។​ ​បើ​ចំពោះ​ ​i​Phone​ 12 ​Pro​ ​Ma​x ​និង​ 13 ​Pro​ ​Ma​x ​គឺ​មាន​ទំហំ​ប៉ុនគ្នា​។​ ​បើ​អ្នក​មិន​ប្រកាន់​ជាមួយនឹង​ទំហំ​ ​អ្នក​អាច​ប្រើ​ស៊េ​រី​មុន​សិន​ក៏បាន​ ​ដ្បិត​ទំហំ​វា​ប្រហាក់ប្រហែល​ដែរ​។​ ​តែ​អ្វី​ថ្មី​ហើយ​ប្លែក​សម្រាប់​ ​i​Phone​ 13 ​គឺ​ជម្រើស​ពណ៌ខៀវ​ស្រាល​ថ្មី​ ​ដែលគេ​ហៅថា​ S​i​err​a​ ​Blue​ ​ហើយ​ពណ៌​នេះ​មាន​សម្រាប់​តែ​ស៊េ​រី​ ​i​Phone​ 13 ​Pro​ ​និង​ ​Pro​ ​Ma​x ​តែប៉ុណ្ណោះ​។​

 ​Feature​s (​លក្ខណៈ​ពិសេស​)​៖​

 ​Feature​s (​លក្ខណៈ​ពិសេស​)​៖​

​បើ​តាម​គេហទំព័រ​ផ្លូវការ​របស់​ ​Apple​ ​ភ្នែក​កា​មេ​រ៉ា​របស់​ ​i​Phone​ 13 ​Pro​ ​Ma​x ​មាន​ 3 ​lens​ ​ដូច​ស៊េ​រី​មុន​ដែរ​ ​ដែល​ជា​ប្រភេទ​ ​T​e​l​e​p​hot​o ​Wide​ ​angle​ ​និង​ ​Ultra​-​wide​ ​angle​ ​។​ ​តែ​ ​feature​ ​បន្ថែម​ថ្មី​ក្នុង​ម៉ូឌែ​ល​នេះ​គឺ​ ​ការ​ថត​វីដេអូ​បែប​ ​Cinema​tic​ ​mode​ ​នៅ​ក្នុង​ក​ម្រិ​ត​ ​resolution​ 1080​p​ ​ក្នុង​ល្បឿន​ 30​f​p​s​។​ ​សម្រាប់​ថ្ម​កាន់​វិញ​ ​ត្រូវ​បានឲ្យ​ដឹង​ថា​គេ​ដាក់​ថ្ម​ឲ្យ​កាន់​យូរ​ជាមុន​ ​ពោល​វា​អាច​ទ្រទ្រង់​ចំពោះ​ការប្រើប្រាស់​ធម្មតា​រហូតដល់​ ​២​៨​ម៉ោង​ (​សម្រាប់​ម៉ូឌែ​ល​ 13 ​Pro​ ​Ma​x)​។​

​បន្ថែម​ពី​នេះ​ ​ជាមួយនឹង​ឈី​ប​ជំនាន់​ថ្មី​ ​របស់​ ​Apple​ ​ធ្វើឲ្យ​ទូរស័ព្ទ​ជំនាន់​ ​i​Phone​ 13 ​រត់លឿន​ល្អជា​មួយ​កម្មវិធី​នានា​ក្នុង​ទូរស័ព្ទ​ ​លឿន​ជាង​ស៊េ​រី​ ​i​Phone​ ​មុន​ៗ​។​ ​គួរឲ្យ​ដឹង​ដែរ​ថា​ ​មុខងារ​មួយ​ចំនួន​ទៀត​ដូចជា​ការ​ការពារ​ពី​ការ​ចូល​ទឹក​ ​កា​មេ​រ៉ា​ ​៣​គ្រាប់​ ​និង​ការ​ថតរូប​នៅ​ទីកន្លែង​ងងឹត​ជាដើម​ ​សុទ្ធសឹងតែ​ជា​មុខងារ​ដដែល​ ​ដែល​ទូរស័ព្ទ​ ​i​P​one​ ស៊េ​រី​មុន​ៗ​ក៏​មានស្រាប់​ទៅ​ហើយ​។​

 ​តម្លៃ​៖​ ​

 ​តម្លៃ​៖​ ​

ដូច​យើង​ដឹង​ខ្លះ​ៗ​មក​ហើយ​ទាក់ទង​នឹង​តម្លៃ​ផលិតផល​ ​Apple​ ​ថា​វា​មាន​តម្លៃ​ខ្ពស់​ប៉ុណ្ណា​។​ ​ចំពោះ​ ​i​Phone​ 13 ​ទាំង​ 3 ស៊េ​រី​ ​នៅ​ស្រុកខ្មែរ​យើង​មាន​តម្លៃ​លោត​ទៅ​ខ្ទង់​ពាន់​ឯណោះ​ ​ដែល​តម្លៃ​អាច​មាន​ចាប់ពី​1,000​ដុល្លារ​ ​រហូត​ទៅដល់​ 2,000​ដុល្លារ​ជាង​ ​អាស្រ័យ​ទៅតាម​ទំហំ​ផ្ទុក​ ​memory​ ​និង​ស៊េ​រី​របស់​ ​i​Phone​ 13 ​នោះ​។​ ​ជម្រើស​មួយ​គឺ​ ​អ្នក​អាច​ចាំ​មួយ​រយៈ​រហូត​វា​ធ្លាក់​ថ្លៃ​បន្តិច​សិន​ចាំ​ទិញ​ក៏បាន​ ​ព្រោះថា​តាម​ការសង្កេត​រាប់​ឆ្នាំ​កន្លងមក​នេះ​ ​តម្លៃ​ ​i​Phone​ ​ជំនាន់​នីមួយៗ​តែងតែ​ធ្លាក់ចុះ​ទៅ​តាមរយៈ​ពេល​។​


​ដូច​ការ​បកស្រាយ​ខាងលើ​អ៊ីចឹង​ ​ជាមួយ​ការ​បន្ថែម​មុខងារ​ថ្មី​ទាំងនេះ​ ​អ្នក​អាច​ថ្លឹងថ្លែង​មើល​ជាមុន​សិន​ថា​តើ​វា​ពិតជា​សាក​សម​ជាមួយនឹង​តម្លៃ​ដាក់​លក់​ដែរ​ឬទេ​។​
​ចុង​បញ្ចប់​ អេ​ដ​មីន​សុំ​ផ្តាំផ្ញើ​ថា​ ‘​មើល​លុយ​ក្នុង​កុង​ផង​’ ​ចៀសវាង​ដាច់យ៉ៃ​មី​កំប៉ុង​ចុងខែ​ ​សូម​សម្រេច​ចិត្ត​ឲ្យ​ច្បាស់​មុននឹង​ទិញ​។​ ​ត្រូវ​សួរ​ខ្លួនឯង​ថា​ ​នេះ​ពិតជា​តម្រូវ​ការ​ ​ខានមិនបាន​ ​ឬ​គ្រាន់តែ​ចង់បាន​យកមក​ប្រើ​ឱ្យ​ល្អមើល​មួយ​ឆាវ​៕

ពាក្យទាក់ទង: iphone13

អត្ថបទទាក់ទង

ធនាគារ អ៊ូរី ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ កម្មវិធី “ការបណ្តុះបណ្តាលពន្លកថ្មី ជំនាន់ទី១”
ចំណូលចំណាយ

ធនាគារ អ៊ូរី ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ កម្មវិធី “ការបណ្តុះបណ្តាលពន្លកថ្មី ជំនាន់ទី១”

August 12, 2022
Woori Bank Completed Talent Incubation Program Generation 1
ចំណូលចំណាយ

Woori Bank Completed Talent Incubation Program Generation 1

August 12, 2022
៣០០ដុល្លារទៅដេីរលេងនៅកោះត្រល់
ចំណូលចំណាយ

៣០០ដុល្លារទៅដេីរលេងនៅកោះត្រល់

August 12, 2022
អត្ថបទបន្ទាប់
គន្លឹះគ្រប់គ្រង​លុយកាក់សម្រាប់​Mill​e​nn​i​a​l​s

គន្លឹះគ្រប់គ្រង​លុយកាក់សម្រាប់​Mill​e​nn​i​a​l​s

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Kimlong Ro
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ Sovannary Hong
July 23, 2022

ពន្ធ និងអាករ

ពន្ធ និង អាករ

ដោយ Sopheavy Ngoun
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
July 22, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។