Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ សន្សំ, ហិរញ្ញវត្ថុ

ឈប់​​រត់​តាម​សម្ភារ​និយមយើង​នឹង​ទទួល​បាន​អី​មកវិញ​?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
163
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ឈប់​​រត់​តាម​សម្ភារ​និយមយើង​នឹង​ទទួល​បាន​អី​មកវិញ​?
FacebookTwitterLinkedinTelegramQR Code

​សម្ភារ​និយម​សំដៅ​ដល់​ការ​ទិញ​អីវ៉ាន់​ ​ទំនិញ​ថ្មីៗ​ ​ទំនើប​ៗ​ ស៊េ​រី​ចេញ​ក្រោយគេ​ ​ហ៊ឺហា​ ​និង​ស៊ីវិល័យ​ឱ្យ​ទាន់​តាម​បច្ចុប្បន្នភាព​នឹងគេ​។​ ​តែ​ការ​រត់​តាម​សម្ភារ​និយម​នេះ​ ​រហូតដល់​ត្រូវ​ចំណាយ​លុយកាក់​ច្រើន​ ​ឬ​លើស​ពី​លទ្ធភាព​ដែល​ខ្លួន​មាន​ ​ហើយ​អាច​ឈាន​ដល់​ធ្លាក់ខ្លួន​ជំពាក់បំណុលគេ​វ័ណ្ឌក​ ​តើ​ជីវិត​យើង​នឹង​ទៅជា​យ៉ាងណា​? ​អ្នកខ្លះ​វិញ​ ​ដើម្បី​តែ​ភាព​ហ៊ឺហា​ ​ហ៊ាន​ប្រព្រឹត្ត​អំពើ​ល្មើស​ ​លួច​ ​ឆក់​ ​ប្លន់​ ​ហិង្សា​នានា​ ​និង​បង្ក​ជា​អសន្ដិសុខ​សង្គម​ថែមទៀត​។​

​ចុះបើ​យើង​ថយ​មួយ​ជំហាន​ ​ឈប់​ដេញ​តាម​សម្ភារ​និយម​ ​យើង​នឹង​ទទួល​បាន​អី​មកវិញ​?

ឈប់​​រត់​តាម​សម្ភារ​និយមយើង​នឹង​ទទួល​បាន​អី​មកវិញ​?

​ចៀស​ផុត​ពី​អតិផរណា​នៃ​ការរស់នៅ​

​បើ​យើង​ចូលចិត្ត​ចាយ​លុយ​ ​ដេញ​តាម​ស៊េ​រី​ ​តាម​សម្ភារ​និយម​នេះ​ ​វា​នឹង​នាំ​ឱ្យ​យើង​ជួប​នូវ​អតិផរណា​នៃ​ការរស់នៅ​ ​ឬ​ ​Life​style​ ​Inflation​។​
​Life​style​ ​Inflation​ ​គឺ​នៅ​ពេល​ប្រាក់ចំណូល​របស់យើង​កើន​ជាង​មុន​ ​ហើយ​យើង​ក៏​ចាប់ផ្ដើម​ចង់បាន​សម្ភារ​ទំនើប​ៗ​ឱ្យ​ទាន់សម័យ​កាល​។​ ​តែ​ការចាយវាយ​បែប​នេះ​នឹង​នាំ​ឱ្យ​យើង​ផុងខ្លួន​ធ្លាក់​ក្នុង​វិបត្តិ​បំណុល​ទៅវិញ​ទេ​ ​ហើយ​ថែមទាំង​អាច​រង​សម្ពាធ​ផ្លូវចិត្ត​ ​បើ​រក​ប្រាក់ចំណូល​មក​គឺ​ដើម្បី​តែ​ដោះ​បំណុល​ប៉ុណ្ណោះ​។​

​ផ្ទុយទៅវិញ​ ​បើ​យើង​បោះបង់​ចោល​គំនិត​រត់​តាម​សម្ភារ​និយម​ ​យើង​មិន​ត្រឹមតែ​ចៀស​ផុត​ពី​ ​life​style​ ​inflation​ ​ទេ​ ​ហើយ​ថែមទាំង​អាច​បង្វែរ​គោលដៅ​នៃ​ការប្រើប្រាស់​លុយកាក់​ឱ្យ​បាន​ល្អ​និង​ត្រឹមត្រូវ​ជាង​មុន​។​


​អាច​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​កាន់តែ​ល្អ​ប្រសើរ​

​អាច​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​កាន់តែ​ល្អ​ប្រសើរ​

​ជំនួស​ឱ្យ​ការចាយវាយ​លុយកាក់​លើ​សម្ភារ​ទំនើប​ៗ​ទាន់សម័យ​ដែល​មិន​ប្រាកដ​ថា​យើង​ពិតជា​ត្រូវ​ការចាំបាច់​នោះ​ ​យើង​អាច​ងាក​មក​គិត​ពី​ការប្រើប្រាស់​លុយ​ទៅលើ​ការ​វិនិយោគ​ ​រួម​មាន​ដូចជា​ភាគ​ហ៊ុន​ ​ប័ណ្ណ​បំណុល​ ​ឬ​សន្សំប្រាក់​ទុក​រកស៊ី​ ​ដើម្បី​ទទួល​បាន​ប្រាក់ចំណេញ​មកវិញ​។​
​ម្យ៉ាងទៀត​ ​យើង​រាល់គ្នា​ក៏​ចាំបាច់​គួរតែ​មាន​ប្រាក់សន្សំ​ប្រចាំ​ខ្លួន​ជាមុន​សិន​។​ ​តួយ៉ាង​ ​emergency fund​ ​ឬ​ ​sinking fund​ ​និង​ការ​រៀបចំផែនការ​ហិរញ្ញវត្ថុ​សម្រាប់​អនាគត​ -​ល​- ​ក្នុង​គោលបំណង​ធានា​ស្ថិរភាព​និង​សុខភាព​ហិរញ្ញវត្ថុ​ល្អ​។​


 ​គុណភាព​ជីវិត​

 ​គុណភាព​ជីវិត​

​តើ​អ្នក​ចង់​ឱ្យ​គុណភាព​នៃ​ជីវិត​របស់​ខ្លួន​ទៅជា​បែប​ណា​? ​ដឹង​ទេ​ថា​ ​មិន​ចាំបាច់​ទាល់តែ​មាន​ស​ម្ភារៈ​ទំនើប​ៗ​ឡូយ​ឆាយ​កប់​ពពក​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ ​ទើប​ជីវិត​របស់យើង​ពោរពេញ​ដោយ​សេចក្ដី​សុខ​និង​ប្រកបដោយ​គុណភាព​ល្អឥតខ្ចោះ​នោះ​ទេ​។​ ​តើ​អ្នក​យល់ស្រប​ទេ​?

​សេចក្ដី​សុខ​ពិតប្រាកដ​ ​ជាក់ស្ដែង​គឺ​អាស្រ័យ​ទៅលើ​ការ​ចេះ​បង្កើត​សុភមង្គល​ដោយខ្លួនឯង​ ​ចាប់ផ្ដើម​ពី​ការ​ពេញចិត្ត​ ​រីករាយ​នឹង​អ្វី​ដែល​ខ្លួន​មាន​បច្ចុប្បន្ន​ ​យកចិត្តទុកដាក់​នឹង​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​ ​ដោយ​មិន​ត្រូវការ​ស​ម្ភារៈ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​មក​បំពេញ​ក្ដី​សុខ​។​ ​តួយ៉ាង​ ​ប្រសិនបើ​យើង​ខំប្រឹង​រកលុយ​មួយថ្ងៃ​ៗ​ដើម្បី​តែ​ទិញ​ស​ម្ភារៈ​ចេញ​ថ្មី​រហូត​ ​ហើយ​មិនបាន​ចំណាយ​ពេលវេលា​គ្រប់គ្រាន់​ជាមួយ​គ្រួសារ​ ​សួរ​ថា​ ​តើ​សុភមង្គល​ក្នុង​គ្រួសារ​អាច​កើតមាន​ដោយ​របៀបណា​? ​ពឹងផ្អែក​តែ​លើ​របស់របរ​គ្មាន​ជីវៈ​ឬ​?


​រីករាយ​ក្នុង​ចិត្ត​ ​រីករាយ​ក្នុង​ជីវិត​

​រីករាយ​ក្នុង​ចិត្ត​ ​រីករាយ​ក្នុង​ជីវិត​

​សម័យកាល​គ្មាន​ទី​បញ្ចប់​ទេ​។​ ​យើង​រត់​តាម​វា​បាន​ទាន់​នៅ​មានកម្លាំង​ ​មានលទ្ធភាព​។​ ​ចុះ​ពេល​ទៅលេង​រួច​? ​ដល់​ដំណាក់កាល​មួយ​ ​ការរត់ប្រណាំង​នេះ​នឹង​ស្រូប​យក​ថាមពល​អ្នក​អស់​។​ ​កាយ​ក៏​មិន​សុខ​ ​ចិត្ត​ក៏​មិន​សប្បាយ​។​ ​ទ្រព្យ​កាន់តែ​ច្រើន​ ​ទុក្ខ​កង្វល់​ក៏​ច្រើន​ទៅតាម​ហ្នឹង​ ​ដ្បិត​ដេក​ភ័យ​ព្រួយ​ខ្លាច​ខូច​ ​ខ្លាច​ខាត​ ​បា​យ់​បង់​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​។​ ​តែ​បើ​បង្វែរ​អារម្មណ៍​ ​ការ​គិតពិចារណា​ ​ពេលវេលា​ ​ព្រមទាំង​លុយកាក់​ដែរ​នោះ​ ​មក​ផ្ដោ​ត​លើ​ចំណុច​សំខាន់​ៗ​ដទៃទៀត​នៃ​ជីវិត​ ​យើង​នឹង​អាច​​​រក​ឃើញ​ ​ហើយ​ជ្រើស​ផ្លូវដើរ​ទៅ​រក​ជីវិត​ដែល​រីករាយ​ ​ហើយ​សប្បាយចិត្ត​ ​និង​មើល​ថែ​សុខភាព​ផ្លូវ​កាយ​បាន​ល្អ​​​ជាង​មុន​ផង​។​


​តិច​ ​តែ​ច្រើន​ ​«​Less​ ​i​s ​MORE​»​

​តិច​ ​តែ​ច្រើន​ ​«​Less​ ​i​s ​MORE​»​

​មានន័យ​ថា​ ​មាន​ស​ម្ភារៈ​កាន់តែ​តិច​ ​សុភមង្គល​ក្នុង​ជីវិត​ក៏មាន​កាន់តែ​ច្រើន​។​ ​គេ​ចូលចិត្ត​និយាយ​ថា​ ​«​លុយ​អាច​ទិញ​សុភមង្គល​បាន​»​ ​តែ​ទិញ​បាន​រយៈពេល​យូរ​ប៉ុនណា​? ​តើ​លុយ​ដែល​យកទៅ​ទិញ​នោះ​ ​ជា​លុយ​ដែល​សន្សំ​ ​ឬ​លុយ​ខ្ចី​គេ​ទៅ​ទិញ​? ​ជីវិត​សាមញ្ញ​ ​មិន​ដេញ​តាម​សម្ភារ​និយម​ ​ជួយ​ឱ្យ​យើង​ទទួល​បាន​អារម្មណ៍​ថា​ ​«​គ្រប់គ្រាន់​»​ ​និង​ពេញចិត្ត​ជាមួយ​អ្វី​ដែល​ខ្លួន​មាន​ ​ដ្បិត​ថា​សុភមង្គល​ពិតប្រាកដ​ ​ពុំមែន​ស្ថិត​លើ​សម្ភារ​និយម​ទាំងនោះ​ឡើយ​។​

​យើង​ឃើញ​ថា​ ​បើ​យើង​ឈប់​រត់​តាម​សម្ភារ​និយម​ ​យើង​នឹង​ចំណេញ​ផល​ចំណេញ​ច្រើន​ ​ទាំង​លុយកាក់​ ​ទាំង​សុខភាព​ផ្លូវចិត្ត​ ​ព្រមទាំង​ជីវិត​របស់យើង​ដែរ​។​ ​សូម​បញ្ជាក់​ថា​ ​ការ​ចាយ​លុយ​ទៅលើ​ស​ម្ភារៈ​ទំនើប​ៗ​ ​មិនមែន​សុទ្ធតែ​ជា​ចំណាយ​មិន​ល្អ​គ្រប់ពេល​នោះ​ទេ​ ​ប៉ុន្ដែ​អ្នក​គួរ​គោរព​ទៅតាម​គោលការណ៍​ចំបង​មួយ​ ​នោះ​គឺ​ការ​ចេះ​បែងចែក​ឱ្យ​ដាច់​រវាង​ ​«​តម្រូវ​ការចាំបាច់​ ​និង​ ​ចំណង់​»​ ​ព្រោះ​វា​នឹង​ជួយ​ឱ្យ​យើង​ងាយ​សម្រេច​បាន​សេរីភាព​ហិរញ្ញវត្ថុ​នា​ពេល​ខាងមុខ​ដ៏​ឆាប់​។​

​បន្ទាប់ពី​អាន​អត្ថបទ​នេះ​រួច​ ​តើ​អ្នក​អាច​នឹង​ថយ​ជើង​ ​«​ឈប់​រត់​តាម​សម្ភារ​និយម​»​ ​ដែរ​ឬទេ​?


​អត្ថបទ​អាន​បន្ថែម​៖​

​១​. ​Life​style​ ​Inflation​
​២​. ​គុណភាព​នៃ​ជីវិត​ | ​h​t​t​p​s://​w​w​w​.k​a​k​cent​.​co​m​/​quality​-o​f​-​life​/
​ឯកសារ​ស្រាវជ្រាវ​ ​និង​ដកស្រង់​ចេញពី​៖​
​១​. 20 ​Thing​s ​to​ ​Do​ ​to​ ​Improve​ ​Your​ ​Finance​s (​t​h​e​balance​.​co​m​)
​២​. ​Less​ (​Stuff​) ​I​s ​More​ (​Happiness​): ​T​h​e​ ​Rise​ O​f​ ​Minimal​i​s​m​ ​Over​ ​Materialism​ – ​Japan​a​ ​Home​
​៣​. ​What​’s ​behind​ ​t​h​e​ ​rise​ o​f​ ​minimal​i​s​t​ ​living​? – ​A​BC ​News​
​៤​. ​Where​ ​Materialism​ ​and​ ​Minimal​i​s​m​ ​Intersect​: ​Satisfy​in​g​ ​Our​ ​Ever​-C​hanging​ ​Need​ ​for​ ​Stuff​ – ​Verily​ (​verily​ma​g​.​co​m​)
​៥​. ​Materialism​, ​Minimal​i​s​m​, ​and​ ​T​h​e​ ​Search for​ ​Happiness​ – ​Rich​ ​in​ ​What​ ​Matter​s


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៤ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៤ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

ហិរញ្ញវត្ថុ
៤ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ
ហិរញ្ញវត្ថុ
៥ ខែមុន

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ

សេរីភាពហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៥ ខែមុន

សេរីភាពហិរញ្ញវត្ថុ

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន
ហិរញ្ញវត្ថុ
៥ ខែមុន

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ
ហិរញ្ញវត្ថុ
៥ ខែមុន

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ?

អត្ថបទបន្ទាប់
​ក​ម្រិ​ត​ជីវភាព​ (​standard of living​)

​ក​ម្រិ​ត​ជីវភាព​ (​standard of living​)

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist