Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

អ្នកលេង​ហ្គេ​ម​ ​Hay​ ​Day ​រៀន​បាន​អ្វីខ្លះ?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
58
ទស្សនា
FacebookTwitterLinkedinTelegramQR Code
អ្នកលេង​ហ្គេ​ម​ ​Hay​ ​Day ​រៀន​បាន​អ្វីខ្លះ?
FacebookTwitterLinkedinTelegramQR Code

​នរណា​គេ​ខ្លះ​វក់​លេង​ហ្គេ​ម​ ​Hay​ ​Day​ ​តាំង​ពីក្មេង​ដូច​អេ​ដ​មីន​? ​និយាយ​ពី​ថាវ​ក់​លេង​ខ្លាំង​ណាស់​ដល់​ថ្នាក់​ភ្លេច​បាយ​ភ្លេច​ទឹក​។​ ​លេង​ៗ​ខ្វះ​ប្លង់ដី​ ​ខ្វះ​ពូថៅ​ ​ឆាត​សួរ​មិត្ត​ភ​កិ្ត​មាន​ពីណា​មាន​អត់​ ​ជួយ​លក់​ឲ្យ​ខ្លះ​ផង​។​ ​មុនដំបូង​គិតថា​ហ្គេ​ម​នឹង​គឺ​លេង​អត់ប្រយោជន៍​ខាតពេល​ ​ហើយ​ម៉ាក់​ស្តី​ឲ្យ​ពីលើ​ថែមទៀត​។​ អេ​ដ​មីន​គិត​ៗ​ទៅ​ដូច​មិន​អ៊ីចឹង​ទាំងអស់​នោះ​ទេ​។​ ​ខាងក្រោម​នេះ​ជា​មេរៀន​មួយ​ចំនួន​ដែល​អ្នកលេង​ ​អាច​រៀន​បាន​ពី​ ​Hay​ ​Day​ ​៖​

អ្នកលេង​ហ្គេ​ម​ ​Hay​ ​Day ​រៀន​បាន​អ្វីខ្លះ?

​១​. ​ភាសា​

​ដូច​ដឹង​ហើយ​ថា​ហ្គេ​ម​ ​Hay​ ​Day​ ​ប្រើប្រាស់​ភាសា​អង់គ្លេស​ជាគោល​។​ ​អីចឹង​ទៅ​ ​អ្នកលេង​បាន​ស្គាល់​ពាក្យ​ជាច្រើន​ទាក់ទង​ទៅ​នឹង​របស់របរ​ ​ការ​ធ្វើ​ចម្ការ​ ​និង​ឈ្មោះ​ដំណាំ​ច្រើនមុខ​។​
​និយាយ​ដោយ​ស្មោះត្រង់​ ​កាលពីមុន​ពេ​លលេង​ដំបូង​ៗ​ អេ​ដ​មីន​អត់​ទាំង​ដឹង​ប្លង់ដី​ហ្នឹង​អង់គ្លេស​គេ​ថា​ម៉េច​ទេ​ ​ទាល់តែ​លេង​ទៅ​បាន​ដឹង​ថា​គេ​ហៅ​ ​land​ ​deed​ (​បើ​និយាយទៅ​ ​កាល​ហ្នឹង​អេ​ដ​មីន​អត់​ចេះ​ពាក្យ​ច្រើន​គួរសម​)​។​ ​រហូត​លេង​យូរ​ៗ​ទៅ​ក៏បាន​ស្គាល់​ពាក្យ​ជាច្រើន​ដែល​ទាក់ទង​នឹង​ជីវភាព​ប្រចាំថ្ងៃ​។​


​២​. ​ចំណេះ​ចាត់ចែង​ធនធាន​

​ក្នុង​ហ្គេ​ម​នេះ​ដូចជា​ជីវភាព​ប្រចាំថ្ងៃ​ដែរ​ ​ប្រសិន​ប្រើ​ធនធាន​ដោយ​មិន​គិត​ពី​ផល​ចំណេញ​នោះ​វា​នឹង​នាំឲ្យ​មានការ​ខាតបង់​ច្រើន​។​ ​ក្នុង​ ​Hay​ ​Day​ ​ត្បូង​ត្រូវ​បាន​ចាត់ទុកជា​វត្ថុ​ក​ម្រ​។​ ​បើ​ប្រើប្រាស់​វា​ដោយ​ខ្ជះខ្ជាយ​ ​តែ​ដល់ពេល​ត្រូវការ​វា​ ​យើង​នឹង​មិន​អាច​ធ្វើអ្វី​ចេញ​ទេ​។​ ​ឧទាហរណ៍​ដូច​អេ​ដ​មីន​ផ្ទាល់​ ​ពេលខ្លះ​ប្រើ​ផ្លូវកាត់​ ​ដោយ​យក​លុយ​មែនទែន​ទៅ​ទិញ​ត្បូង​ទាំងនោះ​។​ ​ត្រង់នេះ​ហើយដែល​យើង​ត្រូវ​រៀន​លៃលក​ ​ចាត់ចែង​ទំនុក​បម្រុង​ឲ្យ​ច្បាស់​មុននឹង​ប្រើប្រាស់​ធនធាន​ ​ឬ​ចំណាយ​លើ​អ្វីមួយ​ ​ខណៈ​គិតដល់​ថ្ងៃក្រោយ​។​


​៣​. ​ចេះ​ផ្សព្វផ្សាយ​ផលិតផល​

​ចេះ​ផ្សព្វផ្សាយ​ផលិតផល​

​ដូច​ជីវិត​មែនទែន​អ៊ីចឹង​ ​សម័យនេះ​ហើយ​ ​បើ​ចង់ឲ្យ​មាន​គេ​ស្គាល់​និង​មាន​អ្នកទិញ​ច្រើន​ ​អ្នក​លក់​ត្រូវ​ចេះ​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន​។​ ​រីឯ​ការ​ផ្សព្វផ្សាយ​នេះ​ទៀតសោត​ ​យើង​ត្រូវ​ចេះ​ថ្លឹងថ្លែង​ថា​ផលិតផល​ណា​ដែល​មាន​តម្រូវ​ការ​ច្រើន​ ​ទើប​អាច​លក់​ចេញ​បាន​ច្រើន​។​ ​ប៉ុន្តែ​បើ​ផលិតផល​ដែល​មិន​មាន​តម្រូវ​ការ​នោះ​ ​ទោះ​ផ្សព្វផ្សាយ​ប៉ុណ្ណា​ក៏​គ្មាន​អ្នកទិញ​ដែរ​។​ ​ដូច​ក្នុង​ ​Hay​ ​Day​ ​ដែរ​ ​ពេល​យើង​ចង់​លក់ទំនិញ​អ្វីមួយ​ ​យើង​ត្រូវ​ដាក់​ផ្សព្វផ្សាយ​ទំនិញ​របស់យើង​នៅ​ក្នុង​ ​Roadside​ ​shop​ ​របស់យើង​ ​ដើម្បីឲ្យ​វា​លោត​ទៅ​ក្នុង​ ​daily​ ​newspaper​។​


​៤​. ​ការកំណត់​ថ្លៃ​ផលិតផល​

​ធម្មតា​ទេ​ ​អ្នកទិញ​រមែង​រកតែ​របស់​តម្លៃ​សមរម្យ​។​ ​ដូចនេះ​ ​បើ​ចង់​តម្រូវ​តាម​អ្នកទិញ​ ​ត្រូវ​ចេះ​កំណត់​តម្លៃ​ទៅតាម​តម្រូវ​ការ​របស់​អតិថិជន​ ​ឬ​ចេះ​បង្កើត​ប្រ​ម៉ូ​សិន​ ​បញ្ចុះតម្លៃ​ជាដើម​ ​ដើម្បីឲ្យ​លក់ដាច់​។​ ​ក្នុង​ ​Hay​ ​Day​ ​ក៏​មិន​ខុស​ពី​ជីវិត​ពិត​ប៉ុន្មាន​ ​ម្នាក់ៗ​សុខចិត្ត​លក់​របស់របរ​ ​និង​ផលិតផល​ក្នុង​តម្លៃ​ទាប​ដើម្បីឲ្យ​មាន​អ្នកទិញ​។​ ​ការប្រកួតប្រជែង​ក្នុង​ទី​ផ្សារ​របៀប​នេះ​ហើយ​ ​ដែល​អាច​បង្រៀន​យើង​ឱ្យ​ចេះ​កំណត់​ថ្លៃ​ផលិតផល​ ​ថា​គួ​រលក់​ក្នុង​តម្លៃ​ប៉ុណ្ណា​ទើប​សមរម្យ​តាម​ភ្ញៀវ​ត្រូវការ​។​


​៥​. ​ចេះ​មើល​តម្រូវ​ការ​ទី​ផ្សារ​

ចេះ​មើល​តម្រូវ​ការ​ទី​ផ្សារ​

​នៅ​ក្នុង​ ​Hay​ ​Day​ ​មាន​ផលិតផល​ដើម​ ​និង​ជម្រើស​នៃ​ការ​ផលិត​ទំនិញ​ជាច្រើន​។​ ​ដូចនេះ​ ​អ្នកលេង​នឹង​ត្រូវ​គិតថា​ ​តើ​ទំនិញ​ណា​ដែល​គួរ​ផលិត​ឱ្យ​ស្រប​ទៅតាម​តម្រូវ​ការ​ទី​ផ្សារ​ ​ទើប​អាច​បានផល​ចំណេញ​ច្រើន​។​ ​ដូច​ជីវិត​ពិត​ដែរ​ ​បើ​យើង​លក់​ផលិតផល​ដែល​ពុំ​មាន​តម្រូវ​ការ​ទី​ផ្សារ​ ​នោះ​អាជីវកម្ម​របស់​អ្នក​នឹង​មិន​ដើរទៅ​មុខ​ទេ​។​

​បែប​នេះ​ហើយ​បាន​ថា​ ​មិនមែន​ឱ្យ​តែ​លេង​ហ្គេ​ម​អាក្រក់​រហូត​ឯណា​។​ ​មែនទេ​? ​បើ​អេ​ដ​មីន​លេង​ជិត​ ​៧​-​៨​ឆ្នាំ​ហើយ​ ​តែ​ក៏​រៀន​បាន​ច្រើន​ដែរ​ទាក់ទង​ទៅ​នឹង​ជីវិត​ពិត​។​ ​ទោះ​យ៉ាងណា​ អេ​ដ​មីន​គិតថា​បទពិសោធន៍​ទទួល​បាន​អាច​នឹង​ខុសៗគ្នា​ពី​មនុស្សម្នាក់​ទៅ​ម្នាក់ទៀត​។​ ​ចុះ​អ្នកលេង​ ​Hay​ ​Day​ ​ឯទៀត​ ​ចាប់បាន​មេរៀន​អី​ខ្លះ​ពី​ ​Hay​ ​Day​ ? ​

ចុចទីដើម្បីស្វែងយល់បន្ថែមពី: អ្នក​លេង​ហ្គេ​មអាចរកលុយបានមកពីណាខ្លះ?


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ​Hay​ ​Dayលេង​ហ្គេ​ម
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៦ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

ការពង្រីក​ការងារ​
វិនិយោគ
៦ ខែមុន

ការពង្រីក​ការងារ​

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?
វិនិយោគ
៦ ខែមុន

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?
វិនិយោគ
៧ ខែមុន

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?

២០ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?
វិនិយោគ
៧ ខែមុន

២៥ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា
វិនិយោគ
៧ ខែមុន

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា

វិនិយោគ
៧ ខែមុន

តួនាទីក្នុងនាមជាអ្នកគ្រប់គ្រង

អត្ថបទបន្ទាប់
ពេល​មានកូន​​​ត្រូវ​ទទួលរ៉ាប់រង​អ្វី​ថ្មី​ខ្លះ​?

ពេល​មានកូន​​​ត្រូវ​ទទួលរ៉ាប់រង​អ្វី​ថ្មី​ខ្លះ​?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist