Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ពន្ធនិងច្បាប់, វិនិយោគ

“ក្ស័យធន”​ អ្វី​ដែល​អ្នក​គួរ​ដឹង​លើស​ពី​និយម​ន័យ

២ ឆ្នាំមុន
1 នាទីក្នុងការអាន
2.5k
ទស្សនា
FacebookTwitterLinkedinTelegramQR Code
"ក្ស័យធន" អ្វីដែលអ្នកគួរដឹងលើសពីនិយមន័យ
FacebookTwitterLinkedinTelegramQR Code

​និយមន័យ​នៃ​ពាក្ស ​«​ក្ស័យធន​»​ ​

​និយមន័យ​នៃ​ពាក្ស ​«​ក្ស័យធន​»​

យោង​តាម​វចនានុក្រម​ខ្មែរ​ ​«​ក្ស័យធន​»​ ​មកពី​ពាក្យ​ ​ក្ស័យ​ + ​ធន​ ​ដោយ​ ​«​ក្ស័យ​»​ ​ជានា​ម​ ​មានន័យ​ថា​ ​ការ​អស់​ទៅ​ ​សេចក្តី​បាត់បង់​ ​វិនាស​ ​«​ធន​»​ ​ជានា​ម​មាន​ ​ន័យ​ថា​ ​ទ្រព្យ​ ​សម្បត្តិ​ ​ដូចនេះ​ ​ក្ស័យធន​ ​អាច​និយាយ​បាន​ថា​ការ​អស់​ទ្រព្យសម្បត្តិ​។​

​និយមន័យ​នៃ​ពាក្ស ​«​ក្ស័យធន​»​ ​តាមច្បាប់​ ​បើ​ក្នុង​ន័យ​ច្បាប់​ ​«​ក្ស័យធន​»​ ​សំដៅ​ដល់​កាលៈទេសៈ​ដែល​ក្រុមហ៊ុន​ ​ឬ​ម្ជាស់​អាជីវកម្ម​មិន​អាច​ទូទាត់​សងបំណុល​បាន​ ​ហើយ​ត្រូវ​បាន​ប្រកាស​បញ្ជាក់​ដោយ​តុលាការ​ ​បន្ទាប់ពី​ជម្រះ​បញ្ជី​បំណុល​តាម​នីតិ​វី​ធី​ ​ដើម្បី​បែង​ចែកទ្រព្យ​សកម្ម​របស់​ក្រុមហ៊ុន​ ​ឲ​ទៅ​ម្ចាស់បំណុល​តាមលំដាប់​អាទិភាព​។​

ពាក្យ​ក្ស័យធន​នេះ​ ​ជា​វាក្យសព្ទ​ដែល​យើង​ឧ​ស្សាហ៍​ឮ​ជាពិសេស​ក្នុង​អំឡុង​បរិ​បទ​កូ​វី​ដ​-​១​៩​ ​ពោល​គឺ​នៅ​ពេល​អាជីវកម្ម​ជាច្រើន​រួម​មាន​ស​ណ្្ឋា​គា​រ​ ​រោងចក្រ​ ​ភោជនីយដ្ឋាន​ ​សហគ្រាស​ពាណិជ្ជកម្ម​ ​ក្រុមហ៊ុន​អាការ​ចរ​ណ៍​ជាដើម​ ​ត្រូវ​ផ្អាក​ដំណើរការ​ ​ដួល​រលំ​ ​ឬ​ឈាន​ទៅ​រកការ​ត្រូវ​បិទ​ ​ដែល​បានន័យ​ថា​ស្ថាប័ន​ទាំងនោះ​ប្រឈមមុខនឹង​ការ​ក្ស័យធន​។​
​កំណត់សំគាល់​បន្ថែម​៖​ ​ទ្រព្យ​សកម្ម​គឺជា​ទ្រព្យ​ដែល​កាន់កាប់​ដោយ​អាជីវកម្ម​ហើយនឹង​បម្រើ​ផល​ប្រ​យោ​ជន៏​ផ្នែក​សេដ្ឋកិច្ច​ដល់​អាជីវកម្ម​នា​ពេល​អនាគត​។​

​ស្ថិត​ក្នុង​ ​ចំណាត់ថ្នាក់​លេខ​ ​៨​២​ ​ក្នុងចំណោម​ប្រទេស​សរុប​១​៩​០​ ​ទាក់ទង​នឹង​ ​«​ភាព​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ក្ស័យធន​»​។​


​កត្តា​អ្វីខ្លះ​ដែល​ធ្វើឲ្យ​អាជីវកម្ម​ប្រកាស​ក្ស័យធន​?

​កត្តា​ដែល​ធ្វើ​ឲ​អាជីវកម្ម​ប្រកាស​ក្ស័យធន​អាច​បែងចែក​បានជា​ពី​​​រ​កត្តា​ធំ​ៗ​៖​

​កត្តា​អ្វីខ្លះ​ដែល​ធ្វើឲ្យ​អាជីវកម្ម​ប្រកាស​ក្ស័យធន​?

​កត្តា​ខាងក្រៅ​(​External​ ​Factor​s)​៖​

  • ​ឥទ្ធិពល​ខាងក្រៅ​ដូចជា​វិបត្តិសេដ្ឋកិច្ច​ជាតិ​និង​អន្តរជាតិ​កំណើន​អតិផរណា​ល​
  • ​ការ​ប្រែប្រួល​ឆាប់រហ័ស​នៃ​គោល​នយោបាយ​រដ្ឋាភិបាល​ទៅលើ​ពន្ធដារ​ពន្ធគយ​ជាដើម​
  • ​អាជីវកម្ម​ចាប់ផ្តើម​បាត់បង់​តម្រូវ​ការ​ទី​ផ្សារ​

​កត្តា​ខាងក្នុង​(​Internal​ ​Factor​s)​៖​

  • ​លំ​ហូ​រយឺត​យាវ​នៃ​ចំណូល​និង​ទំហំ​ចំណាយ​ធំ​ជាង​ចំណូល​
  • ​ទីតាំង​អាជីវកម្ម​មិន​អំណោយផល​
  • ​ចន្លោះ​ប្រហោង​នៃ​ការរៀបចំ​ការងារ​គណនេយ្យ​និង​របាយការណ៍​ហរិ​ញ្ញ​វត្ថុ​

​កត្តា​គួបផ្សំ​មួយ​ចំនួន​ទៀត​ដែល​ធ្វើ​ឲ​អាជីវកម្ម​ប្រកាស​ក្ស័យធន​៖​

  • ​កង្វះ​ប្រាក់ចំណេញ​ក្នុងរយៈពេល​យូរ​
  • ​ក​ម្សោ​យ​អភិបាល​កិច្ច​គ្រប់គ្រង​របស់​ម្ចាស់ក្រុមហ៊ុន​
  • ​ផលិតភាព​ស្ទក់​ទម្រន់​របស់​អ្នកធ្វើការ​
  • ​ភាព​អាត្មានិយម​លោភលន់​នៃ​អំពើ​កិប​កេង​បន្លំ​លួច​លុយ​របស់​អតិថិជន​និង​ក្រុមហ៊ុន​(​embezzlement​)
  • ​ចោរកម្ម​បទល្មើស​ហរិ​ញ្ញ​វត្ថុ​កត្តា​គ្រោះ​ធម្មជាតិ​និង​បញ្ហា​ផ្ទាល់ខ្លួន​រួម​មានគ្រោះថ្នាក់​ឧបទ្ទវហេតុ​ជំងឺ​បៀតបៀន​សម្ពាធ​គ្រួសារ​​​ដែល​កើតមាន​ទៅលើ​អភិបាល​ក្រុមហ៊ុន​ឬ​ម្ជាស់​អាជីវកម្ម​

​អត្ថប្រយោជន៍​នៃ​ការប្រកាស​ក្ស័យធន​

​ការប្រកាស​ក្ស័យធន​ដោយ​ប្រព្រឹត្តទៅ​តាម​នីតិវិធី​នៃ​ច្បាប់​ក្ស័យធន​ត្រឹមត្រូវ​ ​បាន​ផ្ដល់​អត្ថប្រយោជន៍​សមប្រកប​ជាច្រើន​ដល់​ភាគី​កូនបំណុល​ ​ម្ចាស់បំណុល​ ​កម្មករ​និយោជិត​ ​និង​រដ្ឋ​។​

​ម្ចាស់បំណុល​ទទួល​បានការ​ទូទាត់​សងបំណុល​៖​ ​

ការ​ទូទាត់​សង​ជា​សមូហភាព​តាមលំដាប់​អាទិភាព​ ​និង​ត្រឹមត្រូវ​ស្របតាម​សិទ្ធិ​លើ​បំណុល​របស់​ម្ចាស់បំណុល​នេះ​ ​គឺជា​មុខងារ​ក្នុង​ការបែងចែក​។​ ​ការប្រកាស​ក្ស័យធន​តាម​លក្ខខណ្ឌ​ ​និង​វិធាន​ច្បាប់​ស្ដីពី​ក្ស័យធន​ ​នឹង​ធានា​នូវ​ភាព​យុត្តិធម៌​ ​និង​ភាព​ស្រប​ច្បាប់​ក្នុង​ការបែងចែក​ទ្រព្យ​សកម្ម​របស់​កូនបំណុល​ដើម្បី​ការពារ​ ​និង​បញ្ចប់​ជម្លោះ​រវាង​ម្ចាស់បំណុល​ ​និង​ម្ចាស់បំណុល​ ​ឬ​ម្ចាស់បំណុល​ទល់នឹង​កូនបំណុល​។​

​កូនបំណុល​អាច​ស្រោចស្រង់​អាជីវកម្ម​របស់​ខ្លួន​ឡើងវិញ​៖​

​តាមរយៈ​នីតិវិធី​ស្ដារ​នីតិសម្បទា​ ​កូនបំណុល​នឹង​មាន​សង្ឃឹម​ម្ដងទៀត​ក្នុង​ការ​ចាប់ផ្តើម​ជាថ្មី​នៃ​អាជីវកម្ម​របស់​ខ្លួន​។​ ​ពិសេស​ដោយមាន​អានុភាព​នៃ​ផែនការ​សម្របសម្រួល​ ​កូនបំណុល​នឹង​អាច​មានលទ្ធភាព​ ​ដោះ​ទាល់​បាន​មួយ​ផ្នែក​ ​ពី​ការ​ជាប់ជំពាក់​បំណុល​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ ​តែ​ពុំមែន​បានន័យ​ថា​ ​កូនបំណុល​រួចផុត​ពី​កាតព្វកិច្ច​សងបំណុល​ត្រឡប់ទៅ​ម្ចាស់បំណុល​ទាំងស្រុង​ទេ​ ​ពោល​គឺ​ក្នុង​ផែនការ​នេះ​ ​កូនបំណុល​ ​ឬ​អភិបាល​បណ្តោះអាសន្ន​អាច​ដាក់​សំណើ​ទៅ​ ​ម្ចាស់បំណុល​ឱ្យ​លុប​ចោលបំណុល​មួយ​ចំនួន​ ​និង​/​ឬ​ពន្យារពេល​ការ​ទូទាត់​សងបំណុល​។​

​បុគ្គលិក​បាន​ប្រាក់ខែ​ ​ហើយ​រដ្ឋ​ទទួល​បាន​ពន្ធ​៖​

​ប្រាក់​ដែល​ទទួល​បាន​ពី​ការ​ ​ជម្រះ​បញ្ជី​ទ្រព្យសម្បត្តិ​កូនបំណុល​ ​ត្រូវ​ប្រើប្រាស់​សម្រាប់​ទូទាត់​បណ្ដឹង​ទាមទារ​ ​រួម​មាន​ប្រាក់​បៀវត្ស​បុគ្គលិក​ ​និង​និយោជិត​ ​ពន្ធដារ​របស់​រដ្ឋ​សមស្រប​តាមច្បាប់​កំណត់​ ​ជំរុញ​ឲ្យ​មានដំណើរ​ការ​សេដ្ឋកិច្ច​បាន​ល្អ​។​

កូនបំណុល​អាច​រួចផុត​ពី​ទណ្ឌកម្ម​ផ្នែក​ច្បាប់​៖​ ​

ការប្រកាស​ក្ស័យធន​ ​គឺជា​កាតព្វកិច្ច​របស់​ពាណិជ្ជករ​។​ ​ប្រសិនបើ​កូនបំណុល​មិន​ប្រកាស​តាម​នីតិវិធី​នៃ​ច្បាប់​ក្ស័យធន​ត្រឹមត្រូវ​ទេ​ ​អាច​នឹង​ទទួលទោស​ពី​បទល្មើស​ព្រហ្មទណ្ឌ​ ​ដែល​មាន​ចែង​ក្នុង​មាត្រា​៨​១​ ​ថា​ ​រាល់​អំពើ​ល្មើស​ក្នុង​សំណុំរឿង​ក្ស័យ​ត្រូវ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​ច្បាប់ព្រហ្មទណ្ឌ​ជាធរមាន​ ​អាច​ជា​បទល្មើស​ឆបោក​ ​ឬ​ ​រំលោភ​លើ​សេចក្ដី​ទំនុក​ចិត្ត​ទាក់ទិន​នឹង​ ​ភាព​ក្ស័យធន​នៃ​អាជីវកម្ម​របស់​ពួកគេ​។​

​កាត់បន្ថយ​វិប្បដិសារី​ ​និង​ភាព​សោកសៅ​ក្នុង​សង្គម​ឲ្យ​នៅ​ក​ម្រិ​ត​ទាប​៖​ ​ការប្រកាស​ក្ស័យធន​ ​តាម​នីតិវិធី​ច្បាប់​ក្ស័យធន​ជួយ​បង្ការ​បញ្ហា​សោក​សង្វេគ​ក្នុង​សង្គម​ដោយសារតែ​បំណុល​វ័ណ្ឌក​ដែល​រុញច្រាន​ឱ្យ​កូនបំណុល​ ​និង​សាច់ញាតិ​របស់​គាត់​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​យ៉ាង​ធ្ងន់ធ្ងរ​ ​ឬ​ឈាន​ទៅដល់​ ​អត្តឃាត​។​ ​វាក​៏​បញ្ចៀស​នូវ​ការ​តស៊ូ​សង​ជម្នះ​លើ​បំណុល​វ័ណ្ឌក​ដែល​អាច​បណ្តាល​ឱ្យ ​មាន​ភាព​តានតឹង​ផ្លូវចិត្ត​ ​សតិអារម្មណ៍​ ​និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​។​


​លក្ខខណ្ឌ​ក្នុង​កា​របើក​សំណុំរឿង​ក្ស័យធន​

​មូលហេតុ​នៃ​កា​របើក​សំណុំរឿង​៖

​ ​លក្ខខណ្ឌ​តម្រូវ​ក្នុង​ការ​សុំ​បើក​សំណុំរឿង​ក្ស័យធន​ក្នុង​ករណី​ដែល​ ​កូនបំណុល​មិនបាន​បំពេញ​កាតព្វកិច្ច​មួយ​ ​ឬ​ច្រើន​ដែល​មាន​សុពលភាព​ ​និង​ដល់​ការកំណត់​សង​ដែល​មាន​ទឹកប្រាក់​ចំនួន​ ​៥​ ​០​០​០​ ​០​០​០​ ​រៀល​ (​ប្រហែល​ ​១​ ​២​៥​០​ ដុល្លា​អាមេរិក​) ​គឺជា​មូលហេតុ​នៃ​កា​របើក​សំណុំរឿង​ក្ស័យធន​ទល់នឹង​កូនបំណុល​នោះ​។​

​វិសាលភាព​អនុវត្ត​ ​៖​ ​

ការ​សុំ​បើក​សំណុំរឿង​ក្ស័យធន​ ​មាន​វិសាលភាព​អនុវត្ត​ ​ចំពោះ​រូបវន្តបុគ្គល​ជា​ពាណិជ្ជករ​ ​និង​នីតិបុគ្គល​រួម​មាន​ក្រុមហ៊ុន​សហកម្មសិទ្ធិ​ ​និង​ក្រុមហ៊ុន​មូលធន​ ​លើកលែង​ចំពោះតែ​បុគ្គល​ដែល​គ្រប់គ្រង​ដោយ​ច្បាប់​ស្តីពី​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​ច្បាប់​ស្តីពី​ការធានា​រ៉ាប់រង​ ​និង​ច្បាប់​ស្តីពី​ការបោះផ្សាយ​ ​និង​ការ​ជួញ​ដូរ​មូលបត្រ​មហាជន​។​

​ការ​បំពេញ​ឯកសារ​ (​ពាក្យបណ្ដឹង​) ​៖

​ ​បុគ្គល​ដែល​អាច​ដាក់ពាក្យបណ្ដឹង​សុំ​បើក​សំណុំរឿង​ ​ក្ស័យធន​ត្រូវ​បាន​ធ្វើឡើង​ដោយ​ ​កូនបំណុល​ ​ម្ចាស់បំណុល​ម្នាក់​ឬ​ច្រើន​ ​អភិបាល​ក្រុមហ៊ុន​មូលធន​ ​ឬ​ ​តំណាង​អយ្យការ​។​ ​បណ្ដឹង​សុំ​បើក​សំណុំរឿង​ក្ស័យធន​ត្រូវធ្វើ​ឡើងជា​លាយ​លក្ខណ​៏​អក្សរ​ ​និង​ចុះហត្ថលេខា​ដោយ​អ្នកប្ដឹង​ ​ដោយ​ខ្លឹមសារ​រួមបញ្ចូល​ឈ្មោះ​អ្នកប្ដឹង​ ​ឈ្មោះ​កូនបំណុល​ ​បញ្ជីរាយនាម​ម្ចាស់បំណុល​ ​មូលហេតុ​ ​ភស្ដុតាង​ផ្ដល់​ទម្ងន់​ដល់​បណ្ដឹង​ ​ពិសេស​ទឹកប្រាក់​ដែល​ ​គេ​ទាមទារ​ក្នុង​ករណី​សំណុំរឿង​ប្ដឹង​ដោយ​កូនបំណុល​។​ ​ការពិនិត្យ​ពាក្យបណ្តឹង​សុំ​ការ​បង់​ប្រាក់​ ​ប្រដាប់​ក្តី​ ​និង​កា​រដាក់​ប្រា​តិ​ភោគ​លើ​បណ្តឹង​ ​ត្រូវ​កំណត់​ដោយ​តុលាការ​ ​ដោយអនុលោមតាម​ប​ញ្ញតិ ​នៃ​ក្រម​នីតិ​រដ្ឋប្បវេណី​។​

​រយៈពេល​ដែល​កំណត់​ថា​ក្ស័យធន​៖​

​កូនបំណុល​មាន​កាតព្វកិច្ច​ដាក់ពាក្យបណ្ដឹង​បើក​សំណុំរឿង​ ​ក្ស័យធន​ទល់នឹង​ខ្លួនឯង​ ​ដែល​មាន​សុពលភាព​ក្នុងរយៈពេល​៣​០​ថ្ងៃ​ ​គិត​ចាប់ពី​កាលបរិច្ឆេទ​ ​ដែល​កូនបំណុល​នោះ​គ្មាន​លទ្ធភាព​សង​ប្រាក់ទូទាត់​បំណុល​ជូន​ម្ចាស់បំណុល​។​ ​និយាយ​ឲ្យ​សាមញ្ញ​ ​បើ​កូនបំណុល​គិតថា​ខ្លួនឯង​អ​លទ្ធភាព​ក្នុង​ការ​សងបំណុល​ ​ដល់​ថ្ងៃកំណត់​សង​រយ​ពេល​៣​០​ថ្ងៃ​ ​ហើយ​ ​នៅតែ​ឥតមាន​លុយ​សង​ទៀត​ ​កូនបំណុល​មាន​កាតព្វកិច្ច​បើក​សំណុំរឿង​ក្ស័យធន​ទល់នឹង​ខ្លួនឯង​ ​បើ​ពុំ​ដូច្នោះ​ទេ​គឺ​អាច​ទទួលទណ្ឌកម្ម​។​

​ការ​បង្កើត​អភិបាល​បណ្ដោះអាសន្ន​៖​ ​

ចាប់ពី​ពេល​ដាក់​ពាក្យប្ដឹងសុំ​បើ​ល​សំណុំរឿង​ក្ស័យធន​ ​រហូតដល់​ពេល​តុលាការ​ចេញ​សេចក្ដី​សម្រេច​ឲ្យ​បើក​សំណុំរឿង​ក្ស័យធន​ ​តុលាការ​ត្រូវ​ចេញ​សេចក្ដី​ ​សម្រេច​តែងតាំង​អភិបាល​បណ្ដោះអាសន្ន​ ​តាម​ពាក្យសុំ​ជាលាយលក្ខណ៍អក្សរ​របស់​កូនបំណុល​ ​ម្ចាស់បំណុល​ ​អភិបាល​ក្រុមហ៊ុន​មូលធន​ ​ឬ​តំណាង​អយ្យការ​។​ ​សិទ្ធិ​អំណាច​ ​និង​ភារកិច្ច​ ​របស់​អភិបាល​បណ្ដោះអាសន្ន​ ​ត្រូវ​បាន​ចែង​នៅ​ក្នុង​មាត្រា​ទី​ ​២​៣​នៃ​ជំពូក​ទី​ ​៤​ ​ក្នុង​ច្បាប់​ស្ដីពី​ក្ស័យធន​។​

​បន្ថែម​៖​ ​

ថ្មីៗ​នេះ​ ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​បាន​កំពុង​បង្កើត​គណៈកម្មការ​រៀបចំ​តុលាការ​ពាណិជ្ជកម្ម​ ​ដើម្បី​ដោះស្រាយបញ្ហា​កក​ស្ទះ​សំណុំរឿង​នៅ​តុលាការ​ស៊ីវិល​ ​ក៏ដូចជា​ដើម្បី​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​ ​ក្នុង​គោលដៅ​ផ្ដល់​តម្លា​ភាព​ដល់​អ្នករក​ស៊ី​ក្នុងស្រុក​ ​និង​ពាណិជ្ជករ​ពីក្រៅ​ប្រទេស​។​


​ការប្រកាស​ក្ស័យធន​តាម​នីតិវិធី​ច្បាប់​ប្រព្រឹត្តទៅ​ជា​ ​៣​ ​ដំណាក់កាល​ធំ​ៗ​ ​ដូចតទៅ​នេះ​ ​៖​

​ការប្រកាស​ក្ស័យធន​តាម​នីតិវិធី​ច្បាប់​ប្រព្រឹត្តទៅ​ជា​ ​៣​ ​ដំណាក់កាល​ធំ​ៗ​ ​ដូចតទៅ​នេះ​ ​៖​

​ដំណាក់កាល​ដាក់ពាក្យបណ្ដឹង​៖​ ​

បុគ្គល​ដែល​អាច​ដាក់ពាក្យបណ្ដឹង​សុំ​បើក​សំណុំរឿង​ ​ក្ស័យធន​ត្រូវ​បាន​ធ្វើឡើង​ដោយ​ ​កូនបំណុល​ ​ម្ចាស់បំណុល​ម្នាក់​ឬ​ច្រើន​ ​អភិបាល​ក្រុមហ៊ុន​មូលធន​ ​ឬ​ ​តំណាង​អយ្យការ​។​ ​ប្រសិនបើ​កូនបំណុល​ជា​នីតិបុគ្គល​ ​អភិបាល​ក្រុមហ៊ុន​មាន​សិទ្ធិ​ដាក់ពាក្យបណ្ដឹង​ ​សុំ​បើក​សំណុំរឿង​ក្ស័យធន​។​ ​បណ្តឹង​ត្រូវ​ដាក់​ទៅ​តុលាការ​ ​មានសមត្ថកិច្ច​ដែល​ស្ថិតនៅ​ខាង​លំនៅឋាន​ ​របស់​កូនបំណុល​ ​ឬ​ការិយាល័យ​ចុះបញ្ជី​របស់​នីតិបុគ្គល​ ​ឬ​ទីស្នាក់ការ​អាជីវកម្ម​ ​ឬ​ទីកន្លែង​ដែល​ ​ទ្រព្យសម្បត្តិ​នោះ​ស្ថិតនៅ​។​

​សំគាល់​៖​ ​

កូនបំណុល​អាច​ជា​រូបវន្តបុគ្គល​ ​ឬ​នីតិបុគ្គល​ដែល​ក្ស័យធន​។​ ​ម្ចាស់បំណុល​សំដៅ​ ​ដល់​រូបវន្តបុគ្គល​ ​ឬ​នីតិបុគ្គល​ដែល​មាន​សិទ្ធិ​ទាមទារ​សំណង​ពី​កូនបំណុល​ ​ឬ​ពី​ទ្រព្យសម្បត្តិ​របស់​កូនបំណុល​។​

​ដំណាក់កាល​បើក​សំណុំរឿង​ក្ស័យធន​នៅ​តុលាការ​៖​ ​តុលាការ​ត្រូវ​បើក​សវ​ន​ការ​លើ​បណ្ដឹង​សុំ​បើក​ ​សំណុំរឿង​ក្ស័យធន​របស់​កូនបំណុល​ ​ទោះ​ក្នុង​ករណី​ណា​ក្ដី​មិន​ឲ្យលើស​ពី​ ​១​៥​ថ្ងៃ​ ​គិត​ចាប់ពី​ថ្ងៃ​បាន​ ​ទទួល​ពាក្យបណ្ដឹង​។​ ​ក្នុង​ករណី​បណ្ដឹង​សុំ​ ​ធ្វើឡើង​ដោយ​ម្ចាស់បំណុល​ ​អភិបាល​ក្រុមហ៊ុន​មូលធន​ ​ឬ​តំណាង​អយ្យការ​ ​តុលាការ​ត្រូវ​បើក​សវ​ន​ការ​មិន​ឲ្យលើស​ពី​ ​៣​០​ថ្ងៃ​ ​គិត​ចាប់ពី​ថ្ងៃ​បាន​ទទួល​ ​ពាក្យបណ្ដឹង​។​

​បន្ទាប់ពី​សវ​ន​ការ​ ​លើ​បណ្ដឹង​សុំ​ ​ប្រសិនបើ​តុលាការ​យល់ឃើញ​ថា​ ​បណ្ដឹង​សុំ​មាន​មូលហេតុ​សមស្រប​ ​នោះ​តុលាការ​ត្រូវ​ចេញ​សេចក្ដី​សម្រេច​ជាលាយលក្ខណ៍អក្សរ​ដើម្បី​បើក​សំណុំរឿង​ក្ស័យធន​ទល់នឹង​កូន​ ​បំណុល​ ​តែងតាំង​អភិបាល​បណ្ដោះអាសន្ន​ ​និង​ត្រូវ​កំណត់​កាលបរិច្ឆេទ​បើក​កិច្ចប្រជុំ​ម្ចាស់បំណុល​ ​ចាប់ពី​ ​៣​០​ ​ថ្ងៃ​ ​តែ​មិន​ត្រូវលើ​ស​ពី​ ​៦​០​ ​ថ្ងៃ​ ​បន្ទាប់ពី​បើក​សំណុំរឿង​ក្ស័យធន​។​ ​កូនបំណុល​ ​ឬ​ម្ចាស់បំណុល​អាច​ប្តឹង​ជំទាស់​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​ក្នុងរយៈពេល​ ​៧​ ​ថ្ងៃ​ ​គិត​ចាប់ពី​ពី​ ​ថ្ងៃ​ទទួល​បាន​ដំណឹង​នៃ​សេចក្តី​សម្រេច​នោះ​។​

នៅ​ពេល​ចេញ​សេចក្ដី​សម្រេច​បង្គាប់​ឲ្យ​បើក​សំណុំរឿង​ក្ស័យធន​ ​ឬនៅ​ពេលណា​មួយ​ ​បន្ទាប់ពី​ការ​ចេញ​ ​សេចក្ដី​សម្រេច​នេះ​ ​តុលាការ​ត្រូវ​បង្គាប់​ឲ្យ​ជម្រះ​បញ្ជី​លើ​អាជីវកម្ម​របស់​កូនបំណុល​។​ ​ប្រសិនបើ​តុលាការ​យល់ថា​អាជីវកម្ម​របស់​កូនបំណុល​ពីមុន​ ​មិន​អាច​នឹង​មាន​នីតិសម្បទា​ឡើងវិញ​ ​ហើយ​មិន​អាច​មានការ​ឯកភាព​លើ​ផែនការ​សម្របសម្រួល​។​ ​ម្យ៉ាង​វិញទៀត​ ​សំណុំរឿង​ក្ស័យធន​ ​មិន​ត្រូវ​បើក​ឡើយ​ ​ហើយ​បណ្ដឹង​សុំ​ត្រូវលើ​ក​ចោល​ ​បើ​ទ្រព្យ​សកម្ម​របស់​កូនបំណុល​មាន​ចំនួន​ ​មិន​គ្រប់គ្រាន់​សម្រាប់​ធានា​ការ​ចំណាយ​ក្នុង​ដំណើរការ​នៃ​នីតិវិធី​។​

ដំណាក់កាល​បញ្ចប់​សំណុំរឿង​ក្ស័យធន​៖​

​រយៈពេល​ក្នុង​ការ​បញ្ចប់​សំណុំរឿង​ក្ស័យធន​អាស្រ័យ​លើ​ ​ផែនការ​សម្រុះសម្រួល​ ​ការ​ស្តារ​នីតិសម្បទា​ ​ភាព​ស្មុគ​ស្មាញ​នៃ​ដំណើរការ​ដកហូត​ទ្រព្យសម្បត្តិ​ ​និង​ការ​ទូទាត់​សិទ្ធិ​លើ​បំណុល​។​ ​នៅ​ពេល​ចាប់ផ្ដើម​ការ​ជម្រះ​បញ្ជី​ ​អភិបាល​បណ្ដោះអាសន្ន​ត្រូវ​ ​ប្ដូរ​ទ្រព្យ​សកម្ម​ដែល​មិនមែន​ជា​សាច់ប្រាក់​របស់​កូនបំណុល​ឲ្យទៅ​ជា​សាច់ប្រាក់​ ​ដើម្បី​ឆ្លើយតប​ ​តម្រូវ​ការ​នៃ​ការ​ទូទាត់​បណ្ដឹង​ទាមទារ​របស់​ម្ចាស់បំណុល​ក្នុង​សំណុំរឿង​ក្ស័យធន​។​ ​ប្រាក់​ដែល​ទទួល​បាន​ពី​ការ​ជម្រះ​បញ្ជី​ទ្រព្យសម្បត្តិ​របស់​កូនបំណុល​ត្រូវ​ប្រើប្រាស់​សម្រាប់​ទូទាត់​ ​ការ​ទាមទារ​ ​សង​តាមលំដាប់​អាទិភាព​ ​ដោយ​ប្រាក់បៀវត្សរ៍​បុគ្គលិក​ ​និង​និយោជិត​ ​ប្រាក់បំណាច់​របស់​ ​អភិបាល​បណ្តោះអាសន្ន​ ​សេវា​រដ្ឋបាល​ ​និង​ប្រាក់​ប្រដាប់​ក្តី​តុលាការ​ត្រូវ​បាន​ទូទាត់​មុន​។​ ​បន្ទាប់មក​ទើប​ទូទាត់​ការ​ទាមទារ​ដែល​មាន​កិច្ចធានា​ពន្ធដារ​របស់​រដ្ឋ​ដែល​មិនទាន់​បាន​ប្រកាស​ ​និង​ការ​ទាមទារ​ផ្សេងទៀត​ទាំងអស់​ដែល​គ្មាន​កិច្ចធានា​។​ ​ប្រាក់​ថ្លៃ​លក់​ដែល​នៅសល់​ ​ពី​ការបែងចែក​បន្ទាប់ពី​ទូទាត់​ម្ចាស់បំណុល​រួច​ត្រូវ​ប្រគល់​ទៅ​ឲ្យ​កូនបំណុល​។​

​អភិបាល​បណ្ដោះអាសន្ន​ត្រូវ​ដាក់​ជូន​តុលាការ​នូវ​របាយការណ៍​ជាលាយលក្ខណ៍អក្សរ​ស្ដីពី​សកម្មភាព​ ​របស់​ខ្លួន​។​ ​រួច​តុលាការ​ត្រូវ​កោះ​អញ្ជើញ​កិច្ចប្រជុំ​ចុងក្រោយ​ម្ចាស់បំណុល​ក្នុងរយៈពេល​១​៤​ថ្ងៃ​ ​បន្ទាប់ពី​បាន​ទទួល​របាយការណ៍​ពី​អភិបាល​បណ្ដោះអាសន្ន​។​ ​តុលាការ​ត្រូវ​ចេញ​សេចក្ដី​សម្រេច​ ​បញ្ចប់​សំណុំរឿង​ក្ស័យធន​ភ្លាម​ៗ​ ​បន្ទាប់ពី​កិច្ចប្រជុំ​ចុងក្រោយ​របស់​ម្ចាស់បំណុល​។​

​ក្នុង​ករណី​ដែល​កូនបំណុល​ជា​ក្រុមហ៊ុន​មូលធន​ ​ត្រូវ​ចាត់ទុកថា​ក្រុមហ៊ុន​នេះ​បាន​រំលាយ​ ​នៅ​ពេល​តុលាការ​ចេញ​សេចក្ដី​សម្រេច​បញ្ចប់​សំណុំរឿង​ក្ស័យធន​នៅ​ពេល​ជម្រះ​បញ្ជី​ ​លើកលែងតែ​ការ​បញ្ចប់​សំណុំរឿង​ក្ស័យធន​នេះ​កើតឡើង​ពី​ការ​ទូទាត់​បណ្ដឹង​ទាមទារ​ទាំងអស់​។​ ​ក្នុង​ករណី​ដែល​សំណុំរឿង​ក្ស័យធន​ ​បាន​បើក​ទល់នឹង​កូនបំណុល​ដែល​ជា​រូបវន្តបុគ្គល​ ​ឬ​ក្រុមហ៊ុន​ ​សហកម្មសិទ្ធិ​ដែល​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​ហើយ​មានការ​បញ្ចប់​សំណុំរឿង​ក្ស័យធន​ ​នៅ​ពេល​ជម្រះ​បញ្ជី​ ​កូនបំណុល​អាច​ដាក់ពាក្យបណ្ដឹង​សុំ​ទៅ​តុលា​កា​ ​រ​ដើម្បី​សុំ​ឲ្យ​រួចខ្លួន​ពី​ ​បណ្ដឹង​ទាមទារ​ទាំងអស់​ដែល​មានការ​ ​ទទួលស្គាល់​ ​ហើយ​មិនទាន់​បាន​ទូទាត់​ក្នុង​សំណុំរឿង​ក្ស័យធន​ ​លើកលែងតែ​កូនបំណុល​បាន​ទទួល​ទ្រព្យ​សកម្ម​ ​ឬ​ប្រាក់​ដែល​បែងចែក​មិន​អស់​។​

ពាក្យទាក់ទង: ក្ស័យធន
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិនិយោគ
៦ ខែមុន

ធនាគារដែលផ្ដល់ ឥណទានសហគ្រាសខ្នាតតូច និងមធ្យម

វិនិយោគ សន្សំ
៦ ខែមុន

អាជីវកម្មគួរមានលុយសន្សំក្នុងគ​ណនីកាលកំណត់?

វិនិយោគ
៦ ខែមុន

វេ​ប​សាយសម្រាប់​ស្រាវជ្រាវ ពីទីផ្សារភាគ​ហ៊ុន​

៣យ៉ាង ដែលអ្នកត្រូវដឹងមុនពេលវិនិយោគ
វិនិយោគ
៦ ខែមុន

៣យ៉ាង ដែលអ្នកត្រូវដឹងមុនពេលវិនិយោគ

វិនិយោគ
៦ ខែមុន

គន្លឹះជួយឲ្យហាងកាហ្វេឈរជើងបានយូរ

ជីវិតជាមនុស្សធំ
វិនិយោគ
៦ ខែមុន

ជីវិតជាមនុស្សធំ

ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
៦ ខែមុន

ក្រៅពីផ្ដល់ប្រាក់កម្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានផ្តល់សេវាអ្វីទៀត?

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៦ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

អត្ថបទបន្ទាប់
Emergency Fund អាច​ជួយ​អ្វី​បាន​ខ្លះ​ក្នុង​អំឡុង​ពេល​បិទ​ក្រុង?

Emergency Fund អាច​ជួយ​អ្វី​បាន​ខ្លះ​ក្នុង​អំឡុង​ពេល​បិទ​ក្រុង?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist