Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

​មុន​ដាក់​ប្លង់​នៅ​ធនាគារ ត្រូវ​ជាក់ច្បាស់​ពី​ចំណុចទាំងនេះ ​

២ ឆ្នាំមុន
1 នាទីក្នុងការអាន
233
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​មុន​ដាក់​ប្លង់​នៅ​ធនាគារ ត្រូវ​ជាក់ច្បាស់​ពី​ចំណុចទាំងនេះ ​
FacebookTwitterLinkedinTelegramQR Code

​កម្ចី​ឥណទាន​ភាគច្រើន​ ​ជាពិសេស​ក​ម្ចី​ដែល​មាន​ទំហំ​ធំ​ពី​ខាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​តែង​តម្រូវ​ឲ្យ​កូនបំណុល​ដាក់​តម្កល់​ទ្រព្យ​ធានា​មួយ​ចំនួន​ដូចជា​ ​ប្លង់ដី​ ​ផ្ទះ​ ​និង​ទ្រព្យ​ធានា​ផ្សេងៗ​ទៀត​ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​ឬ​លើស​ពី​ប្រាក់បំណុល​ដែល​យើង​ចង់​ខ្ចី​។​ ​ទ្រព្យ​ទាំងនោះ​ត្រូវ​បាន​ដាក់​ធានា​ដើម្បី​ទទួល​បាន​ក​ម្ចី​ពី​ធនាគារ​ ​តែ​យើង​ក៏​អាច​នឹង​បាត់​បង់ទ្រព្យ​ទាំងនោះ​ ​ប្រសិនបើ​យើង​មិន​អាច​ទូទាត់​សងបំណុល​ធនាគារ​វិញ​បាន​។​
​មូលហេតុ​នេះ​ ​មុន​ដាក់​ប្លង់​នៅ​ធនាគារ​ ​ត្រូវ​ជាក់ច្បាស់​ពី​ចំណុច​ទាំងនេះ​សិន​ ​ដើម្បី​ធានា​បាន​ថា​ ​អ្នក​នឹង​អាច​ការពារ​ទ្រព្យ​ធានា​របស់​អ្នក​ពី​ការ​រឹបអូស​ដោយ​ខាង​ធនាគារ​បាន​ក្នុង​ករណី​ណាមួយ​។​

​មុន​ដាក់​ប្លង់​នៅ​ធនាគារ ត្រូវ​ជាក់ច្បាស់​ពី​ចំណុចទាំងនេះ ​

​១​. ​ដឹង​ពី​លទ្ធភាព​ក្នុង​ការ​ស្នើសុំ​ខ្ចី​ ​និង​ការ​សងបំណុល​

​ជា​ជំហាន​ដំបូង​ ​មុន​ពេល​យើង​គិតដល់​ការ​ខ្ចីប្រាក់​ពី​ធនាគារ​ ​យើង​គួរ​សិក្សា​ពី​ស្ថានភាព​ផ្ទាល់ខ្លួន​របស់យើង​ជាមុន​សិន​។​
​សិក្សា​យ៉ាងម៉េច​ទៅ​? ​ខាងក្រោម​នេះ​ជា​ការ​គណនា​សាមញ្ញ​មួយ​ដើម្បី​ដឹង​ថា​ ​អ្នក​មានលទ្ធភាព​សងបំណុល​ប្រចាំខែ​ចំនួន​ប៉ុន្មាន​។​
​វិធី​ងាយ​ៗ​ដែល​យើង​អាច​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​សង​ក​ម្ចី​ប្រចាំខែ​
​»​»​ ​ចំណូល​សរុប​ – (​ចំណាយ​ + ​បំណុល​ដែល​មានស្រាប់​)
​ជា​លទ្ធផល​យើង​នឹង​ដឹង​ពី​ចំនួន​ប្រាក់​ដែល​យើង​មាន​ក្នុង​ខែ​នីមួយៗ​ ​ហើយ​យើង​ក៏​អាច​ដឹង​ថា​ប្រាក់​ដែល​សល់​នោះ​អាច​គ្រប់គ្រាន់​សម្រាប់​សងបំណុល​ថ្មី​ដែរ​ឬទេ​។​


​២​. ​ទំហំ​សំណង​ប្រចាំខែ​មិនគួរ​លើស​ពី​ ​៣​០​% ​នៃ​ប្រាក់ចំណូល​

​ខាង​ធនាគារ​នឹង​សិក្សា​ពី​លទ្ធភាព​ដែល​អ្នក​អាច​សង​ត្រឡប់ទៅ​ធនាគារ​វិញ​ប្រចាំខែ​ ​ដោយ​គេ​នឹង​សិក្សា​ពី​ចំណូល​ជាក់លាក់​របស់​អ្នក​។​ ​ប៉ុន្តែ​សម្រាប់​អ្នក​ផ្ទាល់​ ​គួរ​ពិនិត្យ​លើ​តារាង​សងបំណុល​ប្រចាំខែ​ ​ដែល​ធនាគារ​នឹង​ផ្ដល់​ជូន​អ្នក​ថា​ ​តើ​សំណង​ប្រចាំខែ​នោះ​ ​មាន​ចំនួន​លើស​ពី​ ​៣​០​% ​នៃ​ចំណូល​របស់​អ្នក​ដែរ​ឬទេ​? ​ដ្បិត​ថា​ក្រៅពី​សងបំណុល​ ​អ្នក​ក៏​ត្រូវការ​ចាយ​លើ​ចំណាយ​ចាំបាច់​ផ្សេងៗ​ទៀត​ដែរ​ ​ដែល​អាច​មាន​លើស​ពី​ ​៥​០​%​នៃ​ចំណូល​របស់​អ្នក​ ​រីឯ​ ​២​០​% ​ទៀត​សម្រាប់​សន្សំ​ ​ឬ​ត្រៀម​សម្រាប់​ចំណាយ​ផ្សេងៗ​ដែល​អ្នក​អាច​នឹង​ត្រូវ​ការបន្ទាន់​ភ្លាម​ៗ​។​

​បានន័យ​ថា​ ​បើ​អ្នក​ត្រូវ​សងបំណុល​ធនាគារ​លើស​ពី​ ​៣​០​% ​នៃ​ចំណូល​ប្រចាំខែ​ទៅ​ហើយ​ ​នោះ​វា​នឹង​ប៉ះពាល់​ដល់​តម្រូវ​ការ​ចំណាយ​ចាំបាច់​ផ្សេងៗ​ ​រួម​ទាំង​លទ្ធភាព​សងបំណុល​នា​ខែក្រោយ​ៗ​ទៀត​ ​ឬ​អាចប​ង់​បង់ទ្រព្យ​ធានា​របស់​អ្នក​ថែមទៀត​ផង​។​


​៣​. ​ត្រូវ​ប្រាកដ​ថា​ចំណូល​របស់​អ្នក​នឹង​មាន​ស្ថេរ​ភាព​

​មុននឹង​សម្រេច​ទទួល​កាតព្វកិច្ច​បង់​សងបំណុល​ ​យើង​ត្រូវ​ប្រាកដ​ឱ្យ​ហើយ​ថា​ ​យើង​នឹង​នៅតែ​បន្ត​ទទួល​បាន​ចំណូល​នឹងន​រ​រហូតដល់​ពេល​យើង​សង​គេ​ផុត​រួចរាល់​។​ ​សម្រាប់​អ្នកធ្វើការ​ ​ត្រូវ​ប្រាកដ​ថា​ប្រភព​ចំណូល​របស់​អ្នក​នឹង​នៅតែ​មាន​រហូត​ ​ឬ​មានការងារ​ណា​ផ្សេង​ជំនួស​ ​ប្រសិន​អ្នក​បាត់បង់​ចំណូល​ពី​ការងារ​បច្ចុប្បន្ន​។​ ​ដោយឡែក​ ​សម្រាប់​អ្នក​ប្រកប​អាជីវកម្ម​ក៏​ត្រូវ​ប្រាកដ​ដែរ​ថា​ ​ចំណូល​របស់​អ្នក​នឹង​រក្សា​ស្ថេរ​ភាព​ ​ឬ​ត្រូវ​បង្កើត​ប្រភព​ចំណូល​បន្ថែម​ឱ្យ​ហើយ​ដើម្បី​បង្ការ​អាសន្ន​មើលមិនឃើញ​។​


​៤​. ​មានទ្រព្យ​សកម្ម​បម្រុង​

​អ្នក​គួរ​ត្រៀម​ប្រាក់សន្សំ​ខ្លះ​បម្រុង​ទុក​ ​ឬ​ត្រូវ​ប្រាកដ​សិន​ថា​មានទ្រព្យ​សកម្ម​ដែល​អាចប​ម្លែ​ង​ជា​ប្រាក់សុទ្ធ​បាន​ងាយ​ ​ក្នុង​ករណី​ប្រសិនបើ​មាន​បញ្ហា​ណាមួយ​កើតឡើង​ ​តួយ៉ាងដូចជា​បាត់បង់​ការងារ​ ​មាន​ជំងឺ​ ​ឬ​ការ​រកស៊ី​មិន​កាក់កប​ ​អ្នក​អាច​​​យក​ទ្រព្យ​ទាំងនោះ​ទៅ​បង់​បំណុល​បណ្ដោះអាសន្ន​បាន​ ​មុន​ពេល​ស្ថានភាព​ល្អឡើង​វិញ​។​

​ក្រៅពី​នេះ​ ​ដើម្បី​ឱ្យ​កាន់តែ​ជាក់ច្បាស់​ ​អ្នក​អាច​អាន​អត្ថបទ​បន្ថែម​របស់​ពួកយើង​តាមរយៈ​តំណ​រលីង​ខាងក្រោម​នេះ​

​១​. ​មេរៀន​ដែល​ត្រូវ​ដឹង​ ​មុន​ខ្ចី​លុយ​ធនាគារ​
​២​. ​ធនាគារ​មើល​លើ​អ្វីខ្លះ​មុន​អោយ​អ្នកខ្ចី​លុយ​?


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ដាក់​ប្លង់​នៅ​ធនាគារ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការតាំងពិព័រណ៍ ស្តីពីវេទិកាជំរុញការលក់ និងការធ្វើទីផ្សារ
ចំណូលចំណាយ
២ សប្តាហ៍មុន

ការតាំងពិព័រណ៍ ស្តីពីវេទិកាជំរុញការលក់ និងការធ្វើទីផ្សារ

ចំណូលចំណាយ
៣ សប្តាហ៍មុន

<<វេទិកា និងពិព័រណ៍ប្រចាំឆ្នាំ ស្តីពីការជំរុញដល់ការលក់ និងការធ្វើទីផ្សាររបស់ SME ដែលនឹងរៀបចំឡើង២ថ្ងៃពេញ ក្នុងដើមខែមិថុនានេះ>>

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
៣ ខែមុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ចំណូលចំណាយ
៦ ខែមុន

រៀនជំនាញដែលមានតម្រូវការច្រើន ឬជំនាញដែលខ្លួនស្រលាញ់ ?

ចំណូលចំណាយ
៦ ខែមុន

ហេតុអ្វី អ្នកមានភាគច្រើនប្រើប្រាស់កាតក្រេឌីត?

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ
ចំណូលចំណាយ ហិរញ្ញវត្ថុ
៦ ខែមុន

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ

ចាយតាម ​កាត​ឥណពន្ធ​ ឬ​ ​កាត​ឥណទាន​?
ចំណូលចំណាយ
៦ ខែមុន

ចាយតាម ​កាត​ឥណពន្ធ​ ឬ​ ​កាត​ឥណទាន​?

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?
ចំណូលចំណាយ
៦ ខែមុន

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?

អត្ថបទបន្ទាប់
​ទម្លាប់ដែល​គួរ​កែប្រែ​

​ទម្លាប់ដែល​គួរ​កែប្រែ​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist