Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ, វិនិយោគ

 ហេតុអ្វីបានជារឿង​ភាគ​កូរ៉េមានភាពល្បី​ល្បាញ​យ៉ាង​នេះ?​

១ year
1 នាទីក្នុងការអាន
132
ទស្សនា
FacebookTwitterLinkedinTelegramQR Code
 ហេតុអ្វីបានជារឿង​ភាគ​កូរ៉េមានភាពល្បី​ល្បាញ​យ៉ាង​នេះ?​
FacebookTwitterLinkedinTelegramQR Code

និយាយ​ពី​រឿង​ភាគ​កូរ៉េ​ខាងត្បូង​ ​ឬ​ K-​drama​ ​ជាពិសេស​រឿង​ដែល​មាន​តួ​សម្តែង​ល្បី​ៗ​ ​ដូចជា​ ​Lee​ ​M​in​h​o, ​Park​ ​Shin​ ​H​y​e​, Su​z​y​ ​ឬក៏​ N​am​ Joo-​h​y​uk ​ជាដើម​ ​និង​រឿង​មួយ​ចំនួន​ដូចជា​ ​Descendant​s o​f​ ​t​h​e​ ​Sun​ ​និង​ ​Squid​ ​Game​ ​ដែល​មិន​ត្រឹមតែ​ផ្ទុះ​ភាព​ល្បីល្បាញ​ជុំវិញ​ទ្វីប​អា​សុី​និង​សកលលោក​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ត្រូវ​បាន​ផលិតករ​ជនជាតិ​ផ្សេងទៀត​ទិញ​សិទ្ធិ​យកទៅ​ផលិត​បន្ត​តាម​រឿង​នេះ​ទៀត​ផង​។​ ​តែ​មាន​ដឹង​អត់​ថា​ ​មូលហេតុ​​​អ្វី​បានជា​វិ​ស័យ​ភាពយន្ត​ភាគ​របស់​កូរ៉េ​ខាងត្បូង​មានសន្ទុះ​ខ្លាំង​ជុំវិញ​ពិភពលោក​ដូច្នេះ​?

​មុន​ចូល​ដល់​មូលហេតុ​ ​យើង​ងាក​មក​មើល​ថា​វិ​ស័​យ​នេះ​ចាប់ផ្តើម​មានសន្ទុះ​តាំងពី​ពេលណា​មក​សិន​។​ ​ក្នុង​ឆ្នាំ​ ​១​៩​៩​៩​ ​សន្ទុះ​វប្បធម៌​របស់​កូរ៉េ​ខាងត្បូង​បាន​រីក​សាយ​ភាព​ជុំវិញ​ពិភពលោក​ ​ទាំង​វិ​ស័​យ​ K-​pop​ ​និង​ K-​drama​ ​ដោយមាន​ការ​ទទួលស្គាល់​ពីសំណាក់​ទស្សនិកជន​ ​និង​អ្នកគាំទ្រ​ជាច្រើន​។​ ​ដល់​ឆ្នាំ​២​០​០​២​ ​រឿង​ “​Winter​ ​Son​at​a​” ​បាន​ធ្វើឲ្យ​វិ​ស​័​យ​ភាពយន្ត​របស់​កូរ៉េ​កាន់តែ​មាន​ភាព​រង្គោះរង្គើ​រ​ ​រីឯ​រលក​វប្បធម៌​កូរ៉េ​ (K​ore​an​ ​Wave​) ​កាន់តែ​មាន​ឥទ្ធិពល​ពាសពេញ​ទ្វីប​អា​សុី ​និង​ពិភពលោក​ទាំងមូល​។​ ​ចំណែក​រឿង​“​ស្នេហ៍​រដូវរងា​”​វិញ​គឺជា​រឿង​ភាគ​កូរ៉េ​ដំបូង​គេ​បង្អស់​ដែល​ត្រូវ​បាន​បកប្រែ​ជា​ភាសាខ្មែរ​ ​និង​ចាក់​បញ្ចាំង​ក្នុង​ប៉ុស្តិ៍​ទូរទស្សន៍​នៅ​ប្រទេស​យើង​ផង​ដែរ​។​

​កត្តា​មួយ​ចំនួន​ដែល​ធ្វើឲ្យ​K-​drama​អាច​វាយលុក​វិ​ស័​យ​ភាពយន្ត​ទាំង​ក្នុង​ទ្វីប​អា​សុី​និង​ជុំវិញ​ពិភពលោក​​​មាន​ដូចជា​៖​

 ហេតុអ្វីបានជារឿង​ភាគ​កូរ៉េមានភាពល្បី​ល្បាញ​យ៉ាង​នេះ

ការ​ឆ្លុះបញ្ចាំង​ពី​ត​ថ​ភាព​សង្គម​និង​តម្លៃ​អប់រំ​៖​

​រឿង​ភាគ​កូរ៉េ​មួយ​ចំនួន​ធំ​បាន​ឆ្លុះបញ្ចាំង​នូវ​ត​ថ​ភាព​សង្គម​សព្វថ្ងៃ​ដូចជា​រឿង​ ​Squid​ ​Game​ ​ដែល​កំពុង​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នា​ពេលថ្មីៗនេះ​។​ ​រឿង​ល្បែង​មឹក​ ​ឬ​ ​Squid​ ​Game​ ​នេះ​ ​បាន​ឆ្លុះបញ្ចាំង​អំពី​គ​ម្លា​ត​វណ្ណៈ​សង្គម​រវាង​អ្នកមាន​និង​អ្នកក្រ​ ​ការ​ជាប់​បំណុល​និង​បញ្ហា​ជន​អន្តោ​រ​ប្រវេសន៍​ដែល​ជាត​ថ​ភាព​សង្គម​ពិត​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​។​ ​ការ​បង្ហាញ​ត​ថ​ភាព​សង្គម​របស់​ប្រជាជន​កូរ៉េ​ទាំងនេះ​ហើយដែល​ទាក់​ ​ចិត្ត​ទស្សនិកជន​គ្រប់​ស្រទាប់​វណ្ណៈ​ទូទាំង​ពិភពលោក​ឲ្យ​ទស្សនា​ចង់​ដឹង​ចង់​ឃើញ​និង​ស្វែងយល់​បន្ថែម​។​

ការ​បង្ហាញ​នូវ​ទេសភាព​ដ៏​ស្អាត​ៗ​ក្នុង​ប្រទេស​៖​

ការ​បង្ហាញ​នូវ​ទេសភាព​ដ៏​ស្អាត​ៗ​ក្នុង​ប្រទេស​៖​

​ប្រទេស​កូរ៉េ​ខាងត្បូង​សំបូរ​ទៅ​ដោយ​ទីតាំង​ទេសចរណ៍​ជាច្រើន​ដូចជា​ ​ទីតាំង​ប្រវត្តិ​សា​ស្រ្ត ​កន្លែង​ ​shopping​ ​អាហារ​តាម​ចិញ្ចើម​ផ្លូវ​ (​street​ ​food​s) ​និង​កន្លែង​ធម្មជាតិ​ស្រស់​ស្អាត​ជាច្រើន​ដែល​សុទ្ធ​សឹង​ជា​តំបន់​ដែល​ទាក់ទាញ​ឱ្យ​មាន​ ​អ្នក​ទៅ​ទស្សនា​ជាច្រើន​ដូចជា​ ​ទីក្រុង​សេអ៊ូល​ ​ខេត្ត​ប៊ូ​សាន​ ​ទីក្រុង​ខ្វាង​ជូ ​កោះ​ជេជូ ​តំបន់​ ​It​a​e​w​on ​។​ល​។​ ​ឧទាហរណ៍​ដូចជា​រឿង​ ​Home​town​ C​h​a​-C​h​a​-C​h​a​ ​ដែល​ទើប​តែ​បញ្ចប់​ថ្មីៗ​នេះ​បាន​ដក់​ចិត្ត​ទស្សនិកជន​ជាច្រើន​ជាមួយ​ទេសភាព​ ​និង​ ​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ត្រកាល​រួមផ្សំ​នឹង​ការ​ឆ្លុះបញ្ចាំង​អំពី​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​នៅ​ទីនោះ​។​ ​ការ​បង្ហាញ​ពី​ទេសភាព​ទាំងអស់​នោះ​ធ្វេីអេា​យ​ទស្សនិកជន​មាន​អារ​ម្ម​ណ​៏ ​ថា​ដូច​បាន​ឃេី​ញ​ដេា​យ​ផ្ទាល់​ ហេី​យ​ចង់​ទៅលេង​នៅ​ថ្ងៃណាមួយ​។​

ភាព​ល្អ​ប្លែក​នៃ​វប្បធម៌​កូរ៉េ​៖​ ​

ភាព​ល្អ​ប្លែក​នៃ​វប្បធម៌​កូរ៉េ​៖​ ​

អ្នក​ស្នេហា​វិ​ស័​យ​K-​drama​ប្រាកដជា​ស្គាល់​ច្បាស់​ហើយ​នូវ​វប្បធម៌​ល្បី​ៗ​របស់​ជនជាតិ​កូរ៉េ​ខាងត្បូង​មួយ​ចំនួន​ ​ដូចជា​ឈុត​ស​ម្លៀ​ក​បំពាក់​បុរាណ​ “​H​an​bok” ​អាហារ​ប្រពៃណី​ “​ជ្រក់​ស្ពៃក្តោប​គីម​ឈី”​និង​មី​កូរ៉េ​“​Ram​e​n”​ជាដើម​។​ ​មិន​អាច​រំលង​បាន​នោះ​គឺ​វិ​ស័​យ​ ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​របស់​ ​ជនជាតិ​កូរ៉េ​ ​ដ៏​ប្លែកៗ​ស្អាត​ៗ​ ​ដែល​ជះ​ឥទ្ធិពល​ដល់​អ្នកទស្សនា​ ​ពិសេស​គឺ​យុវវ័យ​តែម្ដង​។​ ​បើ​ក្រ​លេ​ក​ទៅ​មើល​រឿង​ ​Hotel​ ​D​e​l​ ​Luna​ដែល​សម្តែង​ដោយ​I​U ​បាន​ប្រើប្រាស់​ឈុត​ស​ម្លៀ​ក​បំពាក់​ស្រស់​ស្អាត​ ​ទាន់សម័យ​ហើយ​មិន​ឲ្យ​ជាន់គ្នា​នោះ​ទេ​។​ ​មិនតែប៉ុណ្ណោះ​ឈុត​នីមួយៗ​មាន​តម្លៃ​ខ្ពស់​ ​ខ្លាំង​ទៀត​។​ ​បន្ថែម​ពី​នេះ​រាល់​ខ្សែភាពយន្ត​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​សម្ដែង​ដោយ​តួអង្គ​ ​ដែល​មាន​​​រូប​សម្បត្តិ​ស្រស់​ស្អាត​ទើប​ធ្វើ​ឱ្យ​ការ​បង្ហាញ​ពី​វប្បធម៌​ទាំងអស់​នេះ​កាន់តែ​ទទួល​បាន​ចំណាប់អារម្មណ៍​ ​និង​ការ​គាំទ្រ​ជាលំដាប់​។​

​គួរឲ្យ​ដឹង​ដែល​ថា​ក្នុង​ឆ្នាំ​២​០​២​០​ប្រទេស​អា​មេ​រិ​ច​បាន​ក្លាយ​ជា​ប្រទេស​ឈាន​មុខ​លើ​ការនាំចូល​ម្ហូបអាហារ​កូរ៉េ​ ហេី​យ​ក្នុង​ឆ្នាំ​ដដែល​នេះ​អត្រា​ភ្ញៀវ​ទេសចរ​ចូល​មក​ប្រទេស​កូរ៉េ​ ​មានការ​កើន​ឡើង​ជាលំដាប់​។​រីឯ​វិ​ស​័​យ​កែស​ម្ពស្ស​នៅ​ប្រទេស​កូរ៉េ​ក៏បាន​កើន​ឡើង​សម្រាប់​ភ្ញៀវ​ទេសចរ​ដោយសារតែ​ការ​រង​ឥទ្ធិពល​យ៉ាងខ្លាំងក្លា​ពី​ភាពយន្ត​កូរ៉េ​ទាំងនេះ​លេី​យុវវ័យ​ ​ជាពិសេស​លើ​ការ​ស្លៀកពាក់​ដែល​ពួកគេ​ព្យាយាម​ដើរ​ឲ្យ​ទាន់​តាម​ ​trend​ ​ក្នុង​រឿង​នីមួយៗ​។​

វិ​ស័​យ​ភាពយន្ត​របស់​កូរ៉េ​ខាងត្បូង​នៅតែ​បន្ត​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅលើ​ពិភពលោក​។​ ​ទោះបីជា​ឆ្លងកាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ក៏ដោយ​ការ​រីក​សាយភាយ​នូវ​វប្បធម៌​របស់​ប្រទេស​មួយ​នេះ​នៅតែ​បន្ត​ទៅមុខ​។​

Click to read more about: ឥទ្ធិពលប្រទេស​កូរ៉េ​ខាងត្បូងមក​លើ​ពិភពលោក​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ភាពល្បី​ល្បាញ​រឿង​ភាគ​កូរ៉េ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
៣ ថ្ងៃមុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៥ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

កាត់បន្ថយហានិភ័យក្នុងការវិនិយោគ
វិនិយោគ
៥ ខែមុន

កាត់បន្ថយហានិភ័យក្នុងការវិនិយោគ

​កំណើន​សេដ្ឋកិច្ច​ធ្វើឪ្យសង្គមជាតិ​ការ​រីក​ចម្រើន​ក្នុងរូបភាពណាខ្លះ?
វិនិយោគ
៥ ខែមុន

​កំណើន​សេដ្ឋកិច្ច​ធ្វើឪ្យសង្គមជាតិមានការ​រីក​ចម្រើន​ក្នុងរូបភាពណាខ្លះ?

វិនិយោគ
៦ ខែមុន

ចេញធ្វើការ​ដំបូង​គួរចូលក្រុមហ៊ុន​ធំ​ ឬ​ Start​up​

ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​
វិនិយោគ
៦ ខែមុន

ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​

អត្ថបទបន្ទាប់
The Big4

អ្នករៀនគណនី ហើយសវនកម្ម អ្នកណាមិនស្គាល់ the Big4?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist