Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ សន្សំ, ហិរញ្ញវត្ថុ

ហេតុ​អ្វីរកលុយ​ទាន់​ខ្លួន​នៅក្មេង​?

១ year
1 នាទីក្នុងការអាន
173
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ហេតុ​អ្វីរកលុយ​ទាន់​ខ្លួន​នៅក្មេង​?
FacebookTwitterLinkedinTelegramQR Code

​“​នឿយ​មុន​ ​ស្រណុក​ក្រោយ​”
​ពាក្យស្លោក​មួយ​ដែល​ចាស់ៗ​តែងតែ​ណែនាំ​ជារឿយៗ​..
​ចុះ​ឥឡូវ​ ​ដល់​វ័យ​ដែល​ចាប់ផ្ដើម​យល់​អត្ថន័យ​ពាក្យ​នេះ​ឬនៅ​?
​ចាស់ៗ​ពីដើម​តែង​ឲ្យ​តម្លៃ​ភាព​ឧ​ស្សាហ៍​ព្យាយាម​។​ ​ពេល​នៅ​វ័យ​រៀន​ ​គាត់​តែង​ទូន្មាន​ឲ្យ​យើង​ខំរៀន​។​ ​លុះដល់​ពេល​ចូល​ធ្វើការ​ ​គាត់​ក៏​ណែ​នាំឲ្យ​យើង​ ​ប្រឹងប្រែង​ធ្វើការ​រកលុយ​ទាន់​ខ្លួន​នៅក្មេង​។​
​តើ​ហេតុផល​អ្វីខ្លះ​ទៅ​បានជា​គាត់​តែង​ឲ្យ​ដំបូន្មាន​ឲ្យ​ខំ​ប្រឹងប្រែង​រកលុយ​ទាន់​ខ្លួន​នៅក្មេង​ដូចនេះ​?

ហេតុ​អ្វីរកលុយ​ទាន់​ខ្លួន​នៅក្មេង​?
-នៅក្មេង​មាន​ពេលវេលា​ច្រើន​​

ពេល​យើង​ចាប់ផ្ដើម​ចេញ​ធ្វើការ​រកលុយ​ពីក្មេង​ ​យើង​មាន​ពេលវេលា​ច្រើន​ក្នុង​ការ​ធ្វើការ​ ​និង​ស្វែងរក​ការងារ​យើង​ចូលចិត្ត​។​ ​យើង​អាច​រៀនសូត្រ​ ​ដកស្រង់​បទពិសោធន៍​ ​ឬ​ជំនាញ​ផ្សេងៗ​ពី​ការងារ​ទាំងនោះ​។​ ​បើ​រក​ការងារ​បានហើយ​ ​ត្រូវនឹង​ជំនាញ​ហើយ​ ​តែ​ដូច​មិន​ស្រលាញ់​ចូលចិត្ត​ទេ​នោះ​ ​យើង​មាន​ពេល​ច្រើន​ក្នុង​ការ​ចាប់ផ្ដើម​សារ​ជាថ្មី​។​ ​ឆ្លងកាត់​ពេលវេលា​ ​និង​ការងារ​ជាច្រើន​ ​យើង​អាច​សន្សំ​បាន​ទាំង​បទពិសោធន៍​ ​និង​ជំនាញ​ល្អ​ៗ​សម្រាប់​ការងារ​ថ្ងៃមុខ​បន្ត​ទៀត​។​

– ​នៅក្មេង​ទាន់​មានកម្លាំង​

​មិនថា​ការងារ​ ​ឬ​របររកស៊ី​ទេ​ ​សុទ្ធតែ​ទាមទារ​ការ​យកចិត្តទុកដាក់​ ​ប្រើ​កម្លាំង​កាយ​កម្លាំងចិត្ត​ ​ប្រឹងប្រែង​អស់ពី​លទ្ធភាព​ទើប​ទទួល​បាន​លទ្ធផល​ល្អ​។​ ​ការងារ​មួយ​ណា​ក៏មាន​សម្ពាធ​ ​និង​បញ្ហា​ដែរ​ ​ហេតុនេះ​នៅ​វ័យក្មេង​ជា​ពេលវេលា​ល្អ​បំផុត​ ​ដែល​យើង​មានកម្លាំង​កាយ​ ​កម្លាំងចិត្ត​ពេញលេញ​ ​ប្រឈម​នឹង​សម្ពាធ​ ​និង​ឧបសគ្គ​ផ្សេងៗ​។​ ​ទាន់​កំពុង​ពេញ​កម្លាំង​ ​ខំ​ធ្វើការ​ផង​ ​និង​មានការ​រកស៊ី​បន្ថែម​ផង​ ​បង្កើត​ប្រភព​ចំណូល​ ​២​ ​ទៅ​ ​៣​ ​ក្នុង​ពេល​តែមួយ​ក៏​ជា​រឿង​ល្អ​។​ ​កាលណា​អាយុ​រាង​ជ្រេ​ ​យើង​នឹង​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា​ងាយ​នឿយហត់​ ​អស់កម្លាំង​ហើយ​។​

-​មិនទាន់​មាន​ជាប់​បន្ទុក​ច្រើន​​

នៅក្មេង​ ​មិនទាន់​មានដៃ​គូ​ ​ឬ​គ្រួសារ​ ​យើង​មាន​ពេល​ច្រើន​ផ្តោត​ទៅលើ​ការងារ​ ​ឬ​ប្រឹងតែ​រកលុយ​។​ ​សៅរ៍​ ​អាទិត្យ​ ​អាច​ថែម​ម៉ោង​ ​ធ្វើការ​ដល់​យប់ជ្រៅ​ ​ក៏​មិន​ជា​បញ្ហា​ ​មិន​ចាំបាច់​ខ្វល់​ ​ឬ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នកណា​។​ ​តែ​ពេល​មានគ្រួសារ​ ​ត្រូវ​បែងចែក​ពេលវេលា​ជាច្រើន​ផ្នែក​ ​មិន​អាច​ផ្តោត​សំខាន់​តែ​លើ​រឿង​ការងារ​រកលុយ​មួយ​មុខ​ទៀត​បានទេ​។​ ​ម្យ៉ាងទៀត​ ​ពេល​នៅ​ខ្លួន​មួយ​ ​យើង​អាច​សម្រេច​ចិត្តបាន​ដោយខ្លួនឯង​ ​ដោយ​មិន​ត្រូវការ​ការអនុញ្ញាត​ ​ឬ​ពិភាក្សា​វែងអន្លាយ​ឡើយ​។​ ​តែ​ដល់ពេល​មានគ្រួសារ​ ​មាន​បន្ទុក​ ​មុននឹង​សម្រេច​ចិត្ត​ធ្វើអ្វី​មួយ​ត្រូវ​ពិចារណា​ ​គិតគូរ​វែងឆ្ងាយ​។​

– ​អាច​ឆាប់​បាន​ចូលនិវត្តន៍​

ដូច​ពាក្យស្លោក​ដែល​ចាស់ៗ​តែង​ពោល​ខាងលើ​អ៊ីចឹង​ ​បើ​យើង​ប្រឹងរក​ ​ប្រឹង​សន្សំ​ ​ប្រឹង​វិនិយោគ​តាំង​ពីក្មេង​ ​នៅ​អាយុ​ខ្ទង់​សែ​ ​ឬ​ហាសិប​ឆ្នាំ​ ​យើង​អាច​ឆាប់​ឈាន​ដល់​ដំណាក់កាល​សម្រេច​បាន​សេរីភាព​ហិរញ្ញវត្ថុ​។​ ​ដល់ពេល​នោះ​ ​មាន​ប្រភព​ចំណូល​នឹងន​រហើយ​ ​យើង​អាច​បន្ថយ​ល្បឿន​រកលុយ​បន្តិច​ ​ហើយ​យកពេល​នោះ​ទៅ​សម្រាក​ ​ទៅ​ធ្វើអ្វី​ដែល​យើង​ចូលចិត្ត​ ​ដោយ​មិន​ចាំបាច់​ព្រួយបារម្ភ​ពី​ប្រាក់ចំណូល​ទៀត​ឡើយ​។​
​ហេតុដូច្នេះហើយ​ ​ទាន់​នៅក្មេង​ ​មាន​ពេលវេលា​ច្រើន​ ​នៅ​មានកម្លាំង​ ​និង​មិនទាន់​ជាប់ជំពាក់​ជាមួយ​ចំណង​ជុំវិញ​ខ្លួន​ច្រើន​ ​យល់​ល្អ​ ​អ្នក​គួរ​ប្រញាប់​ខិតខំ​ប្រឹងប្រែង​កសាង​មូលដ្ឋាន​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ចាប់ពី​ពេលនេះ​ទៅ​៕​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។​

Click here to read more: 10 Best Ways to Save Money

ពាក្យទាក់ទង: រកលុយ​ទាន់​ខ្លួន​នៅក្មេង​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០
សន្សំ
៥ ខែមុន

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០

ហិរញ្ញវត្ថុ
៥ ខែមុន

៣ សំណួរ​អំពីរលុយ

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន
សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ
ហិរញ្ញវត្ថុ
៥ ខែមុន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong
ហិរញ្ញវត្ថុ
៥ ខែមុន

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?
ហិរញ្ញវត្ថុ
៥ ខែមុន

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?

ហិរញ្ញវត្ថុ
៥ ខែមុន

ព្រឹត្តិការណ៍​វិបត្តិហិរញ្ញវត្ថុចំនួន ៤ ក្នុងប្រវត្តិសាស្ត្រ

អត្ថបទបន្ទាប់
ចែករំលែក និងជួយ​​សង្គម​​ជាមួយ​គណនី​សប្បុរស​

ចែករំលែក និងជួយ​​សង្គម​​ជាមួយ​គណនី​សប្បុរស​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist