Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

ហេតុ​អី​បាន​នំ​សែន​ព្រះខែ​មាន​តម្លៃ​​ថ្លៃ​​?

១ year
1 នាទីក្នុងការអាន
54
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ហេតុ​អី​បាន​នំ​សែន​ព្រះខែ​មាន​តម្លៃ​​ថ្លៃ​​?
FacebookTwitterLinkedinTelegramQR Code

ជា​រៀងរាល់​ឆ្នាំ​ ឱ្យ​តែ​ជិតដល់​ថ្ងៃ​សែន​នំ​ព្រះខែ​ (​ឬ​គេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា​ ​Mid​-​Autumn​ ​Festival​) ​ប្រជាជន​យើង​ជាច្រើន​នាក់​ ​ជាពិសេស​អ្នក​ដែល​កាត់​ខែ្ស​ស្រ​ឡាយ​ជនជាតិ​ចិន​ ​ដឹង​តែ​ ​ស្រ​វេ​ស្រ​វ៉ា​ទិញ​នំ​សែន​លោកខែ​មក​ទុក​សែន​ហើយ​។​ ​សែន​មួយឆ្នាំៗ​អស់​មិន​តិច​ទេ​ ​បើ​តាម​តម្លៃ​ទី​ផ្សារ​ ​នំ​មួយ​មាន​តម្លៃ​យ៉ាងហោចណាស់​ក៏​ ​១​២​,​០​០​០​ ​រៀល​ ​ទៅ​ ​១​៦​,​០​០​០​ ​រៀល​ ​ដែរ​ ​ហើយ​បើ​នំ​ប្រេ​ន​ៗ​ ​មួយ​ចំនួន​ទៀត​អាច​មាន​តម្លៃ​ថ្លៃ​ៗ​រហូតដល់​ទៅ​ ​១​ ​ប្រអប់​ជិត​ ​១​០​០​ដុល្លារ​ក៏មាន​។​

​តើ​ហេតុ​អី​បាន​នំ​សែន​ព្រះខែ​ទាំងនោះ​មាន​តម្លៃ​ថ្លៃ​យ៉ាងនេះ​?

ហេតុ​អី​បាន​នំ​សែន​ព្រះខែ​មាន​តម្លៃ​​ថ្លៃ​​?

Brand​in​g​ (​ម៉ាក​ផលិតផល​)

​ជា​ធម្មតា​ ​នំ​មាន​តម្លៃ​កាន់តែ​ថ្លៃ​ទៅតាម​ភាព​ល្បីល្បាញ​នៃ​ ​brand​ (​ម៉ាក​ ​ឬ​អត្តសញ្ញាណ​អាជីវកម្ម​) ​ដែល​អតិថិជន​តែង​គាំទ្រ​ដោយ​ជឿ​ទុកចិត្ត​ទៅលើ​គុណភាព​នៃ​ផលិតផល​របស់​ ​brand​ ​ទាំងនោះ​។​ ​ជាក់ស្ដែង​នៅ​ក្នុង​ប្រទេស​យើង​ ​មាន​ហាង​លក់​នំ​សែន​ព្រះខែ​ជាច្រើន​ដែល​បាន​ឈរ​ជើង​ក្នុង​ទី​ផ្សារ​រាប់​ឆ្នាំ​មក​ហើយ​ ​និង​នៅតែ​ទទួល​បានការ​ជឿ​ទុកចិត្ត​និង​គាំទ្រ​ពីសំណាក់​អតិថិជន​ប្រចាំ​របស់​ពួកគេ​រហូតដល់​សព្វថ្ងៃ​។​ ​

ដូច្នេះ​ហើយ​ ​ទើប​ធ្វើ​ឱ្យ​កិត្តិនាម​នៃ​ហាង​នំ​ពីដើម​មួយ​ចំនួន​ត្រូវ​បាន​គេ​ទទួលស្គាល់​ត​ៗ​គ្នា​រហូត​ ​រីឯ​ផលិតផល​របស់​ពួកគេ​ក៏​នៅតែ​រក្សា​ឬ​អាច​គិត​តម្លៃ​កាន់តែ​ខ្ពស់​ទៅតាម​កេរ្តិ៍ឈ្មោះ​របស់​ហាង​។​ ​យ៉ាងណាមិញ​ ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​យើង​ឃើញ​មាន​វត្តមាន​ហាង​ថ្មីៗ​ជាច្រើន​បាន​ចាប់ផ្ដើម​ផលិត​នំ​សែន​ព្រះខែ​ដាក់​លក់​ក្នុង​ទី​ផ្សារ​។​ ​ប៉ុន្តែ​ទោះ​ជា​ ​brand​ ​ថ្មីៗ​មួយ​ចំនួន​ទើប​តែ​លេច​មុខ​ក៏ដោយ​ ​មិនថា​ហាង​នំបុ័ង​ ​ឬ​ហាង​នំ​ខេ​ក​ក្នុងស្រុក​ ​ឬ​ ​brand​ ​ធំ​ៗ​ ​នៅ​អាច​ទាក់ទាញ​ឱ្យ​អតិថិជន​ជាវ​ផលិតផល​របស់​ពួកគេ​ ​

ដោយសារតែ​ការ​ងឿងឆ្ងល់​ ​និង​ចំណាប់អារម្មណ៍​ចង់​សាក​ភ្លក់​រសជាតិ​នំ​សែន​ព្រះខែ​ថ្មីៗ​ប្លែកៗ​ពី​ហាង​ទាំងនោះ​។​


គ្រឿងផ្សំ​

គ្រឿងផ្សំ​

​គ្រឿងផ្សំ​ឬ​រសជាតិ​(​ស្នូល​)​នៃ​នំ​សែន​ព្រះខែ​ក៏​អាច​ធ្វើ​ឱ្យ​តម្លៃ​នំ​តិច​ច្រើន​ខុសគ្នា​ដែរ​ ​តួយ៉ាងដូចជា​នំ​សែន​ព្រះខែ​ស្នូល​សណ្ដែក​ ​ឬ​ស្នូល​ង៉ូ​វ​យី​ង​។​ល​។​ ​អ្នក​ដែល​តែង​សែន​នំ​ព្រះខែ​ ​ប្រាកដជា​ដឹង​ហើយ​ថា​ស្នូល​ង៉ូ​វ​យី​ង​ផ្សំ​ឡើង​ពី​គ្រាប់​ធញ្ញជាតិ​ ​និង​គ្រឿងផ្សំ​ជា​ច្រើនមុខ​ ​ទើប​ធ្វើ​ឱ្យ​នំ​ស្នូល​ង៉ូ​វ​យី​ង​ច្រើនតែ​ថ្លៃ​ជាង​ស្នូល​ដទៃទៀត​។​ ​ដោយសារតែ​នំ​សែន​ព្រះខែ​ជា​ប្រភេទ​ផលិតផល​តាម​រដូវ​កាល​ ​ដូច្នេះ​គ្រឿងផ្សំ​មួយ​ចំនួន​អាច​ឡើងថ្លៃ​ទៅតាម​តម្រូវ​ការ​ ​និង​ពេល​រដូវ​កាល​វា​ជិត​មកដល់​។​ ​

នៅ​ឆ្នាំនេះ​ជាពិសេស​ ​ហាង​នំ​សែន​ព្រះខែ​ទាំង​ចាស់​ ​និង​ថ្មី​បាន​ព្យាយាម​បង្កើត​រសជាតិ​ប្លែកៗ​ជាច្រើន​រួម​មាន​នំ​ស្នូល​សូ​កូឡា​ ​ឬ​ម៉ា​ត​ឆា​ជាដើម​ ​ដើម្បី​ទាក់ទាញ​អតិថិជន​ក្មេងៗ​និង​ចាប់​យក​ទី​ផ្សារ​បន្ថែម​ ​ដែល​ធ្វើ​អោយ​ការ​ចំណាយ​លើ​គ្រឿងផ្សំ​សម្រាប់​រសជាតិ​ទាំងនេះ​មានប្រៀប​ ​មាន​តម្លៃ​ប្រហាក់ប្រហែល​ ​ឬ​អាច​ថ្លៃ​ជាង​នំ​ស្នូល​ទូទៅ​ ​ដូចជា​ស្នូល​ស​ណ្តែ​ក​ ​ឬ​ស្នូល​ឈូក​ពងទា​ ​១​ ​២​ ​ឬ​៥​ ​ដែល​ចាស់ៗ​និយម​ទិញ​។​


កា​រវេច​ខ្ចប់​

កា​រវេច​ខ្ចប់​

​សោភ័ណ​ភាព​នៃ​កា​រវេច​ខ្ចប់​របស់​នំ​សែន​ព្រះខែ​ក៏​ជា​កត្តា​ដែល​ធ្វើ​ឱ្យ​នំ​មាន​តម្លៃ​ថ្លៃ​ដែរ​។​ ​មែនទែន​ទៅ​ ​នំ​សែន​ព្រះខែ​មិន​ត្រឹមតែ​ប្រើប្រាស់​សម្រាប់​ថ្ងៃ​សែន​មួយថ្ងៃ​នោះ​ទេ​។​ ​ដោយ​នំ​ប្រភេទ​នេះ​ក៏​ត្រូវ​បានជា​វ​ជា​ជំនូន​(​កា​ដូ)​សម្រាប់​ជូន​អ្នកមានគុណ​ ​មនុស្សចាស់​ ​បងប្អូន​ញាតិមិត្ត​ ​ឬ​អ្នកជា​ទី​ស្រលាញ់​ ​ទើប​កា​រវេច​ខ្ចប់​នំ​លោកខែ​មួយ​ចំនួន​ត្រូវ​បាន​ផ្ចិតផ្ចង់​ឡើង​ដើម្បី​ឱ្យ​មើលទៅ​មាន​ភាព​ ​premium​ (​លំដាប់​ខ្ពស់​) ​ឬ​មានការ​តុបតែង​ដែល​អាច​ប្រើប្រាស់​ជា​ជំនូន​រួចជាស្រេច​។​ ​ហេតុនេះ​ទើប​តម្លៃ​នំ​លោកខែ​ក៏​អាស្រ័យ​ទៅតាម​ប្រភេទ​សំបក​វេច​ខ្ចប់​ដូចគ្នា​។​


​តម្រូវ​ការ​

​តម្រូវ​ការ​

ឱ្យ​តែ​ដល់​រដូវ​កាល​សែន​នំ​លោកខែ​ ​តម្រូវ​ការ​មិន​ងាយ​ថមថយ​ទេ​។​ ​ដោយ​ពិធី​នេះ​មានតែ​មួយ​ឆ្នាំ​ម្ដង​ ​និង​តែង​ត្រូវ​បាន​គេ​ប្រារព្ធ​ជា​រៀងរាល់​ឆ្នាំ​ ​ទើប​តម្រូវ​ការ​ចេះតែ​មាន​រហូត​។​ ​ដូច​បាន​បកស្រាយ​ពី​ខាងលើ​ ​ក្រៅពី​ទិញ​សម្រាប់​ការ​សែនព្រេន​ហើយ​ ​អ្នកខ្លះ​អាច​ជាវ​ជា​កា​ដូ​ជូន​ដល់​
​ញាតិមិត្ត​ថែមទៀត​ ​ដូច្នេះ​ទើប​តម្រូវ​ការ​នំ​សែន​លោកខែ​នៅតែ​មាន​ ​មិន​ងាយ​ប្រែប្រួល​។​ ​ម្យ៉ាង​វិញទៀត​ ​នំ​សែន​លោកខែ​តែង​មាន​តម្លៃ​ថ្លៃ​ស្រាប់​ទៅ​ហើយ​ ​ប៉ុន្តែ​ ​បើសិនជា​ម្ចាស់​ហាង​បន្ថែម​ការ​ផ្សព្វផ្សាយ​ថា​នំ​របស់​គេ​មាន​រសជាតិ​ថ្មី​ ​ខុសប្លែក​ពី​រសជាតិ​ពីមុន​ ​ឬ​ជា​ផលិតផល​ ​limited​ ​edition​ ​នោះ​វាក៏​អាច​ជ​ម្រុ​ញ​ឱ្យ​តម្រូវ​ការ​នៅតែ​បន្ត​កើន​ឡើង​ផង​ដែរ​៕

ពាក្យទាក់ទង: នំ​សែន​ព្រះខែ​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

២ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការការពារហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៤ ខែមុន

ការការពារហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ
៥ ខែមុន

ទាល់តែ​ជូនលុយ​​​ ​ទើប​ចាត់ទុកជា​ការតបស្នងគុណអ្នកមានគុណមែនទេ?

សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

ចំណុចគួរដឹងមុនដកកម្ចី
ហិរញ្ញវត្ថុ
៥ ខែមុន

ចំណុចគួរដឹងមុនដកកម្ចី

ហិរញ្ញវត្ថុ
៥ ខែមុន

ការវិវត្តនៃរូបិយវត្ថុ

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?
ហិរញ្ញវត្ថុ
៥ ខែមុន

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?

ហិរញ្ញវត្ថុ
៥ ខែមុន

ឲ្យលុយបងប្អូន ឬមិត្តភក្ដិខ្ចី គួរធ្វើកិច្ចសន្យាទេ?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

អត្ថបទបន្ទាប់
ជោគជ័យត្រូវប្រាប់គេទេ?

ជោគជ័យត្រូវប្រាប់គេទេ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

Go to mobile version