Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

ហេតុអ្វីនៅតែមាន បណ្ណាការ?

Mono Keo ដោយ Mono Keo
1 year មុន
ប្រភេទ ហិរញ្ញវត្ថុ
ហេតុអ្វីនៅតែមាន បណ្ណាការ?
120
ទស្សនា

​ទៅ​ដណ្ដឹងកូនគេ​ ​គេ​ទារ​ $5,000 ​បង​សេរី​មន្ត​ផ្ដាំ​ប្រាប់​ថា​ ​«​អូយ​! ​ថ្លៃ​ណាស់​»​

​បណ្ណាការ​ ​សំដៅ​ដល់​ជំនូន​ ​ភ័ស្តុ​ភារ​ ​និង​តង្វាយ​ ​ដែលគេ​តែងតែ​ហៅថា​ “​ថ្លៃ​ទឹកដោះ​!” ​នោះ​ឯង​។​
​សម័យ​បច្ចុប្បន្ន​ ឱ្យ​តែ​និយាយ​ដល់​រឿង​រៀបការ​ ​ខាង​បង​បុរស​ៗ​ច្រើន​រអ៊ូ​ថា​ ​មិន​មាន​លុយ​ដណ្ដឹងកូនគេ​ទេ​ ​ថ្លៃ​ទឹកដោះ​ឥឡូវ​ថ្លៃ​ណាស់​។​ ​រីឯ​មតិ​មួយ​ចំនួន​ទៀត​ក៏​លើកឡើង​ថា​ ឱ្យ​តែ​ស្រឡាញ់​គ្នា​ ​ស្មោះស្ម័គ្រ​ទៅ​បានហើយ​ ​ចាំបាច់​មើល​ធ្ងន់​លើ​ថ្លៃ​ទឹកដោះ​ធ្វើអ្វី​?
​សម​ហេតុផល​ម្យ៉ាង​ដែរ​ ឱ្យ​តែ​ស្រឡាញ់​គ្នា​ស្មោះ​ទៅ​បានហើយ​មែនទេ​? ​ចុះ​ចាំបាច់​មាន​ថ្លៃ​ទឹកដោះ​ធ្វើ​អី្វ?

ហេតុអ្វីនៅតែមាន បណ្ណាការ?

​កាលពីដើម​ ​ការ​ចូល​ស្ដី​ដណ្ដឹង​ ​ខុស​ពី​ពេល​ច្ចុប្បន្ន​ច្រើន​ ​ព្រោះ​កាលពីមុន​ ​បើ​ឪពុក​ម្ដាយ​ខាង​ស្រី​យល់ព្រម​តាម​ការ​ចូល​ស្ដី​របស់​ឪពុក​ម្ដាយ​ខាង​ប្រុស​រួចហើយ​ ​កូនប្រុស​ត្រូវ​ទៅ​បម្រើ​ឪពុក​ម្ដាយ​ខាង​ស្រី​ដូចជា​ការងារ​ផ្ទះ​ ​មើល​ថែទាំ​ដំណាំ​ជាដើម​។​ ​ឯ​ថ្លៃ​បណ្ណាការ​ ​ឬ​ថ្នៃ​ស្នាប់​ទឹកដោះ​ ​ក៏​ឪពុក​ម្ដាយ​ខាង​ស្រី​ទាមទារ​ដែរ​ ​គ្រាន់​សម្រាប់​ចំណាយ​តិចតួច​លើ​កម្មវិធី​អាពាហ៍ពិពាហ៍​ប៉ុណ្ណោះ​។​

បើ​យោងទៅតាម​ ​កម្រង​ឯកសារ​ស្ដីពី​ប្រពៃណី​ ​និង​ទំនៀមទំលាប់​ខ្មែរ​ ​ភាគ​ទី​៤​ ​ដែល​ចងក្រង​ ​និង​រៀបរៀង​ដោយ​ ​សាស្ត្រាចារ្យ​ មៀ​ច​ ប៉ុណ្ណ ​ស្នាប់​ទឹកដោះ​គឺជា​ការ​កាត់ថ្លៃ​ទឹកដោះ​ ​ដែល​ម្ដាយ​បង្ហូរ​ចេញពី​ទ្រូង​មក​ចិញ្ចឹម​កូនស្រី​តាំងពី​កើតមក​រហូតដល់​ពេល​ឈប់​បៅ​។​ ​ចុះ​សួរ​ថា​ ​ម្ដាយ​កូនប្រុស​ក៏បាន​ចិញ្ចឹម​បីបាច់​ដោយ​ថ្លៃ​ទឹកដោះ​ដូចគ្នា​ដែរ​ ​ម្ដេច​មិន​ទូទាត់​គ្នា​ទៅ​? ​ចម្លើយ​នោះ​គឺ​ ​តាម​របប​មាតា​ធិ​ប​តេយ្យ​ដែល​យក​ស្ត្រី​ជាធំ​ ​មានតែ​ម្ដាយ​ខាង​ស្រី​ទេ​ដែល​មាន​សិទ្ធិ​ទាមទារ​ថ្លៃ​ស្នាប់​ទឹកដោះ​។​

​ងាក​មក​ពេល​បច្ចុប្បន្ន​វិញ​ ​ភាគច្រើន​បំផុត​គឺ​គ្រួសារ​ខាង​ស្រី​ជា​អ្នកទទួល​រៀបចំ​ ​និង​ទូទាត់​ថ្លៃ​ចំណាយ​ទាំងអស់​លើ​ការរៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ ​ហើយ​ភាគច្រើន​ ​គឺ​គេ​យក​ថ្លៃ​ទឹកដោះ​នេះឯង​មក​ទូទាត់​ចាយវាយ​។​ ​ងាយស្រួល​យល់​ទេ​ ​ធ្វើ​តូច​ ​ចំណាយ​តិច​ ​ធ្វើធំ​កាលណា​ ​អស់​ច្រើន​ទៅតាម​នោះ​ ​ហើយ​បើ​ពិធី​ធំ​ហ៊ឺហា​រ​ទៀត​នោះ​ ​មិនបាច់​ថ្លែង​ទេ​។​

​ដូចនេះ​ហើយ​ ​ថ្លៃ​បណ្ណាការ​ដែល​បង្គាប់​នោះ​ ​នឹង​ត្រូវ​យកមក​ទូទាត់​ចំណាយ​ចាំបាច់​ផ្សេងៗ​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​ ​រាប់​តាំងពី​មុន​ថ្ងៃចូលរោង​ដែល​អាច​រួមបញ្ចូល​ទាំង​ថ្លៃ​ ​pre​-​wedding​ ​ផ្សេងៗ​ ​ថ្លៃ​ភ្នួ​ង​ ​រោងការ​ ​អាចារ្យ​ ​ជំនូន​ផ្លែឈើ​ ​នំនែក​ ​ចេក​អំពៅ​ជាដើម​ ​និង​ចំណាយ​បន្ទាប់បន្សំ​ផ្សេងៗ​ទៀត​។​ ​បើ​យើង​គិត​ឱ្យ​ស៊ី​ជម្រៅ​ ​ចំណាយ​នីមួយៗ​សុទ្ធសឹងតែ​ជា​ចំណាយ​ខ្ពស់​ៗ​ ​ទាមទារ​ថ្លៃ​ចំណាយ​ច្រើន​ទម្រាំ​ពិធីការ​មួយ​អាច​កើតឡើង​បាន​។​

​អ៊ីចឹង​យើង​សរុប​មកវិញ​។​ ​លុយ​មិន​អាច​បញ្ជាក់​ពី​ក្ដី​ស្រឡាញ់​បានទេ​ ​ប៉ុន្តែ​បណ្ណាការ​ក៏​មិន​អាច​អត់​បាន​ដែរ​ ​ព្រោះ​ជា​ទំនៀមទំលាប់​ប្រពៃណី​ ​ហើយ​វា​ក៏មាន​គោលដៅ​នៃ​ការប្រើប្រាស់​ច្បាស់លាស់​សមហេតុសមផល​ដែរ​។​ ​រី​ចំពោះ​ការចរចា​ ​ស៊ើបសួរ​ថ្លៃ​បណ្ណាការ​គួរណា​ប្រព្រឹត្តទៅ​ដោយ​ប្រុងប្រយ័ត្ន​ ​និង​ការគួរសម​ ​ដើម្បី​ចៀសវាង​នាំ​ឱ្យ​មានការ​អាក់អន់ស្រពន់ចិត្ត​ចំពោះ​គ្នា​ទៅវិញទៅមក​ ​ឬ​អាច​រាំង​ស្ទះ​ដល់​អាពាហ៍ពិពាហ៍​ផង​ក៏មាន​។​ ​សំខាន់​បើ​យល់ចិត្ត​យល់​ថ្លើម​គ្នា​ ​គិតថា​អាច​រស់នៅ​ជាមួយគ្នា​ជា​គូស្រករ​ល្អូក​ល្អឺ​ន​យូរអង្វែង​ហើយ​ ​ភាគី​ទាំងពីរ​គប្បី​ព្យាយាម​សម្រុះសម្រួល​តាមដែល​អាច​ទៅរួច​ ​ដើម្បី​ក្ដី​សុខ​ទៅ​ថ្ងៃមុខ​នៃ​គ្រួសារ​ទាំងសងខាង​៕​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។​
​ឯកសារ​យោង​៖​

​១​. ​តើ​បណ្ណាការ​ថ្លៃ​ ​ពិតជា​ជួយ​លើក​កិត្ដិយស​ស្ដ្រី​ពេល​រៀបការ​មែនទេ​? – ​W​M​C
​២​. ​ប្រវត្តិ​ ​៖​ ​មាន​អ្នកផ្លូវ​ ​ហែ​ជំនូន​ ​ថ្លៃ​ទឹកដោះ​ ​រៀប​ផ្លែឈើ​៣​៦​មុខ​ | ​សារ​ព័ត៌មាន​នគរធំ​ (​nor​kor​t​h​o​m​.​co​m​)
​៣​. ​កម្រង​ឯកសារ​ស្ដីពី​ប្រពៃណី​ ​និង​ទំនៀម​ ​ទំលាប់​ខ្មែរ​ ​ភាគ​ទី​៤​ ​ដែល​ចងក្រង​ ​និង​រៀបរៀង​ដោយ​ ​សាស្ត្រាចារ្យ​ មៀ​ច​ ប៉ុណ្ណ, ​បោះពុម្ព​ឆ្នាំ​២​០​១​២​
(​h​t​t​p​://5000​year​.​space​/0​data​center​/​book​/25012018/015.​p​d​f​)​

ពាក្យទាក់ទង: បណ្ណាការ

អត្ថបទទាក់ទង

​កំហុស​ហិរញ្ញវត្ថុ​ទៅតាមវ័យ
ហិរញ្ញវត្ថុ

​កំហុស​ហិរញ្ញវត្ថុ​ទៅតាមវ័យ

July 22, 2022
ចំណុច​៣​យ៉ាង​ដែល​គួរ​ត្រៀម​ ​មុន​ដាក់ពាក្យ​សុំ​ការងារ​ ​ដើម្បី​ជាប់​ជា​បេក្ខជន​សម្ភាសន៍​
វិនិយោគ

ចំណុច​៣​យ៉ាង​ដែល​គួរ​ត្រៀម​ ​មុន​ដាក់ពាក្យ​សុំ​ការងារ​ ​ដើម្បី​ជាប់​ជា​បេក្ខជន​សម្ភាសន៍​

July 22, 2022
លុយរៀលជារូបិយប័ណ្ណជាតិ
ហិរញ្ញវត្ថុ

លុយរៀលជារូបិយប័ណ្ណជាតិ

July 8, 2022
អត្ថបទបន្ទាប់
យកឈ្នះ​ភាព​ភ័យខ្លាច​ពេល​វិនិយោគលើកដំបូង

យកឈ្នះ​ភាព​ភ័យខ្លាច​ពេល​វិនិយោគលើកដំបូង

អត្ថបទពេញនិយម

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
July 22, 2022

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Kimlong Ro
July 22, 2022

តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

ដោយ Putheary Buth
July 25, 2022

VAT អាករលើ​តម្លៃ​បន្ថែម

VAT អាករលើ​តម្លៃ​បន្ថែម

ដោយ Sopheavy Ngoun
July 12, 2021

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
July 22, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។